KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Nehemiah - លោកនេហេមា 7 - Khmer, Central - Old Version - Bible.is - KMHKOV

  1  នៅពេលសង់កំពែងឡើងវិញរួចរាល់ហើយ ខ្ញុំក៏បានដាក់សន្លឹកទ្វារក្រុង ហើយគេចាត់តាំងអោយមានអ្នកយាមទ្វារអ្នកចំរៀង និង ពួកលេវីឡើងវិញ។   2  ខ្ញុំបានចាត់តាំងមនុស្សពីរនាក់អោយគ្រប់គ្រងលើទីក្រុង គឺលោកហាណានី ជាប្អូនរបស់ខ្ញុំ និង លោកហាណា នាជាមេបញ្ជាការបន្ទាយក្រុងយេរូសាឡឹមហើយមានចិត្តស្មោះត្រង់ និង គោរពកោតខ្លាចព្រះជាម្ចាស់ ជាងគេទាំងអស់។   3  ខ្ញុំបញ្ជាអ្នកទាំងពីរថា៖ «មិនត្រូវបើកទ្វារក្រុងយេរូសាឡឹមមុនពេលព្រះអាទិត្យបញ្ចេញកំដៅឡើយ ហើយនៅពេលល្ងាចត្រូវអោយគេខ្ទាស់រនុក មុនពេលដែលអ្នកយាមចាកចេញពីកន្លែងយាម។ រីឯអ្នកក្រុងយេរូសាឡឹម ត្រូវដាក់វេនគ្នាយាម នៅមុខផ្ទះរបស់ខ្លួន»។   4  យេរូសាឡឹមជាក្រុងមួយធំទូលាយ ប៉ុន្តែ មានប្រជាជនតិចរស់នៅ ហើយមានផ្ទះជាច្រើនដែលពុំទានបានសង់ឡើងវិញនៅឡើយ។   5  ព្រះរបស់ខ្ញុំបានបណ្តាលចិត្តខ្ញុំអោយប្រមូលពួកអភិជន ពួកអ្នកគ្រប់គ្រង និង ប្រជាជនមកជួបជុំគ្នា ដើម្បីជំរឿនប្រជាជន។ ខ្ញុំបានពិនិត្យមើលបញ្ជីរាយនាមក្រុមគ្រួសាររបស់អស់អ្នកដែលវិលមកក្រុងយេរូសាឡឹមមុនគេ ឃើញមានឈ្មោះដូចតទៅ :   6  ក្នុងចំណោមអស់អ្នកដែលព្រះចៅនេប៊ូក្នេសាជាស្តេចស្រុកបាប៊ីឡូនចាប់ទៅជាឈ្លើយនោះ មានមួយចំនួនវិលត្រឡប់មកក្រុងយេរូសាឡឹម និង ស្រុកយូដាវិញ ហើយទៅរស់នៅតាមស្រុកភូមិរបស់គេរៀងៗខ្លួន។   7  អ្នកទាំងនោះវិលត្រឡប់មកវិញ ក្រោមការដឹកនាំរបស់លោកសូរ៉ូបាបិល លោកយេសួរ លោកនេហេមា លោកអសារា លោករ៉ាអាមា លោកណាហាម៉ានី លោកម៉ាដេកាយ លោកប៊ីលសាន លោកមីសពេរែត លោកប៊ីគវ៉ាយ លោកនេហ៊ូម និង លោកបាណា។ ចំនួនមនុស្សក្នុងចំណោមប្រជាជនអ៊ីស្រាអែល មានដូចតទៅ :   8  កូនចៅរបស់លោកប៉ារ៉ូស មាន ២ ១៧២ នាក់   9  កូនចៅរបស់លោកសេផាធា មាន៣៧២ នាក់   10  កូនចៅរបស់លោកអើរ៉ាស មាន ៦៥២នាក់   11  កូនចៅរបស់លោកផាហាត-ម៉ូអាប់ កូនចៅរបស់លោកយេសួរ និង កូនចៅរបស់លោកយ៉ូអាប់មាន២ ៨១៨ នាក់   12  កូនចៅរបស់លោកអេឡាំ មាន ១២៥៤នាក់   13  កូនចៅរបស់លោកសាធូ មាន ៨៤៥ នាក់   14  កូនចៅរបស់លោកសាកាយ មាន ៧៦០ នាក់   15  កូនចៅរបស់លោកប៊ីនុយ មាន ៦៤៨ នាក់   16  កូនចៅរបស់លោកបេបាយ មាន ៦២៨ នាក់   17  កូនចៅរបស់លោកអាសកាដ មាន ២ ៣២២នាក់   18  កូនចៅរបស់លោកអដូនីកាំ មាន ៦៦៧ នាក់   19  កូនចៅរបស់លោកប៊ីគវ៉ៃ មាន ២០៦៧ នាក់   20  កូនចៅរបស់លោកអេឌីន មាន ៦៥៥ នាក់   21  កូនចៅរបស់លោកអេធើ ដែលជាពូជពង្សរបស់លោកហេសេគា មាន ៩៨ នាក់   22  កូនចៅរបស់លោកហាស៊ូម មាន ៣២៨ នាក់   23  កូនចៅរបស់លោកបេសាយមាន ៣២៤នាក់   24  កូនចៅរបស់លោកហារេប មាន ១១២ នាក់   25  កូនចៅរបស់អ្នកស្រុកគីបៀន មាន ៩៥ នាក់   26  អ្នកភូមិបេថ្លេហិម និង នថូផាមាន១៨៨ នាក់   27  អ្នកភូមិអាណាថោត មាន ១២៨ នាក់   28  អ្នកភូមិបេតអាសម៉ាវែត មាន ៤២ នាក់   29  អ្នកក្រុងគារយ៉ាត-យ៉ារីម កេភីរ៉ានិង បៀរ៉ុត មាន ៧៤៣ នាក់   30  អ្នកក្រុងរ៉ាម៉ា និង កេបា មាន ៦២១ នាក់   31  អ្នកក្រុងមីកម៉ាស មាន ១២២ នាក់   32  អ្នកក្រុងបេតអែល និង អៃ មាន ១២៣ នាក់   33  អ្នកភូមិនេបូរមួយទៀត មាន ៥២ នាក់   34  កូនចៅរបស់លោកអេឡាំម្នាក់ទៀត មាន១២៥៤នាក់   35  កូនចៅរបស់លោកហារីម មាន ៣២០នាក់   36  អ្នកក្រុងយេរីខូ មាន ៣៤៥ នាក់   37  អ្នកក្រុងឡូដ ហាឌីដ និង អូណូ មាន ៧២១នាក់   38  អ្នកក្រុងសេណាអា មាន ៣ ៩៣០ នាក់។   39  ក្រុមបូជាចារ្យ ជាកូនចៅលោកយេដាយ៉ា ក្រុមគ្រួសារលោកយេសួរ មាន ៩៧៣ នាក់   40  កូនចៅរបស់លោកអ៊ីមមើរ មាន ១ ០៥២ នាក់   41  កូនចៅរបស់លោកផាសហ៊ើរ មាន ១២៤៧ នាក់   42  កូនចៅរបស់លោកហារីម មាន ១០១៧នាក់។   43  ក្រុមលេវី ជាកូនចៅរបស់លោកយេសួរ កូនចៅរបស់លោកកាឌមាល និង កូនចៅរបស់លោកហូដាវាមាន ៧៤ នាក់។   44  ក្រុមចំរៀង ជាកូនចៅរបស់លោកអេសាភមាន១៤៨ នាក់។   45  ក្រុមយាមទ្វារ ជាកូនចៅរបស់លោកសាលូម កូនចៅរបស់លោកអេធើ កូនចៅរបស់លោកថាលម៉ូន កូនចៅរបស់លោកអ័កគូប កូនចៅរបស់លោកហាធីថា និង កូនចៅរបស់លោកសូបាយ មាន១៣៨ នាក់។   46  ក្រុមអ្នកបំរើព្រះវិហារ ដែលជាកូនចៅរបស់លោកស៊ីហា កូនចៅរបស់លោកហាស៊ូផា កូនចៅរបស់លោកថាបាអូត   47  កូនចៅរបស់លោកកេរ៉ូស កូនចៅរបស់លោកស៊ីយ៉ាហា កូនចៅរបស់លោកផាដូន   48  កូនចៅរបស់លោកលេបាណា កូនចៅរបស់លោកហាកាបា កូនចៅរបស់លោកសាលម៉ាយ   49  កូនចៅរបស់លោកហាណាន កូនចៅរបស់លោកគីដេល កូនចៅរបស់លោកកាហារ   50  កូនចៅរបស់លោករីអាយ៉ា កូនចៅរបស់លោករេស៊ីន កូនចៅរបស់លោកនេកូដា   51  កូនចៅរបស់លោកកាសាម កូនចៅរបស់លោកអ៊ូសា កូនចៅរបស់លោកផាសេហា   52  កូនចៅរបស់លោកបេសាយកូនចៅរបស់លោកមេហ៊ូនីម កូនចៅរបស់លោកនេភូស៊ីម   53  កូនចៅរបស់លោកបាកប៊ូក កូនចៅរបស់លោកហាគូផា កូនចៅរបស់លោកហាហ៊ើរ   54  កូនចៅរបស់លោកបាសលូតកូនចៅរបស់លោកមេហ៊ីដា កូនចៅរបស់លោកហារសា   55  កូនចៅរបស់លោកបារកូស កូនចៅរបស់លោកស៊ីសេរ៉ា កូនចៅរបស់លោកថាម៉ា   56  កូនចៅរបស់លោកនេស៊ីយ៉ា កូនចៅរបស់លោកហាធីផា   57  កូនចៅពួកអ្នកបំរើរបស់ព្រះបាទសាឡូម៉ូន គឺកូនចៅរបស់លោកសូថាយ កូនចៅរបស់លោកសូផេរេត កូនចៅរបស់លោកពេរូដា   58  កូនចៅរបស់លោកយាឡា កូនចៅរបស់លោកដារកុន កូនចៅរបស់លោកគីដេល   59  កូនចៅរបស់លោកសេផាធា កូនចៅរបស់លោកហាធីលកូនចៅរបស់លោកផូកេរេត-ពីសេបែម និង កូនចៅរបស់លោកអាំម៉ូន   60  សរុបទាំងអស់ក្រុមអ្នកបំរើព្រះវិហារ និង កូនចៅពួកអ្នកបំរើរបស់ព្រះបាទសាឡូម៉ូន មាន ៣៩២នាក់។   61  រីឯអស់អ្នកដែលមកពីធេល-មែឡា ធេលហារេសាកេរូប-អដាន និង អ៊ីមមើរ ហើយពុំស្គាល់ញាតិសន្តាន និង ដូនតារបស់ខ្លួន ដើម្បីបញ្ជាក់ថាគេពិតជាជនជាតិអ៊ីស្រាអែលមែននោះគឺ   62  កូនចៅរបស់លោកដេឡាយ៉ា កូនចៅរបស់លោកថូប៊ីយ៉ា និង កូនចៅរបស់លោកនេកូដា ដែលមានចំនួន ៦៤២ នាក់។   63  ក្នុងចំណោមក្រុមបូជាចារ្យ មានកូនចៅរបស់លោកហាបាយ៉ា កូនចៅរបស់លោកហាគូស កូនចៅរបស់លោកបាស៊ីឡៃ ដែលបានរៀបការជាមួយកូនស្រីរបស់លោកបាស៊ីឡៃជាអ្នកស្រុកកាឡាដ ហើយដាក់ឈ្មោះខ្លួនដូចឪពុកក្មេក។   64  អ្នកទាំងនេះរកនាមត្រកូលពូជពង្សរបស់ខ្លួនពុំឃើញទេ ដូច្នេះ គេក៏បាត់បង់តំណែងជាបូជាចារ្យ   65  ហើយលោកទេសាភិបាលហាមពួកគេបរិភោគអាហារដ៏សក្ការៈបំផុត រហូតទាល់តែបូជាចារ្យណាម្នាក់សាកសួរយូរឹម និង ធូមីម ជាមុនសិន។   66  សហគមន៍ទាំងមូលមានចំនួន៤២ ៣៦០ នាក់   67  ដោយឥតរាប់បញ្ចូលអ្នកបំរើប្រុសស្រីរបស់ពួកគេដែលចំនួន៧ ៣៣៧នាក់ទេ។ ក្នុងចំណោមពួកគេមានអ្នកចំរៀងប្រុសស្រី២៤៥ នាក់។   68  មានសេះទាំងអស់ ៧៣៦ ក្បាលលាកាត់ ២៤៥ក្បាល   69  អូដ្ឋ ៤៣៥ក្បាល និង លា ៦ ៧២០ក្បាល។   70  មានមេដឹកនាំក្រុមគ្រួសារមួយចំនួនបានថ្វាយប្រាក់ សំរាប់ការសង់ព្រះវិហារ។ លោកអភិបាលបានថ្វាយមាសមួយពាន់តម្លឹង សំរាប់ព្រះវិហារ ព្រមទាំងពែងហាសិប និង សម្លៀកបំពាក់បូជាចារ្យចំនួនប្រាំរយសាមសិបសំរាប់។   71  មេដឹកនាំរបស់ក្រុមគ្រួសារបានថ្វាយមាសចំនួនពីរម៉ឺនតម្លឹងសំរាប់ការសង់ព្រះវិហារ ព្រមទាំងប្រាក់ ពីរពាន់ពីររយណែន។   72  ប្រជាជនឯទៀតៗបានថ្វាយមាសចំនួនពីរម៉ឺនតម្លឹងប្រាក់ពីរពាន់ណែន និង សម្លៀកបំពាក់បូជាចារ្យ ហុកសិបប្រាំពីរសំរាប់។   73  ក្រុមបូជាចារ្យក្រុមលេវី ក្រុមយាមទ្វារក្រុមចំរៀងប្រជាជន ក្រុមអ្នកបំរើព្រះវិហារ និង អ៊ីស្រាអែលទាំងមូល បានទៅរស់នៅតាមក្រុងរបស់គេរៀងៗខ្លួនវិញ។