1 នេះជាបញ្ជីរាយនាមពួកបូជាចារ្យ និង ពួកលេវីដែលបានវិលត្រឡប់មកស្រុកវិញ ជាមួយលោកសូរ៉ូបាបិលជាកូនរបស់លោកសាលធាល និង ជាមួយលោកយេសួរ : លោកសេរ៉ាយ៉ាលោកយេរេមា លោកអែសរ៉ា 2 លោកអម៉ារា លោកម៉ាលូក លោកហាធូស 3 លោកសេកានា លោករេហ៊ូម លោកម្រេម៉ូត 4 លោកអ៊ីដោ លោកគីនេថោន លោកអប៊ីយ៉ា 5 លោកមីយ៉ាមីន លោកម៉ាឌា លោកប៊ីលកា 6 លោកសេម៉ាយ៉ា លោកយ៉ូយ៉ារីប លោកយេដាយ៉ា 7 លោកសាលូវ លោកអម៉ុក លោកហ៊ីលគីយ៉ា លោកយេដាយ៉ា។ លោកទាំងនេះសុទ្ធតែជាអ្នកដឹកនាំពួកបូជាចារ្យ និង ពួកលេវីនៅជំនាន់លោកយេសួរ។ 8 ពួកលេវីមាន : លោកយេសួរលោកប៊ីនុយ លោកកាឌមាល លោកសេរេប៊ីយ៉ា លោកយូដា លោកម៉ាថានាដែលជាអ្នកដឹកនាំចំរៀងសរសើរតម្កើងរួមជាមួយបងប្អូនរបស់លោក។ 9 រីឯលោកបាកប៊ូគា និង លោកអ៊ូនី បំពេញមុខងារ នៅទល់មុខនឹងលោកទាំងនោះ។ 10 លោកយេសួរ ជាឪពុករបស់លោកយ៉ូយ៉ាគីម លោកយ៉ូយ៉ាគីម ជាឪពុករបស់លោកអេលីយ៉ាស៊ីប លោកអេលីយ៉ាស៊ីប ជាឪពុករបស់លោកយ៉ូយ៉ាដា 11 លោកយ៉ូយ៉ាដាជាឪពុករបស់លោកយ៉ូណាថាន លោកយ៉ូណាថាន ជាឪពុករបស់លោកយ៉ាដួរ។ 12 នៅជំនាន់ដែលលោកយ៉ូយ៉ាគីមធ្វើជាមហាបូជាចារ្យ អ្នកដឹកនាំរបស់ក្រុមគ្រួសារបូជាចារ្យមានរាយនាមដូចតទៅ : លោកមេរ៉ាយ៉ា ជាមេដឹកនាំគ្រួសារសេរ៉ាយ៉ាលោកហាណានា ជាមេដឹកនាំគ្រួសារយេរេមា 13 លោកម៉ស៊ូឡាមជាមេដឹកនាំគ្រួសារអែសរ៉ា លោកយ៉ូហាណានជាមេដឹកនាំគ្រួសារអម៉ារា 14 លោកយ៉ូណាថានជាមេដឹកនាំគ្រួសារមេលីគូរ លោកយ៉ូសែបជាមេដឹកនាំគ្រួសារសេបានា 15 លោកអ័ឌណាជាមេដឹកនាំគ្រួសារហារីម លោកហេលកាយជាមេដឹកនាំគ្រួសារម៉េរ៉ាយ៉ូត 16 លោកសាការីជាមេដឹកនាំគ្រួសារអ៊ីដោ លោកមស៊ូឡាម ជាមេដឹកនាំគ្រួសារគីនេថោន 17 លោកស៊ីកគ្រីជាមេដឹកនាំគ្រួសារអប៊ីយ៉ា...ជាមេដឹកនាំគ្រួសារមិនយ៉ាមីន លោកពីលថាយជាមេដឹកនាំគ្រួសារម៉ូអាឌា 18 លោកសាំមួរជាមេដឹកនាំគ្រួសារប៊ីលកា លោកយ៉ូណាថានជាមេដឹកនាំគ្រួសារសេម៉ាយ៉ា 19 លោកម៉ាថ្នាយជាមេដឹកនាំគ្រួសារយ៉ូយ៉ារីប លោកអ៊ូស៊ីជាមេដឹកនាំគ្រួសារយេដាយ៉ា 20 លោកកាឡាយជាមេដឹកនាំគ្រួសារសាឡាយ លោកហេប៊ើរជាមេដឹកនាំគ្រួសារអម៉ុក 21 លោកហាសាបយ៉ាជាមេដឹកនាំគ្រួសារហ៊ីលគីយ៉ា លោកនេថានេលជាមេដឹកនាំគ្រួសារយេដាយ៉ា។ 22 នៅជំនាន់ដែលលោកអេលីយ៉ាស៊ីប លោកយ៉ូយ៉ាដា លោកយ៉ូហាណាន និង លោកយ៉ាដួរធ្វើជាមហាបូជាចារ្យជាបន្តបន្ទាប់គ្នា គេបានធ្វើបញ្ជីរាយនាមក្រុមលេវីជាមេលើក្រុមគ្រួសារ និង បញ្ជីរាយនាមក្រុមបូជាចារ្យ រហូតដល់រជ្ជកាលព្រះចៅដារីយុស។ 23 ក្រុមលេវីដែលជាមេក្រុមគ្រួសារ ក៏មានឈ្មោះក្នុងសៀវភៅកត់ត្រាព្រឹត្តិការណ៍សំខាន់ៗដែរ គឺរហូតដល់ជំនាន់លោកយ៉ូហាណាន ជាចៅរបស់លោកអេលីយ៉ាស៊ីប។ 24 មេដឹកនាំក្រុមលេវី ព្រមទាំងលោកហាសាបយ៉ា លោកសេរេប៊ីយ៉ា និង លោកយេសួរ ជាកូនរបស់លោកកាឌមាល ទទួលបន្ទុករួមជាមួយបងប្អូនរបស់ពួកគេឯទៀតៗដែលឈរទល់មុខគ្នានៅពេលច្រៀងសរសើរ និង លើកតម្កើងព្រះអម្ចាស់ តាមក្រុមតាមវេនរបស់ខ្លួនស្របតាមបទបញ្ជារបស់ព្រះបាទដាវីឌជាអ្នកជំនិតរបស់ព្រះជាម្ចាស់។ 25 បន្ទាប់មក មានលោកម៉ាថានា លោកបាកប៊ូគា លោកអូបាឌា លោកមស៊ូឡាម លោកថាលម៉ូន និង លោកអ័កគូបជាអ្នកយាមនៅមាត់ទ្វារព្រះវិហារ។ 26 អ្នកទាំងនោះរស់នៅជំនាន់លោកយ៉ូយ៉ាគីម ជាកូនរបស់លោកយេសួរ និង ជាចៅរបស់លោកយ៉ូសាដាក គឺនៅជំនាន់លោកនេហេមាកាន់ដំណែងជាទេសាភិបាល ហើយលោកបូជាចារ្យអែសរ៉ា ធ្វើជាបណ្ឌិតខាងវិន័យ។ 27 លុះដល់ពេលសម្ពោធកំពែងក្រុង គេទៅប្រមូលពួកលេវីពីគ្រប់ទីកន្លែងដែលពួកគេរស់នៅអោយមកក្រុងយេរូសាឡឹមដើម្បីប្រារព្ធពិធីបុណ្យសម្ពោធកំពែងក្រុងយ៉ាងសប្បាយ គឺពួកគេច្រៀងជាក្រុម ព្រមទាំងលើកទំនុកច្រៀងកំដដោយសំឡេងស្គរចាប៊ី និង ពិណ។ 28 ក្រុមចំរៀងប្រមូលគ្នាផ្តុំពីកន្លែងផ្សេងៗ នៅជុំវិញក្រុងយេរូសាឡឹម និង នៅតាមភូមិនានានៅតំបន់នថូផា 29 បេតគីលកាលតំបន់កេបា និង អាសម៉ាវែត ដ្បិតក្រុមចំរៀងបានសង់ភូមិជុំវិញក្រុងយេរូសាឡឹម។ 30 ពួកបូជាចារ្យ និង ពួកលេវីនាំគ្នាធ្វើពិធីជំរះកាយអោយបានបរិសុទ្ធ ព្រមទាំងជំរះប្រជាជនជំរះខ្លោងទ្វារ និង កំពែងក្រុងអោយបានបរិសុទ្ធដែរ។ 31 ខ្ញុំចាត់មេដឹកនាំរបស់ជនជាតិយូដាអោយឡើងទៅលើកំពែងក្រុង ហើយខ្ញុំក៏បានរៀបចំក្រុមចំរៀងជាពីរពួកដែរ ក្រុមទីមួយដើរនៅលើកំពែងក្រុងប៉ែកខាងស្តាំឆ្ពោះទៅកាន់ទ្វារសំរាម។ 32 លោកហូសាយ៉ា និង មេដឹកនាំចំនួនពាក់កណ្តាល ដើរពីក្រោយក្រុមនោះ 33 បន្ទាប់មកលោកអសារ៉ា លោកអែសរ៉ា លោកមស៊ូឡាម 34 លោកយូដា លោកបេនយ៉ាមីន លោកសេម៉ាយ៉ា លោកយេរេមា 35 ពួកបូជាចារ្យដែលកាន់ត្រែ លោកសាការីជាកូនរបស់លោកយ៉ូណាថានដែលត្រូវជាកូនរបស់លោកសេម៉ាយ៉ា ដែលត្រូវជាកូនរបស់លោកម៉ាថានា ដែលត្រូវជាកូនរបស់លោកមីកាយ៉ាដែលត្រូវជាកូនរបស់លោកសាគើរ ដែលត្រូវជាកូនរបស់លោកអេសាភ 36 ព្រមទាំងបងប្អូនរបស់លោក គឺលោកសេម៉ាយ៉ា លោកអសារាល លោកមីឡាឡាយ លោកគីឡាឡាយលោកម៉ាអាយ លោកនេថានេល លោកយូដា និង លោកហាណានី។ លោកទាំងនោះកាន់ឧបករណ៍តន្ត្រីរបស់ព្រះបាទដាវីឌ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់។ លោកអែសរ៉ាជាបណ្ឌិតខាងវិន័យដើរនៅខាងមុខគេ។ 37 ពេលមកដល់មាត់ទ្វារប្រភពទឹក ពួកគេឡើងទៅបុរីព្រះបាទដាវីឌ តាមជណ្តើរកំពែងដែលនៅទល់មុខនោះ កាត់តាមខាងលើដំណាក់របស់ព្រះបាទដាវីឌ រហូតទៅដល់ទ្វារគង្គាដែលនៅខាងកើត។ 38 ក្រុមចំរៀងទីពីរដើរប៉ែកខាងឆ្វេងខ្ញុំដើរតាមក្រោយពួកគេ ជាមួយប្រជាជនមួយផ្នែកទៀតនៅខាងលើកំពែងក្រុង។ យើងដើរកាត់ខាងលើប៉មឡភ្លើងរហូតដល់កំពែងធំ។ 39 បន្ទាប់មកយើងដើរកាត់ខាងលើទ្វារអេប្រាអ៊ីម ទ្វារចាស់ទ្វារមច្ឆា ប៉មហាណានាល និង ប៉មហាមេអារហូតដល់ទ្វារចៀម ហើយឈប់នៅត្រង់ទ្វារនគរបាល។ 40 ក្រុមចំរៀងទាំងពីរនាំគ្នាឈប់នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ រីឯខ្ញុំ និង ពួកអ្នកគ្រប់គ្រងដែលនៅជាមួយក៏ឈប់នៅទីនោះ 41 រួមទាំងលោកបូជាចារ្យអេលាគីម ម៉ាសេយ៉ា មិនយ៉ាមីន មីកា យ៉ាអេលីយ៉ូណាយ សាការីហាណានាដែលជាអ្នកផ្លុំត្រែ 42 ហើយក៏មានលោកម៉ាសេយ៉ា លោកសេម៉ាយ៉ា លោកអេឡាសារ លោកអ៊ូស៊ី លោកយ៉ូហាណាន លោកម៉ាលគា លោកអេឡាំ និង លោកអេស៊ើរ។ ពេលនោះ ក្រុមចំរៀងក៏បន្លឺសំឡេងច្រៀងក្រោមការដឹកនាំរបស់លោកអធិការយីសរ៉ាហ៊ា។ 43 នៅថ្ងៃនោះ ប្រជាជនថ្វាយយញ្ញបូជា ជាច្រើន ហើយនាំគ្នាធ្វើបុណ្យយ៉ាងសប្បាយរីករាយ ព្រោះព្រះជាម្ចាស់ប្រទានអោយពួកគេមានអំណរដ៏លើសលប់។ ចំណែកឯស្ត្រី និង ក្មេងៗវិញ ក៏នាំគ្នាសប្បាយរីករាយដែរ សំរែកដ៏សប្បាយរបស់ពួកគេលាន់ឮចេញពីក្រុងយេរូសាឡឹមទៅយ៉ាងឆ្ងាយ។ 44 នៅថ្ងៃនោះ គេបានចាត់តាំងមនុស្សអោយមើលខុសត្រូវលើឃ្លាំងដាក់ភោគផល ដែលប្រជាជនយកមកថ្វាយជាតង្វាយផលដំបូង ឬតង្វាយមួយភាគដប់។ អ្នកទាំងនោះមានភារកិច្ចប្រមូលភោគផលពីស្រែចំការនៅជុំវិញក្រុងនានា ដែលជាចំណែករបស់ក្រុមបូជាចារ្យ និង ក្រុមលេវី ដូចមានចែងទុកក្នុងក្រឹត្យវិន័យ ដ្បិតប្រជាជននៅស្រុកយូដាសប្បាយចិត្ត ព្រោះឃើញក្រុមបូជាចារ្យ និង ក្រុមលេវីបំពេញមុខងាររបស់ខ្លួន 45 គឺប្រតិបត្តិតាមអ្វីៗសព្វបែបយ៉ាងដែលព្រះរបស់ខ្លួនបង្គាប់ និង ធ្វើពិធីជំរះផ្សេងៗ។ រីឯក្រុមចំរៀងក្រុមយាមទ្វារព្រះដំណាក់ ក៏បំពេញមុខងាររបស់ខ្លួនស្របតាមបញ្ជាដែលព្រះបាទដាវីឌ និង ព្រះបាទសាឡូម៉ូន ជាបុត្របានចែងទុក។ 46 កាលពីជំនាន់ដើម គឺនៅជំនាន់ព្រះបាទដាវីឌ និង លោកអេសាភ តែងតែមានគ្រូចំរៀង ដឹកនាំក្រុមចំរៀងច្រៀងសរសើរតម្កើង និង អរព្រះគុណព្រះជាម្ចាស់។ 47 នៅជំនាន់លោកសូរ៉ូបាបិល និង ជំនាន់លោកនេហេមា ប្រជាជនអ៊ីស្រាអែលទាំងមូល តែងតែញែកចំណែកដ៏សក្ការៈនៃម្ហូបអាហាររបស់ខ្លួនទៅជូនក្រុមលេវីជារៀងរាល់ថ្ងៃ ហើយក្រុមលេវីក៏ញែកចំណែកដ៏សក្ការៈនៃអាហាររបស់ខ្លួន ជូនកូនចៅរបស់លោកេអីរ៉ុនដែរ។