Matthew - ម៉ាថាយ 9

1ព្រះ‌យេស៊ូវ ទ្រង់ ក៏ យាង ចុះ ទូក ឆ្លង ទៅ ឯ ក្រុងរបស់ ទ្រង់ វិញ 2នោះ មាន គេ នាំ មនុស្ស ស្លាប់ ដៃ ស្លាប់ ជើង ម្នាក់ ដេក លើ គ្រែ មក ឯ ទ្រង់ កាល ទ្រង់ ទត ឃើញ សេចក្តី ជំនឿ របស់ អ្នក ទាំង នោះ ក៏ មាន ព្រះ‌បន្ទូល ទៅ អ្នក ស្លាប់ ដៃ ស្លាប់ ជើង ថា ចូរ សង្ឃឹម ឡើង កូន អើយ បាប ឯង បាន អត់ ទោស ឲ្យ ឯង ហើយ 3ដូច្នេះ មាន អាចារ្យ ខ្លះ នឹក ក្នុង ចិត្ត ថា មនុស្ស នេះ ពោល ពាក្យ ប្រមាថ ដល់ ព្រះ 4ឯ ព្រះ‌យេស៊ូវ ទ្រង់ ឈ្វេង យល់ គំនិត គេ ក៏ មាន ព្រះ‌បន្ទូល ថា ហេតុ អ្វី បាន ជា អ្នក រាល់ គ្នា មាន គំនិត អាក្រក់ ក្នុង ចិត្ត ដូច្នេះ 5ដ្បិត ដែល ថា បាប ឯង បាន អត់ ទោស ឲ្យ ឯង ហើយ ឬ ថា ឲ្យ ក្រោក ឡើង ដើរ ទៅ នោះ តើ ពាក្យ ណា ងាយ ថា ជា ជាង 6ប៉ុន្តែ នេះ ដើម្បី ឲ្យ អ្នក រាល់ គ្នា បាន ដឹង ថា កូន មនុស្ស មាន អំណាច នឹង អត់ ទោស បាប នៅ ផែន‌ដី បាន ដែរ នោះ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ អ្នក ស្លាប់ ដៃ ស្លាប់ ជើង ថា ចូរ ក្រោក ឡើង យក គ្រែ ឯង ទៅ ផ្ទះ ទៅ 7អ្នក នោះ ក៏ ក្រោក ឡើង ដើរ ទៅ ឯ ផ្ទះ 8កាល ហ្វូង មនុស្ស បាន ឃើញ ការ នោះ គេ កើត មាន សេចក្តី អស្ចារ្យ ក៏ សរសើរ‌ដំកើង ដល់ ព្រះ ដែល ទ្រង់ បាន ប្រទាន អំណាច យ៉ាង នេះ មក មនុស្ស លោក។ 9លុះ ព្រះ‌យេស៊ូវ យាង ហួស ពី ទី នោះ ទៅ ទ្រង់ ក៏ ទត ឃើញ មនុស្ស ម្នាក់ ឈ្មោះ ម៉ាថាយ កំពុង អង្គុយ នៅ កន្លែង យក ពន្ធ នោះ ទ្រង់ មាន ព្រះ‌បន្ទូល ហៅ គាត់ ថា ចូរ មក តាម ខ្ញុំ គាត់ ក៏ ក្រោក ឡើង ដើរ តាម ទ្រង់ ទៅ 10កាល ព្រះ‌យេស៊ូវ កំពុង គង់ សោយ អាហារ នៅ ក្នុង ផ្ទះ នោះ មាន ពួក អ្នក យក ពន្ធ និង មនុស្ស មាន បាប ជា ច្រើន បាន មក អង្គុយ ជា មួយ នឹង ទ្រង់ និង ពួក សិស្ស ទ្រង់ ផង 11កាល ពួក ផារី‌ស៊ី បាន ឃើញ ដូច្នោះ គេ ក៏ សួរ ពួក សិស្ស ទ្រង់ ថា ហេតុ អ្វី បាន ជា គ្រូ របស់ អ្នក រាល់ គ្នា បរិភោគ ជា មួយ នឹង ពួក យក ពន្ធ ហើយ និង មនុស្ស មាន បាប ដូច្នេះ 12តែ ព្រះ‌យេស៊ូវ ទ្រង់ ក៏ បាន ឮ ហើយ ទ្រង់ មាន ព្រះ‌បន្ទូល តប ថា ពួក អ្នក ដែល ជា សុខ សប្បាយ មិន ត្រូវ ការ នឹង គ្រូ‌ពេទ្យ ទេ គឺ ជា ពួក ដែល មាន ជំងឺ វិញ ទេ តើ 13ចូរ ឲ្យ អ្នក រាល់ គ្នា ទៅ រៀន ន័យ បទ ដែល ថា «អញ ចង់ បាន សេចក្តី មេត្តា‌ករុណា មិន មែន យញ្ញ‌បូជា ទេ» ពី ព្រោះ ខ្ញុំ មិន បាន មក ដើម្បី នឹង ហៅ មនុស្ស សុចរិត ទេ គឺ មក ហៅ មនុស្ស មាន បាប ឲ្យ ប្រែ ចិត្ត វិញ។ 14នៅ គ្រា នោះ ពួក សិស្ស របស់ យ៉ូហាន ក៏ មក ឯ ទ្រង់ ទូល ថា ហេតុ អ្វី បាន ជា យើង ខ្ញុំ និង ពួក ផារី‌ស៊ី តម តែ ញយៗ តែ ពួក សិស្ស ទ្រង់ មិន ដែល តម សោះ ដូច្នេះ 15ព្រះ‌យេស៊ូវ ទ្រង់ ឆ្លើយ ថា កំពុង ដែល ប្តី ថ្មោង‌ថ្មី នៅ ជា មួយ គ្នា នោះ តើ សំឡាញ់ នៃ គាត់ នឹង ធ្វើ ទឹក មុខ ព្រួយ បាន ឬ ទេ ប៉ុន្តែ នឹង មាន គ្រា មក ដល់ ដែល ប្តី នឹង ត្រូវ ដក យក ចេញ ពី គេ ទៅ នៅ គ្រា នោះ ទើប គេ នឹង តម អាហារ វិញ 16គ្មាន អ្នក ណា ដែល យក កំណាត់ សំពត់ ថ្មី មក ប៉ះ អាវ ចាស់ ទេ ដ្បិត កំណាត់ ថ្មី នោះ នឹង ហែក អាវ ចាស់ ចេញ ហើយ រំហែក នោះ នឹង រឹង រឹត តែ អាក្រក់ ជាង ទៅ ទៀត 17ក៏ មិន ដែល មាន អ្នក ណា ដាក់ ស្រា ទំពាំង‌បាយ‌ជូរ ថ្មី ក្នុង ថង់ ស្បែក ចាស់ ដែរ បើ ធ្វើ ដូច្នោះ ថង់ ស្បែក នឹង ធ្លាយ ហូរ ស្រា ទំពាំង‌បាយ‌ជូរ ចេញ អស់ ហើយ ទាំង ថង់ នោះ ក៏ ត្រូវ ខូច ខាត ដែរ គឺ គេ តែង ដាក់ ស្រា ទំពាំង‌បាយ‌ជូរ ថ្មី ក្នុង ថង់ ស្បែក ថ្មី វិញ នោះ ទើប ទាំង ២ បាន គង់ នៅ។ 18កំពុង ដែល ទ្រង់ មាន ព្រះ‌បន្ទូល នឹង គេ ពី ដំណើរ ទាំង នោះ ស្រាប់ តែ មាន មេ សាលា ម្នាក់ មក ក្រាប ថ្វាយ បង្គំ ទូល ថា កូន ស្រី របស់ ទូល‌បង្គំ ទើប នឹង ស្លាប់ អម្បាញ់‌មិញ សូម ទ្រង់ មេត្តា យាង ទៅ ដាក់ ព្រះ‌ហស្ត លើ វា នោះ វា នឹង រស់ ឡើង វិញ 19ព្រះ‌យេស៊ូវ ក៏ ក្រោក ឡើង យាង ទៅ តាម ព្រម ទាំង ពួក សិស្ស ទ្រង់ ដែរ 20រីឯ មាន ស្ត្រី ម្នាក់ នាង មាន ជំងឺ ធ្លាក់ ឈាម អស់ ១២ ឆ្នាំ មក ហើយ នាង បាន ចូល មក ពី ក្រោយ ពាល់ ជាយ ព្រះ‌ពស្ត្រ ទ្រង់ 21ដោយ គិត ក្នុង ចិត្ត ថា បើ គ្រាន់ តែ ពាល់ ជាយ ព្រះ‌ពស្ត្រ ទ្រង់ ប៉ុណ្ណោះ នោះ នឹង បាន ជា ហើយ 22ឯ ព្រះ‌យេស៊ូវ ទ្រង់ បែរ ទៅ ឃើញ នាង ក៏ មាន ព្រះ‌បន្ទូល ថា ចូរ សង្ឃឹម ឡើង កូន អើយ សេចក្តី ជំនឿ របស់ នាង បាន ជួយ សង្គ្រោះ នាង ហើយ នាង ក៏ ជា ចាប់ តាំង ពី វេលា នោះ មក 23រួច មក កាល ទ្រង់ យាង ចូល ទៅ ក្នុង ផ្ទះ មេ សាលា បាន ឃើញ ពួក អ្នក ផ្លុំ ខ្លុយ និង មនុស្ស សន្ធឹក កំពុង តែ ឆោ‌ឡោ 24នោះ ទ្រង់ មាន ព្រះ‌បន្ទូល ថា ចូរ ថយ ចេញ ទៅ ដ្បិត នាង ក្រមុំ នេះ មិន មែន ស្លាប់ ទេ នាង គ្រាន់ តែ ដេក លក់ ប៉ុណ្ណោះ តែ គេ សើច ចំអក ឲ្យ ទ្រង់ 25លុះ បណ្តេញ មនុស្ស ទាំង នោះ ទៅ ក្រៅ អស់ ហើយ នោះ ទ្រង់ យាង ចូល ទៅ ចាប់ ដៃ នាង រួច នាង ក៏ ក្រោក ឡើង 26រឿង នោះ បាន ល្បី ខ្ចរ‌ខ្ចាយ ទួទៅ ពេញ‌ពាស ក្នុង ស្រុក នោះ ឯង។ 27កំពុង ដែល ព្រះ‌យេស៊ូវ ទ្រង់ យាង ចេញ ពី ទី នោះ ទៅ នោះ មាន មនុស្ស ខ្វាក់ ២ នាក់ តាម ទ្រង់ ទាំង ស្រែក ថា ឱ ព្រះ‌រាជ‌បុត្រា ហ្លួង ដាវីឌ អើយ សូម ទ្រង់ ប្រោស មេត្តា ដល់ យើង ខ្ញុំ ផង 28កាល បាន យាង ចូល ទៅ ក្នុង ផ្ទះ នោះ អ្នក ខ្វាក់ ទាំង ២ ក៏ មក ឯ ទ្រង់ ហើយ ទ្រង់ មាន ព្រះ‌បន្ទូល សួរ ថា តើ អ្នក ជឿ ថា ខ្ញុំ អាច នឹង ធ្វើ ការ នេះ បាន ឬ ទេ អ្នក ទាំង ២ ទូល ថា ជឿ ហើយ ព្រះ‌អម្ចាស់ អើយ 29នោះ ទ្រង់ ក៏ ពាល់ ភ្នែក គេ ដោយ ព្រះ‌បន្ទូល ថា ចូរ ឲ្យ បាន ដូច សេចក្តី ជំនឿ របស់ អ្នក ចុះ 30ភ្នែក គេ ក៏ បាន ភ្លឺ ឡើង រួច ទ្រង់ ហាម ផ្តាច់ ថា នែ កុំ ឲ្យ អ្នក ណា ដឹង ការ នេះ ឲ្យ សោះ ហ្នះ 31តែ កាល គេ ចេញ ទៅ ហើយ នោះ ក៏ ផ្សាយ ប្រាប់ ពី ទ្រង់ សុស សាយ ពេញ ក្នុង ស្រុក នោះ។ 32កំពុង ដែល អ្នក ទាំង ២ ចេញ ទៅ នោះ មាន គេ នាំ មនុស្ស គ ដែល មាន អារក្ស ចូល មក ឯ ទ្រង់ 33រួច កាល បាន ដេញ អារក្ស ចេញ ហើយ នោះ មនុស្ស គ បាន និយាយ ឡើង បាន ឯ បណ្តា មនុស្ស ទាំង ប៉ុន្មាន គេ មាន សេចក្តី អស្ចារ្យ ថា មិន ដែល ឃើញ មាន យ៉ាង ដូច្នេះ នៅ ក្នុង ស្រុក អ៊ីស្រា‌អែល សោះ ឡើយ 34តែ ពួក ផារី‌ស៊ី និយាយ ឡើង ថា អ្នក នេះ ដេញ អារក្ស ដោយ‌សារ តែ មេ អារក្ស ទេ។ 35ព្រះ‌យេស៊ូវ ទ្រង់ ក៏ យាង ទៅ ដល់ គ្រប់ ក្រុង គ្រប់ ភូមិ ព្រម ទាំង បង្រៀន ក្នុង សាលា ប្រជុំ ទាំង ប៉ុន្មាន ហើយ ប្រកាស ប្រាប់ ដំណឹង ល្អ ពី នគរ ទ្រង់ ក៏ ប្រោស អស់ ទាំង ជំងឺ‌រោគា និង ជរា ពិការ ក្នុង ពួក បណ្តា‌ជន ឲ្យ បាន ជា 36កាល ទ្រង់ ឃើញ ហ្វូង មនុស្ស ហើយ នោះ ទ្រង់ មាន ព្រះ‌ហឫ‌ទ័យ ក្តួល អាណិត ដល់ គេ ដ្បិត គេ ល្វើយ ហើយ ខ្ចាត់‌ខ្ចាយ ដូច ហ្វូង ចៀម ដែល ឥត អ្នក គង្វាល 37បាន ជា ទ្រង់ មាន ព្រះ‌បន្ទូល ទៅ ពួក សិស្ស ថា ចំរូត ធំ ណាស់ តែ មាន អ្នក ច្រូត តិច ទេ 38ដូច្នេះ ចូរ សូម អង្វរ ដល់ ព្រះ‌អម្ចាស់ នៃ ចំរូត ឲ្យ ទ្រង់ ចាត់ អ្នក ច្រូត មក ក្នុង ចំរូត ទ្រង់។


Copyright
Learn More

will be added

X\