Matthew - ម៉ាថាយ 8

1កាល ព្រះ‌យេស៊ូវ ទ្រង់ បាន យាង ចុះ ពី ភ្នំ មក នោះ មាន មនុស្ស កក‌កុញ ដើរ តាម ទ្រង់ 2ក៏ ឃើញ មាន មនុស្ស ឃ្លង់ ម្នាក់ មក ក្រាប ថ្វាយ បង្គំ ទូល ទ្រង់ ថា ឱ ព្រះ‌អម្ចាស់ អើយ បើ ទ្រង់ សព្វ ព្រះ‌ហឫ‌ទ័យ ទ្រង់ អាច នឹង ប្រោស ឲ្យ ទូល‌បង្គំ ជា ស្អាត បាន 3ទ្រង់ ក៏ លូក ព្រះ‌ហស្ត ទៅ ពាល់ គាត់ ដោយ ព្រះ‌បន្ទូល ថា ខ្ញុំ ចង់ ដែរ ចូរ ឲ្យ ជា ស្អាត ចុះ ស្រាប់ តែ រោគ ឃ្លង់ ក៏ ជា ស្អាត ភ្លាម 4រួច ព្រះ‌យេស៊ូវ ទ្រង់ ហាម ថា នែ កុំ ប្រាប់ អ្នក ឯ ណា ឲ្យ សោះ ត្រូវ ទៅ បង្ហាញ ខ្លួន ឲ្យ ពួក សង្ឃ ឃើញ វិញ ហើយ ថ្វាយ ដង្វាយ តាម ដែល លោក ម៉ូសេ បាន បង្គាប់ មក ទុក ជា ទី បន្ទាល់ ដល់ លោក ទាំង នោះ។ 5កាល ព្រះ‌យេស៊ូវ ទ្រង់ បាន យាង ចូល ទៅ ក្រុង កាពើ‌ណិម ហើយ នោះ មេ ទ័ព ម្នាក់ មក ឯ ទ្រង់ ទូល អង្វរ ថា 6ព្រះ‌អម្ចាស់ អើយ បាវ ទូល‌បង្គំ វា ស្លាប់ ដៃ ស្លាប់ ជើង ដេក នៅ ផ្ទះ វេទនា ខ្លាំង ណាស់ 7ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល តប ថា ខ្ញុំ នឹង ទៅ ប្រោស ឲ្យ ជា 8តែ មេ ទ័ព ទូល ប្រកែក ថា ព្រះ‌អម្ចាស់ អើយ ទូល‌បង្គំ មិន គួរ នឹង ទទួល ទ្រង់ នៅ ក្នុង ផ្ទះ ទូល‌បង្គំ ទេ សូម ទ្រង់ គ្រាន់ តែ មាន ព្រះ‌បន្ទូល មួយ ព្រះ‌ឱស្ឋ មក ប៉ុណ្ណោះ នោះ បាវ ទូល‌បង្គំ នឹង បាន ជា ហើយ 9ដ្បិត ទូល‌បង្គំ ជា មនុស្ស នៅ ក្រោម បង្គាប់ គេ ដែរ ហើយ មាន ទាហាន នៅ ក្រោម ឱវាទ ទូល‌បង្គំ បើ ទូល‌បង្គំ ប្រាប់ ទៅ ម្នាក់ ថា ទៅ នោះ វា ក៏ ទៅ ប្រាប់ ទៅ ម្នាក់ ទៀត ថា មក វា ក៏ មក ហើយ ប្រាប់ ទៅ បាវ ថា ធ្វើ ការ នេះ នោះ វា ក៏ ធ្វើ តាម 10កាល ព្រះ‌យេស៊ូវ បាន ឮ ពាក្យ នោះ ហើយ ទ្រង់ មាន សេចក្តី អស្ចារ្យ ក្នុង ព្រះ‌ហឫ‌ទ័យ រួច មាន ព្រះ‌បន្ទូល ទៅ ពួក អ្នក ដែល តាម ទ្រង់ ថា ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា ខ្ញុំ មិន ដែល ឃើញ សេចក្តី ជំនឿ ជា ខ្លាំង ដល់ ម៉្លេះ ទេ ទោះ ទាំង នៅ ក្នុង សាសន៍ អ៊ីស្រា‌អែល ផង 11ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា នឹង មាន មនុស្ស ជា ច្រើន ពី ទិស ខាង កើត និង ទិស ខាង លិច មក អង្គុយ ជា មួយ នឹង លោក អ័ប្រាហាំ លោក អ៊ីសាក និង លោក យ៉ាកុប នៅ ក្នុង នគរ ស្ថាន‌សួគ៌ 12តែ អស់ ទាំង មនុស្ស របស់ នគរ នោះ នឹង ត្រូវ បោះ ចោល ទៅ ក្នុង សេចក្តី ងងឹត ខាង ក្រៅ វិញ នៅ ទី នោះ នឹង មាន យំ ហើយ សង្កៀត ធ្មេញ 13រួច ទ្រង់ មាន ព្រះ‌បន្ទូល ទៅ មេ ទ័ព នោះ ថា ចូរ ទៅ ចុះ ឲ្យ បាន ដូច សេចក្តី ជំនឿ របស់ អ្នក ចុះ បាវ គាត់ ក៏ បាន ជា នៅ វេលា នោះ ឯង។ 14លុះ ព្រះ‌យេស៊ូវ ទ្រង់ យាង ទៅ ក្នុង ផ្ទះ របស់ ពេត្រុស ហើយ នោះ ឃើញ ម្តាយ ក្មេក គាត់ កំពុង តែ ដេក គ្រុន 15រួច ទ្រង់ ពាល់ ដៃ នាង នោះ គ្រុន ក៏ បាត់ ទៅ ហើយ នាង ក្រោក ឡើង បំរើ ទ្រង់។ 16ដល់ ពេល ព្រលប់ គេ នាំ មនុស្ស ជា ច្រើន ដែល មាន អារក្ស ចូល មក ឯ ទ្រង់ ហើយ ទ្រង់ ក៏ ដេញ អារក្ស ដោយ‌សារ ព្រះ‌បន្ទូល ឯ អស់ អ្នក ដែល មាន ជំងឺ‌រោគា ទ្រង់ បាន ប្រោស ឲ្យ ជា គ្រប់ គ្នា ដែរ 17ដើម្បី ឲ្យ បាន សំរេច តាម ទំនាយ ដែល ហោរា អេសាយ បាន ទាយ ទុក មក ថា «ទ្រង់ បាន ទទួល អស់ ទាំង រោគា ហើយ ផ្ទុក អស់ ទាំង ជំងឺ របស់ យើង រាល់ គ្នា នៅ លើ ព្រះ‌អង្គ ទ្រង់»។ 18កាល ព្រះ‌យេស៊ូវ ទ្រង់ ឃើញ ហ្វូង មនុស្ស កក‌កុញ នៅ ជុំ‌វិញ ទ្រង់ នោះ ទ្រង់ បង្គាប់ ឲ្យ ឆ្លង ទៅ ឯ ត្រើយ ម្ខាង ទៅ 19ខណៈ នោះ មាន អាចារ្យ ម្នាក់ ចូល មក ទូល ទ្រង់ ថា លោក គ្រូ អើយ ខ្ញុំ នឹង តាម លោក ទៅ ដែរ ទោះ បើ លោក ទៅ ឯ ណា ក៏ ដោយ 20ព្រះ‌យេស៊ូវ ទ្រង់ តប ថា កញ្ជ្រោង មាន រូង វា ហើយ សត្វ ហើរ លើ អាកាស ក៏ មាន សំបុក តែ កូន មនុស្ស គ្មាន កន្លែង ណា នឹង កើយ ក្បាល ទេ 21មាន សិស្ស ទ្រង់ ម្នាក់ ទៀត ទូល ថា ព្រះ‌អម្ចាស់ អើយ សូម ទ្រង់ អនុញ្ញាត្ត ឲ្យ ទូល‌បង្គំ បាន ទៅ កប់ ខ្មោច ឪពុក ទូល‌បង្គំ សិន 22តែ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ អ្នក នោះ ថា ចូរ មក តាម ខ្ញុំ វិញ ទុក ឲ្យ ពួក មនុស្ស ស្លាប់ កប់ ខ្មោច ពួក គេ ចុះ។ 23កាល ទ្រង់ បាន យាង ចុះ ទូក ហើយ នោះ ពួក សិស្ស ក៏ តាម ទ្រង់ ទៅ 24ឯ សមុទ្រ ក៏ កំរើក ឡើង ជា ខ្លាំង ដល់‌ម៉្លេះ បាន ជា រលក ឡើង គ្រប លើ ទូក តែ ទ្រង់ ផ្ទំ លក់ 25ពួក សិស្ស ក៏ ចូល ទៅ តើន ទ្រង់ ទូល ថា ព្រះ‌អម្ចាស់ អើយ សូម ជួយ សង្គ្រោះ ផង យើង ខ្ញុំ វិនាស ហើយ 26ទ្រង់ មាន ព្រះ‌បន្ទូល ថា ឱ ពួក អ្នក មាន ជំនឿ តិច អើយ ហេតុ អ្វី បាន ជា ភ័យ ដូច្នេះ រួច ទ្រង់ ក្រោក ឡើង កំហែង ដល់ ខ្យល់ និង សមុទ្រ នោះ ក៏ ស្ងប់ ឈឹង អស់ ទៅ 27អ្នក ទាំង នោះ មាន សេចក្តី អស្ចារ្យ ហើយ និយាយ គ្នា ថា តើ មនុស្ស នេះ បែប យ៉ាង ណា បាន ជា ទាំង ខ្យល់ និង សមុទ្រ ក៏ ស្តាប់ បង្គាប់ លោក ដូច្នេះ។ 28កាល ទ្រង់ បាន ដល់ ស្រុក គេរ៉ា‌ស៊ីន នៅ ត្រើយ ម្ខាង ហើយ នោះ មាន មនុស្ស ២ នាក់ ដែល មាន អារក្ស ចូល គេ ចេញ ពី ផ្នូរ ខ្មោច មក ជួប នឹង ទ្រង់ វា សាហាវ ណាស់ ដល់ ម៉្លេះ បាន ជា គ្មាន អ្នក ណា ហ៊ាន ដើរ តាម ផ្លូវ នោះ ទេ 29នោះ វា ស្រែក ឡើង ថា ឱ ព្រះ‌យេស៊ូវ ជា ព្រះ‌រាជ‌បុត្រា នៃ ព្រះ អើយ តើ យើង ហើយ និង ទ្រង់ មាន ការ អ្វី នឹង គ្នា តើ ទ្រង់ បាន យាង មក ទី នេះ ដើម្បី នឹង ធ្វើ ទុក្ខ ដល់ យើង មុន កំណត់ ឬ អី 30រីឯ នៅ ទី ដែល ឆ្ងាយ ពី វា នោះ មាន ហ្វូង ជ្រូក យ៉ាង ធំ កំពុង តែ រក ស៊ី 31ហើយ ពួក អារក្ស នោះ ក៏ ទូល អង្វរ ទ្រង់ ថា បើ ទ្រង់ បណ្តេញ យើង សូម អនុញ្ញាត្ត ឲ្យ យើង ចូល ទៅ នៅ ក្នុង ហ្វូង ជ្រូក នោះ ចុះ 32ទ្រង់ មាន ព្រះ‌បន្ទូល តប ថា ទៅ ចុះ វា ក៏ ចេញ ទៅ ចូល ក្នុង ហ្វូង ជ្រូក រួច ជ្រូក នាំ គ្នា បោល ម្នីម្នា តាម ភ្នំ ចោត ធ្លាក់ ទៅ ក្នុង សមុទ្រ លង់ ទឹក ស្លាប់ ទាំង អស់ ទៅ 33ឯ ពួក អ្នក ដែល ឃ្វាល វា គេ នាំ គ្នា រត់ ចូល ទៅ ក្នុង ទី ក្រុង រ៉ាយ‌រ៉ាប់ ប្រាប់ ពី គ្រប់ ការ ទាំង នោះ ហើយ ពី មនុស្ស ២ នាក់ ដែល មាន អារក្ស ចូល ផង 34ចំណែក ពួក អ្នក ក្រុង នោះ ទាំង អស់ គ្នា ក៏ ចេញ មក ឯ ព្រះ‌យេស៊ូវ កាល បាន ឃើញ ទ្រង់ គេ ក៏ អង្វរ ឲ្យ ទ្រង់ យាង ចេញ ពី ក្រវល់ ស្រុក គេ ទៅ។


Copyright
Learn More

will be added

X\