Matthew - ម៉ាថាយ 6

1ចូរ ប្រយ័ត្ន កុំ ឲ្យ អ្នក រាល់ គ្នា ធ្វើ ទាននៅ មុខ មនុស្ស ឲ្យ តែ គេ ឃើញ ឡើយ បើ ធ្វើ ដូច្នោះ នោះ អ្នក រាល់ គ្នា គ្មាន រង្វាន់ នៅ នឹង ព្រះ‌វរ‌បិតា នៃ អ្នក ដែល ទ្រង់ គង់ នៅ ស្ថាន‌សួគ៌ ទេ 2ដូច្នេះ កាល ណា អ្នក ធ្វើ ទាន នោះ កុំ ឲ្យ ផ្លុំ ត្រែ នៅ មុខ អ្នក ដូច ពួក មាន ពុត ដែល ប្រព្រឹត្ត នៅ ក្នុង សាលា ប្រជុំ ហើយ តាម ផ្លូវ ដើម្បី ឲ្យ បាន មនុស្ស លោក សរសើរ ខ្លួន នោះ ឡើយ ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា គេ បាន រង្វាន់ គេ ហើយ 3ប៉ុន្តែ កាល ណា អ្នក ធ្វើ ទាន នោះ កុំ ឲ្យ ដៃ ឆ្វេង ដឹង ការ ដែល ដៃ ស្តាំ ធ្វើ ឡើយ 4ដើម្បី ឲ្យ អំពើ ទាន របស់ អ្នក បាន ស្ងាត់ កំបាំង នោះ ព្រះ‌វរ‌បិតា នៃ អ្នក ដែល ទ្រង់ ទត ឃើញ ក្នុង ទី សំងាត់ ទ្រង់ នឹង ប្រទាន រង្វាន់ ដល់ អ្នក នៅ ទី ប្រចក្ស ច្បាស់។ 5កាល ណា អ្នក អធិស្ឋាន កុំ ឲ្យ ធ្វើ ដូច មនុស្ស មាន ពុត ដែល ចូល ចិត្ត អធិស្ឋាន នៅ ក្នុង សាលា ប្រជុំ ហើយ នៅ ជ្រុង ផ្លូវ ឲ្យ មនុស្ស លោក ឃើញ នោះ ឡើយ ខ្ញុំ បា្រប់ អ្នក រាល់ គ្នា ជា បា្រកដ ថា គេ បាន រង្វាន់ របស់ គេ ហើយ 6តែ ឯ អ្នក កាល ណា អធិស្ឋាន នោះ ត្រូវ ឲ្យ ចូល ទៅ ក្នុង បន្ទប់ ហើយ បិទ ទ្វារ រួច អធិស្ឋាន ដល់ ព្រះ‌វរ‌បិតា នៃ អ្នក ដែល ទ្រង់ គង់ នៅ ទី លាក់ កំបាំង ចុះ នោះ ព្រះ‌វរ‌បិតា នៃ អ្នក ដែល ទត ឃើញ ក្នុង ទី លាក់ កំបាំង ទ្រង់ នឹង ប្រទាន រង្វាន់ ដល់ អ្នក នៅ ទី ប្រចក្ស ច្បាស់ 7ហើយ កាល ណា អធិស្ឋាន នោះ កុំ ឲ្យ ពោល ពាក្យ ឥត ប្រយោជន៍ ផ្ទួនៗ ដូច ពួក សាសន៍ ដទៃ ឡើយ ដ្បិត គេ ស្មាន ថា ព្រះ ទ្រង់ នឹង ស្តាប់ គេ ដោយ គេ ពោល ពាក្យ ជា ច្រើន 8ដូច្នេះ កុំ ឲ្យ អ្នក រាល់ គ្នា ធ្វើ ដូច គេ ឡើយ ដ្បិត ព្រះ‌វរ‌បិតា នៃ អ្នក ទ្រង់ ជ្រាប នូវ របស់ អ្វី ដែល អ្នក ត្រូវ ការ មុន ដែល អ្នក សូម ផង 9ដូច្នេះ ចូរ អធិស្ឋាន បែប យ៉ាង នេះ វិញ ថា ឱ ព្រះ‌វរ‌បិតា នៃ យើង ខ្ញុំ ដែល គង់ នៅ ស្ថាន‌សួគ៌ អើយ សូម ឲ្យ ព្រះ‌នាម ទ្រង់ បាន បរិសុទ្ធ 10សូម ឲ្យ រាជ្យ ទ្រង់ បាន មក ដល់ សូម ឲ្យ ព្រះ‌ហឫ‌ទ័យ ទ្រង់ បាន សំរេច នៅ ផែន‌ដី ដូច នៅ ស្ថាន‌សួគ៌ ដែរ 11សូម ប្រទាន អាហារ ដែល យើង ខ្ញុំ ត្រូវ ការ នៅ ថ្ងៃ នេះ 12សូម អត់ ទោស សេចក្តី កំហុស របស់ យើង ខ្ញុំ ដូច ជា យើង ខ្ញុំ បាន អត់ ទោស ដល់ អស់ អ្នក ដែល ធ្វើ ខុស នឹង យើង ខ្ញុំ ដែរ 13សូម កុំ នាំ យើង ខ្ញុំ ទៅ កាន់ សេចក្តី ល្បួង ឡើយ តែ សូម ប្រោស ឲ្យ យើង ខ្ញុំ រួច ពី សេចក្តី អាក្រក់ វិញ ដ្បិត រាជ្យ ព្រះ‌ចេស្តា និង សិរី‌ល្អ ជា របស់ ផង ទ្រង់ នៅ អស់ កល្ប ជានិច្ច អាម៉ែន 14ដ្បិត បើ អ្នក រាល់ គ្នា អត់ ទោស ចំពោះ ការ រំលង ច្បាប់ ដែល មនុស្ស លោក ប្រព្រឹត្ត ធ្វើ នោះ ព្រះ‌វរ‌បិតា នៃ អ្នក ដែល គង់ នៅ ស្ថាន‌សួគ៌ ទ្រង់ នឹង អត់ ទោស ឲ្យ អ្នក រាល់ គ្នា ដែរ 15តែ បើ អ្នក រាល់ គ្នា មិន អត់ ទោស ចំពោះ ការ រំលង ច្បាប់ ឲ្យ គេ ទេ នោះ ព្រះ‌វរ‌បិតា នៃ អ្នក ទ្រង់ ក៏ មិន អត់ ទោស ចំពោះ ការ រំលង ច្បាប់ ដែល អ្នក រាល់ គ្នា ប្រព្រឹត្ត ធ្វើ ដែរ។ 16កាល ណា អ្នក រាល់ គ្នា តម អាហារ នោះ កុំ ឲ្យ ធ្វើ ទឹក មុខ ក្រៀម ដូច ជា មនុស្ស មាន ពុត ឡើយ ដ្បិត គេ ក្លែង ទឹក មុខ ស្រងូត ឲ្យ មនុស្ស លោក ឃើញ ថា គេ តម ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា គេ បាន រង្វាន់ គេ ហើយ 17តែ អ្នក កាល ណា តម នោះ ចូរ ឲ្យ លាប គ្រឿង ក្រអូប នៅ លើ ក្បាល ហើយ លប់ មុខ ចេញ 18ដើម្បី កុំ ឲ្យ មនុស្ស លោក ឃើញ ថា អ្នក តម ឡើយ គឺ ឲ្យ ព្រះ‌វរ‌បិតា នៃ អ្នក ដែល គង់ នៅ ទី លាក់ កំបាំង បាន ឃើញ វិញ នោះ ព្រះ‌វរ‌បិតា នៃ អ្នក ដែល ទ្រង់ ទត ឃើញ នៅ ទី លាក់ កំបាំង ទ្រង់ នឹង ប្រទាន រង្វាន់ ដល់ អ្នក នៅ ទី ប្រចក្ស ច្បាស់។ 19កុំ ឲ្យ ប្រមូល ទ្រព្យ‌សម្បត្តិ ទុក សំរាប់ ខ្លួន នៅ ផែន‌ដី ជា កន្លែង ដែល មាន កន្លាត និង ច្រែះ ស៊ី បំផ្លាញ ហើយ ចោរ ទំលុះ ប្លន់ នោះ ឡើយ 20ត្រូវ ប្រមូល ទ្រព្យ‌សម្បត្តិ ទុក សំរាប់ ខ្លួន នៅ ឯ ស្ថាន‌សួគ៌ វិញ ដែល ជា កន្លែង គ្មាន កន្លាត ឬ ច្រែះ ស៊ី បំផ្លាញ ឡើយ ក៏ គ្មាន ចោរ ទំលុះ ឬ ប្លន់ ផង 21ពី ព្រោះ សម្បត្តិ ទ្រព្យ របស់ អ្នក ស្ថិត នៅ កន្លែង ណា នោះ ចិត្ត អ្នក ក៏ នឹង នៅ កន្លែង នោះ ដែរ។ 22ឯ ចង្កៀង របស់ រូប‌កាយ គឺ ជា ភ្នែក ដូច្នេះ បើ ភ្នែក អ្នក ល្អ នោះ រូប‌កាយ អ្នក ទាំង មូល នឹង បាន ភ្លឺ 23តែ បើ ភ្នែក អ្នក អាក្រក់ វិញ នោះ រូប‌កាយ អ្នក ទាំង មូល នឹង ត្រូវ ងងឹត សូន្យ យ៉ាង នោះ បើ ពន្លឺ ដែល នៅ ក្នុង ខ្លួន អ្នក ជា សេចក្តី ងងឹត ហើយ ចុះ សេចក្តី ងងឹត នោះ នឹង បាន ជា ខ្លាំង អម្បាលម៉ាន ទៅ ហ្ន៎។ 24គ្មាន អ្នក ណា អាច នឹង បំរើ ចៅ‌ហ្វាយ ២ នាក់ បាន ទេ ដ្បិត អ្នក នោះ នឹង ស្អប់ ១ ហើយ ស្រឡាញ់ ១ ឬ ស្មោះ‌ត្រង់ នឹង ១ ហើយ មើល‌ងាយ ១ អ្នក រាល់ គ្នា ពុំ អាច នឹង គោរព ដល់ ព្រះ និង ទ្រព្យ‌សម្បត្តិ ផង បាន ទេ 25ដោយ ហេតុ នេះ បាន ជា ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា កុំ ឲ្យ ខ្វល់‌ខ្វាយ នឹង ជីវិត ដែល នឹង បរិភោគ អ្វី ឬ នឹង រូប‌កាយ ដែល នឹង ស្លៀក‌ពាក់ អ្វី នោះ ឡើយ ឯ ជីវិត តើ មិន វិសេស ជាង ចំណី អាហារ ហើយ រូប‌កាយ តើ មិន វិសេស ជាង សំលៀក‌បំពាក់ ទេ ឬ អី 26ចូរ ពិចារណា ពី សត្វ ស្លាប នៅ លើ អាកាស វា មិន សាប‌ព្រោះ មិន ច្រូត កាត់ ឬ ប្រមូល ដាក់ ក្នុង ជង្រុក ផង តែ ព្រះ‌វរ‌បិតា នៃ អ្នក ដែល គង់ នៅ ស្ថាន‌សួគ៌ ទ្រង់ ចិញ្ចឹម វា ឯ អ្នក រាល់ គ្នា តើ គ្មាន ដំឡៃ លើស ជាង សត្វ ទាំង នោះ ទេ ឬ អី 27ចុះ នៅ ក្នុង ពួក អ្នក រាល់ គ្នា តើ មាន អ្នក ឯ ណា ដែល អាច នឹង បន្ថែម កំពស់ ខ្លួន ១ ហត្ថ ដោយ‌សារ សេចក្តី ខ្វល់‌ខ្វាយ បាន ឬ ទេ 28ហើយ ពី ដំណើរ សំលៀក‌បំពាក់ តើ អ្នក រាល់ គ្នា ខំ ខ្វល់‌ខ្វាយ ធ្វើ អ្វី ចូរ រំពឹង គិត តែ ពី ផ្កា ឈូក នៅ ក្នុង បឹង ដែល វា ដុះ ជា យ៉ាង ដូច ម្តេច គឺ វា មិន នឿយ ហត់ នឹង ធ្វើ ការ ឬ ស្រាវ រវៃ ទេ 29តែ ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា សូម្បី តែ ហ្លួង សាឡូ‌ម៉ូន ក្នុង គ្រា ដែល មាន គ្រប់ ទាំង សេចក្តី រុងរឿង របស់ ទ្រង់ នោះ ទ្រង់ មិន បាន តែង អង្គ ដូច ជា ផ្កា ១ នោះ ផង 30រីឯ តិណ‌ជាតិ ដែល ដុះ នៅ វាល ក្នុង ថ្ងៃ នេះ ហើយ ថ្ងៃ ស្អែក ត្រូវ គេ ដុត នៅ ជើង‌ក្រាន បើ ព្រះ ទ្រង់ តុប‌តែង ស្មៅ យ៉ាង ដូច្នោះ នោះ ឱ មនុស្ស មាន ជំនឿ តិច អើយ តើ ទ្រង់ មិន តុប‌តែង ឲ្យ អ្នក រាល់ គ្នា លើស ជាង ទៅ ទៀត ទេ ឬ អី 31ដូច្នេះ កុំ ឲ្យ ខ្វល់‌ខ្វាយ ថា តើ ត្រូវ បរិភោគ អ្វី ឬ ស្លៀក‌ពាក់ អ្វី នោះ ឡើយ 32ដ្បិត គឺ ជា សាសន៍ ដទៃ ទេ តើ ដែល ខំ ស្វែង រក របស់ ទាំង នោះ វិញ ឯ ព្រះ‌វរ‌បិតា នៃ អ្នក រាល់ គ្នា ដែល គង់ នៅ ស្ថាន‌សួគ៌ ទ្រង់ ជ្រាប ហើយ ថា អ្នក រាល់ គ្នា ត្រូវ ការ នឹង របស់ ទាំង នោះ ដែរ 33ចូរ ស្វែង រក នគរ និង សេចក្តី សុចរិត នៃ ព្រះ ជា មុន សិន ទើប គ្រប់ របស់ ទាំង នោះ នឹង បាន ប្រទាន មក អ្នក រាល់ គ្នា ថែម ទៀត ផង 34ដូច្នេះ កុំ ឲ្យ ខ្វល់‌ខ្វាយ នឹង ថ្ងៃ ស្អែក ឡើយ ពី ព្រោះ ថ្ងៃ ស្អែក នឹង ខ្វល់‌ខ្វាយ ចំពោះ ការ របស់ ថ្ងៃ នោះ ឯង សេចក្តី លំបាក នៅ ថ្ងៃ ណា នោះ គឺ ល្មម ត្រឹម ថ្ងៃ នោះ ហើយ។


Copyright
Learn More

will be added

X\