Matthew - ម៉ាថាយ 3

1នៅ គ្រា នោះ យ៉ូហាន-បាទីស្ទ គាត់ មក នៅ ក្នុង ទី រហោ‌ស្ថាន ស្រុក យូដា កំពុង តែ ប្រកាស ថា 2ចូរ ឲ្យ ប្រែ ចិត្ត ចុះ ដ្បិត នគរ ស្ថាន‌សួគ៌ ជិត ដល់ ហើយ 3គឺ ពី អ្នក នេះ ហើយ ដែល ហោរា អេសាយ បាន ទាយ ថា «មាន សំឡេង នៃ មនុស្ស ម្នាក់ កំពុង តែ ស្រែក នៅ ទី រហោ‌ស្ថាន ថា ចូរ រៀប‌ចំ ផ្លូវ ទទួល ព្រះ‌អម្ចាស់ ចូរ ដំរង់ ផ្លូវ តូច ថ្វាយ ទ្រង់ ចុះ» 4ឯ យ៉ូហាន នេះ គាត់ ពាក់ អាវ រោម អូដ្ឋ ហើយ មាន ខ្សែ ក្រវាត់ ស្បែក នៅ ចង្កេះ ក៏ មាន កណ្តូប និង ទឹក ឃ្មុំ ព្រៃ ជា អាហារ។ 5នោះ ពួក ក្រុង យេរូ‌សា‌ឡឹម និង ពួក ស្រុក យូដា ទាំង អស់ ព្រម ទាំង មនុស្ស ដែល នៅ ក្រវល់ ជុំ‌វិញ ទន្លេ យ័រដាន់ គេ ចេញ មក ឯ គាត់ 6ក៏ លន់‌តួ បាប ហើយ ទទួល បុណ្យ ជ្រមុជ ពី គាត់ ក្នុង ទន្លេ យ័រដាន់ ទាំង អស់ គ្នា 7តែ កាល គាត់ ឃើញ ពួក ផារី‌ស៊ី និង ពួក សាឌូស៊ី មក ទទួល បុណ្យ ជ្រមុជ ពី គាត់ ជា ច្រើន ដែរ នោះ ក៏ សួរ គេ ថា ឱ ពូជ ពស់‌វែក អើយ តើ អ្នក ណា បាន ប្រាប់ ឲ្យ អ្នក រាល់ គ្នា រត់ ចេញ ពី សេចក្តី ក្រោធ ដែល ត្រូវ មក ដូច្នេះ 8បើ យ៉ាង នេះ ចូរ អ្នក រាល់ គ្នា បង្កើត ផល ដែល សំណំ នឹង សេចក្តី ប្រែ ចិត្ត នោះ ចុះ 9ហើយ កុំ ឲ្យ គិត ក្នុង ចិត្ត ថា មាន លោក អ័ប្រាហាំ ជា ឪពុក ខ្លួន នោះ ឡើយ ដ្បិត ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា ព្រះ ទ្រង់ អាច នឹង បង្កើត កូន ឲ្យ លោក អ័ប្រាហាំ ពី ថ្ម ទាំង នេះ ក៏ បាន ដែរ 10ប៉ុន្តែ ឥឡូវ នេះ ពូថៅ បាន ដាក់ នៅ ឫស ដើម ឈើ ហើយ ដូច្នេះ អស់ ទាំង ដើម ណា ដែល កើត ផ្លែ មិន ល្អ នោះ ត្រូវ កាប់ បោះ ចោល ទៅ ក្នុង ភ្លើង 11ឯ ខ្ញុំ ពិត មែន ជា ធ្វើ បុណ្យ ជ្រមុជ ឲ្យ អ្នក រាល់ គ្នា ដោយ ទឹក ពី ព្រោះ មាន សេចក្តី ប្រែ ចិត្ត តែ ព្រះ‌អង្គ ដែល យាង មក ក្រោយ ខ្ញុំ ទ្រង់ មាន អំណាច លើស ជាង ខ្ញុំ ទៅ ទៀត ខ្ញុំ មិន គួរ នឹង កាន់ សុព័ណ៌‌បាទ ទ្រង់ ទេ ព្រះ‌អង្គ នោះ នឹង ធ្វើ បុណ្យ ជ្រមុជ ឲ្យ អ្នក រាល់ គ្នា ដោយ ព្រះ‌វិញ្ញាណ បរិសុទ្ធ ហើយ និង ភ្លើង វិញ 12ទ្រង់ កាន់ ចង្អេរ នៅ ព្រះ‌ហស្ត ទ្រង់ នឹង បោស រំលីង ទី លាន ទ្រង់ ហើយ និង ប្រមូល ស្រូវ ទ្រង់ មក ដាក់ ក្នុង ជង្រុក តែ អង្កាម ទ្រង់ នឹង ដុត ក្នុង ភ្លើង ដែល ពន្លត់ មិន បាន វិញ។ 13នោះ ព្រះ‌យេស៊ូវ ទ្រង់ យាង ពី ស្រុក កាលី‌ឡេ មក ឯ យ៉ូហាន ត្រង់ ទន្លេ យ័រដាន់ ដើម្បី នឹង ទទួល បុណ្យ ជ្រមុជ ពី គាត់ 14តែ យ៉ូហាន ប្រកែក ថា ដូច ម្តេច បាន ជា ទ្រង់ យាង មក ឯ ទូល‌បង្គំ គឺ ទូល‌បង្គំ ដែល ត្រូវ ទទួល បុណ្យ ជ្រមុជ ពី ទ្រង់ វិញ ទេ តើ 15ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ថា ចូរ ធ្វើ ម្តង នេះ ចុះ ដ្បិត គួរ ឲ្យ យើង ធ្វើ សំរេច តាម គ្រប់ ទាំង សេចក្តី សុចរិត យ៉ាង ដូច្នេះ រួច គាត់ ក៏ ព្រម ធ្វើ 16កាល ព្រះ‌យេស៊ូវ បាន ទទួល បុណ្យ ជ្រមុជ ហើយ នោះ ទ្រង់ យាង ឡើង ពី ទឹក ភ្លាម ស្រាប់ តែ មេឃ ក៏ របើក ឡើង ឲ្យ ទ្រង់ ឃើញ ព្រះ‌វិញ្ញាណ នៃ ព្រះ យាង ចុះ មក ដូច ជា សត្វ ព្រាប ក៏ សណ្ឋិត លើ ទ្រង់ 17នោះ មាន ឮ សំឡេង ចេញ ពី មេឃ ថា នេះ ជា កូន ស្ងួន‌ភ្ងា របស់ អញ ជា ទី ពេញ ចិត្ត អញ ណាស់។


Copyright
Learn More

will be added

X\