Matthew - ម៉ាថាយ 28

1ក្រោយ ថ្ងៃ ឈប់ សំរាក កាល រៀប នឹង ចូល ថ្ងៃ ទី ១ ក្នុង អាទិត្យនោះ ម៉ារា ជា អ្នក ស្រុក ម៉ាក់ដាឡា និង ម៉ារា ១ ទៀត ក៏ នាំ គ្នា ទៅ មើល ផ្នូរ 2នោះ មាន កក្រើក ដី ជា ខ្លាំង ដ្បិត មាន ទេវតា នៃ ព្រះ‌អម្ចាស់ ចុះ ពី លើ មេឃ មក ប្រមៀល ថ្ម ចេញ ពី ផ្នូរ ហើយ ក៏ អង្គុយ លើ 3សណ្ឋាន របស់ ទេវតា នោះ ដូច ផ្លេក‌បន្ទោរ ហើយ សំលៀក‌បំពាក់ ក៏ ស‌ស្គុស ដូច ហិមៈ 4ពួក យាម ល្បាត ក៏ ញ័រ‌រន្ធត់ ដោយ ភ័យ ខ្លាច ទេវតា ហើយ ត្រឡប់ ដូច ជា មនុស្ស ស្លាប់ 5តែ ទេវតា និយាយ នឹង ស្ត្រី ២ នាក់ ថា កុំ ឲ្យ ភ័យ អី ដ្បិត ខ្ញុំ ដឹង ហើយ ថា នាង រក ព្រះ‌យេស៊ូវ ដែល ត្រូវ ឆ្កាង 6តែ ទ្រង់ មិន គង់ នៅ ទី នេះ ទេ ដ្បិត ទ្រង់ មាន ព្រះ‌ជន្ម រស់ ឡើង វិញ ហើយ ដូច ជា ទ្រង់ បាន មាន ព្រះ‌បន្ទូល ទុក ចូរ មក មើល កន្លែង ដែល ទ្រង់ បាន ផ្ទំ ចុះ 7រួច ទៅ ឲ្យ ឆាប់ ប្រាប់ ដល់ ពួក សិស្ស ទ្រង់ ថា ទ្រង់ មាន ព្រះ‌ជន្ម រស់ ពី ស្លាប់ ឡើង វិញ ហើយ មើល ទ្រង់ យាង ទៅ ឯ ស្រុក កាលី‌ឡេ មុន អ្នក រាល់ គ្នាៗ នឹង ឃើញ ទ្រង់ នៅ ស្រុក នោះ នែ ខ្ញុំ បាន ប្រាប់ អ្នក រាល់ គ្នា ហើយ 8ស្ត្រី ២ នាក់ នោះ ក៏ ដើរ ចេញ ពី ផ្នូរ ជា ប្រញាប់ ទាំង ភ័យ ហើយ មាន សេចក្តី អំណរ ជា ខ្លាំង ផង ក៏ រត់ ទៅ ប្រាប់ ដល់ ពួក សិស្ស ទ្រង់ 9តែ កាល នាង កំពុង តែ ទៅ នោះ ព្រះ‌យេស៊ូវ ទ្រង់ យាង មក ជួប នឹង នាង មាន ព្រះ‌បន្ទូល ថា ជំរាប សួរ រួច អ្នក ទាំង ២ ក៏ ចូល ទៅ ឱប ព្រះ‌បាទ ថ្វាយ បង្គំ ទ្រង់ 10នោះ ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ នាង ថា កុំ ខ្លាច អី ចូរ ទៅ ប្រាប់ ដល់ បង ប្អូន ខ្ញុំ ផង ឲ្យ គេ ទៅ ឯ ស្រុក កាលី‌ឡេ ទៅ គេ នឹង ឃើញ ខ្ញុំ នៅ ស្រុក នោះ ហើយ។ 11កាល នាង កំពុង តែ រត់ ទៅ នោះ ពួក យាម ល្បាត ខ្លះ ក៏ ចូល ទៅ ក្នុង ទី ក្រុង ជំរាប ដល់ ពួក សង្គ្រាជ ពី ការ ទាំង ប៉ុន្មាន ដែល កើត មក 12រួច កាល អ្នក ទាំង នោះ និង ពួក ចាស់‌ទុំ បាន ប្រជុំ ហើយ ពិគ្រោះ គ្នា នោះ គេ យក ប្រាក់ ជា ច្រើន ទៅ សូក ដល់ ពួក ទាហាន 13ដោយ ពាក្យ ថា ចូរ ឯង រាល់ គ្នា និយាយ ថា ក្នុង កាល ដែល យើង ខ្ញុំ កំពុង តែ ដេក លក់ នោះ ពួក សិស្ស របស់ វា បាន មក លួច យក ខ្មោច វា ទាំង យប់ បាត់ ទៅ ហើយ 14បើ សេចក្តី នោះ ឮ ទៅ ដល់ លោក ចៅ‌ហ្វាយ នោះ យើង នឹង ទៅ ពន្យល់ លោក ឲ្យ ឯង រាល់ គ្នា បាន រួច ពី ទោស 15គេ ទទួល ប្រាក់ នោះ ហើយ ក៏ ធ្វើ តាម បង្គាប់ បាន ជា រឿង នោះ ឮ ខ្ចរ‌ខ្ចាយ ទួទៅ គ្រប់ ក្នុង សាសន៍ យូដា ដរាប ដល់ សព្វ ថ្ងៃ នេះ។ 16ឯ ពួក សិស្ស ទាំង ១១ នាក់ គេ ទៅ ឯ ស្រុក កាលី‌ឡេ ដល់ ភ្នំ ដែល ព្រះ‌យេស៊ូវ បាន ប្រាប់ 17កាល គេ ឃើញ ទ្រង់ នោះ ក៏ ថ្វាយ បង្គំ តែ មាន អ្នក ខ្លះ មាន សេចក្តី សង្ស័យ 18ឯ ព្រះ‌យេស៊ូវ ទ្រង់ យាង មក មាន ព្រះ‌បន្ទូល នឹង គេ ថា គ្រប់ ទាំង អំណាច បាន ប្រគល់ មក ខ្ញុំ នៅ លើ ស្ថាន‌សួគ៌ ហើយ លើ ផែន‌ដី ផង 19ដូច្នេះ ចូរ ទៅ បញ្ចុះ បញ្ចូល ឲ្យ មាន សិស្ស នៅ គ្រប់ ទាំង សាសន៍ ព្រម ទាំង ធ្វើ បុណ្យ ជ្រមុជ‌ទឹក ឲ្យ ដោយ នូវ ព្រះ‌នាម ព្រះ‌វរ‌បិតា ព្រះ‌រាជ‌បុត្រា និង ព្រះ‌វិញ្ញាណ បរិសុទ្ធ ចុះ 20ហើយ បង្រៀន ឲ្យ គេ កាន់ តាម គ្រប់ ទាំង សេចក្តី ដែល ខ្ញុំ បាន បង្គាប់ មក អ្នក រាល់ គ្នា ផង ហើយ មើល ខ្ញុំ ក៏ នៅ ជា មួយ នឹង អ្នក រាល់ គ្នា ជា រាល់ ថ្ងៃ ដែរ ដរាប ដល់ បំផុត កល្ប។ អាម៉ែន។:៚


Copyright
Learn More

will be added

X\