Matthew - ម៉ាថាយ 27

1ដល់ ព្រឹក ឡើង ពួក សង្គ្រាជ និង ពួក ចាស់‌ទុំ នៃ បណ្តា‌ជន គេ ពិគ្រោះ គ្នា ទាស់ នឹង ព្រះ‌យេស៊ូវ ដើម្បី នឹង សំឡាប់ ទ្រង់ 2ក៏ ចង ទ្រង់ ដឹក បញ្ជូន ទៅ ឯ ចៅ‌ហ្វាយ ស្រុក ឈ្មោះ ប៉ុនទាស-ពីឡាត់។ 3កាល យូដាស ជា អ្នក បញ្ជូន ទ្រង់ បាន ឃើញ ថា ទ្រង់ ជាប់ ទោស ដូច្នោះ នោះ វា នឹក ស្តាយ ក៏ យក ប្រាក់ ៣០ ទៅ ឲ្យ ដល់ ពួក សង្គ្រាជ និង ពួក ចាស់‌ទុំ វិញ 4ដោយ ពាក្យ ថា ខ្ញុំ បាន ជា ធ្វើ បាប ដោយ បញ្ជូន ឈាម ឥត មាន ទោស ហួស ទៅ ហើយ តែ គេ ឆ្លើយ ថា តើ នោះ អំពល់ អ្វី ដល់ យើង ការ នោះ ស្រេច នៅ ឯង ទេ តើ 5វា ក៏ បោះ ប្រាក់ ចោល ទៅ ក្នុង ព្រះ‌វិហារ រួច ចេញ ទៅ ក្រៅ អួល ស្ទះ ស្លាប់ ទៅ 6ឯ ពួក សង្គ្រាជ គេ រើស ប្រាក់ នោះ មក និយាយ ថា ប្រាក់ នេះ គ្មាន ច្បាប់ នឹង ដាក់ ទុក ក្នុង ឃ្លាំង ទេ ពី ព្រោះ ជា ថ្លៃ ឈាម 7លុះ គេ បាន ពិគ្រោះ គ្នា ហើយ ក៏ យក ប្រាក់ នោះ ទៅ ទិញ ដី វាល របស់ ជាង ស្មូន ទុក សំរាប់ ជា ទី កប់ ខ្មោច នៃ សាសន៍ ដទៃ វិញ 8ដោយ ហេតុ នោះ បាន ជា គេ ហៅ វាល នោះ ថា «វាល ឈាម» ដរាប ដល់ សព្វ ថ្ងៃ នេះ 9នោះ បាន សំរេច តាម ទំនាយ ដែល ហោរា យេរេមា បាន ទាយ ទុក មក ថា «គេ បាន យក ប្រាក់ ៣០ ជា ដំឡៃ ព្រះ‌អង្គ ដែល គេ បាន កាត់ ថ្លៃ ឲ្យ គឺ ដែល ពួក កូន ចៅ សាសន៍ អ៊ីស្រា‌អែល បាន កាត់ ថ្លៃ នោះ 10ហើយ គេ ឲ្យ ប្រាក់ នោះ ទៅ ទិញ ដី វាល របស់ ជាង ស្មូន ដូច ជា ព្រះ‌អម្ចាស់ ទ្រង់ បាន បង្គាប់ ខ្ញុំ»។ 11ឯ ព្រះ‌យេស៊ូវ ទ្រង់ ឈរ នៅ មុខ លោក ចៅ‌ហ្វាយ ហើយ លោក ក៏ ពិចារណា សួរ ទ្រង់ ថា តើ អ្នក ជា ស្តេច របស់ សាសន៍ យូដា ឬ អី ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ លោក ថា ត្រូវ ដូច លោក មាន ប្រសាសន៍ ហើយ 12តែ កាល ពួក សង្គ្រាជ និង ពួក ចាស់‌ទុំ ចោទ ប្រកាន់ ទ្រង់ នោះ ទ្រង់ មិន បាន មាន ព្រះ‌បន្ទូល ឆ្លើយ សោះ 13លោក ពីឡាត់ ក៏ ទូល សួរ ទ្រង់ ថា តើ អ្នក មិន ឮ រឿង ទាំង ប៉ុន្មាន ដែល គេ ចោទ ប្រកាន់ អ្នក ទេ ឬ អី 14តែ ព្រះ‌យេស៊ូវ ទ្រង់ មិន មាន ព្រះ‌បន្ទូល ឆ្លើយ នឹង ពាក្យ ណា មួយ របស់ លោក សោះ បាន ជា លោក ចៅ‌ហ្វាយ ឆ្ងល់ ខ្លាំង ណាស់។ 15ឯ នៅ បុណ្យ នោះ លោក ចៅ‌ហ្វាយ តែង ធ្លាប់ លែង អ្នក ទោស ម្នាក់ ឲ្យ ដល់ ហ្វូង មនុស្ស តាម គេ សូម 16នៅ គ្រា នោះ គេ មាន អ្នក ទោស ម្នាក់ ដែល មាន ល្បី ឈ្មោះៗ បារ៉ា‌បាស 17ដូច្នេះ កាល គេ បាន ប្រជុំ គ្នា ជា ស្រេច នោះ លោក ពីឡាត់ សួរ ថា តើ អ្នក រាល់ គ្នា ចង់ ឲ្យ ខ្ញុំ លែង ឈ្មោះ ណា បារ៉ា‌បាស ឬ យេស៊ូវ ដែល ហៅ ថា ព្រះ‌គ្រីស្ទ 18ដ្បិត លោក បាន ជ្រាប ថា គេ បញ្ជូន ទ្រង់ ដោយ ចិត្ត ឈ្នានីស ទេ 19កាល លោក កំពុង តែ អង្គុយ នៅ ក្នុង ទី កាត់ ក្តី នោះ ប្រពន្ធ លោក ប្រើ បំរើ មក ជំរាប ថា កុំ ឲ្យ ធ្វើ អ្វី ដល់ មនុស្ស សុចរិត នោះ ឡើយ ដ្បិត នៅ ថ្ងៃ នេះ ខ្ញុំ បាន យល់ សប្តិ កើត ទុក្ខ ជា ច្រើន ដោយ ព្រោះ មនុស្ស នោះ 20តែ ពួក សង្គ្រាជ និង ពួក ចាស់‌ទុំ គេ បញ្ចេះ ហ្វូង មនុស្ស ឲ្យ សូម បារ៉ា‌បាស វិញ ហើយ ឲ្យ បំផ្លាញ ព្រះ‌យេស៊ូវ បង់ 21នោះ លោក ចៅ‌ហ្វាយ ចាប់ ពាក្យ សួរ គេ ថា ក្នុង មនុស្ស ២ នាក់ នេះ តើ ចង់ ឲ្យ ខ្ញុំ លែង អ្នក ណា គេ ឆ្លើយ ឡើង ថា សូម លែង បារ៉ា‌បាស ចុះ 22លោក ពីឡាត់ សួរ គេ ថា ដូច្នេះ តើ ឲ្យ ខ្ញុំ ធ្វើ អ្វី ដល់ យេស៊ូវ ដែល ហៅ ជា ព្រះ‌គ្រីស្ទ នេះ អ្នក ទាំង អស់ គ្នា ក៏ ឆ្លើយ ឡើង ថា ចូរ ឆ្កាង វា ទៅ 23នោះ លោក ចៅ‌ហ្វាយ សួរ ថា តើ អ្នក នេះ បាន ធ្វើ ខុស អ្វី តែ គេ ស្រែក កាន់ តែ ខ្លាំង ឡើង ថា ចូរ ឆ្កាង វា ទៅ 24កាល លោក ពីឡាត់ ឃើញ ថា មិន ឈ្នះ ទេ កើត មាន កោលា‌ហល កាន់ តែ ខ្លាំង ឡើង ដូច្នោះ នោះ លោក យក ទឹក មក លាង ដៃ នៅ មុខ ហ្វូង មនុស្ស ទាំង មាន ប្រសាសន៍ ថា ខ្ញុំ គ្មាន ទោស នឹង ឈាម នៃ អ្នក សុចរិត នេះ ទេ ការ នេះ ស្រេច នៅ អ្នក រាល់ គ្នា ចុះ 25បណ្តា‌ជន ទាំង អស់ គ្នា ក៏ ឆ្លើយ ឡើង ថា ចូរ ឲ្យ ឈាម វា ធ្លាក់ មក លើ យើង រាល់ គ្នា និង កូន ចៅ របស់ យើង ចុះ 26ដូច្នេះ លោក ក៏ លែង បារ៉ា‌បាស ឲ្យ ដល់ គេ ឯ ព្រះ‌យេស៊ូវ វិញ កាល គេ បាន វាយ នឹង រំពាត់ រួច ហើយ នោះ ក៏ បញ្ជូន ទៅ ឲ្យ គេ ឆ្កាង ទ្រង់។ 27នោះ ពួក ទាហាន របស់ លោក ចៅ‌ហ្វាយ គេ ក៏ នាំ ព្រះ‌យេស៊ូវ ទៅ ក្នុង សាលា រួច ប្រមូល ក្រុម ទាហាន ទាំង អស់ មក ទាស់ នឹង ទ្រង់ 28គេ ដោះ ព្រះ‌ពស្ត្រ ទ្រង់ ចេញ ហើយ យក អាវ ក្រហម មក បំពាក់ វិញ 29ក៏ ក្រង ភួង បន្លា បំពាក់ លើ ព្រះ‌សិរ ទ្រង់ ហើយ យក ដើម ត្រែង ដាក់ នៅ ព្រះ‌ហស្ត ស្តាំ រួច គេ លុត ជង្គង់ នៅ ចំពោះ ទ្រង់ ទាំង ពោល ចំអក ថា ថ្វាយ បង្គំ ស្តេច សាសន៍ យូដា 30គេ ស្តោះ ដាក់ ទ្រង់ ក៏ យក ដើម ត្រែង នោះ វាយ ព្រះ‌សិរ ផង 31កាល គេ បាន ចំអក មើល‌ងាយ ទ្រង់ ស្រេច ហើយ ក៏ ដោះ អាវ នោះ ចេញ ហើយ បំពាក់ ព្រះ‌ពស្ត្រ ទ្រង់ ទៅ វិញ រួច នាំ ចេញ ទៅ ឆ្កាង។ 32កាល បាន ចេញ ទៅ ហើយ នោះ គេ ប្រទះ ឃើញ មនុស្ស ស្រុក គីរេន ម្នាក់ ឈ្មោះ ស៊ីម៉ូន ក៏ ចាប់ បង្ខំ ឲ្យ លី ឈើ ឆ្កាង ទ្រង់ ទៅ 33លុះ បាន ដល់ កន្លែង ហៅ ថា គាល់‌កូថា ដែល ស្រាយ ថា ភ្នំ លលាដ ក្បាល 34នោះ គេ យក ទឹក‌ខ្មេះ លាយ នឹង ប្រមាត់ ថ្វាយ ទ្រង់ សោយ តែ កាល ទ្រង់ បាន ភ្លក់ មើល នោះ ទ្រង់ មិន ព្រម សោយ ទេ 35គ្រា បាន ឆ្កាង ទ្រង់ ហើយ នោះ គេ ធ្វើ ឆ្នោត ចាប់ ចែក ព្រះ‌ពស្ត្រ ទ្រង់ ដើម្បី ឲ្យ បាន សំរេច តាម ទំនាយ ដែល ហោរា បាន ទាយ ទុក មក ថា «គេ បាន យក អាវ ខ្ញុំ ចែក គ្នា ហើយ បាន ធ្វើ ឆ្នោត ចាប់ យក អាវ វែង ខ្ញុំ» 36គេ អង្គុយ ចាំ យាម ទ្រង់ នៅ ទី នោះ 37ក៏ បិទ ប្រកាស ដែល កាត់ ទោស ទ្រង់ ដាក់ ពី លើ ព្រះ‌សិរ ថា «នេះ ឈ្មោះ យេស៊ូវ ជា ស្តេច សាសន៍ យូដា» 38នៅ វេលា នោះ ក៏ ឆ្កាង ចោរ ២ នាក់ ជា មួយ នឹង ទ្រង់ ដែរ ១ ខាង ស្តាំ ហើយ ១ ខាង ឆ្វេង។ 39ឯ មនុស្ស ដែល ដើរ តាម ទី នោះ គេ ជេរ ប្រមាថ ដល់ ទ្រង់ ទាំង គ្រវី ក្បាល ហើយ និយាយ ថា 40ឯង ដែល បំផ្លាញ ព្រះ‌វិហារ ហើយ សង់ ឡើង វិញ ក្នុង រវាង ៣ ថ្ងៃ អើយ ចូរ ជួយ សង្គ្រោះ ខ្លួន ចុះ បើ ឯង ជា ព្រះ‌រាជ‌បុត្រា នៃ ព្រះ មែន នោះ ឲ្យ ចុះ ពី ឈើ ឆ្កាង មក 41ឯ ពួក សង្គ្រាជ ព្រម ទាំង ពួក អាចារ្យ និង ពួក ចាស់‌ទុំ គេ ក៏ ចំអក ឲ្យ ទ្រង់ បែប ដូច្នោះ ដែរ ដោយ ថា 42វា ជួយ សង្គ្រោះ មនុស្ស ឯ ទៀត បាន តែ មិន អាច នឹង ជួយ សង្គ្រោះ ដល់ ខ្លួន វា បាន ទេ បើ សិន ណា វា ជា ស្តេច សាសន៍ អ៊ីស្រា‌អែល មែន ចូរ ឲ្យ វា ចុះ ពី ឈើ ឆ្កាង មក នោះ យើង នឹង ជឿ ដល់ វា 43វា បាន ទុក ចិត្ត នឹង ព្រះ ដូច្នេះ បើ ព្រះ សព្វ ព្រះ‌ហឫ‌ទ័យ នឹង វា សូម ទ្រង់ ជួយ ដោះ វា ឥឡូវ ចុះ! ដ្បិត វា បាន ថា ខ្ញុំ ជា ព្រះ‌រាជ‌បុត្រា នៃ ព្រះ 44ហើយ ចោរ ២ នាក់ ដែល ត្រូវ ឆ្កាង ជា មួយ នឹង ទ្រង់ គេ ក៏ ស្តី ឲ្យ ទ្រង់ ដូច្នោះ ដែរ។ 45តាំង ពី ថ្ងៃ ទ្រង់ ដរាប ដល់ ម៉ោង ៣ រសៀល នោះ មាន ងងឹត ដាប គ្រប ពេញ លើ ផែន‌ដី 46ប្រហែល ជា ម៉ោង ៣ នោះ ព្រះ‌យេស៊ូវ ទ្រង់ បន្លឺ ឡើង ជា សំឡេង ខ្លាំង ថា អេលីៗ ល៉ាម៉ាសា‌បាច់ថានី គឺ ស្រាយ ថា ឱ ព្រះ‌អង្គៗ នៃ ទូល‌បង្គំ អើយ ហេតុ អ្វី បាន ជា ទ្រង់ ចោល ទូល‌បង្គំ 47មាន អ្នក ខ្លះ ដែល ឈរ នៅ ទី នោះ កាល គេ បាន ឮ នោះ ក៏ និយាយ ថា វា ស្រែក ហៅ រក លោក អេលីយ៉ា ហើយ 48ស្រាប់ តែ មាន ម្នាក់ រត់ ទៅ យក សារាយ‌រំហួត ជ្រលក់ ទឹក‌ខ្មេះ ជោក ដាក់ នឹង ចុង ដើម ត្រែង ហុច ទៅ ថ្វាយ ទ្រង់ សោយ 49តែ អ្នក ឯ ទៀត និយាយ ថា ឈប់ សិន ចាំ មើល លោក អេលីយ៉ា មក ជួយ សង្គ្រោះ វា។ 50កាល ព្រះ‌យេស៊ូវ ទ្រង់ បាន ស្រែក ជា ខ្លាំង ម្តង ទៀត នោះ ទ្រង់ ប្រគល់ វិញ្ញាណ ទ្រង់ ទៅ វិញ 51គ្រា នោះ វាំង‌នន ក្នុង ព្រះ‌វិហារ ក៏ រហែក ជា ២ ភាគ ចាប់ តាំង ពី លើ ចុះ ទៅ ដល់ ក្រោម ក៏ មាន កក្រើក ដី ហើយ ថ្ម ប្រេះ ដាច់ ពី គ្នា 52អស់ ទាំង ផ្នូរ ខ្មោច ក៏ របើក ឡើង ឯ ខ្មោច ពួក អ្នក បរិសុទ្ធ ដែល ដេក លក់ ទៅ ហើយ បាន រស់ ឡើង វិញ ជា ច្រើន 53ទាំង ចេញ ពី ផ្នូរ ក្នុង ពេល ក្រោយ ដែល ទ្រង់ មាន ព្រះ‌ជន្ម រស់ ឡើង វិញ ហើយ ចូល ទៅ ក្នុង ទី ក្រុង បរិសុទ្ធ លេច មក ឲ្យ មនុស្ស ជា ច្រើន ឃើញ ដែរ 54ឯ មេ ទ័ព និង ពួក អ្នក ដែល ចាំ យាម ព្រះ‌យេស៊ូវ ជា មួយ គ្នា កាល បាន ឃើញ កក្រើក ដី និង ការ ទាំង ប៉ុន្មាន ដែល កើត មក ដូច្នោះ នោះ ក៏ ភ័យ ញ័រ ជា ខ្លាំង គាត់ និយាយ ថា នេះ ពិត ជា ព្រះ‌រាជ‌បុត្រា នៃ ព្រះ មែន 55នៅ ទី នោះ ក៏ មាន ស្ត្រី ជា ច្រើន ដែល មក តាម ព្រះ‌យេស៊ូវ ពី ស្រុក កាលី‌ឡេ ដើម្បី បំរើ ទ្រង់ គេ ឈរ មើល ពី ចំងាយ 56ក្នុង ពួក ស្ត្រី នោះ មាន ម៉ារា ជា អ្នក ស្រុក ម៉ាក់ដាឡា ១ ម៉ារា ជា ម្តាយ យ៉ាកុប និង យ៉ូសេ ១ ហើយ និង ប្រពន្ធ របស់ សេបេដេ ១។ 57ដល់ ល្ងាច មាន មនុស្ស អ្នក មាន ម្នាក់ ជា សិស្ស ព្រះ‌យេស៊ូវ ឈ្មោះ យ៉ូសែប ដែល នៅ ភូមិ អើរី‌ម៉ាថេ គាត់ មក ដល់ 58បាន ទៅ ឯ លោក ពីឡាត់ សូម ព្រះ‌សព ព្រះ‌យេស៊ូវ លោក ពីឡាត់ ក៏ បង្គាប់ ឲ្យ ប្រគល់ ព្រះ‌សព ដល់ គាត់ 59រួច កាល យ៉ូសែប បាន យក ព្រះ‌សព មក នោះ ក៏ រុំ នឹង សំពត់ ទេស‌ឯក យ៉ាង ស្អាត 60ហើយ បញ្ចុះ ក្នុង ផ្នូរ ថ្មី ដែល គាត់ បាន ដាប់ ក្នុង ថ្ម កាល គាត់ បាន ប្រមៀល ថ្ម ១ យ៉ាង ធំ ទៅ បិទ ម៉ាត់ ផ្នូរ ហើយ នោះ ក៏ ចេញ ទៅ បាត់ 61ឯ ម៉ារា ជា អ្នក ស្រុក ម៉ាក់ដាឡា និង ម៉ារា ១ ទៀត ក៏ នៅ ទី នោះ អង្គុយ ប្រឈម នឹង ផ្នូរ។ 62កាល ស្អែក ឡើង ក្រោយ ថ្ងៃ រៀប បុណ្យ នោះ ពួក សង្គ្រាជ និង ពួក ផារី‌ស៊ី គេ មូល គ្នា ទៅ ឯ លោក ពីឡាត់ ជំរាប ថា 63លោក យើង ខ្ញុំ នឹក ចាំ ពី ពាក្យ ដែល អា កំភូត នោះ បាន និយាយ ពី កាល នៅ រស់ នៅ ឡើយ ថា ក្រោយ មក ៣ ថ្ងៃ ខ្ញុំ នឹង រស់ ឡើង វិញ 64ដូច្នេះ សូម លោក បង្គាប់ ឲ្យ គេ ប្រុង ប្រយ័ត្ន ផ្នូរ នោះ ដរាប ដល់ គំរប់ ៣ ថ្ងៃ ក្រែង ពួក សិស្ស របស់ វា មក លួច យក ខ្មោច វា ទាំង យប់ ទៅ រួច ប្រាប់ ដល់ បណ្តា‌ជន ថា វា បាន រស់ ពី ស្លាប់ ឡើង វិញ ហើយ បើ យ៉ាង នោះ សេចក្តី កំភូត ជាន់ ក្រោយ នេះ នឹង បាន អាក្រក់ ជាង ជាន់ មុន ទៅ ទៀត 65លោក ពីឡាត់ មាន ប្រសាសន៍ ទៅ គេ ថា អ្នក រាល់ គ្នា មាន អ្នក យាម ល្បាត ស្រាប់ ហើយ ដូច្នេះ ចូរ ទៅ រក្សា ឲ្យ មាំ‌មួន តាម ចិត្ត ចុះ 66រួច គេ ក៏ ទៅ បិទ ចំណាំ ធ្វើ ឲ្យ មាំ‌មួន ហើយ ដាក់ គ្នា ឲ្យ ចាំ យាម ផង។


Copyright
Learn More

will be added

X\