Matthew - ម៉ាថាយ 25

1គ្រា នោះ នគរ ស្ថាន‌សួគ៌ នឹង បាន ដូច ជា ស្រី ព្រហ្មចារី ១០ នាក់ ដែល យក ចង្កៀង រៀង ខ្លួន ចេញ ទៅ ទទួល ប្តី ថ្មោង‌ថ្មី 2ក្នុង ពួក នាង ទាំង នោះ មាន ៥ នាក់ មាន គំនិត ហើយ ៥ នាក់ ល្ងង់ 3នាង ល្ងង់ ទាំង នោះ គេ យក តែ ចង្កៀង ទៅ តែ មិន បាន យក ប្រេង ជាប់ នឹង ខ្លួន ផង ទេ 4ឯ ពួក នាង មាន គំនិត វិញ គេ បាន យក ទាំង ចង្កៀង ហើយ និង ប្រេង ដាក់ ក្នុង ដប ទៅ ជា មួយ ផង 5តែ ដោយ ព្រោះ ប្តី ក្រ មក ពេក បាន ជា នាង ទាំង នោះ ងោក‌ងុយ ហើយ ដេក លក់ ទៅ 6លុះ ដល់ កណ្តាល អធ្រាត្រ ស្រាប់ តែ ឮ សូរ សំរែក ថា នែ ប្តី មក ហើយ ចូរ ចេញ ទៅ ទទួល ចុះ 7ស្រី ព្រហ្មចារី ទាំង‌ឡាយ ក៏ ភ្ញាក់ ឡើង រៀប‌ចំ ចង្កៀង រៀង រាល់ ខ្លួន 8ឯ ពួក នាង ដែល ល្ងង់ គេ និយាយ ទៅ ពួក នាង មាន គំនិត ថា សូម ចែក ប្រេង មក ឲ្យ យើង ផង ព្រោះ ចង្កៀង យើង ចង់ រលត់ ហើយ 9តែ ពួក នាង មាន គំនិត ឆ្លើយ ឡើង ថា ទេ ក្រែង គ្មាន ល្មម ដល់ យើង ហើយ នឹង នាង រាល់ គ្នា ផង ស៊ូ ទៅ ឯ ផ្ទះ លក់ ប្រេង ទិញ សំរាប់ ខ្លួន វិញ ទៅ 10តែ កំពុង តែ នាង ទាំង នោះ ទៅ ទិញ ប្តី ក៏ មក ដល់ ហើយ ពួក នាង ដែល បាន បំរុង ជា ស្រេច ក៏ ចូល ទៅ ក្នុង រោង ការ ជា មួយ គ្នា រួច គេ បិទ ទ្វារ 11ឯ នាង ព្រហ្មចារី ឯ ទៀត ក៏ មក អង្វរ ថា លោក ម្ចាស់ៗ អើយ សូម បើក ឲ្យ យើង ខ្ញុំ ផង 12តែ គាត់ ឆ្លើយ ថា ខ្ញុំ ប្រាប់ នាង រាល់ គ្នា ជា ប្រាកដ ថា ខ្ញុំ មិន ស្គាល់ នាង ទេ 13ដូច្នេះ ចូរ ចាំ យាម ចុះ ដ្បិត អ្នក រាល់ គ្នា មិន ដឹង ជា ថ្ងៃ ណា ឬ ពេល ណា ដែល កូន មនុស្ស ត្រូវ មក នោះ ទេ។ 14ដ្បិត ដំណើរ នេះ បែប ដូច ជា មនុស្ស ម្នាក់ ដែល រៀប នឹង ចេញ ពី ស្រុក ទៅ គាត់ ហៅ ពួក បាវ មក ប្រគល់ របស់ ទ្រព្យ ខ្លួន ទុក នឹង គេ 15បាន ឲ្យ ប្រាក់ ទៅ ម្នាក់ ៥ ពាន់ ម្នាក់ ទៀត ២ ពាន់ ហើយ អ្នក ទី បី ១ ពាន់ គឺ ឲ្យ គ្រប់ គ្នា តាម ដំរិះ គេ រៀង ខ្លួន រួច ក៏ ចេញ ទៅ 16នោះ អ្នក ដែល ទទួល ៥ ពាន់ ក៏ យក ប្រាក់ ទៅ ជួញ បាន ចំណេញ បាន ៥ ពាន់ ទៀត 17ហើយ អ្នក ដែល ទទួល ២ ពាន់ គាត់ ធ្វើ ដូច្នោះ ដែរ ក៏ បាន ចំណេញ ២ ពាន់ ទៀត 18តែ ឯ អ្នក ដែល ទទួល តែ ១ ពាន់ វា ទៅ ជីក ដី កប់ ប្រាក់ របស់ ចៅ‌ហ្វាយ វិញ 19យូរ ក្រោយ មក ចៅ‌ហ្វាយ របស់ បាវ ទាំង នោះ ត្រឡប់ មក វិញ គិត បញ្ជី នឹង គេ 20ចំណែក អ្នក ដែល បាន ទទួល ៥ ពាន់ ក៏ យក ៥ ពាន់ ទៀត មក ជំរាប ចៅ‌ហ្វាយ ថា លោក ចៅ‌ហ្វាយ លោក បាន ប្រគល់ ប្រាក់ ៥ ពាន់ មក ខ្ញុំ មើល ខ្ញុំ បាន ចំណេញ ៥ ពាន់ ទៀត 21ចៅ‌ហ្វាយ និយាយ ថា ប្រពៃ ហើយ បាវ ល្អ ស្មោះ‌ត្រង់ អើយ ឯង មាន ចិត្ត ស្មោះ នឹង ត្រួត របស់ បន្តិច នេះ ដូច្នេះ អញ នឹង តាំង ឲ្យ ឯង ត្រួត លើ របស់ ជា ច្រើន ទៅ ទៀត ចូរ ឲ្យ ឯង ប្រកប ដោយ សេចក្តី អំណរ របស់ ចៅ‌ហ្វាយ ឯង ចុះ 22កាល អ្នក ដែល ទទួល ២ ពាន់ បាន មក ដល់ នោះ ក៏ ជំរាប ថា លោក ចៅ‌ហ្វាយ លោក បាន ប្រគល់ ២ ពាន់ មក ខ្ញុំ មើល ខ្ញុំ បាន ចំណេញ ២ ពាន់ ទៀត 23ចៅ‌ហ្វាយ និយាយ ថា ប្រពៃ ហើយ បាវ ល្អ ស្មោះ‌ត្រង់ អើយ ឯង មាន ចិត្ត ស្មោះ នឹង ត្រួត របស់ បន្តិច នេះ ដូច្នេះ អញ នឹង តាំង ឲ្យ ឯង ត្រួត លើ របស់ ជា ច្រើន ទៅ ទៀត ចូរ ឲ្យ ឯង ប្រកប ដោយ សេចក្តី អំណរ របស់ ចៅ‌ហ្វាយ ឯង ចុះ 24ឯ អ្នក ដែល បាន ទទួល ១ ពាន់ វា ក៏ ចូល មក ជំរាប ចៅ‌ហ្វាយ ថា លោក ចៅ‌ហ្វាយ ខ្ញុំ ដឹង ថា លោក ជា មនុស្ស តឹង‌រ៉ឹង ណាស់ លោក ច្រូត នៅ កន្លែង ដែល មិន បាន សាប‌ព្រោះ ហើយ ប្រមូល នៅ កន្លែង ដែល មិន បាន អុំ 25ដូច្នេះ ខ្ញុំ នឹក ខ្លាច ក៏ ទៅ កប់ ប្រាក់ ១ ពាន់ នេះ ទុក ក្នុង ដី ហ៏ ខ្ញុំ សូម ប្រគល់ របស់ លោក ជូន លោក វិញ 26ចៅ‌ហ្វាយ ក៏ ឆ្លើយ តប ថា បាវ អាក្រក់ ហើយ ខ្ជិល ច្រអូស អើយ បើ ឯង ដឹង ថា អញ ច្រូត នៅ កន្លែង ដែល មិន បាន សាប‌ព្រោះ ហើយ ប្រមូល នៅ កន្លែង ដែល មិន បាន អុំ 27នោះ គួរ តែ ឯង បាន យក ប្រាក់ ទៅ ផ្ញើ ទុក នឹង អ្នក ចង ការ ចុះ លុះ ដល់ អញ មក វិញ នោះ នឹង បាន ប្រាក់ អញ ទាំង ដើម ទាំង ការ ផង 28ដូច្នេះ ចូរ ដក ប្រាក់ ១ ពាន់ នោះ ពី វា ចេញ ឲ្យ ដល់ អ្នក ដែល មាន ១ ម៉ឺន វិញ 29ដ្បិត នឹង ឲ្យ ដល់ អស់ អ្នក ដែល មាន ហើយ អ្នក នោះ នឹង មាន ជា បរិបូរ ឡើង តែ អ្នក ណា ដែល គ្មាន នោះ នឹង ត្រូវ ហូត យក ទាំង របស់ អ្វី ដែល អ្នក នោះ មាន ផង 30ឯ បាវ ឥត ប្រយោជន៍ នោះ ចូរ បោះ វា ចោល ទៅ ឯ ទី ងងឹត ខាង ក្រៅ ទៅ នៅ ទី នោះ នឹង យំ ហើយ សង្កៀត ធ្មេញ។ 31តែ កាល ណា កូន មនុស្ស នឹង មក ក្នុង សិរី‌ល្អ របស់ លោក មាន ទាំង ពួក ទេវតា បរិសុទ្ធ ទាំង អស់ គ្នា មក ជា មួយ នោះ លោក នឹង ឡើង គង់ លើ បល្ល័ង្ក រុងរឿង ឧត្តម របស់ លោក 32រួច គ្រប់ ទាំង សាសន៍ នឹង ត្រូវ ប្រមូល គ្នា នៅ ចំពោះ លោក ហើយ លោក នឹង ញែក គេ ចេញ ពី គ្នា ដូច ជា អ្នក គង្វាល ដែល ញែក ចៀម ចេញ ពី ពពែ ដែរ 33រួច នឹង ដាក់ ចៀម នៅ ខាង ស្តាំ ហើយ ពពែ នៅ ខាង ឆ្វេង 34នោះ លោក ដ៏ ជា ស្តេច នឹង មាន ព្រះ‌បន្ទូល ទៅ ពួក អ្នក ដែល នៅ ខាង ស្តាំ ថា ឱ ពួក អ្នក ដែល ព្រះ‌វរ‌បិតា យើង បាន ប្រទាន ពរ អើយ ចូរ មក ទទួល មរដក ចុះ គឺ ជា នគរ ដែល បាន រៀប‌ចំ ទុក សំរាប់ អ្នក រាល់ គ្នា តាំង ពី កំណើត លោកីយ៍ មក 35ពី ព្រោះ យើង បាន ឃ្លាន ហើយ អ្នក រាល់ គ្នា បាន ឲ្យ បរិភោគ យើង បាន ស្រេក ហើយ អ្នក រាល់ គ្នា បាន ឲ្យ ផឹក យើង ជា អ្នក ដទៃ ហើយ អ្នក រាល់ គ្នា បាន ទទួល យើង 36យើង នៅ អាក្រាត ហើយ អ្នក រាល់ គ្នា បាន ស្លៀក‌ពាក់ ឲ្យ យើង យើង បាន ឈឺ ហើយ អ្នក រាល់ គ្នា បាន មក សួរ យើង ក៏ ជាប់ គុក ហើយ អ្នក រាល់ គ្នា បាន មក ឯ យើង 37នោះ ពួក មនុស្ស សុចរិត នឹង ទូល សួរ ទ្រង់ ថា ព្រះ‌អម្ចាស់ អើយ តើ យើង ខ្ញុំ បាន ឃើញ ទ្រង់ ស្រេក ឃ្លាន ហើយ បាន ថ្វាយ ទ្រង់ សោយ ពី កាល ណា 38តើ យើង ខ្ញុំ បាន ឃើញ ទ្រង់ ជា អ្នក ដទៃ ហើយ បាន ទទួល ទ្រង់ ពី កាល ណា ឬ ទ្រង់ អាក្រាត ហើយ បាន បំពាក់ ថ្វាយ ទ្រង់ ពី កាល ណា 39តើ យើង ខ្ញុំ បាន ឃើញ ទ្រង់ ឈឺ ឬ ជាប់ គុក ហើយ បាន មក ឯ ទ្រង់ ពី កាល ណា 40នោះ ស្តេច នឹង ឆ្លើយ ទៅ គេ ថា យើង ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា ដែល អ្នក រាល់ គ្នា បាន ធ្វើ ការ ទាំង នោះ ដល់ អ្នក តូច បំផុត ក្នុង ពួក បង ប្អូន យើង នេះ នោះ ឈ្មោះ ថា បាន ធ្វើ ដល់ យើង ដែរ 41រួច ទ្រង់ នឹង មាន ព្រះ‌បន្ទូល ទៅ ពួក ខាង ឆ្វេង ទៀត ថា ពួក អ្នក រាល់ គ្នា ដែល ត្រូវ បណ្តាសា អើយ ចូរ ថយ ពី អញ ចេញ ទៅ ក្នុង ភ្លើង ដែល ឆេះ អស់ កល្ប ជានិច្ច ដែល បាន រៀប‌ចំ ទុក សំរាប់ អារក្ស ហើយ និង ពួក ទេវតា របស់ វា វិញ 42ពី ព្រោះ អញ បាន ឃ្លាន តែ ឯង រាល់ គ្នា មិន បាន ឲ្យ បរិភោគ ទេ អញ បាន ស្រេក តែ ឯង រាល់ គ្នា មិន បាន ឲ្យ ផឹក ទេ 43អញ ជា អ្នក ដទៃ តែ ឯង រាល់ គ្នា មិន បាន ទទួល សោះ អញ នៅ អាក្រាត តែ ឯង រាល់ គ្នា មិន បាន ស្លៀក‌ពាក់ ឲ្យ អញ ទេ អញ ក៏ ឈឺ ហើយ នៅ ជាប់ គុក តែ ឯង រាល់ គ្នា មិន បាន មក សួរ សោះ 44រួច គេ នឹង ទូល សួរ ទ្រង់ ថា ព្រះ‌អម្ចាស់ អើយ តើ យើង ខ្ញុំ បាន ឃើញ ទ្រង់ ឃ្លាន ឬ ស្រេក ឬ ជា អ្នក ដទៃ ឬ នៅ អាក្រាត ឬ ឈឺ ឬ ជាប់ គុក ហើយ មិន បាន ទៅ ជួយ ទ្រង់ នោះ ពី កាល ណា 45នោះ ទ្រង់ នឹង មាន ព្រះ‌បន្ទូល តប ថា អញ ប្រាប់ ឯង រាល់ គ្នា ជា ប្រាកដ ថា ដែល មិន បាន ធ្វើ ការ ទាំង នោះ ដល់ អ្នក យ៉ាង តូច បំផុត ក្នុង ពួក អ្នក ទាំង នេះ នោះ ឈ្មោះ ថា មិន បាន ធ្វើ ដល់ អញ ដែរ 46ឯ ពួក អ្នក ទាំង នោះ នឹង ថយ ទៅ មាន ទោស អស់ កល្ប ជានិច្ច តែ ពួក សុចរិត នឹង ចូល ទៅ ក្នុង ជីវិត ដ៏ នៅ អស់ កល្ប ជានិច្ច វិញ។


Copyright
Learn More

will be added

X\