Matthew - ម៉ាថាយ 23

1គ្រា នោះ ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល នឹង ហ្វូង មនុស្ស ហើយ និង ពួក សិស្ស ទ្រង់ ថា 2ពួក អាចារ្យ និង ពួក ផារី‌ស៊ី គេ បាន តាំង ខ្លួន គេ អង្គុយ នៅ ទី បង្រៀន របស់ លោក ម៉ូសេ 3ដូច្នេះ គ្រប់ ទាំង សេចក្តី ណា ដែល គេ ប្រាប់ ឲ្យ អ្នក រាល់ គ្នា កាន់ តាម នោះ ចូរ កាន់ ហើយ ប្រព្រឹត្ត តាម ចុះ ប៉ុន្តែ កុំ ឲ្យ ប្រព្រឹត្ត តាម អំពើ របស់ គេ ឡើយ ដ្បិត គេ គ្រាន់ តែ ថា តែ មិន ធ្វើ តាម ទេ 4ពី ព្រោះ គេ ចង បន្ទុក យ៉ាង ធ្ងន់ ដាក់ លើ ស្មា មនុស្ស ជា បន្ទុក ដែល ពិបាក ទទួល តែ ខ្លួន គេ មិន ព្រម ទាំង យក ម្រាម ដៃ ឆ្កឹះ បន្ទុក នោះ ផង 5គ្រប់ ទាំង ការ ដែល គេ ធ្វើ ទាំង ប៉ុន្មាន នោះ សុទ្ធ តែ ធ្វើ ឲ្យ តែ មនុស្ស មើល ឃើញ ទេ គឺ គេ ធ្វើ ស្លាកធំៗ កត់ ក្រឹត្យ‌វិន័យ និង រំយោល អាវ គេ ឲ្យ វែងៗ 6គេ គាប់ ចិត្ត នឹង កន្លែង លេខ ១ ក្នុង ការ ស៊ី‌លៀង និង កន្លែង ដែល មុខ គេ ក្នុង សាលា ប្រជុំ 7ព្រម ទាំង គាប់ ចិត្ត ឲ្យ មនុស្ស គំនាប់ ខ្លួន នៅ ទី ផ្សារ ហើយ ឲ្យ គេ ហៅ ខ្លួន ថា លោក គ្រូៗ ផង 8ប៉ុន្តែ ឯ អ្នក រាល់ គ្នា វិញ មិន ត្រូវ ឲ្យ អ្នក ដទៃ ហៅ ខ្លួន ជា លោក គ្រូ ឡើយ ដ្បិត អ្នក រាល់ គ្នា មាន សាស្តា តែ ១ ហើយ ជា បង ប្អូន នឹង គ្នា ទាំង អស់ 9ក៏ កុំ ឲ្យ ហៅ អ្នក ណា ជា ឪពុក នៅ ផែន‌ដី នេះ ដែរ ដ្បិត មាន ឪពុក តែ ១ ប៉ុណ្ណោះ គឺ ជា ព្រះ ដែល គង់ នៅ ស្ថាន‌សួគ៌ 10ហើយ កុំ ឲ្យ អ្នក ណា ហៅ ខ្លួន ជា សាស្តា ឡើយ ដ្បិត មាន សាស្តា តែ ១ ប៉ុណ្ណោះ គឺ ជា ព្រះ‌គ្រីស្ទ 11តែ អ្នក ណា ដែល ធំ ជាង គេ ក្នុង ពួក អ្នក រាល់ គ្នា នោះ ត្រូវ ធ្វើ ជា អ្នក បំរើ ដល់ អ្នក រាល់ គ្នា វិញ 12អ្នក ណា ដែល ដំកើង ខ្លួន នោះ នឹង ត្រូវ បន្ទាប ចុះ វិញ ហើយ អ្នក ណា ដែល បន្ទាប ខ្លួន នោះ នឹង បាន ដំកើង ឡើង។ 13វេទនា ដល់ អ្នក រាល់ គ្នា ពួក អាចារ្យ និង ពួក ផារី‌ស៊ី ជា មនុស្ស កំពុត អើយ ដ្បិត អ្នក រាល់ គ្នា បិទ នគរ ស្ថាន‌សួគ៌ នៅ មុខ មនុស្ស ខ្លួន អ្នក រាល់ គ្នា មិន ព្រម ចូល ហើយ ក៏ មិន បើក ដល់ អស់ អ្នក ដែល កំពុង តែ ចូល ឲ្យ គេ ចូល ដែរ 14វេទនា ដល់ អ្នក រាល់ គ្នា ពួក អាចារ្យ និង ពួក ផារី‌ស៊ី ជា មនុស្ស កំពុត អើយ ដ្បិត អ្នក រាល់ គ្នា ខំ សូត្រ ធម៌ ឲ្យ ច្រើន ដើម្បី ឲ្យ បាន ឆ ស៊ី ផ្ទះ ពួក មេម៉ាយ ហេតុ ដូច្នោះ អ្នក រាល់ គ្នា នឹង ត្រូវ ទោស ធ្ងន់ ជាង ទៅ ទៀត 15វេទនា ដល់ អ្នក រាល់ គ្នា ពួក អាចារ្យ និង ពួក ផារី‌ស៊ី ជា មនុស្ស កំពុត អើយ ដ្បិត អ្នក រាល់ គ្នា ដើរ ជុំ ជើង ទឹក ជើង គោក ដើម្បី នឹង នាំ មនុស្ស តែ ម្នាក់ ឲ្យ ចូល កាន់ សាសនា តែ កាល ណា គេ ចូល កាន់ ហើយ នោះ អ្នក រាល់ គ្នា តែង ធ្វើ ឲ្យ គេ ទៅ ជា គួរ ធ្លាក់ ទៅ នរក ជា ជាង ខ្លួន ១ ជា ២ ផង 16វេទនា ដល់ អ្នក រាល់ គ្នា ពួក កង្វាក់ ដែល នាំ ផ្លូវ គេ អើយ អ្នក រាល់ គ្នា ថា បើ អ្នក ណា ស្បថ នឹង ព្រះ‌វិហារ នោះ មិន ជា អ្វី ទេ តែ បើ ស្បថ នឹង មាស របស់ ព្រះ‌វិហារ នោះ ត្រូវ ជាប់ សម្បថ ខ្លួន ហើយ 17ឱ ពួក មនុស្ស ល្ងី‌ល្ងើ ហើយ កង្វាក់ អើយ តើ របស់ ណា ធំ ជាង មាស ឬ ព្រះ‌វិហារ ដែល ធ្វើ ឲ្យ មាស នោះ បរិសុទ្ធ 18ហើយ ក៏ ថា បើ អ្នក ណា ស្បថ នឹង អាសនា នោះ មិន ជា អ្វី ទេ តែ បើ ស្បថ នឹង ដង្វាយ នៅ លើ អាសនា នោះ ត្រូវ ជាប់ សម្បថ ខ្លួន ហើយ 19ឱ ពួក មនុស្ស ល្ងី‌ល្ងើ ហើយ កង្វាក់ អើយ តើ របស់ ណា ធំ ជាង ដង្វាយ ឬ អាសនា ដែល ធ្វើ ឲ្យ ដង្វាយ នោះ បាន បរិសុទ្ធ 20ដូច្នេះ អ្នក ណា ដែល ស្បថ នឹង អាសនា នោះ ឈ្មោះ ថា ស្បថ នឹង អាសនា ហើយ នឹង របស់ ទាំង អស់ ដែល នៅ លើ អាសនា នោះ 21ឯ អ្នក ណា ដែល ស្បថ នឹង ព្រះ‌វិហារ នោះ ឈ្មោះ ថា ស្បថ នឹង ព្រះ‌វិហារ ហើយ នឹង ព្រះ ដែល គង់ នៅ ក្នុង ព្រះ‌វិហារ នោះ ដែរ 22ហើយ អ្នក ណា ដែល ស្បថ នឹង ស្ថាន‌សួគ៌ នោះ ឈ្មោះ ថា ស្បថ នឹង បល្ល័ង្ក នៃ ព្រះ ហើយ នឹង ព្រះ ដែល គង់ លើ បល្ល័ង្ក នោះ ផង 23វេទនា ដល់ អ្នក រាល់ គ្នា ពួក អាចារ្យ និង ពួក ផារី‌ស៊ី ជា មនុស្ស កំពុត អើយ ដ្បិត អ្នក រាល់ គ្នា ថ្វាយ ១ ភាគ ក្នុង ១០ ទាំង ជីរ‌អង្កាម ជីរ លីង‌លាក់ និង ល្ង ផង តែ បាន ចោល សេចក្តី សំខាន់ ជាង ដែល នៅ ក្នុង ក្រឹត្យ‌វិន័យ វិញ ដូច ជា សេចក្តី យុត្តិ‌ធម៌ សេចក្តី មេត្តា‌ករុណា នឹង សេចក្តី ជំនឿ គួរ តែ ឲ្យ អ្នក រាល់ គ្នា បាន ប្រព្រឹត្ត ការណ៍ ទាំង នេះ ហើយ ការ ឯ ទៀត នោះ ក៏ មិន ត្រូវ ចោល ផង 24ឱ ពួក មនុស្ស កង្វាក់ ដែល នាំ ផ្លូវ គេ អើយ អ្នក រាល់ គ្នា ត្រង សុច ចេញ តែ លេប សត្វ អូដ្ឋ វិញ 25វេទនា ដល់ អ្នក រាល់ គ្នា ពួក អាចារ្យ និង ពួក ផារី‌ស៊ី ជា មនុស្ស កំពុត អើយ ដ្បិត អ្នក រាល់ គ្នា លាង ចាន លាង ថាស តែ ខាង ក្រៅ ឯ ខាង ក្នុង វិញ នោះ ពេញ ដោយ អំពើ ប្លន់ និង សេចក្តី ហួស ខ្នាត ទទេ 26ឱ ពួក ផារី‌ស៊ី កង្វាក់ អើយ ចូរ លាង ចាន លាង ថាស ខាង ក្នុង ជា មុន ដើម្បី ឲ្យ ខាង ក្រៅ បាន ស្អាត ដែរ 27វេទនា ដល់ អ្នក រាល់ គ្នា ពួក អាចារ្យ និង ពួក ផារី‌ស៊ី ជា មនុស្ស កំពុត អើយ ដ្បិត អ្នក រាល់ គ្នា ដូច ជា ម៉ុង ខ្មោច ដែល លាប ស ឯ ខាង ក្រៅ ល្អ មើល ពិត មែន តែ ខាង ក្នុង មាន ពេញ ដោយ ឆ្អឹង ខ្មោច និង សេចក្តី ស្មោក‌គ្រោក គ្រប់ មុខ វិញ 28អ្នក រាល់ គ្នា ក៏ បែប ដូច្នោះ ដែរ ខាង ក្រៅ មើល ទៅ ដូច ជា សុចរិត ដល់ មនុស្ស លោក មែន តែ ខាង ក្នុង មាន សុទ្ធ តែ សេចក្តី កំពុត និង សេចក្តី ទទឹង ច្បាប់ ទទេ 29វេទនា ដល់ អ្នក រាល់ គ្នា ពួក អាចារ្យ និង ពួក ផារី‌ស៊ី ជា មនុស្ស កំពុត អើយ ដ្បិត អ្នក រាល់ គ្នា ធ្វើ ម៉ុង ពួក ហោរា ហើយ តាក់‌តែង ផ្នូរ របស់ ពួក មនុស្ស សុចរិត 30ដោយ ថា បើ យើង បាន រស់ នៅ ក្នុង ជំនាន់ ពួក អយ្យកោ យើង នោះ យើង មិន បាន ចូល ដៃ នឹង គាត់ ដើម្បី កំចាយ ឈាម ពួក ហោរា ទេ 31ដូច្នេះ អ្នក រាល់ គ្នា ធ្វើ ជា បន្ទាល់ ទាស់ នឹង ខ្លួន ថា អ្នក រាល់ គ្នា ជា កូន របស់ ពួក អ្នក ដែល បាន សំឡាប់ ហោរា ទាំង នោះ 32ឯ អ្នក រាល់ គ្នា ចូរ បំពេញ រង្វាល់ របស់ ពួក អយ្យកោ នៃ អ្នក រាល់ គ្នា ចុះ 33ឱ សត្វ ពស់ ឱ ពូជ ពស់‌វែក អើយ ធ្វើ ដូច ម្តេច ឲ្យ អ្នក រាល់ គ្នា រួច ពី ទោស នៅ ក្នុង នរក បាន 34ដោយ ហេតុ នោះ បាន ជា ខ្ញុំ ចាត់ ពួក ហោរា ពួក អ្នក ប្រាជ្ញ និង ពួក អាចារ្យ ឲ្យ មក ឯ អ្នក រាល់ គ្នាៗ នឹង សំឡាប់ ហើយ ឆ្កាង ខ្លះ ក៏ វាយ ខ្លះ នឹង រំពាត់ នៅ ក្នុង សាលា ប្រជុំ របស់ អ្នក រាល់ គ្នា ហើយ ធ្វើ ទុក្ខ បៀត‌បៀន គេ ពី ក្រុង ១ ទៅ ដល់ ក្រុង ១ 35ដើម្បី ឲ្យ អស់ ទាំង ឈាម របស់ មនុស្ស សុចរិត ដែល បាន ខ្ចាយ នៅ ផែន‌ដី បាន ធ្លាក់ មក លើ អ្នក រាល់ គ្នា វិញ តាំង ពី ឈាម របស់ អេបិល ជា អ្នក សុចរិត ដរាប ដល់ សាការី ជា កូន បារ៉ាគា ដែល អ្នក រាល់ គ្នា បាន សំឡាប់ នៅ កណ្តាល ព្រះ‌វិហារ ហើយ និង អាសនា 36ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា អំពើ ទាំង នោះ នឹង ធ្លាក់ មក លើ មនុស្ស ដំណ នេះ វិញ។ 37ឱ យេរូ‌សា‌ឡឹម ក្រុង យេរូ‌សា‌ឡឹម អើយ ឯង ដែល សំឡាប់ ពួក ហោរា ហើយ យក ថ្ម ចោល ពួក អ្នក ដែល បាន ចាត់ មក ឯ ឯង តើ ប៉ុន្មាន ដង ហើយ ដែល អញ ចង់ ប្រមូល កូន ឯង ទាំង ប៉ុន្មាន ដូច ជា មេ មាន់ ក្រុង កូន វា ឲ្យ ជ្រក ក្រោម ស្លាប តែ ឯង មិន ព្រម ទេ 38មើល ផ្ទះ ឯង នឹង ត្រូវ ចោល ស្ងាត់ ទុក ឲ្យ ឯង 39ដ្បិត ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា ពី នេះ ទៅ មុខ អ្នក រាល់ គ្នា នឹង លែង ឃើញ ខ្ញុំ ទៀត ដរាប ដល់ កាល ណា អ្នក រាល់ គ្នា និយាយ ថា ព្រះ‌អង្គ ដែល យាង មក ដោយ នូវ ព្រះ‌នាម ព្រះ‌អម្ចាស់ ទ្រង់ ប្រកប ដោយ ព្រះ‌ពរ។


Copyright
Learn More

will be added

X\