Matthew - ម៉ាថាយ 21

1គ្រា បាន មក ជិត ក្រុង យេរូ‌សា‌ឡឹម ហើយ ដល់ ភូមិ បេត‌ផាសេ ខាង ភ្នំ ដើម អូលីវ នោះ ព្រះ‌យេស៊ូវ ទ្រង់ ចាត់ សិស្ស ២ នាក់ ឲ្យ ទៅ 2ដោយ ព្រះ‌បន្ទូល ថា ចូរ ទៅ ឯ ភូមិ នៅ ខាង មុខ នោះ អ្នក នឹង ឃើញ មេលា ១ គេ ចង ទុក នឹង កូន វា នៅ ជា មួយ គ្នា ចូរ ស្រាយ ដឹក‌នាំ វា មក ឯ ខ្ញុំ 3បើ អ្នក ណា ថា អ្វី ឲ្យ នោះ ត្រូវ ឆ្លើយ ថា ព្រះ‌អម្ចាស់ ទ្រង់ ត្រូវ ការ នឹង វា រួច គេ នឹង ឲ្យ វា មក ហើយ 4ការ ទាំង នេះ កើត មក ដើម្បី ឲ្យ បាន សំរេច តាម ទំនាយ ដែល ហោរា បាន ទាយ ទុក មក ថា 5«ចូរ ប្រាប់ កូន ស្រី ស៊ីយ៉ូន ថា មើល ស្តេច នៃ នាង ទ្រង់ យាង មក ឯ នាង ទ្រង់ សុភាព ហើយ គង់ លើ សត្វ លា គឺ ជា លា ជំទង់ ដែល ជា កូន របស់ មេ លា» 6សិស្ស នោះ ក៏ ទៅ ធ្វើ តាម បង្គាប់ ព្រះ‌យេស៊ូវ 7ហើយ នាំ មេលា និង កូន វា មក រួច ក្រាល អាវ ខ្លួន លើ ខ្នង ថ្វាយ ទ្រង់ គង់ 8ឯ ហ្វូង មនុស្ស ស្ទើរ តែ ទាំង អស់ បាន កា្រល អាវ ខ្លួន នៅ ផ្លូវ ខ្លះ ក៏ កាប់ មែក ឈើ យក មក រាយ តាម ផ្លូវ ផង 9ហើយ បណ្តា មនុស្ស ដែល ដើរ ហែ មុខ ក្រោយ គេ ស្រែក ឡើង ថា ហូសា‌ណា ដល់ ព្រះ‌វង្ស ហ្លួង ដាវីឌ ព្រះ‌អង្គ ដែល យាង មក ដោយ នូវ ព្រះ‌នាម ព្រះ‌អម្ចាស់ ទ្រង់ ប្រកប ដោយ ព្រះ‌ពរ ហូសា‌ណា នៅ ស្ថាន ដ៏ ខ្ពស់ បំផុត 10រួច កាល ទ្រង់ យាង ចូល ទៅ ក្នុង ក្រុង យេរូ‌សា‌ឡឹម ហើយ នោះ កើត មាន សេចក្តី ជ្រួល‌ជ្រើម ពេញ ក្នុង ទី ក្រុង ហើយ គេ សួរ ថា លោក នេះ ជា អ្នក ណា 11ហ្វូង មនុស្ស ឆ្លើយ ឡើង ថា នេះ គឺ ជា ហោរា យេស៊ូវ ដែល មក ពី ភូមិ ណាសា‌រ៉ែត ស្រុក កាលី‌ឡេ។ 12ព្រះ‌យេស៊ូវ ទ្រង់ យាង ចូល ទៅ ក្នុង ព្រះ‌វិហារ ក៏ បណ្តេញ អស់ ទាំង អ្នក ដែល លក់ ដូរ ក្នុង ព្រះ‌វិហារ ចេញ ទ្រង់ ផ្កាប់ តុ នៃ ពួក អ្នក ដូរ ប្រាក់ និង ជើងម៉ា របស់ ពួក អ្នក លក់ ព្រាប 13ហើយ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ថា មាន សេចក្តី ចែង ទុក មក ដូច្នេះ «ដំណាក់ អញ ត្រូវ ហៅ ថា ជា ទី សំរាប់ អធិស្ឋាន» តែ អ្នក រាល់ គ្នា បាន យក ធ្វើ ជា រោង ចោរវិញ 14ឯ ពួក មនុស្ស ខ្វាក់ និង មនុស្ស ខ្វិន គេ ក៏ មក ឯ ទ្រង់ ក្នុង ព្រះ‌វិហារ ហើយ ទ្រង់ ប្រោស គេ ឲ្យ បាន ជា ទាំង អស់ 15តែ ពួក សង្គ្រាជ និង ពួក អាចារ្យ គេ មាន ចិត្ត គ្នាន់‌កា្នញ់ ណាស់ ដោយ បាន ឃើញ ការ អស្ចារ្យ ដែល ទ្រង់ ធ្វើ និង ឮ កូន ក្មេង ទាំង ប៉ុន្មាន ស្រែក ក្នុង ព្រះ‌វិហារ ថា ហូសា‌ណា ដល់ ព្រះ‌វង្ស ហ្លួង ដាវីឌ ដូច្នោះ 16ហើយ គេ ទូល ទ្រង់ ថា តើ អ្នក ឮ ពាក្យ ដែល ក្មេង ទាំង នេះ ថា ឬ ទេ ព្រះ‌យេស៊ូវ ទ្រង់ ឆ្លើយ ថា ឮ ហើយ តើ អ្នក រាល់ គ្នា មិន ដែល មើល សេចក្តី ទេ ឬ អី ដែល ថា «ទ្រង់ បាន ធ្វើ ឲ្យ សេចក្តី សរសើរ បាន គ្រប់ លក្ខណ៍ ដោយ នូវ មាត់ កូន ក្មេង និង កូន ដែល នៅ បៅ» 17រួច ទ្រង់ លះ ចោល គេ យាង ចេញ ទៅ ឯ ភូមិ បេថានី ទៅ ក៏ ផ្ទំ នៅ ទី នោះ ១ យប់។ 18ដល់ ព្រលឹម ឡើង កំពុង ដែល ទ្រង់ យាង ត្រឡប់ ទៅ ឯ ទី ក្រុង វិញ នោះ ទ្រង់ ក៏ ឃ្លាន 19ទ្រង់ ទត ឃើញ ដើម ល្វា ១ តាម ផ្លូវ ក៏ យាង ទៅ ដល់ ឃើញ មាន តែ ស្លឹក ទទេ នោះ ទ្រង់ មាន ព្រះ‌បន្ទូល ថា កុំ ឲ្យ ឯង មាន ផ្លែ ទៀត ឡើយ ស្រាប់ តែ ដើម ល្វា នោះ ក្រៀម ទៅ 20កាល ពួក សិស្ស បាន ឃើញ ដូច្នោះ នោះ គេ មាន សេចក្តី អស្ចារ្យ ថា ដើម ល្វា នេះ ក្រៀម ទៅ ជា ១ រំពេច យ៉ាង ណា ហ្ន៎ 21ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល ថា ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា បើ មាន សេចក្តី ជំនឿ ឥត សង្ស័យ សោះ នោះ អ្នក រាល់ គ្នា នឹង អាច ធ្វើ បាន មិន ត្រឹម តែ ការ ដែល កើត ឡើង ដល់ ដើម ល្វា ប៉ុណ្ណោះ ទេ គឺ ទោះ បើ អ្នក នឹង និយាយ ទៅ ភ្នំ នេះ ថា ឲ្យ ឯង រើ ចេញ ពី ទី នេះ ទៅ ធ្លាក់ ក្នុង សមុទ្រ វិញ នោះ គង់ តែ នឹង បាន កើត ដូច្នោះ ដែរ 22ហើយ គ្រប់ ទាំង សេចក្តី អ្វី ដែល អ្នក រាល់ គ្នា នឹង អធិស្ឋាន សូម ដោយ មាន ចិត្ត ជឿ នោះ នឹង បាន សំរេច ទាំង អស់។ 23កាល ទ្រង់ បាន យាង ចូល ទៅ ក្នុង ព្រះ‌វិហារ ហើយ នោះ ពួក សង្គ្រាជ និង ពួក ចាស់‌ទុំ នៃ បណ្តា‌ជន គេ មក ឯ ទ្រង់ ដែល កំពុង តែ បង្រៀន ហើយ ទូល កាត់ សួរ ថា អ្នក ធ្វើ ការ ទាំង នេះ តើ អាង អំណាច អ្វី តើ អ្នក ណា បាន បើក អំណាច នេះ ឲ្យ អ្នក 24ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល តប ថា ខ្ញុំ នឹង សួរ អ្នក រាល់ គ្នា ពី សេចក្តី ១ ដែរ បើ អ្នក ឆ្លើយ ប្រាប់ ខ្ញុំ នោះ ខ្ញុំ ក៏ នឹង ប្រាប់ ឲ្យ អ្នក ដឹង ពី អំណាច ដែល ខ្ញុំ អាង ដើម្បី នឹង ធ្វើ ការ ទាំង នេះ ដែរ 25ឯ បុណ្យ ជ្រមុជ របស់ យ៉ូហាន តើ មក ពី ណា ពី ស្ថាន‌សួគ៌ ឬ ពី មនុស្ស នោះ គេ ក៏ រិះ‌គិត គ្នា ថា បើ យើង ថា មក ពី ស្ថាន‌សួគ៌ នោះ វា នឹង សួរ យើង ថា ដូច្នេះ ហេតុ អ្វី បាន ជា អ្នក រាល់ គ្នា មិន បាន ជឿ តាម គាត់ 26តែ បើ យើង ថា មក ពី មនុស្ស វិញ នោះ ខ្លាច ហ្វូង មនុស្ស ដ្បិត គេ រាប់ យ៉ូហាន ទុក ជា ហោរា ទាំង អស់ គ្នា 27រួច គេ ទូល ឆ្លើយ ថា យើង មិន ដឹង ទេ ហើយ ទ្រង់ ក៏ មាន ព្រះ‌បន្ទូល តប ថា ដូច្នេះ ខ្ញុំ ក៏ មិន ប្រាប់ ឲ្យ អ្នក រាល់ គ្នា ដឹង ពី អំណាច ដែល ខ្ញុំ អាង នឹង ធ្វើ ការ ទាំង នេះ ដែរ។ 28ប៉ុន្តែ អ្នក រាល់ គ្នា គិត ដូច ម្តេច មាន មនុស្ស ម្នាក់ មាន កូន ប្រុស ២ គាត់ ទៅ ប្រាប់ កូន ច្បង ថា កូន អើយ ថ្ងៃ នេះ ចូរ ឯង ទៅ ធ្វើ ការ ក្នុង ចំការ អញ ទៅ 29កូន នោះ ប្រកែក ថា ខ្ញុំ មិន ទៅ ទេ ដល់ ក្រោយ មក វា ប្រែ ចិត្ត ជា ទៅ វិញ 30គាត់ ក៏ ទៅ ប្រាប់ ដល់ កូន ពៅ ដូច គ្នា ឯ កូន នោះ វា ទទួល ថា ខ្ញុំ ទៅ លោក ឪពុក ប៉ុន្តែ វា មិន បាន ទៅ ទេ 31ដូច្នេះ បណ្តា កូន ទាំង ២ នោះ តើ កូន ណា បាន ធ្វើ តាម ចិត្ត របស់ ឪពុក គេ ឆ្លើយ ថា កូន ច្បង ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល ថា ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា ពួក អ្នក យក ពន្ធ និង ពួក ស្រី សំផឹង គេ ចូល ទៅ ក្នុង នគរ ព្រះ មុន អ្នក រាល់ គ្នា 32ដ្បិត យ៉ូហាន បាន មក ឯ អ្នក រាល់ គ្នា ក្នុង ផ្លូវ សុចរិត តែ អ្នក រាល់ គ្នា មិន បាន ជឿ តាម គាត់ ទេ ឯ ពួក យក ពន្ធ និង ពួក ស្រី សំផឹង គេ បាន ជឿ តាម គាត់ វិញ លុះ កាល អ្នក រាល់ គ្នា បាន ឃើញ ដូច្នោះ នោះ ក៏ នៅ តែ មិន ព្រម ប្រែ ចិត្ត ជឿ តាម គាត់ ដែរ។ 33ចូរ ស្តាប់ ពាក្យ ប្រៀប ប្រដូច ១ ទៀត មាន ថៅកែ ម្នាក់ ដែល ដាំ ចំការ ទំពាំង‌បាយ‌ជូរ គាត់ បាន ធ្វើ របង ព័ទ្ធ ជុំ‌វិញ ព្រម ទាំង ជីក ទី ជាន់ ផ្លែ ហើយ សង់ ប៉ម ក៏ ប្រវាស់ ទៅ ឲ្យ ពួក អ្នក ធ្វើ ចំការ រួច ចេញ ពី ស្រុក នោះ ទៅ 34កាល ជិត ដល់ រដូវ បេះ ផ្លែ ហើយ នោះ ក៏ ប្រើ បាវ ខ្លួន ឲ្យ ទៅ ឯ ពួក អ្នក ទាំង នោះ ដើម្បី នឹង ទទួល ផល ជា ចំណែក របស់ ខ្លួន 35តែ ពួក ធ្វើ ចំការ គេ ចាប់ បាវ ទាំង នោះ វាយ ម្នាក់ សំឡាប់ ម្នាក់ ហើយ ម្នាក់ ទៀត ចោល នឹង ថ្ម វិញ 36ថៅកែ ក៏ ប្រើ បាវ ដទៃ ជា ច្រើន ជាង មុន ឲ្យ ទៅ ទៀត តែ គេ ប្រព្រឹត្ត នឹង បាវ ទាំង នោះ បែប ដូច គ្នា 37ដល់ ក្រោយ បង្អស់ គាត់ ចាត់ កូន ខ្លួន ឲ្យ ទៅ ដោយ គិត ថា គេ នឹង កោត‌ខ្លាច ដល់ កូន អញ 38ប៉ុន្តែ កាល ពួក ចំការ បាន ឃើញ នោះ គេ និយាយ គ្នា ថា នេះ ជា កូន គ្រង មរដក ហើយ ចូរ យើង សំឡាប់ វា ចេញ ទៅ រួច យើង នឹង ដណ្តើម យក មរដក របស់ វា 39គេ ក៏ ចាប់ កូន នោះ បោះ ចោល ទៅ ខាង ក្រៅ ចំការ ហើយ សំឡាប់ ចោល ទៅ 40ដូច្នេះ កាល ណា ថៅកែ ចំការ មក ដល់ តើ គាត់ នឹង ធ្វើ អ្វី ដល់ ពួក អ្នក ដែល ធ្វើ ចំការ ទាំង នោះ 41គេ ទូល ឆ្លើយ តប ថា គាត់ នឹង សំឡាប់ ពួក កំណាច ទាំង នោះ យ៉ាង អាក្រក់ ណាស់ រួច និង ប្រវាស់ ចំការ ទៅ ឲ្យ ពួក ឯ ទៀត វិញ ដែល គេ នឹង ឲ្យ ផល ដល់ គាត់ តាម រដូវ 42ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ថា តើ អ្នក រាល់ គ្នា មិន ដែល មើល ក្នុង គម្ពីរ ទេ ឬ អី ដែល ថា «ថ្ម ដែល ពួក ជាង សង់ ផ្ទះ បាន ចោល ចេញ នោះ បាន ត្រឡប់ ជា ថ្ម ជ្រុង យ៉ាង ឯក ការ នោះ គឺ ព្រះ‌អម្ចាស់ ទ្រង់ បាន ធ្វើ ហើយ ជា ការ យ៉ាង អស្ចារ្យ នៅ ភ្នែក យើង ខ្ញុំ» 43ដូច្នេះ ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា នគរ ព្រះ នឹង ត្រូវ ហូត ចេញ ពី អ្នក រាល់ គ្នា ប្រគល់ ទៅ ឲ្យ សាសន៍១ ទៀត ដែល គេ នឹង បង្កើត ផល របស់ នគរ នោះ 44អ្នក ណា ដែល ធ្លាក់ លើ ថ្ម នោះ នឹង ត្រូវ បាក់ បែក តែ អ្នក ណា ដែល ត្រូវ ថ្ម នោះ ធ្លាក់ មក លើ ខ្លួន នោះ នឹង ត្រូវ កិន ខ្ទេច‌ខ្ទី ទៅ 45កាល ពួក សង្គ្រាជ និង ពួក ផារី‌ស៊ី បាន ឮ ពាក្យ ប្រៀប ប្រដូច ទាំង នោះ ហើយ គេ ក៏ ដឹង ថា ទ្រង់ មាន ព្រះ‌បន្ទូល ឆ្ពោះ ទៅ ខ្លួន គេ 46រួច គេ រក ហេតុ នឹង ចាប់ ទ្រង់ ប៉ុន្តែ​ គេ ខ្លាច ហ្វូង មនុស្ស ពី ព្រោះ បណ្តា មនុស្ស ទាំង‌ឡាយ រាប់ ទ្រង់ ទុក ជា ហោរា។


Copyright
Learn More

will be added

X\