Matthew - ម៉ាថាយ 20

1ដ្បិត នគរ ស្ថាន‌សួគ៌ ប្រៀប ដូច ជា ថៅកែ ម្នាក់ ដែល ចេញ ទៅ ពី ព្រលឹម ដើម្បី នឹង ជួល ជើង ឈ្នួល ឲ្យ មក ធ្វើ ការ ក្នុង ចំការ ទំពាំង‌បាយ‌ជូរ របស់ ខ្លួន 2កាល បាន ព្រម គ្នា នឹង បើក ឲ្យ ២ កាក់ ម្នាក់ ក្នុង ១ ថ្ងៃ ហើយ នោះ ក៏ បញ្ជូន ឲ្យ ទៅ ធ្វើ ក្នុង ចំការ 3ដល់ ពេល ម៉ោង ៩ ព្រឹក គាត់ ចេញ ទៅ ឃើញ មនុស្ស ខ្លះ ទៀត ឈរ ទំនេរ នៅ ទី ផ្សារ 4ក៏ ប្រាប់ គេ ថា ចូរ អ្នក ទាំង‌ឡាយ នាំ គ្នា ទៅ ធ្វើ ការ ក្នុង ចំការ របស់ ខ្ញុំ ទៅ ខ្ញុំ នឹង បើក ឲ្យ តាម ត្រឹម ត្រូវ គេ ក៏ ទៅ 5ដល់ ថ្ងៃ ត្រង់ ហើយ ពេល ម៉ោង ៣ រសៀល គាត់ ក៏ ចេញ ទៅ ធ្វើ ដូច្នោះ ទៀត 6លុះ ដល់ ពេល ម៉ោង ៥ គាត់ ចេញ ទៅ ឃើញ មាន មនុស្ស ខ្លះ ទៀត នៅ ទំនេរ ក៏ សួរ គេ ថា ហេតុ អ្វី បាន ជា អ្នក រាល់ គ្នា ឈរ ទំនេរ នៅ ទី នេះ តាំង ពី ព្រលឹម មក ដូច្នេះ 7គេ ឆ្លើយ ថា ពី ព្រោះ គ្មាន អ្នក ណា ជួល យើង ខ្ញុំ រួច គាត់ ប្រាប់ ថា ចូរ អ្នក រាល់ គ្នា ទៅ ធ្វើ ការ ក្នុង ចំការ របស់ ខ្ញុំ ទៅ នោះ អ្នក នឹង ទទួល ឈ្នួល តាម ត្រឹម ត្រូវ 8ដល់ ល្ងាច ថៅកែ ចំការ នោះ ប្រាប់ ទៅ នាយ ដំរួត ការ ថា ចូរ ហៅ ពួក ជើង ឈ្នួល មក បើក ឈ្នួល ឲ្យ គេ ចាប់ តាំង ពី មនុស្ស ក្រោយ បង្អស់ រៀង ទៅ ដល់ អ្នក មុន ដំបូង 9កាល ពួក អ្នក ដែល គាត់ ជួល ពី ម៉ោង ៥ បាន មក ដល់ នោះ គេ បើក បាន ២ កាក់ ម្នាក់ៗ 10រួច កាល ពួក មុន បង្អស់ បាន មក ដល់ គេ ស្មាន ថា នឹង បាន លើស ជាង នោះ ទៅ ទៀត តែ អ្នក ទាំង នោះ ក៏ បាន ទទួល ២ កាក់ ម្នាក់ ដូច គ្នា ដែរ 11គ្រា បាន បើក ប្រាក់ ស្រេច ហើយ នោះ គេ ត្អូញ‌ត្អែរ នឹង ថៅកែ ថា 12ពួក អ្នក ដែល មក ក្រោយ នេះ គេ ធ្វើ ការ តែ ១ ម៉ោង សោះ ហើយ លោក បាន ឲ្យ គេ ស្មើ នឹង យើង ខ្ញុំ ដែល ទ្រាំ ធ្វើ ការ ធ្ងន់ ទាំង ហាល ថ្ងៃ តាំង ពី ព្រលឹម មក ដែរ 13តែ គាត់ ឆ្លើយ ទៅ ម្នាក់ នោះ ថា សំឡាញ់ អើយ ខ្ញុំ មិន ធ្វើ ខុស នឹង អ្នក ទេ តើ អ្នក មិន បាន សុខ ចិត្ត ព្រម ទទួល តែ ២ កាក់ ទេ ឬ អី 14ដូច្នេះ ចូរ យក ប្រាក់ របស់ អ្នក ទៅៗ ខ្ញុំ បាន សំរេច នឹង ឲ្យ ដល់ ពួក អ្នក ដែល មក ក្រោយ នេះ ដូច ជា បាន ឲ្យ ដល់ អ្នក ដែរ 15តើ ខ្ញុំ គ្មាន ច្បាប់ នឹង ចាត់‌ចែង របស់ ខ្ញុំ តាម អំពើ ចិត្ត ទេ ឬ អី តើ ភ្នែក អ្នក ឃើញ អាក្រក់ ពី ព្រោះ ខ្ញុំ ល្អ ឬ អី 16គឺ យ៉ាង នោះ ដែល អស់ អ្នក ក្រោយ នឹង បាន ទៅ ជា មុន ហើយ ពួក អ្នក មុន នឹង ទៅ ជា ក្រោយ វិញ ដ្បិត បាន ហៅ មនុស្ស ជា ច្រើន តែ រើស បាន តិច ទេ។ 17កាល ព្រះ‌យេស៊ូវ ទ្រង់ កំពុង តែ ឡើង ទៅ ឯ ក្រុង យេរូ‌សា‌ឡឹម នោះ ទ្រង់ យក ពួក សិស្ស ទាំង ១២ នាក់ ទៅ ដោយ‌ឡែក តាម ផ្លូវ ហើយ មាន ព្រះ‌បន្ទូល ថា 18មើល យើង រាល់ គ្នា ឡើង ទៅ ឯ ក្រុង យេរូ‌សា‌ឡឹម នោះ កូន មនុស្ស នឹង ត្រូវ បញ្ជូន ទៅ ដល់ ពួក សង្គ្រាជ និង ពួក អាចារ្យ ដែល គេ នឹង កាត់ ទោស លោក ដល់ ជីវិត 19រួច នឹង បញ្ជូន ទៅ ដល់ ពួក សាសន៍ ដទៃ ឲ្យ គេ ចំអក មើល‌ងាយ ព្រម ទាំង វាយ នឹង រំពាត់ ហើយ ឆ្កាង លោក ក្រោយ ៣ ថ្ងៃ មក លោក នឹង មាន ជីវិត រស់ ឡើង វិញ។ 20គ្រា នោះ ប្រពន្ធ របស់ សេបេដេ គាត់ នាំ កូន ទាំង ២ មក ឯ ទ្រង់ ក្រាប ថ្វាយ បង្គំ ទូល សូម សេចក្តី មួយ 21ទ្រង់ មាន ព្រះ‌បន្ទូល សួរ ថា តើ អ្នក ចង់ បាន អ្វី គាត់ ទូល ថា សូម អនុញ្ញាត្ត ឲ្យ កូន ខ្ញុំ ម្ចាស់ ទាំង ២ នេះ បាន អង្គុយ ១ ខាង ស្តាំ ១ ខាង ឆ្វេង ទ្រង់ ក្នុង នគរ របស់ ទ្រង់ 22តែ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល តប ថា អ្នក រាល់ គ្នា មិន យល់ សេចក្តី ដែល អ្នក សូម ទេ តើ អ្នក អាច នឹង ផឹក អំពី ពែង ដែល ខ្ញុំ រៀប នឹង ផឹក ហើយ ទទួល បុណ្យ ជ្រមុជ ដែល ខ្ញុំ ទទួល បាន ឬ ទេ គេ ទូល ឆ្លើយ ថា ទទួល បាន 23នោះ ទ្រង់ មាន ព្រះ‌បន្ទូល ថា អ្នក រាល់ គ្នា នឹង ផឹក ពី ពែង ខ្ញុំ ហើយ នឹង ទទួល បុណ្យ ជ្រមុជ ដែល ខ្ញុំ ទទួល មែន តែ ដែល អង្គុយ ខាង ស្តាំ ឬ ខាង ឆ្វេង ខ្ញុំ នោះ មិន ស្រេច នឹង ខ្ញុំ ទេ គឺ សំរាប់ តែ អ្នក ណា ដែល ព្រះ‌វរ‌បិតា ខ្ញុំ បាន រៀប‌ចំ ទុក ឲ្យ វិញ 24កាល ១០ នាក់ ឯ ទៀត បាន ឮ សេចក្តី នោះ ហើយ គេ ក៏ តូច ចិត្ត នឹង បង ប្អូន ទាំង ២ នាក់ នោះ 25តែ ព្រះ‌យេស៊ូវ ទ្រង់ ហៅ អ្នក ទាំង នោះ មក មាន ព្រះ‌បន្ទូល ថា អ្នក រាល់ គ្នា ដឹង ថា ពួក ចៅ‌ហ្វាយ នៃ សាសន៍ ដទៃ តែង គ្រប់ គ្រង លើ សាសន៍ របស់ ខ្លួន ហើយ ពួក អ្នក ធំ ក៏ មាន អំណាច លើ គេ ដែរ 26ប៉ុន្តែ មិន ត្រូវ ឲ្យ មាន ដូច្នោះ ក្នុង ពួក អ្នក រាល់ គ្នា ឡើយ គឺ អ្នក ណា ក្នុង ពួក អ្នក រាល់ គ្នា ដែល ចង់ ធ្វើ ជា ធំ នោះ នឹង ត្រូវ ធ្វើ ជា អ្នក បំរើ ដល់ អ្នក រាល់ គ្នា វិញ 27ហើយ អ្នក ណា ក្នុង ពួក អ្នក ដែល ចង់ បាន ជា លេខ ១ អ្នក នោះ ត្រូវ ធ្វើ ជា បាវ ដល់ អ្នក រាល់ គ្នា វិញ ដែរ 28ដូច ជា កូន មនុស្ស បាន មក មិន មែន ឲ្យ គេ បំរើ លោក ទេ គឺ នឹង បំរើ គេ វិញ ហើយ និង ឲ្យ ជីវិត ខ្លួន ទុក ជា ថ្លៃ លោះ មនុស្ស ជា ច្រើន ផង។ 29កាល កំពុង តែ ចេញ ពី ក្រុង យេរីខូរ មក នោះ មាន មនុស្ស មីរ‌ដេរ‌ដាស ដើរ តាម ទ្រង់ ទៅ 30ក៏ ឃើញ មាន មនុស្ស ខ្វាក់ ២ នាក់ អង្គុយ នៅ ក្បែរ ផ្លូវ គេ ឮ ថា ព្រះ‌យេស៊ូវ ទ្រង់ យាង តាម ទី នោះ ក៏ ស្រែក ឡើង ថា ឱ ព្រះ‌អម្ចាស់ ជា ព្រះ‌វង្ស ហ្លួង ដាវីឌ អើយ សូម ទ្រង់ ប្រោស មេត្តា ដល់ យើង ខ្ញុំ ផង 31ឯ បណ្តា មនុស្ស គេ ហាម អ្នក ទាំង ២ នោះ កុំ ឲ្យ មាត់ តែ គេ ស្រែក រឹត តែ ខ្លាំង ឡើង ថា ឱ ព្រះ‌អម្ចាស់ ជា ព្រះ‌វង្ស ហ្លួង ដាវីឌ អើយ សូម ទ្រង់ ប្រោស មេត្តា ដល់ យើង ខ្ញុំ ផង 32នោះ ព្រះ‌យេស៊ូវ ទ្រង់ ឈប់ ក៏ ហៅ អ្នក ទាំង ២ នោះ មក មាន ព្រះ‌បន្ទូល សួរ ថា តើ ចង់ ឲ្យ ខ្ញុំ ធ្វើ អ្វី ឲ្យ អ្នក 33គេ ទូល ទ្រង់ ថា ឱ ព្រះ‌អម្ចាស់ អើយ សូម ប្រោស ឲ្យ ភ្នែក យើង ខ្ញុំ បាន ភ្លឺ ឡើង ផង 34ទ្រង់ មាន សេចក្តី ក្តួល ក្នុង ព្រះ‌ហឫ‌ទ័យ ក៏ ពាល់ ភ្នែក គេ ស្រាប់ តែ ភ្នែក បាន ភ្លឺ ឡើង រួច គេ ដើរ តាម ទ្រង់ ទៅ។


Copyright
Learn More

will be added

X\