Matthew - ម៉ាថាយ 2

1កាល ព្រះ‌យេស៊ូវ ទ្រង់ ប្រសូត មក នៅ ភូមិ បេថ្លេ‌ហិម ស្រុក យូដា ក្នុង រាជ្យ ស្តេច ហេរ៉ូឌ នោះ មាន ពួក ហោរ ពី ទិស ខាង កើត មក ដល់ ក្រុង យេរូ‌សា‌ឡឹម សួរ ថា 2តើ ព្រះ‌អង្គ ដែល ប្រសូត មក ធ្វើ ជា ស្តេច សាសន៍ យូដា ទ្រង់ គង់ នៅ ឯ ណា ពី ព្រោះ យើង បាន ឃើញ ផ្កាយ របស់ ទ្រង់ ពី ទិស ខាង កើត មក ហើយ យើង មក ថ្វាយ បង្គំ ទ្រង់។ 3កាល ស្តេច ហេរ៉ូឌ បាន ឮ នោះ ទ្រង់ មាន សេចក្តី វិតក្ក ព្រួយ ព្រម ទាំង ពួក អ្នក នៅ ក្រុង យេរូ‌សា‌ឡឹម ទាំង អស់ គ្នា ផង 4កាល បាន ប្រជុំ ពួក សង្គ្រាជ និង ពួក អាចារ្យ នៃ បណ្តា‌ជន មក សាក‌សួរ ពី ព្រះ‌គ្រីស្ទ ដែល ទ្រង់ ត្រូវ ប្រសូត នៅ ឯ ណា 5នោះ គេ ក៏ ទូល ទ្រង់ ថា នៅ ឯ ភូមិ បេថ្លេ‌ហិម ក្នុង ស្រុក យូដា ព្រោះ ហោរា បាន ចែង សេចក្តី ទុក មក ដូច្នេះ ថា 6«ឯ ឯង បេថ្លេ‌ហិម ស្រុក យូដា អើយ ឯង មិន មែន តូច ជាង គេ ក្នុង ពួក ចៅ‌ហ្វាយ នៅ ស្រុក យូដា ទេ ដ្បិត នឹង មាន ចៅ‌ហ្វាយ ១ ចេញ ពី ឯង មក ចៅ‌ហ្វាយ នោះ នឹង ឃ្វាល អ៊ីស្រា‌អែល ជា រាស្ត្រ អញ»។ 7នោះ ស្តេច ហេរ៉ូឌ ក៏ ហៅ ពួក ហោរ នោះ មក ដោយ សំងាត់ សាក សួរ យ៉ាង ម៉ត់‌ចត់ ពី ផ្កាយ នោះ បាន លេច មក ពី កាល ណា 8រួច ទ្រង់ ចាត់ គេ ឲ្យ ទៅ ឯ បេថ្លេ‌ហិម ដោយ បង្គាប់ ថា ចូរ អ្នក រាល់ គ្នា ទៅ ស៊ើប ដំណឹង ពី កូន តូច នោះ ឲ្យ ច្បាស់‌លាស់ កាល ណា បាន ឃើញ ហើយ នោះ ត្រូវ មក ប្រាប់ ដល់ យើង វិញ ដើម្បី ឲ្យ យើង បាន ទៅ ថ្វាយ បង្គំ ដែរ 9កាល គេ បាន ទទួល បង្គាប់ នៃ ស្តេច ស្រេច ហើយ នោះ ក៏ នាំ គ្នា ចេញ ទៅ ឯ ផ្កាយ ដែល គេ បាន ឃើញ ពី ទិស ខាង កើត នោះ ក៏ នាំ មុខ គេ ដរាប ដល់ ចំ ពី លើ កន្លែង ដែល បុត្រ តូច នៅ ទើប ឈប់ 10គេ មាន សេចក្តី អំណរ ជា ខ្លាំង ក្រៃ ដោយ ឃើញ ផ្កាយ នោះ 11ហើយ ក៏ ចូល ទៅ ក្នុង ផ្ទះ ឃើញ បុត្រ តូច នៅ ជា មួយ នឹង ម៉ារា ជា មាតា រួច ក៏ ក្រាប ថ្វាយ បង្គំ ព្រម ទាំង បើក យក ទ្រព្យ ដ៏ វិសេស របស់ ខ្លួន ថ្វាយ ដង្វាយ ជា មាស ជា កំញាន ជា ជ័រ ល្វីង‌ទេស ដល់ បុត្រ នោះ 12រួច វិល ទៅ ស្រុក គេ វិញ តាម ផ្លូវ មួយ ទៀត ទៅ ដោយ ព្រោះ ព្រះ ទ្រង់ ពន្យល់ សប្តិ ប្រាប់ មិន ឲ្យ ត្រឡប់ ទៅ ឯ ហេរ៉ូឌ វិញ ឡើយ។ 13កាល គេ ចេញ ទៅ បាត់ ហើយ នោះ ទេវតា នៃ ព្រះ‌អម្ចាស់ ក៏ លេច មក ពន្យល់ សប្តិ ប្រាប់ យ៉ូសែប ថា ចូរ ក្រោក ឡើង នាំ បុត្រ តូច និង មាតា ទ្រង់ រត់ ទៅ ឯ ស្រុក អេស៊ីប ទៅ ឲ្យ នៅ ស្រុក នោះ ទាល់ តែ យើង ប្រាប់ ដ្បិត ហេរ៉ូឌ នឹង រក សំឡាប់ បុត្រ តូច 14គាត់ ក៏ ក្រោក ឡើង ទាំង យប់ នាំ បុត្រ តូច និង មាតា ទ្រង់ ចេញ ទៅ នៅ ស្រុក អេស៊ីប វិញ 15ក៏ នៅ ស្រុក នោះ ដរាប ដល់ ហេរ៉ូឌ សុគត ដើម្បី ឲ្យ បាន សំរេច សេចក្តី ដែល ព្រះ‌អម្ចាស់ ទ្រង់ ប្រាប់ ដោយ‌សារ ហោរា ថា «អញ បាន ហៅ កូន អញ ចេញ ពី ស្រុក អេស៊ីប មក»។ 16លុះ ហេរ៉ូឌ ឃើញ ថា ពួក ហោរ បាន បញ្ឆោត ទ្រង់ នោះ ទ្រង់ មាន សេចក្តី ក្រេវ‌ក្រោធ ជា ខ្លាំង ក៏ ចាត់ គេ ឲ្យ ទៅ សំឡាប់ អស់ ទាំង កូន ប្រុសៗ នៅ បេថ្លេ‌ហិម និង ក្នុង ក្រវល់ ស្រុក នោះ ទាំង អស់ តាំង ពី អាយុ ២ ឆ្នាំ ចុះ មក តាម កំណត់ ថ្ងៃ ដែល ទ្រង់ បាន សួរ ពួក ហោរ យ៉ាង ម៉ត់‌ចត់ 17នោះ បាន សំរេច សេចក្តី ទំនាយ ដែល ហោរា យេរេមា បាន ទាយ ទុក មក ថា 18«មាន ឮ សំឡេង នៅ រ៉ាម៉ា ជា សូរ ទំនួញ យំ សោក ហើយ កាន់ ទុក្ខ គឺ នាង រ៉ាជែល យំ នឹង កូន នាង ហើយ មិន ព្រម ក្សាន្ត ចិត្ត សោះ ដ្បិត កូន នាង វិនាស បាត់ ហើយ»។ 19លុះ ហេរ៉ូឌ បាន សុគត រួច ហើយ នោះ ទេវតា នៃ ព្រះ‌អម្ចាស់ លេច មក ពន្យល់ សប្តិ ប្រាប់ យ៉ូសែប នៅ ស្រុក អេស៊ីប ថា 20ចូរ ក្រោក ឡើង នាំ បុត្រ តូច និង មាតា ទ្រង់ ទៅ នៅ ឯ ស្រុក អ៊ីស្រា‌អែល វិញ ទៅ ដ្បិត អស់ ពួក អ្នក ដែល រក សំឡាប់ បុត្រ តូច បាន ស្លាប់ អស់ ហើយ 21គាត់ ក៏ ក្រោក ឡើង នាំ បុត្រ តូច និង មាតា ទ្រង់ ទៅ ឯ ស្រុក អ៊ីស្រា‌អែល វិញ 22ប៉ុន្តែ គាត់ ឮ ថា អើខេ‌ឡោស បាន សោយ រាជ្យ នៅ ស្រុក យូដា ជំនួស ហេរ៉ូឌ ជា បិតា ទ្រង់ នោះ គាត់ ខ្លាច មិន ហ៊ាន ទៅ ឯ ទី នោះ ទេ ក៏ ចេញ ទៅ នៅ ស្រុក កាលី‌ឡេ វិញ តាម ដែល ព្រះ ទ្រង់ បាន ពន្យល់ សប្តិ ប្រាប់ គាត់ 23រួច គាត់ តាំង ទី លំនៅ នៅ ភូមិ ណាសា‌រ៉ែត ដើម្បី ឲ្យ បាន សំរេច សេចក្តី ដែល ពួក ហោរា បាន ទាយ ថា «គេ នឹង ហៅ ទ្រង់ ជា អ្នក ស្រុក ណាសា‌រ៉ែត»។


Copyright
Learn More

will be added

X\