Matthew - ម៉ាថាយ 18

1នៅ វេលា នោះ ឯង ពួក សិស្ស មក ឯ ព្រះ‌យេស៊ូវ ទូល សួរ ថា តើ អ្នក ណា ធំ ជាង គេ ក្នុង នគរ ស្ថាន‌សួគ៌ 2តែ ទ្រង់ ហៅ កូន ក្មេង តូច ១ មក ដាក់ នៅ កណ្តាល ពួក គេ 3រួច មាន ព្រះ‌បន្ទូល ថា ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា បើ អ្នក រាល់ គ្នា មិន ផ្លាស់ គំនិត ហើយ ត្រឡប់ ដូច ជា កូន តូច នេះ នោះ នឹង ចូល ទៅ ក្នុង នគរ ស្ថាន‌សួគ៌ ពុំ បាន ឡើយ 4ដូច្នេះ អ្នក ណា ដែល បន្ទាប ខ្លួន ឲ្យ បាន ដូច កូន តូច នេះ អ្នក នោះ ឯង ឈ្មោះ ថា ធំ ជាង គេ ក្នុង នគរ ស្ថាន‌សួគ៌ ហើយ 5អ្នក ណា ដែល ទទួល កូន តូច ណា មួយ ដូច កូន នេះ ដោយ នូវ ឈ្មោះ ខ្ញុំ នោះ ក៏ ឈ្មោះ ថា ទទួល ខ្ញុំ ដែរ 6ប៉ុន្តែ បើ អ្នក ណា ធ្វើ ឲ្យ កូន តូច ណា មួយ នេះ ដែល ជឿ ដល់ ខ្ញុំ រវាត ចិត្ត ចេញ នោះ ស៊ូ ឲ្យ គេ យក ថ្ម ត្បាល់ កិន យ៉ាង ធំ ចង ក អ្នក នោះ ហើយ ពន្លង់ ទៅ ក្នុង សមុទ្រ ទី ជ្រៅ វិញ ធ្វើ យ៉ាង នោះ នឹង មាន ប្រយោជន៍ ដល់ អ្នក នោះ ជា ជាង 7វេទនា ដល់ លោកីយ៍ ដោយ ព្រោះ អស់ ទាំង ហេតុ ដែល នាំ ឲ្យ រវាត ចិត្ត ដ្បិត សេចក្តី នោះ ត្រូវ តែ មាន តែ វេទនា ដល់ មនុស្ស ណា ដែល បង្កើត ហេតុ ឲ្យ រវាត ចិត្ត នោះ 8បើ សិន ជា ដៃ ឬ ជើង អ្នក នាំ ឲ្យ គេ រវាត ចិត្ត នោះ ចូរ កាត់ ចោល ទៅ ស៊ូ ឲ្យ អ្នក ចូល ទៅ ក្នុង ជីវិត កំបុត ដៃ ជើង វិញ ជា ជាង មាន ដៃ ជើង ទាំង ២ នឹង ត្រូវ បោះ ទៅ ក្នុង ភ្លើង ដែល ឆេះ នៅ អស់ កល្ប ជានិច្ច 9ហើយ បើ ភ្នែក អ្នក នាំ ឲ្យ គេ រវាត ចិត្ត ចូរ ខ្វែះ វា ចោល ទៅ ស៊ូ ឲ្យ អ្នក ចូល ទៅ ក្នុង ជីវិត មាន ភ្នែក តែ ១ វិញ ជា ជាង មាន ភ្នែក ទាំង ២ នឹង ត្រូវ បោះ ទៅ ក្នុង ភ្លើង នរក 10ចូរ ប្រយ័ត្ន កុំ ឲ្យ មើល‌ងាយ ចំពោះ កូន តូច ណា មួយ នោះ ឡើយ ដ្បិត ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា ទេវតា របស់ វា ដែល នៅ ស្ថាន‌សួគ៌ តែង តែ ឃើញ ព្រះ‌ភក្ត្រ ព្រះ‌វរ‌បិតា ខ្ញុំ ជានិច្ច ដែល ទ្រង់ គង់ នៅ ស្ថាន‌សួគ៌ 11ដ្បិត កូន មនុស្ស បាន មក ដើម្បី នឹង ជួយ សង្គ្រោះ អ្នក ណា ដែល បាត់‌បង់។ 12បើ មនុស្ស ណា មាន ចៀម ១ រយ ហើយ មាន ១ វងេ្វង បាត់ តើ អ្នក រាល់ គ្នា គិត ដូច ម្តេច តើ មិន ទុក ចៀម ៩៩ នៅ លើ ភ្នំ នឹង ទៅ រក ចៀម ១ ដែល វង្វេង បាត់ នោះ ទេ ឬ អី 13ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា បើ រក ឃើញ នោះ មាន សេចក្តី អំណរ ចំពោះ ចៀម នោះ ជា ជាង ចៀម ៩៩ ដែល មិន បាន វង្វេង ទៅ ទៀត 14ដូច្នេះ ព្រះ‌វរ‌បិតា នៃ អ្នក រាល់ គ្នា ដែល គង់ នៅ ស្ថាន‌សួគ៌ ទ្រង់ ក៏ មិន សព្វ ព្រះ‌ហឫ‌ទ័យ ឲ្យ កូន តូច ណា មួយ នេះ ត្រូវ វិនាស ដូច្នោះ ដែរ។ 15បើ បង ឬ ប្អូន ធ្វើ បាប នឹង អ្នក នោះ ឲ្យ ទៅ បន្ទោស គាត់ ក្នុង កាល ដែល មាន តែ អ្នក ហើយ និង គាត់ បើ គាត់ ស្តាប់ អ្នក នោះ អ្នក នឹង បាន បង ឬ ប្អូន នោះ មក វិញ 16តែ បើ គាត់ មិន ព្រម ស្តាប់ ទេ នោះ ត្រូវ យក មនុស្ស ម្នាក់ ឬ ២ នាក់ ទៅ ជា មួយ ដើម្បី នឹង បញ្ជាក់ គ្រប់ ទាំង ពាក្យ ដោយ‌សារ ស្មរ បន្ទាល់ ២ ឬ ៣ នាក់ 17បើ គាត់ មិន ព្រម ស្តាប់ អ្នក ទាំង នោះ ទេ នោះ ត្រូវ តែ ប្រាប់ ដល់ ពួក ជំនុំ ហើយ បើ មិន ព្រម ស្តាប់ ពួក ជំនុំ ទៀត នោះ ត្រូវ តែ រាប់ គាត់ ទុក ជា អ្នក ក្រៅ សាសន៍ ឬ ជា អ្នក យក ពន្ធ វិញ 18ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា បា្រកដ ថា បើ អ្នក រាល់ គ្នា ចង ទុក អ្វីៗ នៅ ផែន‌ដី នោះ នឹង ត្រូវ ចង ទុក នៅ ស្ថាន‌សួគ៌ ដែរ ហើយ បើ ស្រាយ អ្វីៗ នៅ ផែន‌ដី នោះ ក៏ នឹង ត្រូវ ស្រាយនៅ ស្ថាន‌សួគ៌ ដែរ 19មួយ ទៀត ខ្ញុំ ប្រាប់ ថា បើ សិន ជា មាន ២ នាក់ ក្នុង ពួក អ្នក រាល់ គ្នា ព្រម ព្រៀង គ្នា នៅ ផែន‌ដី ពី ដំណើរ អ្វី ដែល គេ ចង់ សូម ក៏ ដោយ នោះ នឹង បាន សំរេច ដល់ គេ អំពី ព្រះ‌វរ‌បិតា ខ្ញុំ ដែល គង់ នៅ ស្ថាន‌សួគ៌ 20ដ្បិត កន្លែង ណា ដែល មាន ២ឬ៣ នាក់ ប្រជុំ ជា មួយ គ្នា ដោយ នូវ ឈ្មោះ ខ្ញុំ នោះ ខ្ញុំ ក៏ នៅ កណ្តាល ចំណោម អ្នក ទាំង នោះ ដែរ។ 21ខណៈ នោះ ពេត្រុស ក៏ មក ឯ ទ្រង់ ទូល ថា ព្រះ‌អម្ចាស់  អើយ បើ បង ឬ ប្អូន ធ្វើ បាប នឹង ខ្ញុំ នោះ ត្រូវ ឲ្យ ខ្ញុំ អត់ ទោស ឲ្យ គេ ដល់ ប៉ុន្មាន ដង តើ ដល់ ៧ ដង ឬ អី 22ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល តប ថា ខ្ញុំ មិន ថា ឲ្យ អ្នក អត់ ទោស ត្រឹម តែ ៧ ដង ទេ គឺ ដល់ ៧ ចិត‌សិប ដង ទៅ ទៀត 23ដូច្នេះ នគរ ស្ថាន‌សួគ៌ ត្រូវ ប្រៀប ដូច ជា ស្តេច ១ អង្គ ដែល ចង់ គិត បញ្ជី នឹង ពួក បាវ ព្រាវ 24កាល ទ្រង់ ចាប់ តាំង គិត នោះ គេ នាំ កូន បំណុល ម្នាក់ មក ដែល ជំពាក់ ប្រាក់ ២ កោដិ 25តែ ដោយ ព្រោះ អ្នក នោះ គ្មាន អ្វី នឹង សង បាន ជា ចៅ‌ហ្វាយ បង្គាប់ ឲ្យ លក់ ខ្លួន វា ព្រម ទាំង ប្រពន្ធ កូន និង របស់ ទាំង អស់ ដើម្បី នឹង សង បំណុល នោះ 26ហេតុ ដូច្នេះ បាវ នោះ បាន ទំលាក់ ខ្លួន ក្រាប ចុះ ថ្វាយ បង្គំ ទូល ថា បពិត្រ ព្រះ‌ករុណា សូម ទ្រង់ មេត្តា បង្អង់ ឲ្យ ទូល‌បង្គំ សិន ទូល‌បង្គំ នឹង សង ថ្វាយ ទ្រង់ គ្រប់ ចំនួន 27ឯ ចៅ‌ហ្វាយ របស់ បាវ នោះ មាន ព្រះ‌ទ័យ ក្តួល អាណិត ក៏ លែង វា ឲ្យ ទៅ ព្រម ទាំង លែង ទារ បំណុល ផង 28តែ កាល បាវ នោះ បាន ចេញ ទៅ ហើយ ក៏ ជួប ប្រទះ នឹង គូ‌កន ម្នាក់ ដែល ជំពាក់ ខ្លួន ២០ រៀល នោះ វា ចាប់ ច្របាច់ ក អ្នក នោះ ដោយ ពាក្យ ថា ចូរ សង បា្រក់ ដែល ជំពាក់ អញ នោះ មក 29អ្នក នោះ ក៏ ទំលាក់ ខ្លួន ក្រាប ចុះ នៅ ទៀប ជើង សូម អង្វរ ថា សូម មេត្តា បង្អង់ ឲ្យ ខ្ញុំ សិន ខ្ញុំ នឹង សង ជូន អ្នក 30តែ វា មិន ព្រម ទេ ត្រឡប់ ជា បាន ចាប់ អ្នក នោះ នាំ ទៅ ដាក់ គុក វិញ ទាល់ តែ បាន សង បំណុល រួច 31កាល ពួក គូ‌កន គេ បាន ឃើញ ការ នោះ គេ មាន ចិត្ត ឈឺ‌ឆ្អាល ណាស់ ក៏ នាំ គ្នា ទៅ ទូល ដល់ ចៅ‌ហ្វាយ ពី ការ ទាំង ប៉ុន្មាន ដែល កើត មក 32ចៅ‌ហ្វាយ ក៏ ឲ្យ គេ ហៅ បាវ នោះ មក រួច មាន ព្រះ‌បន្ទូល ថា នែ អា បំរើ អាក្រក់ អញ បាន លែង ទារ បំណុល ឯង ទាំង អស់ ហើយ តើ ពី ព្រោះ ឯង បាន អង្វរ ដល់ អញ 33ដូច្នេះ តើ មិន គួរ ឲ្យ ឯង អាណិត មេត្តា ដល់ គូ‌កន ឯង ដូច ជា អញ បាន អាណិត មេត្តា ដល់ ឯង ដែរ ទេ ឬ អី 34ចៅ‌ហ្វាយ ក៏ មាន សេចក្តី ក្រោធ ហើយ បញ្ជូន វា ទៅ ឯ មេភូ ឃុំ ទាល់ តែ បាន សង បំណុល នោះ គ្រប់ ចំនួន 35យ៉ាង នោះ បើ អ្នក រាល់ គ្នា មិន អត់ ទោស ការ រំលង របស់ បង ប្អូន ដោយ ស្ម័គ្រ ពី ចិត្ត ទេ នោះ ព្រះ‌វរ‌បិតា នៃ ខ្ញុំ ដែល គង់ នៅ ស្ថាន‌សួគ៌ ទ្រង់ ក៏ នឹង ប្រព្រឹត្ត នឹង អ្នក រាល់ គ្នា ដូច្នោះ ដែរ។


Copyright
Learn More

will be added

X\