Matthew - ម៉ាថាយ 14

1នៅ គ្រា នោះ ហេរ៉ូឌ ជា ស្តេច អនុ‌រាជ ទ្រង់ បាន ឮ ល្បី ពី ព្រះ‌យេស៊ូវ 2ទ្រង់ ក៏ មាន ព្រះ‌បន្ទូល ទៅ ពួក មហា‌តលិក ថា នោះ គឺ ជា យ៉ូហាន-បាទីស្ទ គាត់ បាន រស់ ពី ស្លាប់ ឡើង វិញ ហើយ បាន ជា មាន ការ ឫទ្ធិ‌បារមី កើត មក ដោយ‌សារ គាត់ ដូច្នេះ 3ដ្បិត ហេរ៉ូឌ បាន ចាប់ ចង យ៉ូហាន ដាក់ ក្នុង គុក ដោយ ព្រោះ ហេរ៉ូ‌ឌាស ជា ភរិយា ភីលីព អនុជ ទ្រង់ 4ពី ព្រោះ យ៉ូហាន បាន ទូល ទាស់ នឹង ស្តេច ថា ទ្រង់ គ្មាន ច្បាប់ នឹង យក នាង នោះ ទេ 5ទ្រង់ ចង់ សំឡាប់ គាត់ ណាស់ តែ ខ្លាច ហ្វូង មនុស្ស ព្រោះ គេ រាប់ គាត់ ទុក ជា ហោរា 6មាន សម័យ ១ ជា ថ្ងៃ ធ្វើ បុណ្យ ចំរើន ព្រះ‌ជន្ម ហេរ៉ូឌ នោះ បុត្រី ហេរ៉ូ‌ឌាស នាង រាំ នៅ មុខ ពួក ភ្ញៀវ ជា ទី គាប់ ព្រះ‌ទ័យ ដល់ ហេរ៉ូឌ ណាស់ 7បាន ជា ទ្រង់ ស្បថ សន្យា នឹង ប្រទាន គ្រប់ របស់ អ្វី ដែល នាង នឹង សូម 8តែ មាតា នាង បាន បញ្ចេះ ឲ្យ ទូល ថា សូម ប្រទាន ក្បាល យ៉ូហាន-បាទីស្ទ ដាក់ លើ ថាស មក ឲ្យ ខ្ញុំ ម្ចាស់ នៅ ទី នេះ 9នោះ ស្តេច ទ្រង់ ក៏ ព្រួយ ព្រះ‌ទ័យ តែ ដោយ ព្រោះ សម្បថ ហើយ និង ពួក ភ្ញៀវ បាន ជា ទ្រង់ បង្គាប់ ឲ្យ គេ យក ក្បាល គាត់ មក ឲ្យ នាង 10ទ្រង់ ក៏ ចាត់ គេ ឲ្យ ទៅ កាត់ ក្បាល យ៉ូហាន នៅ ក្នុង គុក 11គេ យក ក្បាល គាត់ ដាក់ លើ ថាស មក ឲ្យ នាង រួច នាង យក ទៅ ថ្វាយ ដល់ មាតា 12នោះ ពួក សិស្ស យ៉ូហាន ក៏ មក យក សព ទៅ កប់ រួច ទៅ ទូល ព្រះ‌យេស៊ូវ។ 13កាល ព្រះ‌យេស៊ូវ បាន ឮ ហើយ នោះ ទ្រង់ យាង ចុះ ទូក ចេញ ពី ទី នោះ ទៅ ឯ ទី រហោ‌ស្ថាន ដោយ‌ឡែក រីឯ ពួក បណ្តា‌ជន ក៏ បាន ដឹង ហើយ គេ ចេញ ពី ក្រុង ទាំង អស់ ដើរ តាម ទ្រង់ ទៅ 14លុះ ទ្រង់ យាង ឡើង ពី ទូក វិញ ស្រាប់ តែ ឃើញ មាន មនុស្ស មីរ ដេរ‌ដាស ទ្រង់ ក៏ មាន ព្រះ‌ហឫ‌ទ័យ ក្តួល អាណិត ដល់ គេ ហើយ ទ្រង់ ប្រោស មនុស្ស ជំងឺ ទាំង ប៉ុន្មាន ក្នុង ពួក គេ ឲ្យ បាន ជា 15ដល់ ពេល ល្ងាច ពួក សិស្ស មក ឯ ទ្រង់ ទូល ថា ទី នេះ ស្ងាត់ ណាស់ ម៉ោង ក៏ ជ្រុល ហើយ សូម ឲ្យ ហ្វូង មនុស្ស ត្រឡប់ ទៅ វិញ ទៅ ដើម្បី ឲ្យ បាន ទិញ ស្បៀង អាហារ នៅ ក្នុង ភូមិ ជុំ‌វិញ 16តែ ព្រះ‌យេស៊ូវ ទ្រង់ ឆ្លើយ ថា មិន ចាំ បាច់ ឲ្យ គេ ទៅ ទេ ចូរ អ្នក រាល់ គ្នា ឲ្យ គេ បរិភោគ ទៅ 17ពួក សិស្ស ក៏ ទូល ទ្រង់ ថា នៅ ទី នេះ យើង ខ្ញុំ គ្មាន អ្វី ទេ មាន តែ នំបុ័ង ៥ ដុំ ហើយ និង ត្រី ពីរ ប៉ុណ្ណោះ 18នោះ ទ្រង់ មាន ព្រះ‌បន្ទូល ថា ចូរ យក មក ឲ្យ ខ្ញុំ ឯ ណេះ 19រួច កាល ទ្រង់ បង្គាប់ ឲ្យ ហ្វូង មនុស្ស អង្គុយ នៅ លើ ស្មៅ ហើយ នោះ ទ្រង់ យក នំបុ័ង ៥ ដុំ និង ត្រី ២ នោះ ងើប ទត ទៅ លើ មេឃ ទាំង ប្រទាន ពរ រួច កាច់ ប្រទាន ដល់ ពួក សិស្ស ហើយ ពួក សិស្ស ក៏ ចែក ដល់ ហ្វូង មនុស្ស 20គេ បាន បរិភោគ ឆ្អែត គ្រប់ គ្នា រួច ប្រមូល ចំណិត ដែល នៅ សល់ ដាក់ ពេញ បាន ១២ កន្ត្រក 21រីឯ ពួក មនុស្ស ដែល បាន បរិភោគ នោះ មាន ចំនួន ៥ ពាន់ នាក់ ឥត រាប់ ពួក ស្រីៗ និង កូន ក្មេង ទេ។ 22ស្រាប់ តែ ទ្រង់ បង្ខំ ពួក សិស្ស ឲ្យ ចុះ ទូក ឆ្លង ទៅ ឯ ត្រើយ ម្ខាង មុន ទ្រង់ ទាល់ តែ ទ្រង់ បាន ឲ្យ ហ្វូង មនុស្ស វិល ទៅ វិញ អស់ 23លុះ បាន ឲ្យ គេ ទៅ ផុត អស់ ហើយ នោះ ទ្រង់ យាង ឡើង លើ ភ្នំ ដោយ‌ឡែក ដើម្បី នឹង អធិស្ឋាន លុះ ពេល ព្រលប់ ហើយ ទ្រង់ ក៏ នៅ ទី នោះ តែ ១ អង្គ ទ្រង់ 24ឯ ទូក នៅ កណ្តាល សមុទ្រ ត្រូវ រលក បោក ជា ខ្លាំង ដោយ ព្រោះ ច្រាស ខ្យល់ 25ដល់ យាម ៤ យប់ នោះ ទ្រង់ យាង កាត់ លើ ទឹក សមុទ្រ ទៅ ឯ ពួក សិស្ស 26កាល គេ ឃើញ ទ្រង់ យាង លើ ទឹក ដូច្នោះ នេះ ក៏ ភ័យ វល់ ហើយ និយាយ ថា ខ្មោច លង ហើយ រួច គេ ស្រែក ឡើង ដោយ សេចក្តី តក់‌ស្លុត 27តែ ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល ដល់ គេ ភ្លាម ថា ចូរ សង្ឃឹម ឡើង គឺ ខ្ញុំ ទេ តើ កុំ ឲ្យ ភ័យ ឡើយ 28ពេត្រុស ទូល តប ថា ព្រះ‌អម្ចាស់ អើយ បើ ជា ទ្រង់ មែន នោះ សូម ឲ្យ ទូល‌បង្គំ ដើរ លើ ទឹក ទៅ ឯ ទ្រង់ ផង 29ទ្រង់ មាន ព្រះ‌បន្ទូល ថា ចូល មក ចុះ ពេត្រុស ក៏ ចុះ ចេញ ពី ទូក ដើរ លើ ទឹក ដើម្បី ទៅ ឯ ព្រះ‌យេស៊ូវ 30តែ កាល គាត់ បាន ឃើញ ខ្យល់ បក់ ជា ខ្លាំង នោះ គាត់ មាន ចិត្ត ភ័យ ហើយ ដោយ ព្រោះ ចាប់ តាំង លិច ទៅ បាន ជា គាត់ ស្រែក ឡើង ថា ព្រះ‌អម្ចាស់ អើយ សូម ជួយ សង្គ្រោះ ទូល‌បង្គំ ផង 31ស្រាប់ តែ ព្រះ‌យេស៊ូវ ទ្រង់ លូក ព្រះ‌ហស្ត ទៅ ចាប់ គាត់ ភ្លាម ដោយ ព្រះ‌បន្ទូល ថា ឱ មនុស្ស មាន ជំនឿ តិច អើយ ហេតុ អ្វី បាន ជា អ្នក សង្ស័យ 32រួច កាល ទ្រង់ និង គាត់ បាន ឡើង ទៅ ក្នុង ទូក ហើយ នោះ ខ្យល់ ក៏ ស្ងប់ ឈឹង 33ឯ ពួក អ្នក ដែល នៅ ក្នុង ទូក ក៏ មក ថ្វាយ បង្គំ ទ្រង់ ទូល ថា ទ្រង់ ប្រាកដ ជា ព្រះ‌រាជ‌បុត្រា នៃ ព្រះ មែន។ 34លុះ បាន ឆ្លង ទៅ ដល់ ត្រើយ ម្ខាង ហើយ នោះ ក៏ ចូល ទៅ ក្នុង ស្រុក គេនេ‌សារ៉ែត 35ពួក មនុស្ស នៅ ទី នោះ បាន ចំណាំ ស្គាល់ ទ្រង់ ហើយ គេ ចាត់ ឲ្យ ទៅ គ្រប់ ក្នុង ស្រុក ជុំ‌វិញ នាំ យក មនុស្ស ទាំង ប៉ុន្មាន ដែល មាន ជំងឺ មក ឯ ទ្រង់ 36ក៏ អង្វរ ឲ្យ ទ្រង់ អនុញ្ញាត ឲ្យ អ្នក ទាំង នោះ បាន គ្រាន់ តែ ពាល់ ជាយ ព្រះ‌ពស្ត្រ ទ្រង់ ប៉ុណ្ណោះ ឯ អស់ អ្នក ដែល បាន ពាល់ នោះ ក៏ បាន ជាទាំង អស់ គ្នា។


Copyright
Learn More

will be added

X\