Matthew - ម៉ាថាយ 13

1នៅ ថ្ងៃ នោះ ព្រះ‌យេស៊ូវ យាង ចេញ ពី ផ្ទះ ទៅ គង់ នៅ មាត់ សមុទ្រ 2នោះ មាន មនុស្ស ប្រជុំ គ្នា មក ឯ ទ្រង់ ណែន‌ណាន់ ដល់ ម៉្លេះ បាន ជា ទ្រង់ យាង ចុះ ទៅ គង់ ក្នុង ទូក វិញ ហើយ មនុស្ស ទាំង អស់ គ្នា ឈរ នៅ លើ មាត់ ច្រាំង 3ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ជា ពាក្យ ប្រៀប ប្រដូច អំពី រឿង ជា ច្រើន ថា មើល មាន អ្នក ព្រោះ ពូជ ម្នាក់ ចេញ ទៅ ព្រោះ 4កំពុង ដែល គាត់ ព្រោះ នោះ មាន ខ្លះ ធ្លាក់ ចុះ តាម ផ្លូវ ហើយ សត្វ ស្លាប ក៏ ហើរ មក ចឹក ស៊ី អស់ ទៅ 5មាន ខ្លះ ទៀត ធ្លាក់ ទៅ ក្នុង កន្លែង ថ្ម ដែល មាន ដី រាក់ ពេក ស្រាប់ តែ ដុះ ឡើង ភ្លាម ព្រោះ ដី មិន ជ្រៅ ទេ 6ប៉ុន្តែ កាល ថ្ងៃ រះ ឡើង នោះ ក៏ ក្រៀម ខ្លោច ទៅ ពី ព្រោះ គ្មាន ឫស 7ហើយ ខ្លះ ទៀត ធ្លាក់ ទៅ កណ្តាល បន្លាៗ ក៏ ដុះ ឡើង ខ្ទប់ ជិត 8តែ មាន ខ្លះ ទៀត ធ្លាក់ ទៅ ក្នុង ដី ល្អ ហើយ បង្កើត ផល បាន ១ ជា ១ រយ មួយ ទៀត បាន ៦០ ហើយ មួយ ទៀត បាន ៣០ 9អ្នក ណា ដែល មាន ត្រចៀក សំរាប់ ស្តាប់ ឲ្យ ស្តាប់ ចុះ។ 10រួច ពួក សិស្ស មក ឯ ទ្រង់ ទូល សួរ ថា ហេតុ អ្វី បាន ជា ទ្រង់ មាន ព្រះ‌បន្ទូល នឹង គេ ជា ពាក្យ ប្រៀប ប្រដូច ដូច្នេះ 11ទ្រង់ មាន ព្រះ‌បន្ទូល ឆ្លើយ ថា ពី ព្រោះ បាន ប្រទាន មក អ្នក រាល់ គ្នា ឲ្យ បាន ស្គាល់ ការ អាថ៌‌កំបាំង របស់ នគរ ស្ថាន‌សួគ៌ តែ មិន បាន ប្រទាន ឲ្យ អ្នក ទាំង នោះ ស្គាល់ ទេ 12ដ្បិត អ្នក ណា ដែល មាន គេ នឹង ឲ្យ ទៅ អ្នក នោះ ហើយ អ្នក នោះ នឹង មាន ជា បរិបូរ ឡើង តែ អ្នក ណា ដែល គ្មាន នោះ គេ នឹង យក ទាំង អ្វីៗ ដែល អ្នក នោះ មាន ចេញ ផង 13ហេតុ នោះ បាន ខ្ញុំ និយាយ នឹង គេ ជា ពាក្យ ប្រៀប ប្រដូច ដ្បិត ដែល គេ មើល នោះ មិន ឃើញ វិញ ហើយ ដែល គេ ស្តាប់ នោះ ក៏ មិន ឮ ហើយ មិន យល់ ផង 14ពាក្យ ទំនាយ របស់ ហោរា អេសាយ បាន សំរេច នៅ លើ អ្នក ទាំង នោះ ហើយ គឺ ជា សេចក្តី ដែល ទាយ ទុក មក ថា «ដែល ឯង រាល់ គ្នា ឮ នោះ នឹង ឮ មែន ហើយ ដែល ឃើញ នោះ នឹង ឃើញ មែន តែ មិន យល់ សោះ 15ព្រោះ ចិត្ត របស់ ជន‌ជាតិ នេះ បាន ត្រឡប់ ជា ស្ពឹក វិញ គេ ឮ ដោយ ត្រចៀក ធ្ងន់ ហើយ ធ្មេច ភ្នែក ក្រែង មើល ឃើញ នឹង ភ្នែក ស្តាប់ ឮ នឹង ត្រចៀក ហើយ យល់ ក្នុង ចិត្ត រួច គេ ប្រែ ចិត្ត ហើយ អញ ប្រោស ឲ្យ គេ បាន ជា» 16តែ អ្នក រាល់ គ្នា វិញ ភ្នែក អ្នក មាន ពរ ហើយ ដ្បិត មើល ឃើញ ត្រចៀក អ្នក ក៏ ដែរ ដ្បិត ស្តាប់ ឮ 17ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា ពី ដើម មាន ហោរា និង មនុស្ស សុចរិត ជា ច្រើន គេ ចង់ ឃើញ ការ ដែល អ្នក រាល់ គ្នា ឃើញ តែ មិន បាន ឃើញ សោះ ក៏ ចង់ ឮ សេចក្តី ដែល អ្នក រាល់ គ្នា ឮ ដែរ តែ មិន មាន ឮ ឡើយ។ 18ដូច្នេះ ចូរ អ្នក រាល់ គ្នា ស្តាប់ ពាក្យ ប្រៀប ប្រដូច ពី អ្នក ព្រោះ ពូជ នោះ 19គឺ កាល ណា បើ អ្នក ណា ស្តាប់ ព្រះ‌បន្ទូល ពី នគរ តែ មិន យល់ នោះ អា កំណាច ក៏ មក ឆក់ យក សេចក្តី ដែល បាន ព្រោះ ក្នុង ចិត្ត អ្នក នោះ ទៅ បាត់ នេះ គឺ ជា អ្នក ដែល បាន ទទួល ពូជ តាម ផ្លូវ 20ហើយ អ្នក ដែល បាន ទទួល ពូជ ក្នុង កន្លែង ថ្ម នោះ គឺ ជា អ្នក ដែល ឮ ព្រះ‌បន្ទូល រួច ទទួល ភ្លាម ដោយ អំណរ 21តែ គ្មាន ចាក់ ឫស នៅ ក្នុង ខ្លួន ហើយ មិន នៅ ជាប់ ជា យូរ ប៉ុន្មាន ទេ លុះ កាល ណា កើត មាន សេចក្តី ទុក្ខ លំបាក ឬ សេចក្តី បៀត‌បៀន ដោយ ព្រោះ ព្រះ‌បន្ទូល នោះ គេ រសាយ ចិត្ត ចេញ ភ្លាម 22ហើយ អ្នក ដែល បាន ទទួល ពូជ នៅ ក្នុង បន្លា នោះ គឺ ជា អ្នក ដែល ឮ ព្រះ‌បន្ទូល រួច សេចក្តី ខ្វល់‌ខ្វាយ នៅ ជីវិត នេះ និង សេចក្តី ឆ‌បោក របស់ ទ្រព្យ‌សម្បត្តិ មក ខ្ទប់ ព្រះ‌បន្ទូល ជាប់ មិន ឲ្យ ពូជ នោះ កើត ផល ឡើយ 23តែ អ្នក ដែល ទទួល ពូជ ក្នុង ដី ល្អ វិញ នោះ គឺ ជា អ្នក ដែល ឮ ព្រះ‌បន្ទូល ហើយ យល់ ក៏ បង្កើត ផល ផ្លែ មួយ ជា ១ រយ មួយ ជា ៦០ ហើយ មួយ ទៀត ជា ៣០។ 24ទ្រង់ មាន ព្រះ‌បន្ទូល ដោយ ពាក្យ ប្រៀប ប្រដូច ១ ទៀត ថា នគរ ស្ថាន‌សួគ៌ ប្រៀប ដូច ជា ថៅកែ ម្នាក់ ដែល ព្រោះ ពូជ ល្អ នៅ ស្រែ ខ្លួន 25ប៉ុន្តែ កាល មនុស្ស ទាំង អស់ កំពុង តែ ដេក លក់ នោះ សត្រូវ របស់ ថៅកែ នោះ ក៏ មក ព្រោះ ស្រងែ នៅ ក្នុង ស្រូវ‌សាលី ដែរ រួច ចេញ បាត់ ទៅ 26លុះ ពន្លក ឡើង ហើយ ស្រូវ ចេញ នោះ ស្រងែ ក៏ លេច ចេញ មក ឲ្យ ស្គាល់ ដែរ 27ពួក បាវ របស់ ថៅកែ នោះ គេ មក ជំរាប ថា លោក ម្ចាស់ តើ លោក មិន បាន ព្រោះ ពូជ ល្អ នៅ ស្រែ របស់ លោក ទេ ឬ អី ដូច្នេះ តើ ស្រងែ នេះ កើត ពី ណា មក 28គាត់ ក៏ ឆ្លើយ ថា នោះ គឺ ជា ខ្មាំង‌សត្រូវ ហើយ ដែល បាន ធ្វើ ការ នោះ រួច ពួក បាវ សួរ ថា ដូច្នេះ តើ លោក ចង់ ឲ្យ យើង ខ្ញុំ ទៅ ដក ចេញ ឬ ទេ 29គាត់ ឆ្លើយ ថា កុំ ក្រែង កាល ណា ដក ស្រងែ ចេញ នោះ ស្រូវ‌សាលី ក៏ រលើង ទៅ ដែរ 30ទុក ឲ្យ វា ដុះ ជា មួយ គ្នា ដរាប ដល់ ពេល ច្រូត ចុះ ចាំ ដល់ រដូវ ចំរូត នោះ អញ នឹង ប្រាប់ ពួក ចំរូត ថា ចូរ ច្រូត ស្រងែ សិន ហើយ ចង ជា កណ្តាប់ ទុក សំរាប់ ដុត ឯ ស្រូវ‌សាលី ឲ្យ ប្រមូល ដាក់ ក្នុង ជង្រុក អញ វិញ។ 31ទ្រង់ មាន ព្រះ‌បន្ទូល ជា ពាក្យ ប្រៀប ប្រដូច ១ ទៀត ថា នគរ ស្ថាន‌សួគ៌ ប្រៀប ដូច គ្រាប់ ពូជ ម្យ៉ាង ដែល មនុស្ស ម្នាក់ បាន យក ទៅ ព្រោះ ក្នុង ចំការ ខ្លួន 32គ្រាប់ នេះ ល្អិត ជាង គ្រាប់ ពូជ ទាំង អស់ ពិត មែន តែ កាល ណា បាន ដុះ ឡើង នោះ ក៏ ធំ ជាង តិណ‌ជាតិ ទាំង អស់ ហើយ ក៏ ត្រឡប់ ជា ដើម ធំ ដល់ ម៉្លេះ បាន ជា សត្វ ហើរ លើ អាកាស មក ទំ នៅ លើ មែក ផង។ 33ទ្រង់ មាន ព្រះ‌បន្ទូល ពាក្យ ប្រៀប ប្រដូច នេះ ឲ្យ គេ ទៀត ថា នគរ ស្ថាន‌សួគ៌ ប្រៀប ដូច ជា ដំបែ ដែល ស្ត្រី ម្នាក់ បាន យក មក លាយ នឹង ម្សៅ ៣ រង្វាល់ ទាល់ តែ ម្សៅ នោះ បាន ដោរ ឡើង គ្រប់ ទាំង អស់។ 34ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល សេចក្តី ទាំង នេះ ដោយ ពាក្យ ប្រៀប ធៀប ដល់ ហ្វូង មនុស្ស ទ្រង់ មិន បាន មាន ព្រះ‌បន្ទូល នឹង គេ ឥត ពាក្យ ប្រៀប ធៀប ទេ 35ដើម្បី ឲ្យ បាន សំរេច តាម ទំនាយ ដែល ហោរា បាន ទាយ ទុក មក ថា «អញ នឹង បើក មាត់ និយាយ ជា ពាក្យ ប្រៀប ប្រដូច អញ នឹង សំដែង ពី ការ ដែល លាក់ កំបាំង តាំង ពី កំណើត លោកីយ៍ មក»។ 36នោះ ទ្រង់ ក៏ ឲ្យ ហ្វូង មនុស្ស ទៅ វិញ រួច យាង ចូល ទៅ ក្នុង ផ្ទះ ឯ ពួក សិស្ស មក ទូល ទ្រង់ ថា សូម អធិប្បាយ ឲ្យ យើង ខ្ញុំ យល់ ន័យ ពាក្យ ប្រៀប ពី ស្មៅ ស្រងែ នៅ ស្រែ ផង 37ទ្រង់ មាន ព្រះ‌បន្ទូល ឆ្លើយ ថា អ្នក ដែល ព្រោះ ពូជ ល្អ នោះ គឺ ជា កូន មនុស្ស 38ចំណែក ស្រែ នោះ គឺ ជា តួ លោកីយ៍ ឯ ពូជ ល្អ គឺ អស់ ទាំង មនុស្ស របស់ នគរ ស្ថាន‌សួគ៌ ហើយ ស្រងែ គឺ ជា អស់ ទាំង មនុស្ស របស់ អា កំណាច វិញ 39ខ្មាំង‌សត្រូវ ដែល ប្លម ព្រោះ ស្រងែ នោះ គឺ ជា អារក្ស ចំរូត គឺ ជា បំផុត កល្ប ហើយ ពួក ច្រូត នោះ គឺ ជា ពួក ទេវតា 40ដូច្នេះ ដែល គេ ច្រូត ស្រងែ ដុត បន្សុស ក្នុង ភ្លើង ជា យ៉ាង ណា នោះ ដល់ បំផុត កល្ប ក៏ នឹង បាន ដូច្នោះ ដែរ 41គឺ កូន មនុស្ស នឹង ចាត់ ពួក ទេវតា ទៅ ច្រូត យក អស់ ទាំង ក្បួន ដែល នាំ ឲ្យ មនុស្ស រវាត ចិត្ត និង ពួក អ្នក ដែល ប្រព្រឹត្ត ទទឹង ច្បាប់ ពី នគរ ចេញ 42ហើយ នឹង បោះ គេ ចោល ទៅ ក្នុង គុក ភ្លើង នៅ ទី នោះ គេ នឹង យំ ហើយ សង្កៀត ធ្មេញ 43គ្រា នោះ ពួក សុចរិត នឹង ភ្លឺ ដូច ជា ថ្ងៃ នៅ ក្នុង នគរ របស់ ព្រះ‌វរ‌បិតា នៃ គេ អ្នក ណា ដែល មាន ត្រចៀក សំរាប់ ស្តាប់ ឲ្យ ស្តាប់ ចុះ។ 44មួយ ទៀត នគរ ស្ថាន‌សួគ៌ ក៏ ប្រៀប ដូច ជា កំណប់ កប់ ទុក ក្នុង ចំការ ដែល កាល ណា មនុស្ស ម្នាក់ បាន ឃើញ នោះ ក៏ លាក់ ទុក រួច ចេញ ទៅ លក់ របស់ ទ្រព្យ ខ្លួន ទាំង អស់ ដោយ អំណរ ដើម្បី នឹង ទិញ ចំការ នោះ។ 45មួយ ទៀត នគរ ស្ថាន‌សួគ៌ ក៏ ប្រៀប ដូច ជា អ្នក ឈ្មួញ ម្នាក់ ដែល រក កែវ‌មុក្តាយ៉ាង ល្អ 46កាល ណា បាន ឃើញ ១ ដែល មាន ដំឡៃ ណាស់ នោះ គាត់ ទៅ លក់ របស់ ទ្រព្យ ទាំង អស់ មក ទិញ កែវ‌មុក្តា នោះ។ 47មួយ ទៀត នគរ ស្ថាន‌សួគ៌ ក៏ ប្រៀប ដូច ជា អួន ដែល គេ ទំលាក់ ទៅ ក្នុង សមុទ្រ ជាប់ បាន ត្រី គ្រប់ មុខ 48កាល បាន ពេញ ហើយ នោះ គេ ទាញ ឡើង មក លើ គោក រួច អង្គុយ ជ្រើស‌រើស ត្រី ល្អៗ ដាក់ ក្នុង កញ្ឆេ ទុក តែ ត្រី អាក្រក់ៗ គេ ចាក់ ចោល ចេញ 49ដល់ ទី បំផុត កល្ប នឹង បាន ដូច គ្នា ដែរ គឺ ពួក ទេវតា នឹង ចេញ ទៅ ញែក យក ពួក ទុច្ចរិត ពី ពួក សុចរិត ចេញ 50ហើយ នឹង បោះ គេ ចោល ទៅ ក្នុង គុក ភ្លើង នៅ ទី នោះ គេ នឹង យំ ហើយ សង្កៀត ធ្មេញ។ 51ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល សួរ ដល់ គេ ថា តើ អ្នក រាល់ គ្នា យល់ សេចក្តី ទាំង នេះ ឬ ទេ គេ ទូល ឆ្លើយ ថា យើង ខ្ញុំ យល់ ហើយ ព្រះ‌អម្ចាស់ 52ទ្រង់ ក៏ មាន ព្រះ‌បន្ទូល ទៅ ទៀត ថា ដូច្នេះ គ្រប់ អស់ ទាំង អាចារ្យ ណា ដែល មាន គេ បង្ហាត់ បង្រៀន ឲ្យ ធ្វើ ជា សិស្ស នៃ នគរ ស្ថាន‌សួគ៌ នោះ ធៀប ដូច ជា ថៅកែ ម្នាក់ ដែល បញ្ចេញ របស់ ទាំង ថ្មី ទាំង ចាស់ ពី ឃ្លាំង របស់ ខ្លួន។ 53កាល ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល ពាក្យ ប្រៀប ប្រដូច ទាំង នេះ ស្រេច ហើយ នោះ ទ្រង់ ក៏ យាង ចេញ ពី ទី នោះ ទៅ 54លុះ ទ្រង់ ចូល មក ក្នុង ស្រុក ទ្រង់ វិញ នោះ ក៏ បង្រៀន គេ នៅ ក្នុង សាលា ប្រជុំ ដល់ ម៉្លេះ បាន ជា គេ នឹក ប្លែក ក្នុង ចិត្ត ហើយ និយាយ ថា តើ អ្នក នេះ បាន ចំណេះ និង ការ ឫទ្ធិ‌បារមី ទាំង នេះ ពី ណា មក 55តើ មិន មែន ជា កូន របស់ ជាង ឈើ ទេ ឬ អី តើ ម្តាយ មិន មែន ឈ្មោះ ម៉ារា ហើយ បង ប្អូន ឈ្មោះ យ៉ាកុប យ៉ូសេ ស៊ីម៉ូន ហើយ និង យូដាស ទេ ឬ អី 56ឯ ប្អូន ស្រី តើ មិន នៅ ជា មួយ នឹង យើង ទេ ឬ អី ដូច្នេះ តើ បាន សេចក្តី ទាំង នេះ ពី ណា មក 57គេ ក៏ រវាត ចិត្ត ចេញ ពី ទ្រង់ តែ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ គេ ថា ហោរា មិន មែន ឥត គេ រាប់ អាន ទេ លើក តែ នៅ ក្នុង ស្រុក ឬ ក្នុង ផ្ទះ របស់ ខ្លួន ចេញ 58ទ្រង់ មិន បាន ធ្វើ ការ ឫទ្ធិ‌បារមី ជា ច្រើន នៅ ទី នោះ ទេ ពី ព្រោះ គេ មិន ជឿ។

will be added

X\