Matthew - ម៉ាថាយ 12

1នៅ គ្រា នោះ ព្រះ‌យេស៊ូវ យាង កាត់ ស្រែ នៅ ថ្ងៃ ឈប់ សំរាក ឯ ពួក សិស្ស ទ្រង់ គេ ឃ្លាន ហើយ គេ ចាប់ បូត គួរ ស្រូវ បរិភោគ ទៅ 2ពួក ផារី‌ស៊ី ក៏ ឃើញ ហើយ គេ ទូល ទ្រង់ ថា មើល ន៏ សិស្ស លោក ធ្វើ អំពើ ដែល គ្មាន ច្បាប់ ធ្វើ នៅ ថ្ងៃ ឈប់ សំរាក ហើយ 3តែ ទ្រង់ មាន ព្រះ‌បន្ទូល តប ថា តើ អ្នក រាល់ គ្នា មិន ដែល មើល រឿង ពី ការ ដែល ហ្លួង ដាវីឌ ទ្រង់ ធ្វើ ក្នុង កាល ដែល ទ្រង់ និង ពួក អ្នក នៅ ជា មួយ បាន ឃ្លាន ទេ ឬ អី 4គឺ ដែល ទ្រង់ បាន យាង ចូល ទៅ ក្នុង ដំណាក់ ព្រះ ហើយ បាន សោយ នំបុ័ង តាំង ទុក ដែល គ្មាន ច្បាប់ ឲ្យ ទ្រង់ សោយ ឬ ពួក ដែល នៅ ជា មួយ នឹង ទ្រង់ ផង ជា របស់ ទុក សំរាប់ តែ ពួក សង្ឃ ប៉ុណ្ណោះ 5ឬ អ្នក រាល់ គ្នា មិន បាន មើល ក្នុង ក្រឹត្យ‌វិន័យ ទេ ឬ អី ថា នៅ ថ្ងៃ ឈប់ សំរាក នោះ ពួក សង្ឃ នៅ ក្នុង ព្រះ‌វិហារ ក៏ ប្រព្រឹត្ត រំលង ច្បាប់ នៃ ថ្ងៃ ឈប់ សំរាក ឥត មាន ទោស វិញ 6ប៉ុន្តែ ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា នៅ ទី នេះ មាន ១ អង្គ ដែល វិសេស ជាង ព្រះ‌វិហារ ទៅ ទៀត 7បើ អ្នក រាល់ គ្នា បាន យល់ ន័យ សេចក្តី ដែល ថា «អញ ចង់ បាន សេចក្តី មេត្តា‌ករុណា មិន មែន យញ្ញ‌បូជា ទេ» នោះ អ្នក រាល់ គ្នា មិន បាន បន្ទោស ដល់ ពួក អ្នក ដែល គ្មាន ទោស ឡើយ 8ដ្បិត កូន មនុស្ស ជា ម្ចាស់ លើ ថ្ងៃ ឈប់ សំរាក ដែរ។ 9ទ្រង់ ក៏ យាង ចេញ ពី ទី នោះ ចូល ទៅ ក្នុង សាលា ប្រជុំ របស់ គេ 10នោះ ឃើញ មនុស្ស ម្នាក់ មាន ដៃ ស្វិត ហើយ គេ ទូល សួរ ទ្រង់ ថា តើ មាន ច្បាប់ នឹង ប្រោស ឲ្យ ជា នៅ ថ្ងៃ ឈប់ សំរាក បាន ឬ ទេ នេះ គឺ ដើម្បី ឲ្យ តែ បាន រឿង ចោទ ប្រកាន់ ទ្រង់ ប៉ុណ្ណោះ 11តែ ទ្រង់ ឆ្លើយ ថា បើ អ្នក ណា ក្នុង ពួក អ្នក រាល់ គ្នា មាន ចៀម តែ ១ ហើយ ចៀម នោះ ធ្លាក់ ទៅ ក្នុង រណ្តៅ នៅ ថ្ងៃ ឈប់ សំរាក នោះ តើ មិន ទៅ ចាប់ ស្រង់ វា មក ទេ ឬ អី 12ឯ មនុស្ស តើ មាន ដំឡៃ លើស ជាង ចៀម អម្បាល‌ម៉ាន ទៅ ទៀត ដូច្នេះ មាន ច្បាប់ ឲ្យ ធ្វើ ការ ល្អ នៅ ថ្ងៃ ឈប់ សំរាក ដែរ 13រួច ទ្រង់ មាន ព្រះ‌បន្ទូល ទៅ មនុស្ស នោះ ថា ចូរ លាត ដៃ អ្នក ទៅ គាត់ ក៏ លាត ហើយ ដៃ នោះ បាន ជា ដូច ដៃ ម្ខាង។ 14កាល ពួក ផារី‌ស៊ី បាន ចេញ ទៅ ក្រៅ គេ ក៏ ពិគ្រោះ គ្នា រក ហេតុ នឹង ធ្វើ ឲ្យ ទ្រង់ វិនាស 15តែ កាល ព្រះ‌យេស៊ូវ បាន ជ្រាប នោះ ទ្រង់ យាង ថយ ចេញ ពី ទី នោះ មាន ទាំង មនុស្ស កក‌កុញ ដើរ តាម ទ្រង់ ទៅ ហើយ ទ្រង់ ក៏ ប្រោស គេ ឲ្យ ជា គ្រប់ គ្នា ដែរ 16ទ្រង់ ហាម ផ្តាច់ មិន ឲ្យ គេ ប្រាប់ ឲ្យ បណ្តា មនុស្ស ស្គាល់ ទ្រង់ ឡើយ 17ដើម្បី ឲ្យ បាន សំរេច តាម ទំនាយ ដែល ហោរា អេសាយ បាន ទាយ ទុក មក ថា 18«មើល អ្នក បំរើ ដែល អញ បាន រើស តាំង ជា អ្នក ស្ងួន‌ភ្ងា ដែល ជា ទី ពេញ ចិត្ត អញ អញ នឹង ដាក់ វិញ្ញាណ អញ ឲ្យ សណ្ឋិត នៅ លើ ទ្រង់ ហើយ ទ្រង់ នឹង ថ្លែង ប្រាប់ ពី សេចក្តី យុត្តិ‌ធម៌ ដល់ សាសន៍ ដទៃ 19ទ្រង់ នឹង មិន តតាំង នឹង គេ ឬ ស្រែក សំរែក ឡើយ នឹង គ្មាន អ្នក ណា ឮ សំឡេង ទ្រង់ នៅ ក្នុង ផ្លូវ ទេ 20ទ្រង់ នឹង មិន ផ្តាច់ ដើម ត្រែង ដែល បាក់ ក៏ មិន លត់ ប្រឆេះ ដែល នៅ ហុយ ឡើយ ទាល់ តែ បាន នាំ សេចក្តី យុត្តិ‌ធម៌ ឲ្យ មាន ជ័យ‌ជំនះ 21ហើយ អស់ ទាំង សាសន៍ ដទៃ នឹង មាន សេចក្តី សង្ឃឹម ដោយ នូវ ឈ្មោះ ទ្រង់»។ 22នោះ គេ នាំ មនុស្ស ម្នាក់ មាន អារក្ស ចូល ដែល ខ្វាក់ ហើយ គ មក ឯ ទ្រង់ ទ្រង់ ក៏ ប្រោស ឲ្យ បាន ជា គឺ ឲ្យ មនុស្ស ខ្វាក់ ហើយ គ នោះ បាន ទាំង និយាយ ហើយ មើល ឃើញ ផង 23ឯ ហ្វូង មនុស្ស គេ មាន សេចក្តី អស្ចារ្យ ទាំង អស់ គ្នា ក៏ និយាយ គ្នា ថា អ្នក នេះ តើ មិន មែន ជា ព្រះ‌វង្ស ហ្លួង ដាវីឌ នោះ ទេ ឬ អី 24តែ កាល ពួក ផារី‌ស៊ី បាន ឮ ពាក្យ នោះ គេ ក៏ ឆ្លើយ ឡើង ថា មនុស្ស នេះ ដេញ អារក្ស បាន ដោយ‌សារ តែ បេល‌សេប៊ូល ជា មេ អារក្ស ទេ 25ប៉ុន្តែ ព្រះ‌យេស៊ូវ ទ្រង់ ជ្រាប គំនិត គេ ក៏ មាន ព្រះ‌បន្ទូល ថា អស់ ទាំង នគរ ណា ដែល បែក ទាស់ តែ គ្នា ឯង នោះ នឹង ត្រូវ វិនាស ទៅ ហើយ អស់ ទាំង ក្រុង ណា ឬ ផ្ទះ ណា ដែល បែក ទាស់ តែ គ្នា ឯង នោះ នឹង នៅ ស្ថិត‌ស្ថេរ ពុំ បាន ទេ 26ដូច្នេះ បើ អារក្ស ដេញ អារក្ស នោះ មុខ ជា វា បែក ទាស់ គ្នា វា ហើយ យ៉ាង នោះ ធ្វើ ដូច ម្តេច ឲ្យ រាជ្យ វា ស្ថិត‌ស្ថេរ នៅ បាន 27មួយ ទៀត បើ ខ្ញុំ ដេញ អារក្ស ដោយ អាង បេល‌សេប៊ូល ពិត នោះ តើ កូន របស់ អ្នក រាល់ គ្នា ដេញ អារក្ស ដោយ‌សារ អ្វី វិញ ដូច្នេះ វា នឹង ធ្វើ ជា ចៅ‌ក្រម ជំនុំ ជំរះ អ្នក រាល់ គ្នា ហើយ 28ប៉ុន្តែ បើ សិន ជា ខ្ញុំ ដេញ អារក្ស ដោយ‌សារ ព្រះ‌វិញ្ញាណ នៃ ព្រះ វិញ នោះ ឈ្មោះ ថា នគរ ព្រះ បាន មក ដល់ អ្នក រាល់ គ្នា ហើយ 29ឬ ធ្វើ ដូច ម្តេច ឲ្យ អ្នក ណា ចូល ទៅ ក្នុង ផ្ទះ នៃ មនុស្ស ខ្លាំង ពូកែ នឹង ប្លន់ យក ទ្រព្យ‌សម្បត្តិ របស់ គេ បាន វៀរ តែ ចង អ្នក ខ្លាំង ពូកែ នោះ ជា មុន សិន នោះ ទើប នឹង ប្លន់ ផ្ទះ របស់ គេ បាន 30អ្នក ណា ដែល មិន នៅ ខាង ខ្ញុំ អ្នក នោះ ទាស់ នឹង ខ្ញុំ ហើយ អ្នក ណា ដែល មិន ប្រមូល មក ខាង ខ្ញុំ អ្នក នោះ ជា អ្នក កំចាត់‌កំចាយ វិញ 31ហេតុ នេះ បាន ជា ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា អស់ ទាំង បាប ហើយ ពាក្យ ប្រមាថ នឹង អត់ ទោស ឲ្យ មនុស្ស លោក បាន តែ ឯ ពាក្យ ប្រមាថ ដល់ ព្រះ‌វិញ្ញាណ វិញ នោះ មិន ដែល បាន អត់ ទោស ដល់ មនុស្ស ឡើយ 32អ្នក ណា ដែល ពោល ពាក្យ ទាស់ នឹង កូន មនុស្ស នោះ នឹង អត់ ទោស ឲ្យ បាន តែ អ្នក ណា ដែល ពោល ទាស់ នឹង ព្រះ‌វិញ្ញាណ បរិសុទ្ធ នោះ នឹង អត់ ទោស ឲ្យ ពុំ បាន ឡើយ ទោះ នៅ នា លោកីយ៍ នេះ ឬ នៅ បរលោក នាយ ក្តី។ 33ត្រូវ តែ រាប់ ថា ដើម ឈើ ល្អ ផ្លែ វា ក៏ ល្អ ឬ ថា ដើម ឈើ អាក្រក់ ហើយ ផ្លែ វា ក៏ អាក្រក់ ដែរ ដ្បិត គេ ស្គាល់ ដើម ឈើ ដោយ‌សារ ផ្លែ វា 34ពូជ ពស់‌វែក អើយ ដែល អ្នក រាល់ គ្នា អាក្រក់ ម៉្លេះ តើ ធ្វើ ដូច ម្តេច នឹង ឲ្យ អ្នក រាល់ គ្នា ពោល សេចក្តី ល្អ បាន ពី ព្រោះ មាត់ តែង និយាយ តាម សេចក្តី បរិបូរ ដែល នៅ ក្នុង ចិត្ត 35ធម្មតា មនុស្ស ល្អ តែង បញ្ចេញ សេចក្តី ល្អ អំពី កំណប់ ដ៏ ល្អ ដែល បាន កប់ ទុក ក្នុង ចិត្ត ឯ មនុស្ស អាក្រក់ វិញ គេ ក៏ បញ្ចេញ សេចក្តី អាក្រក់ អំពី កំណប់ អាក្រក់ របស់ គេ ដែរ 36ហើយ ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា នៅ ថ្ងៃ ជំនុំ ជំរះ នោះ មនុស្ស លោក នឹង ត្រូវ រៀប រាប់ ប្រាប់ ពី អស់ ទាំង ហេតុ នៃ ពាក្យ ឥត ប្រយោជន៍ ដែល គេ បាន និយាយ 37ដ្បិត អ្នក នឹង បាន រាប់ ជា សុចរិត ដោយ‌សារ ពាក្យ សំដី របស់ ខ្លួន ឬ នឹង ត្រូវ ទោស ក៏ ដោយ‌សារ តែ ពាក្យ សំដី នោះ ដែរ។ 38គ្រា នោះ ពួក អាចារ្យ និង ពួក ផារី‌ស៊ី ខ្លះ គេ ទូល ទ្រង់ ថា លោក គ្រូ យើង ខ្ញុំ ចង់ ឃើញ ទី សំគាល់ ពី លោក 39តែ ទ្រង់ មាន ព្រះ‌បន្ទូល តប ថា ដំណ មនុស្ស អាក្រក់ ហើយ កំផិត គេ ចេះ តែ ចង់ ឃើញ ទី សំគាល់ តែ នឹង គ្មាន ទី សំគាល់ ណា បាន ប្រទាន មក គេ ក្រៅ ពី ទី សំគាល់ របស់ ហោរា យ៉ូណាស ឡើយ 40ដ្បិត លោក យ៉ូណាស បាន នៅ ក្នុង ពោះ ត្រី ធំ អស់ ៣ ថ្ងៃ ៣ យប់ យ៉ាង ណា កូន មនុស្ស ក៏ នឹង នៅ ក្នុង ផ្ទៃ ផែន‌ដី ៣ ថ្ងៃ ៣ យប់ យ៉ាង នោះ ដែរ 41ឯ មនុស្ស នៅ ក្រុង នីនីវេ នឹង ឈរ ឡើង ជា មួយ នឹង មនុស្ស ដំណ នេះ ក្នុង គ្រា ជំនុំ ជំរះ ហើយ នឹង កាត់ ទោស ឲ្យ ផង ដ្បិត គេ បាន ប្រែ ចិត្ត ដោយ ឮ សេចក្តី ដែល លោក យ៉ូណាស បាន ប្រកាស ប្រាប់ ហើយ មើល នៅ ទី នេះ មាន ១ អង្គ ដែល វិសេស ជាង លោក យ៉ូណាស ទៅ ទៀត 42មហា‌ក្សត្រី នៅ ស្រុក ខាង ត្បូង នឹង ឈរ ឡើង ជា មួយ និង មនុស្ស ដំណ នេះ ក្នុង គ្រា ជំនុំ ជំរះ ហើយ និង កាត់ ទោស ឲ្យ ផង ដោយ ព្រះ‌នាង បាន យាង មក ពី ចុង ផែន‌ដី ដើម្បី នឹង ស្តាប់ ចំណេះ របស់ ហ្លួង សាឡូ‌ម៉ូន ហើយ មើល នៅ ទី នេះ មាន ១ អង្គ វិសេស ជា ហ្លួង សាឡូ‌ម៉ូន ទៅ ទៀត។ 43កាល ណា អារក្ស‌អសោច បាន ចេញ ពី មនុស្ស ទៅ ហើយ នោះ វា ដើរ ចុះ ឡើង នៅ កន្លែង ហួត‌ហែង ដើម្បី រក ទី ឈប់ សំរាក តែ រក មិន បាន សោះ 44នោះ វា គិត ថា អញ នឹង ត្រឡប់ ទៅ ឯ ផ្ទះ អញ ដែល ទើប នឹង ចេញ មក នោះ រួច កាល វា មក ដល់ ឃើញ ផ្ទះ នៅ ទំនេរ បោស ស្អាត ហើយ តុប‌តែង យ៉ាង ល្អ 45នោះ វា ចេញ ទៅ នាំ យក អារក្ស ៧ ទៀត ដែល កាចៗ ជាង វា មក ជា មួយ ផង ក៏ នាំ គ្នា ចូល ទៅ នៅ ទី នោះ ហើយ សណ្ឋាន ក្រោយ របស់ មនុស្ស នោះ បាន អាក្រក់ ជាង មុន ទៅ ទៀត ឯ មនុស្ស ដំណ អាក្រក់ នេះ គេ នឹង បាន ដូច្នោះ ដែរ។ 46កាល ទ្រង់ កំពុង តែ មាន ព្រះ‌បន្ទូល នឹង ហ្វូង មនុស្ស នៅ ឡើយ នោះ មាតា និង ពួក ប្អូន ទ្រង់ ក៏ ឈរ ពី ខាង ក្រៅ រក ទូល នឹង ទ្រង់ 47មាន ម្នាក់ ទូល ទ្រង់ ថា មើល ន៏ ម្តាយ និង ប្អូន លោក ឈរ នៅ ខាង ក្រៅ ចង់ និយាយ នឹង លោក 48តែ ទ្រង់ ឆ្លើយ ទៅ អ្នក ដែល ទូល នឹង ទ្រង់ ថា តើ អ្នក ណា ជា ម្តាយ ហើយ ជា ប្អូន ខ្ញុំ 49រួច ទ្រង់ លាត ព្រះ‌ហស្ត ចង្អុល ទៅ ពួក សិស្ស ដោយ ព្រះ‌បន្ទូល ថា នុ៎ះ ន៏ ម្តាយ ហើយ និង ប្អូន ខ្ញុំ 50ដ្បិត អ្នក ណា ដែល ធ្វើ តាម ព្រះ‌ហឫ‌ទ័យ នៃ ព្រះ‌វរ‌បិតា ខ្ញុំ ដែល គង់ នៅ ស្ថាន‌សួគ៌ គឺ អ្នក នោះ ហើយ ជា ប្អូន ប្រុស ស្រី ហើយ ជា ម្តាយ ខ្ញុំ វិញ។


Copyright
Learn More

will be added

X\