Matthew - ម៉ាថាយ 10

1កាល ទ្រង់ បាន ហៅ ពួក សិស្ស ទាំង ១២ នាក់ មក ហើយ នោះ ក៏ ប្រទាន ឲ្យ គេ មាន អំណាច អាច នឹង ដេញ អារក្ស‌អសោច ហើយ និង មើល គ្រប់ ទាំង ជំងឺ‌រោគា និង ជរា ពិការ ទាំង អស់ ឲ្យ បាន ជា ផង 2រីឯ ពួក  សាវក ទាំង ១២ នាក់ នោះ ដូច មាន ឈ្មោះ ដូច ខាង ក្រោម នេះ ស្រាប់ គឺ មុន ដំបូង មាន ស៊ីម៉ូន ដែល ហៅ ថា ពេត្រុស ១ អនទ្រេ ជា ប្អូន គាត់ ១ យ៉ាកុប ជា កូន សេបេដេ ១ និង យ៉ូហាន ជា ប្អូន គាត់ ១ 3ភីលីព ១ បារថូ‌ល៉ូមេ ១ ថូម៉ាស ១ ម៉ាថាយ ជា អ្នក យក ពន្ធ ១ យ៉ាកុប ជា កូន អាល់‌ផាយ ១ លេបេ ដែល ហៅ ថា ថាដេ ១ 4ស៊ីម៉ូន ជា សាសន៍ កាណាន ១ ហើយ និង យូដាស-អ៊ីស្កា‌រីយ៉ុត ជា អ្នក ដែល បញ្ជូន ទ្រង់ ១។ 5ព្រះ‌យេស៊ូវ ទ្រង់ ចាត់ ពួក ១២ នាក់ នេះ ឲ្យ ទៅ ដោយ ផ្តាំ ថា កុំ ឲ្យ អ្នក រាល់ គ្នា បែរ ទៅ តាម ផ្លូវ របស់ សាសន៍ ដទៃ ឬ ចូល ទៅ ក្នុង ទី ក្រុង ណា ១ របស់ សាសន៍ សា‌ម៉ា‌រី ឡើយ 6ចូរ ទៅ ឯ ចៀម បាត់‌បង់ របស់ វង្សា‌នុវង្ស នៃ ពួក អ៊ីស្រា‌អែល វិញ 7ហើយ កំពុង ដែល ទៅ នោះ ចូរ ប្រកាស ប្រាប់ ថា នគរ ស្ថាន‌សួគ៌ ជិត ដល់ ហើយ 8ចូរ ប្រោស មនុស្ស ជំងឺ ឲ្យ ជា មនុស្ស ស្លាប់ ឲ្យ រស់ ឡើង វិញ មនុស្ស ឃ្លង់ ឲ្យ ជា ស្អាត ហើយ ដេញ អារក្ស ចេញ ផង អ្នក រាល់ គ្នា បាន ទទួល ទទេ ត្រូវ ឲ្យ ទទេ ដែរ 9កុំ ឲ្យ យក មាស ប្រាក់ ឬ លុយ កាក់ ដាក់ ក្នុង ខ្សែ ក្រវាត់ របស់ អ្នក ទៅ ឡើយ 10ក៏ កុំ ឲ្យ យក យាម សំរាប់ តាម ផ្លូវ ឬ អាវ ២ ស្បែក ជើង ឬ ដំបង ផង ដ្បិត អ្នក ដែល ធ្វើ ការ នោះ គួរ នឹង បាន អាហារ ចិញ្ចឹម ខ្លួន 11នៅ ក្រុង ណា ឬ ភូមិ ណា ដែល អ្នក រាល់ គ្នា ចូល ទៅ នោះ ត្រូវ ឲ្យ សួរ រក អ្នក ណា ក្នុង ទី នោះ ដែល គេ គួរ រួច ឲ្យ នៅ ផ្ទះ អ្នក នោះ ដរាប ដល់ អ្នក ចេញ ទៅ 12កាល ណា ចូល ទៅ ក៏ ត្រូវ ជំរាប សួរអ្នក ផ្ទះ នោះ ដែរ 13បើ អ្នក ផ្ទះ នោះ គេ គួរ នោះ ចូរ ឲ្យ សេចក្តី សុខ សាន្ត របស់ អ្នក រាល់ គ្នា នៅ ផ្ទះ នោះ ចុះ តែ បើ មិន គួរ ទេ នោះ ត្រូវ ឲ្យ សេចក្តី សុខ សាន្ត ត្រឡប់ មក លើ អ្នក រាល់ គ្នា វិញ 14បើ អ្នក ណា មិន ទទួល ឬ មិន ស្តាប់ តាម ពាក្យ អ្នក នោះ ត្រូវ ឲ្យ អ្នក រាល់ គ្នា ចុះ ពី ផ្ទះ នោះ ឬ ចេញ ពី ក្រុង នោះ រួច រលាស់ ធូលី ពី ជើង អ្នក ចេញ 15ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា នៅ ថ្ងៃ ជំនុំ ជំរះ ក្រុង សូដុំម និង ក្រុង កូម៉ូរ៉ា នឹង ទ្រាំ បាន ងាយ ជា ជាង ក្រុង នោះ វិញ។ 16នែ ខ្ញុំ ចាត់ អ្នក រាល់ គ្នា ឲ្យ ទៅ ដូច ជា ចៀម នៅ កណ្តាល ហ្វូង ស្វាន ដូច្នេះ ចូរ ធ្វើ ជា អ្នក ឆ្លាត ដូច ជា ពស់ ហើយ សុភាព ដូច ព្រាប 17ត្រូវ ឲ្យ ប្រយ័ត្ន នឹង មនុស្ស លោក ដ្បិត គេ នឹង បញ្ជូន អ្នក រាល់ គ្នា ទៅ ក្រុម‌ជំនុំ ហើយ នឹង វាយ អ្នក រាល់ គ្នា នឹង រំពាត់ នៅ ក្នុង សាលា ប្រជុំ 18អ្នក រាល់ គ្នា នឹង ត្រូវ គេ បញ្ជូន ទៅ នៅ មុខ ចៅ‌ហ្វាយ ខេត្ត ហើយ នៅ ចំពោះ ស្តេច ដោយ ព្រោះ ខ្ញុំ ទុក ជា ទី បន្ទាល់ ដល់ លោក ទាំង អស់ នោះ ហើយ និង ពួក សាសន៍ ដទៃ ដែរ 19ប៉ុន្តែ កាល ណា គេ ចាប់ បញ្ជូន អ្នក រាល់ គ្នា ទៅ នោះ កុំ ឲ្យ ថប់ ព្រួយ ពី បែប និយាយ ឬ ពី ពាក្យ ដែល ត្រូវ ថា ឡើយ ពី ព្រោះ សេចក្តី ដែល ត្រូវ និយាយ នឹង បាន ប្រទាន មក អ្នក រាល់ គ្នា នៅ វេលា នោះ ឯង 20ដ្បិត មិន មែន ជា អ្នក រាល់ គ្នា ដែល ត្រូវ និយាយ ទេ គឺ ជា ព្រះ‌វិញ្ញាណ របស់ ព្រះ‌វរ‌បិតា នៃ អ្នក ទេ តើ ដែល ទ្រង់ មាន ព្រះ‌បន្ទូល ក្នុង ខ្លួន អ្នក វិញ 21បង ប្អូន នឹង បញ្ជូន គ្នា ឲ្យ ត្រូវ ស្លាប់ ឪពុក នឹង បញ្ជូន កូន ហើយ កូន នឹង លើក គ្នា ទាស់ នឹង ឪពុក ម្តាយ ព្រម ទាំង សំឡាប់ គាត់ ផង 22មនុស្ស ទាំង អស់ នឹង ស្អប់ អ្នក រាល់ គ្នា ដោយ ព្រោះ ឈ្មោះ ខ្ញុំ ប៉ុន្តែ អ្នក ណា ដែល កាន់ ខ្ជាប់ ដរាប ដល់ ចុង បំផុត អ្នក នោះ នឹង បាន សង្គ្រោះ 23កាល ណា គេ ធ្វើ ទុក្ខ បៀត‌បៀន អ្នក រាល់ គ្នា ក្នុង ក្រុង នេះ នោះ ត្រូវ រត់ ទៅ ឯ ក្រុង ១ ទៀត វិញ ដ្បិត ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា អ្នក រាល់ គ្នា នឹង ដើរ មិន ទាន់ ដល់ គ្រប់ ទាំង ទី ក្រុង នៃ សាសន៍ អ៊ីស្រា‌អែល នៅ ឡើយ នោះ កូន មនុស្ស នឹង បាន មក ដល់ ហើយ។ 24សិស្ស មិន មែន លើស ជាង គ្រូ ទេ ហើយ បាវ ក៏ មិន លើស ជាង ចៅ‌ហ្វាយ ខ្លួន ដែរ 25បើ សិស្ស បាន ស្មើ នឹង គ្រូ ហើយ បាវ បាន ស្មើ នឹង ចៅ‌ហ្វាយ នោះ ល្មម ហើយ បើ សិន ជា គេ ហៅ ម្ចាស់ ផ្ទះ ថា បេល‌សេប៊ូល នោះ ចំណង់ បើ ពួក អ្នក នៅ ផ្ទះ នោះ ទាំង ប៉ុន្មាន តើ គេ នឹង ហៅ យ៉ាង នោះ លើស ជាង អម្បាល‌ម៉ាន ទៅ ទៀត។ 26ដូច្នេះ មិន ត្រូវ ឲ្យ ខ្លាច គេ ឡើយ ដ្បិត គ្មាន អ្វី គ្រប បាំង ដែល មិន ត្រូវ បើក សំដែង ចេញ ឬ អ្វី លាក់‌លៀម ដែល មិន ត្រូវ បង្ហាញ ឲ្យ គេ ស្គាល់ នោះ ទេ 27ការ អ្វី ដែល ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា នៅ ទី ងងឹត នោះ ចូរ សំដែង នៅ ទី ភ្លឺ ហើយ ការ អ្វី ដែល អ្នក រាល់ គ្នា ឮ នៅ ត្រចៀក នោះ ចូរ ថ្លែង ប្រាប់ ពី លើ ដំបូល ផ្ទះ វិញ ចុះ 28កុំ ឲ្យ ខ្លាច ចំពោះ ពួក អ្នក ដែល សំឡាប់ បាន តែ រូប‌កាយ តែ ពុំ អាច នឹង សំឡាប់ ដល់ ព្រលឹង បាន នោះ ឡើយ ស៊ូ ឲ្យ ខ្លាច ព្រះ‌អង្គ វិញ ជា ជាង ដែល ទ្រង់ អាច នឹង ធ្វើ ឲ្យ ទាំង ព្រលឹង និង រូប‌កាយ វិនាស ទៅ ក្នុង នរក ផង 29តើ គេ មិន លក់ ចាប ២ ថ្លៃ ១ លុយ ទេ ឬ អី តែ គ្មាន ចាប ណា មួយ ធ្លាក់ ទៅ ដី ឥត ព្រះ‌វរ‌បិតា នៃ អ្នក រាល់ គ្នា ជ្រាប ឡើយ 30សូម្បី តែ សក់ ក្បាល របស់ អ្នក រាល់ គ្នា ក៏ បាន រាប់ ទាំង អស់ ដែរ 31យ៉ាង នោះ មិន ត្រូវ ឲ្យ ខ្លាច ឡើយ អ្នក រាល់ គ្នា មាន ដំឡៃ លើស ជាង ចាប ជា ច្រើន។ 32ដូច្នេះ អស់ អ្នក ណា ដែល ទទួល ថ្លែង ប្រាប់ ពី ខ្ញុំ នៅ មុខ មនុស្ស លោក នោះ ខ្ញុំ នឹង ទទួល ថ្លែង ប្រាប់ ពី អ្នក នោះ នៅ ចំពោះ ព្រះ‌វរ‌បិតា ខ្ញុំ ដែល គង់ នៅ ស្ថាន‌សួគ៌ ដែរ 33តែ អ្នក ណា ដែល មិន ព្រម ទទួល ស្គាល់ ខ្ញុំ នៅ មុខ មនុស្ស លោក ទេ នោះ ខ្ញុំ ក៏ មិន ព្រម ទទួល ស្គាល់ អ្នក នោះ នៅ ចំពោះ ព្រះ‌វរ‌បិតា ខ្ញុំ ដែល គង់ នៅ ស្ថាន‌សួគ៌ ដែរ។ 34កុំ ឲ្យ ស្មាន ថា ខ្ញុំ មក នឹង តាំង ឲ្យ មាន សេចក្តី មេត្រី នៅ ផែន‌ដី ឡើយ ខ្ញុំ មិន មែន មក ដើម្បី តាំង ឲ្យ មាន សេចក្តី មេត្រី ទេ គឺ ឲ្យ មាន ដាវ វិញ 35ដ្បិត ខ្ញុំ បាន មក ដើម្បី នឹង នាំ ឲ្យ គេ ទាស់ នឹង ឪពុក ខ្លួន ឲ្យ កូន ស្រី ទាស់ នឹង ម្តាយ ហើយ កូន ប្រសា ស្រី ទាស់ នឹង ម្តាយ ក្មេក 36ឯ ពួក សត្រូវ របស់ អ្នក ណា នោះ គឺ ជា ពួក អ្នក នៅ ផ្ទះ ជា មួយ នឹង ខ្លួន នោះ ឯង 37អ្នក ណា ដែល ស្រឡាញ់ ឪពុក ឬ ម្តាយ ជា ជាង ខ្ញុំ នោះ មិន គួរ នឹង ខ្ញុំ ទេ ហើយ អ្នក ណា ដែល ស្រឡាញ់ កូន ប្រុស ឬ ស្រី ជា ជាង ខ្ញុំ នោះ ក៏ មិន គួរ នឹង ខ្ញុំ ដែរ 38អ្នក ណា ដែល មិន យក ឈើ ឆ្កាង ខ្លួន មក តាម ខ្ញុំ អ្នក នោះ មិន គួរ នឹង ខ្ញុំ ឡើយ 39អ្នក ណា ដែល រក បាន ជីវិត ខ្លួន នោះ នឹង ត្រូវ បាត់ ជីវិត ទៅ តែ អ្នក ណា ដែល បាត់ ជីវិត ដោយ យល់ ដល់ ខ្ញុំ អ្នក នោះ នឹង បាន ជីវិត វិញ។ 40អ្នក ណា ដែល ទទួល អ្នក រាល់ គ្នា នោះ ឈ្មោះ ថា ទទួល ខ្ញុំ ហើយ អ្នក ណា ដែល ទទួល ខ្ញុំ នោះ ក៏ ឈ្មោះ ថា ទទួល ព្រះ‌អង្គ ដែល ចាត់ ឲ្យ ខ្ញុំ មក ដែរ 41អ្នក ណា ដែល ទទួល ហោរា ពី ព្រោះ ជា ហោរា អ្នក នោះ នឹង បាន រង្វាន់ ដូច ជា រង្វាន់ របស់ ហោរា ឯ អ្នក ណា ដែល ទទួល មនុស្ស សុចរិត ពី ព្រោះ ជា មនុស្ស សុចរិត នោះ នឹង បាន រង្វាន់ ដូច ជា រង្វាន់ របស់ មនុស្ស សុចរិត ដែរ 42អ្នក ណា ដែល ឲ្យ ទឹក ត្រជាក់ តែ ១ កែវ ទៅ កូន ក្មេង តូច ១ នេះ ផឹក ពី ព្រោះ ជា សិស្ស ខ្ញុំ នោះ ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា អ្នក នោះ មិន បាត់ រង្វាន់ ខ្លួន ឡើយ។


Copyright
Learn More

will be added

X\