Mark - ម៉ាកុស 9

1រួច ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ថា ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា ក្នុង ពួក អ្នក ដែល ឈរ នៅ ទី នេះ មាន ខ្លះ មិន ត្រូវ ភ្លក់ សេចក្តី ស្លាប់ ដរាប ដល់ បាន ឃើញ នគរ ព្រះ មក ទាំង មាន ព្រះ‌ចេស្តា។ 2កន្លង ៦ ថ្ងៃ មក ទៀត ព្រះ‌យេស៊ូវ ទ្រង់ យក ពេត្រុស យ៉ាកុប និង យ៉ូហាន ទៅ ជា មួយ នាំ ឡើង ទៅ លើ ភ្នំ ខ្ពស់ ដោយ‌ឡែក ទ្រង់ ក៏ ផ្លាស់ ប្រែ នៅ មុខ អ្នក ទាំង នោះ 3ព្រះ‌ពស្ត្រ ទ្រង់ ត្រឡប់ ជា ភ្លឺ ស‌ស្គុស ដូច ហិមៈ ដល់ ម៉្លេះ បាន ជា គ្មាន អ្នក ប្រមោក ណា នៅ ផែន‌ដី នេះ ដែល អាច នឹង ប្រមោក ឲ្យ ស ដូច្នោះ បាន ឡើយ 4នោះ លោក អេលីយ៉ា ព្រម ទាំង លោក ម៉ូសេ បាន លេច មក ឲ្យ ឃើញ កំពុង តែ ទូល នឹង ព្រះ‌យេស៊ូវ 5រួច ពេត្រុស ទូល ទៅ ទ្រង់ ថា លោក គ្រូ ដែល យើង ខ្ញុំ នៅ ទី នេះ បាន ល្អ ណាស់ ហើយ សូម ឲ្យ យើង ខ្ញុំ ធ្វើ ត្រសាល ៣ គឺ ១ សំរាប់ លោក ១ សំរាប់ លោក ម៉ូសេ ហើយ ១ សំរាប់ លោក អេលីយ៉ា 6នេះ ដ្បិត គាត់ មិន ដឹង ជា ត្រូវ និយាយ ដូច ម្តេច ទេ ពី ព្រោះ មាន សេចក្តី ស្ញែង ខ្លាច ទាំង អស់ គ្នា 7នោះ មាន ពពក មក គ្រប បាំង ហើយ មាន ឮ សូរ សំឡេង ចេញ ពី ពពក ថា នេះ ជា កូន ស្ងួន‌ភ្ងា អញ ចូរ ស្តាប់ តាម ចុះ 8ស្រាប់ តែ គេ ក្រឡេក មើល ជុំ‌វិញ ទៅ ឥត មាន ឃើញ អ្នក ណា ទៀត សោះ ឃើញ តែ ព្រះ‌យេស៊ូវ គង់ ជា មួយ ប៉ុណ្ណោះ។ 9កំពុង ដែល ចុះ ពី ភ្នំ មក នោះ ទ្រង់ ហាម មិន ឲ្យ ប្រាប់ អ្នក ណា ពី ការ ដែល បាន ឃើញ នោះ ឡើយ ដរាប ដល់ កូន មនុស្ស បាន រស់ ពី ស្លាប់ ឡើង វិញ 10អ្នក ទាំង នោះ ក៏ រក្សា ពាក្យ នោះ ទុក នៅ តែ ក្នុង ពួក គេ ហើយ សួរ គ្នា ទៅ វិញ ទៅ មក ពី សេចក្តី រស់ ពី ស្លាប់ ឡើង វិញ ជា យ៉ាង ណា 11ក៏ ទូល សួរ ទ្រង់ ថា ចុះ ហេតុ អ្វី បាន ជា ពួក អាចារ្យ ប្រាប់ ថា លោក អេលីយ៉ា ត្រូវ តែ មក ជា មុន 12ទ្រង់ មាន ព្រះ‌បន្ទូល ឆ្លើយ ថា លោក អេលីយ៉ា ត្រូវ មក មុន មែន ដើម្បី នឹង តាំង ការ ទាំង អស់ ឡើង វិញ ប៉ុន្តែ ធ្វើ ដូច ម្តេច បាន ជា មាន សេចក្តី ចែង ទុក ពី កូន មនុស្ស ថា លោក ត្រូវ រង ទុក្ខ ជា ច្រើន ព្រម ទាំង ត្រូវ គេ មើល‌ងាយ ផង 13ចំណែក លោក អេលីយ៉ា នោះ ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា លោក បាន មក ហើយ គេ ក៏ បាន ប្រព្រឹត្ត នឹង លោក តាម តែ អំពើ ចិត្ត ដូច ជា មាន សេចក្តី ចែង ទុក ពី លោក ស្រាប់។ 14លុះ បាន មក ដល់ ពួក សិស្ស ហើយ នោះ ទ្រង់ ឃើញ មាន ហ្វូង មនុស្ស ជា ធំ នៅ ព័ទ្ធ គេ ជុំ‌វិញ ក៏ មាន ពួក អាចារ្យ ខ្លះ កំពុង តែ ដេញ ដោល 15កាល ហ្វូង មនុស្ស ឃើញ ទ្រង់ ស្រាប់ តែ កើត មាន សេចក្តី ស្រឡាំង កាំង រួច រត់ ទៅ ទទួល ទ្រង់ ដោយ គោរព 16ទ្រង់ មាន ព្រះ‌បន្ទូល សួរ ពួក អាចារ្យ ថា តើ អ្នក រាល់ គ្នា ជជែក ពី រឿង អ្វី នឹង អ្នក ទាំង នេះ 17នោះ មាន ម្នាក់ ក្នុង ហ្វូង មនុស្ស ទូល កាត់ ឆ្លើយ ថា លោក គ្រូ អើយ ខ្ញុំ បាន នាំ កូន ខ្ញុំ មក ឯ លោក ព្រោះ វា មាន អារក្ស គ ចូល 18នៅ កន្លែង ណា ដែល អារក្ស ជាន់ វា ម្តងៗ នោះ ក៏ ធ្វើ ឲ្យ វា ប្រកាច់ ជា ខ្លាំង វា បែក ពពុះ មាត់ ព្រម ទាំង សង្កៀត ធ្មេញ ហើយ ចេះ តែ ហេវ ទៅៗ ខ្ញុំ បាន សូម ពួក សិស្ស លោក ឲ្យ ដេញ អារក្ស នោះ ដែរ តែ គេ ពុំ អាច ដេញ ចេញ បាន ទេ 19ទ្រង់ មាន ព្រះ‌បន្ទូល ឆ្លើយ ថា ឱ ដំណ មនុស្ស ដែល មិន ជឿ អើយ តើ ត្រូវ ឲ្យ ខ្ញុំ នៅ ជា មួយ នឹង អ្នក រាល់ គ្នា ដល់ កាល ណា តើ ត្រូវ ឲ្យ ខ្ញុំ ទ្រាំ នឹង អ្នក រាល់ គ្នា ដល់ កាល ណា ទៀត ចូរ នាំ វា មក ឯ ខ្ញុំ 20គេ ក៏ នាំ វា ទៅ កាល បាន ឃើញ ទ្រង់ នោះ ស្រាប់ តែ អារក្ស ជាន់ វា ឲ្យ ប្រកាច់ ដួល ននៀល នៅ ដី ទាំង បែក ពពុះ មាត់ 21ទ្រង់ មាន ព្រះ‌បន្ទូល សួរ ឪពុក ថា វា បាន ឈឺ ដូច្នេះ ជា យូរ ប៉ុន្មាន មក ហើយ គាត់ ទូល ឆ្លើយ ថា តាំង តែ ពី តូច មក 22ជួន‌កាល ក៏ បោះ វា ទៅ ក្នុង ភ្លើង ក្នុង ទឹក ជា ញយៗ ដើម្បី នឹង បំផ្លាញ វា ទៅ ប៉ុន្តែ បើ លោក អាច នឹង ជួយ បាន នោះ សូម អាណិត មេត្តា ជួយ យើង ខ្ញុំ ផង 23ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ គាត់ ថា បើ អាច នឹង ជឿ បាន នោះ ការ ទាំង អស់ នឹង សំរេច បាន ដល់ អ្នក ណា ដែល ជឿ 24ស្រាប់ តែ ឪពុក របស់ កូន នោះ ក៏ បន្លឺ វាចា ឡើង ទាំង ទឹក ភ្នែក ថា ខ្ញុំ ជឿ ហើយ លោក ម្ចាស់ អើយ សូម ជួយ ចំពោះ សេចក្តី ណា ដែល ខ្ញុំ មិន ជឿ ផង 25កាល ព្រះ‌យេស៊ូវ ឃើញ មនុស្ស សន្ធឹក កំពុង តែ រត់ មក នោះ ទ្រង់ កំហែង ទៅ អារក្ស‌អសោច ថា នែ អារក្ស គ ថ្លង់ អើយ អញ បង្គាប់ ឲ្យ ឯង ចេញ ពី វា ទៅ កុំ ឲ្យ ចូល វា ទៀត ឡើយ 26វា ក៏ ស្រែក ឡើង ទាំង ជាន់ ក្មេង នោះ ឲ្យ ប្រកាច់ ជា ខ្លាំង រួច ក៏ ចេញ ទៅ ក្មេង នោះ ត្រឡប់ ដូច ជា ស្លាប់ ដល់ ម៉្លេះ បាន ជា មនុស្ស ជា ច្រើន បាន ថា វា ស្លាប់ ហើយ 27ប៉ុន្តែ ព្រះ‌យេស៊ូវ ទ្រង់ ចាប់ ដៃ លើក វា ឡើង ហើយ វា ក៏ ក្រោក ឈរ។ 28លុះ ទ្រង់ បាន យាង ចូល ទៅ ក្នុង ផ្ទះ នោះ ពួក សិស្ស ទូល សួរ ទ្រង់ ដោយ‌ឡែក ថា ហេតុ អ្វី បាន ជា យើង ខ្ញុំ ដេញ អារក្ស នេះ ពុំ បាន 29ទ្រង់ មាន ព្រះ‌បន្ទូល ថា ដែល នឹង ដេញ អារក្ស បែប យ៉ាង នេះ បាន នោះ គឺ ដោយ‌សារ តែ អធិស្ឋាន ហើយ និង តម ទេ។ 30កាល ចេញ ពី ទី នោះ ក៏ យាង កាត់ ស្រុក កាលី‌ឡេ ទៅ ហើយ ទ្រង់ មិន ចង់ ឲ្យ អ្នក ណា ដឹង សោះ 31ដ្បិត ទ្រង់ កំពុង តែ បង្រៀន ពួក សិស្ស ថា កូន មនុស្ស ត្រូវ បញ្ជូន ទៅ ក្នុង កណ្តាប់ ដៃ នៃ មនុស្ស លោក គេ នឹង សំឡាប់ លោក រួច ដល់ ៣ ថ្ងៃ ក្រោយ ដែល គេ សំឡាប់ នោះ លោក នឹង រស់ ឡើង វិញ 32តែ អ្នក ទាំង នោះ មិន បាន យល់ សេចក្តី នោះ ទេ ក៏ ខ្លាច មិន ហ៊ាន ទូល សួរ ទ្រង់ ផង។ 33លុះ ទៅ ដល់ កាពើ‌ណិម កាល កំពុង តែ នៅ ក្នុង ផ្ទះ នោះ ទ្រង់ មាន ព្រះ‌បន្ទូល សួរ ពួក សិស្ស ថា តើ រឿង អ្វី ដែល អ្នក រាល់ គ្នា ជជែក គ្នា តាម ផ្លូវ មក នោះ 34តែ គេ នៅ តែ ស្ងៀម ពី ព្រោះ តាម ផ្លូវ គេ បាន ជជែក គ្នា អំពី អ្នក ណា ដែល ធំ ជាង 35ទ្រង់ ក៏ គង់ ចុះ រួច ហៅ ពួក ១២ មក មាន ព្រះ‌បន្ទូល ថា បើ អ្នក ណា ចង់ ធ្វើ លេខ ១ នោះ ត្រូវ ទៅ ជា ចុង បង្អស់ វិញ ហើយ ត្រូវ បំរើ គេ ទាំង អស់ ដែរ 36ទ្រង់ ក៏ យក កូន តូច ១ ដាក់ នៅ កណ្តាល ជំនុំ រួច ទ្រង់ បី វា មាន ព្រះ‌បន្ទូល ទៅ គេ ថា 37អ្នក ណា ដែល ទទួល កូន តូច ១ ដូច ជា កូន នេះ ដោយ នូវ ឈ្មោះ ខ្ញុំ នោះ ក៏ ឈ្មោះ ថា ទទួល ខ្ញុំ ហើយ អ្នក ណា ដែល ទទួល ខ្ញុំ នោះ មិន មែន ទទួល ខ្ញុំ ទេ គឺ ឈ្មោះ ថា ទទួល ព្រះ ដែល បាន ចាត់ ឲ្យ ខ្ញុំ មក វិញ។ 38យ៉ូហាន ក៏ ទូល ទ្រង់ ថា លោក គ្រូ យើង ខ្ញុំ បាន ឃើញ មនុស្ស ម្នាក់ ដែល មិន ដើរ តាម យើង ខ្ញុំ គេ កំពុង តែ ដេញ អារក្ស ដោយ នូវ ឈ្មោះ លោក ហើយ យើង ខ្ញុំ បាន ហាម ឃាត់ គេ ពី ព្រោះ គេ មិន ដើរ ជា មួយ នឹង យើង ខ្ញុំ ទេ 39ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ថា កុំ ឃាត់ ឡើយ ដ្បិត គ្មាន អ្នក ណា អាច នឹង ធ្វើ ការ ឫទ្ធិ‌បារមី ដោយ នូវ ឈ្មោះ ខ្ញុំ រួច និយាយ អាក្រក់ ពី ខ្ញុំ ភ្លាម ១ រំពេច បាន ទេ 40ដ្បិត អ្នក ណា ដែល មិន ទាស់ នឹង យើង នោះ កាន់ ខាង យើង វិញ 41អ្នក ណា ដែល ឲ្យ ទឹក ១ កែវ ទៅ អ្នក រាល់ គ្នា ផឹក ដោយ នូវ ឈ្មោះ ខ្ញុំ ដោយ ព្រោះ អ្នក រាល់ គ្នា ជា របស់ ផង ព្រះ‌គ្រីស្ទ នោះ ខ្ញុំ ប្រាប់ ជា ប្រាកដ ថា អ្នក នោះ មិន បាត់ រង្វាន់ ខ្លួន ឡើយ។ 42តែ អ្នក ណា ដែល ធ្វើ ឲ្យ កូន ណា មួយ ដែល ជឿ ដល់ ខ្ញុំ នេះ រវាត ចិត្ត ចេញ នោះ បើ គេ យក ថ្ម ត្បាល់ កិន យ៉ាង ធំ ចង ក អ្នក នោះ ហើយ ទំលាក់ ចុះ ទៅ ក្នុង សមុទ្រ យ៉ាង នោះ មាន ប្រយោជន៍ ដល់ អ្នក នោះ ជា ជាង 43បើ ដៃ អ្នក នាំ ឲ្យ គេ រវាត ចិត្ត នោះ ចូរ កាត់ វា ចោល ទៅ ស៊ូ ឲ្យ អ្នក ចូល ទៅ ក្នុង ជីវិត កំបុត ដៃ វិញ ជា ជាង មាន ដៃ ទាំង ២ ហើយ ធ្លាក់ ទៅ នរក នៅ ក្នុង ភ្លើង ដែល ពន្លត់ មិន បាន 44ជា កន្លែង ដែល មាន ដង្កូវ មិន ដែល ស្លាប់ ហើយ ភ្លើង មិន ដែល រលត់ ឡើយ 45បើ ជើង អ្នក នាំ ឲ្យ គេ រវាត ចិត្ត នោះ ចូរ កាត់ វា ចោល ទៅ ស៊ូ ឲ្យ អ្នក ចូល ទៅ ក្នុង ជីវិត កំបុត ជើង វិញ ជា ជាង មាន ជើង ទាំង ២ ហើយ ត្រូវ បោះ ចោល ទៅ នរក នៅ ក្នុង ភ្លើង ដែល ពន្លត់ មិន បាន 46ជា កន្លែង ដែល មាន ដង្កូវ មិន ដែល ស្លាប់ ហើយ ភ្លើង មិន ដែល រលត់ ឡើយ 47ហើយ បើ ភ្នែក អ្នក នាំ ឲ្យ គេ រវាត ចិត្ត នោះ ចូរ ខ្វែះ ចោល ទៅ ស៊ូ ឲ្យ អ្នក ចូល ក្នុង នគរ ព្រះ មាន ភ្នែក តែ ១ ជា ជាង មាន ភ្នែក ទាំង ២ ហើយ ត្រូវ បោះ ចោល ទៅ ក្នុង ភ្លើង នរក វិញ 48ជា កន្លែង ដែល មាន ដង្កូវ មិន ដែល ស្លាប់ ហើយ ភ្លើង មិន ដែល រលត់ ឡើយ 49ដ្បិត គ្រប់ គ្នា ត្រូវ បំប្រៃ នឹង ភ្លើង ហើយ គ្រប់ ទាំង យញ្ញ‌បូជា ត្រូវ បំប្រៃ នឹង អំបិល 50អំបិល ជា របស់ ល្អ តែ បើ បាត់ ជាតិ ប្រៃ ហើយ តើ នឹង យក អ្វី ដើម្បី ឲ្យ ប្រៃ ឡើង វិញ បាន 51ដូច្នេះ ចូរ ឲ្យ អ្នក រាល់ គ្នា មាន អំបិល នៅ ក្នុង ខ្លួន ហើយ នៅ ជា មួយ គ្នា ដោយ មេត្រី ចុះ។


Copyright
Learn More

will be added

X\