Mark - ម៉ាកុស 8

1នៅ គ្រា នោះ មាន ហ្វូង មនុស្ស ជា ធំ ណាស់ ហើយ គេ គ្មាន អ្វី បរិភោគ បាន ជា ព្រះ‌យេស៊ូវ ទ្រង់ ហៅ ពួក សិស្ស មក មាន ព្រះ‌បន្ទូល ថា 2ខ្ញុំ មាន ចិត្ត ក្តួល អាណិត ដល់ មនុស្ស ទាំង អស់ នេះ ណាស់ ពី ព្រោះ គេ បាន មក នៅ ជា មួយ នឹង ខ្ញុំ ៣ ថ្ងៃ ហើយ តែ ឥឡូវ នេះ គ្មាន អ្វី បរិភោគ ទេ 3បើ ខ្ញុំ ឲ្យ គេ ត្រឡប់ ទៅ ផ្ទះ វិញ ទាំង អត់ នោះ គេ នឹង ហេវ តាម ផ្លូវ ដ្បិត ខ្លះ បាន មក ពី ឆ្ងាយ ណាស់ 4ពួក សិស្ស ទូល ឆ្លើយ ថា នៅ ទី ស្ងាត់ នេះ តើ នឹង រក នំបុ័ង ពី ណា ដើម្បី ចំអែត ដល់ មនុស្ស ទាំង នេះ បាន 5ទ្រង់ សួរ គេ ថា អ្នក រាល់ គ្នា មាន នំបុ័ង ប៉ុន្មាន គេ ទូល ឆ្លើយ ថា មាន ៧ 6នោះ ទ្រង់ បង្គាប់ ឲ្យ ហ្វូង មនុស្ស អង្គុយ នៅ ដី រួច ទ្រង់ យក នំបុ័ង ៧ នោះ មក ក៏ អរ ព្រះ‌គុណ ហើយ កាច់ ប្រទាន ដល់ ពួក សិស្ស ឲ្យ លើក ទៅ ជូន ដល់ ហ្វូង មនុស្ស គេ ក៏ លើក ទៅ 7មាន ត្រី តូចៗ ខ្លះ ដែរ កាល ទ្រង់ បាន ប្រទាន ពរ ហើយ នោះ ក៏ បង្គាប់ ឲ្យ លើក យក ទៅ ឲ្យ គេ ទៀត 8ហើយ ទាំង អស់ គ្នា បាន បរិភោគ ឆ្អែត រួច គេ ប្រមូល ចំណិត ដែល សល់ នៅ បាន ៧ កំប្រោង 9ឯ ពួក អ្នក ដែល បាន បរិភោគ នោះ មាន ចំនួន ៤ ពាន់ នាក់ រួច ទ្រង់ ឲ្យ គេ ទៅ វិញ 10ស្រាប់ តែ ទ្រង់ យាង ចុះ ទូក ជា មួយ នឹង ពួក សិស្ស ទៅ ឯ ស្រុក ដាលម៉ា‌នូថាទៅ។ 11នោះ ពួក ផារី‌ស៊ី ចេញ មក តាំង ជជែក ដើម្បី នឹង ល្បង ទ្រង់ ដោយ សូម ឲ្យ ទ្រង់ សំដែង ទី សំគាល់ ពី លើ មេឃ ឲ្យ គេ ឃើញ 12ទ្រង់ ក៏ ថ្ងូរ ក្នុង ព្រះ‌ហឫ‌ទ័យ ហើយ មាន ព្រះ‌បន្ទូល ថា ហេតុ អ្វី បាន ជា មនុស្ស ដំណ នេះ ចង់ រក តែ ទី សំគាល់ ដូច្នេះ ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា នឹង គ្មាន ទី សំគាល់ ណា ប្រទាន មក មនុស្ស ដំណ នេះ ឡើយ 13រួច ទ្រង់ យាង ចេញ ពី គេ ចុះ ទូក ឆ្លង ទៅ ឯ ត្រើយ ម្ខាង វិញ។ 14ឯ ពួក សិស្ស គេ ភ្លេច យក នំបុ័ង ទៅ នៅ ជាប់ តែ ១ ដុំ ក្នុង ទូក ប៉ុណ្ណោះ 15ទ្រង់ ក៏ ផ្តាំ គេ ថា ចូរ ប្រុង មើល ហើយ ប្រយ័ត្ន នឹង ដំបែរ របស់ ពួក ផារី‌ស៊ី និង របស់ ហេរ៉ូឌ ឲ្យ មែន‌ទែន 16គឺ គេ រិះ‌គិត គ្នា ថា គឺ ពី ព្រោះ យើង គ្មាន នំបុ័ង ទេ ដឹង 17កាល ព្រះ‌យេស៊ូវ បាន ជ្រាប នោះ ទ្រង់ មាន ព្រះ‌បន្ទូល ថា ហេតុ អ្វី បាន ជា អ្នក រាល់ គ្នា រិះ‌គិត ថា ពី ព្រោះ គ្មាន នំបុ័ង ដូច្នេះ តើ អ្នក រាល់ គ្នា នឹក មិន ទាន់ ឃើញ ឬ មិន យល់ ទេ ឬ អី តើ មាន ចិត្ត រឹង‌រូស ឬ អី 18អ្នក រាល់ គ្នា មាន ភ្នែក តើ មើល មិន ឃើញ មាន ត្រចៀក តើ ស្តាប់ មិន ឮ ហើយ មិន ចាំ ទេ ឬ អី 19ពី កាល ខ្ញុំ បាន កាច់ នំបុ័ង ៥ ឲ្យ ដល់ ៥ ពាន់ នាក់ នោះ តើ ប្រមូល ចំណិត ដែល សល់ ដាក់ ពេញ បាន ប៉ុន្មាន កន្ត្រក គេ ទូល ឆ្លើយ ថា បាន ១២ 20ហើយ កាល កាច់ នំបុ័ង ៧ ឲ្យ ដល់ ៤ ពាន់ នាក់ នោះ បាន ប្រមូល ចំណិត ដែល សល់ ដាក់ ពេញ បាន ប៉ុន្មាន កំប្រោង គេ ទូល ឆ្លើយ ថា បាន ៧ 21នោះ ទ្រង់ សួរ ថា ម្តេច ក៏ អ្នក រាល់ គ្នា នៅ តែ មិន យល់ ទៀត។ 22ទ្រង់ ក៏ យាង មក ដល់ ក្រុង បេតសៃដា រួច មាន គេ នាំ មនុស្ស ខ្វាក់ ម្នាក់ មក ទូល អង្វរ ឲ្យ ទ្រង់ ពាល់ គាត់ 23ទ្រង់ ក៏ ចាប់ ដៃ មនុស្ស ខ្វាក់ នោះ នាំ ចេញ ទៅ ក្រៅ ភូមិ រួច ស្តោះ ដាក់ ភ្នែក គាត់ ហើយ ដាក់ ព្រះ‌ហស្ត លើ ព្រម ទាំង សួរ បើ គាត់ ឃើញ អ្វី ឬ ទេ 24គាត់ ក៏ ងើប ភ្នែក ឡើង ទូល ឆ្លើយ ថា ខ្ញុំ ឃើញ មនុស្ស ដើរ មើល ទៅ ដូច ជា ដើម ឈើ 25នោះ ទ្រង់ ដាក់ ព្រះ‌ហស្ត លើ ភ្នែក គាត់ ម្តង ទៀត ប្រាប់ ឲ្យ ងើប ឡើង មើល ស្រាប់ តែ ភ្នែក គាត់ បាន ភ្លឺ ឡើង ឃើញ ច្បាស់ ទាំង អស់ 26ទ្រង់ ឲ្យ គាត់ ទៅ ផ្ទះ វិញ ទាំង ហាម ថា កុំ ឲ្យ ចូល ទៅ ក្នុង ភូមិ ឬ ប្រាប់ អ្នក ណា នៅ ក្នុង ភូមិ ឡើយ។ 27ព្រះ‌យេស៊ូវ និង ពួក សិស្ស ក៏ ចេញ ទៅ ឯ ភូមិ ទាំង ប៉ុន្មាន នៅ ស្រុក សេសារា-ភីលីព ទ្រង់ មាន ព្រះ‌បន្ទូល សួរ ពួក សិស្ស តាម ផ្លូវ ថា តើ មនុស្ស ទាំង‌ឡាយ គេ ថា ខ្ញុំ ជា អ្នក ណា 28ពួក សិស្ស ទូល ឆ្លើយ ថា ជា យ៉ូហាន-បាទីស្ទ ខ្លះ ថា ជា អេលីយ៉ា ហើយ ខ្លះ ទៀត ថា ជា ហោរា ណា មួយ 29ទ្រង់ សួរ ថា ចុះ ឯ អ្នក រាល់ គ្នា តើ ថា ខ្ញុំ ជា អ្នក ណា នោះ ពេត្រុស ឆ្លើយ ឡើង ថា ទ្រង់ ជា ព្រះ‌គ្រីស្ទ 30ទ្រង់ ក៏ ហាម ផ្តាច់ មិន ឲ្យ គេ ប្រាប់ អ្នក ណា ពី ដំណើរ ទ្រង់ សោះ 31រួច ទ្រង់ ចាប់ តាំង បង្រៀន គេ ថា កូន មនុស្ស ត្រូវ រង ទុក្ខ ជា ច្រើន ហើយ ត្រូវ ពួក ចាស់‌ទុំ ពួក សង្គ្រាជ និង ពួក អាចារ្យ បោះ បង់ ចោល ហើយ សំឡាប់ លោក រួច ៣ ថ្ងៃ ក្រោយ ដែល លោក ស្លាប់ ទៅ នោះ លោក នឹង រស់ ឡើង វិញ 32ទ្រង់ មាន ព្រះ‌បន្ទូល ពី ដំណើរ នោះ យ៉ាង ច្បាស់‌លាស់ នោះ ពេត្រុស នាំ ទ្រង់ ទៅ ចាប់ តាំង និយាយ ជំទាស់ ដល់ ទ្រង់ 33តែ ទ្រង់ បែរ មក ទត ឃើញ ពួក សិស្ស ក៏ បន្ទោស ពេត្រុស ថា សាតាំង អើយ ចូរ ថយ ទៅ ក្រោយ អញ ទៅ ដ្បិត ឯង មិន គិត តាម គំនិត របស់ ព្រះ សោះ គឺ តាម តែ គំនិត របស់ មនុស្ស លោក វិញ។ 34កាល ទ្រង់ បាន ហៅ ហ្វូង មនុស្ស និង ពួក សិស្ស មក នោះ ក៏ មាន ព្រះ‌បន្ទូល ទៅ គេ ថា អ្នក ណា ដែល ចង់ មក តាម ខ្ញុំ ត្រូវ ឲ្យ អ្នក នោះ លះ កាត់ ចិត្ត ខ្លួន ឯង ចោល ទាំង ផ្ទុក ឈើ ឆ្កាង ខ្លួន មក តាម ខ្ញុំ ចុះ 35ដ្បិត អ្នក ណា ដែល ចង់ ឲ្យ រួច ជីវិត នោះ នឹង បាត់ ជីវិត ទៅ តែ អ្នក ណា ដែល បាត់ ជីវិត ដោយ ព្រោះ យល់ ដល់ ខ្ញុំ ហើយ និង ដំណឹង ល្អ នោះ នឹង បាន ជីវិត វិញ 36ដ្បិត បើ មនុស្ស ណា នឹង បាន លោកីយ៍ ទាំង មូល តែ បាត់ ព្រលឹង ទៅ នោះ តើ មាន ប្រយោជន៍ អ្វី ដល់ អ្នក នោះ 37ឬ តើ មនុស្ស នឹង យក អ្វី ទៅ ដូរ ឲ្យ បាន ព្រលឹង ខ្លួន វិញ 38ដ្បិត អ្នក ណា ដែល មាន សេចក្តី ខ្មាស ដោយ ព្រោះ ខ្ញុំ និង ពាក្យ ខ្ញុំ នៅ ក្នុង ដំណ មនុស្ស កំផិត ហើយ មាន បាប នេះ នោះ កូន មនុស្ស នឹង មាន សេចក្តី ខ្មាស ដោយ ព្រោះ អ្នក នោះ ដែរ ក្នុង កាល ដែល លោក មក ក្នុង សិរី‌ល្អ របស់ ព្រះ‌វរ‌បិតា ជា មួយ នឹង ពួក ទេវតា បរិសុទ្ធ។


Copyright
Learn More

will be added

X\