Mark - ម៉ាកុស 6

1ព្រះ‌យេស៊ូវ ទ្រង់ យាង ចេញ ពី ទី នោះ ទៅ ឯ ស្រុក ទ្រង់ វិញ ហើយ ពួក សិស្ស ក៏ តាម ទ្រង់ ទៅ 2ដល់ ថ្ងៃ ឈប់ សំរាក ទ្រង់ ចាប់ តាំង បង្រៀន នៅ ក្នុង សាលា ប្រជុំ ហើយ មនុស្ស ជា ច្រើន ដែល កំពុង តែ ស្តាប់ ទ្រង់ ក៏ នឹក ប្លែក ក្នុង ចិត្ត ដោយ ថា អ្នក នេះ បាន សេចក្តី ទាំង នេះ ពី ណា មក ចំណេះ ណា ហ្ន ដែល បាន ឲ្យ មក គាត់ បាន ជា មាន ការ ឫទ្ធិ‌បារមី យ៉ាង នេះ កើត មក ដោយ‌សារ ដៃ គាត់ ដូច្នេះ 3តើ គាត់ មិន មែន ជា ជាង ឈើ ជា កូន នៃ នាង ម៉ារា ហើយ ជា បង យ៉ាកុប យ៉ូសែប យូដាស និង ស៊ីម៉ូន ទេ ឬ អី ហើយ ប្អូន ស្រី គាត់ តើ មិន នៅ ជា មួយ នឹង យើង ទៅ ទី នេះ ទេ ឬ អី អ្នក ទាំង នោះ ក៏ អាក់‌អន់ ចិត្ត នឹង ទ្រង់ 4តែ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ គេ ថា ហោរា មិន មែន ឥត គេ រាប់ អាន ទេ លើក តែ នៅ ក្នុង ស្រុក ខ្លួន ឬ ក្នុង ពួក ញាតិ‌សន្តាន ហើយ នៅ ក្នុង ផ្ទះ ខ្លួន ចេញ 5នៅ ទី នោះ ទ្រង់ ពុំ អាច នឹង ធ្វើ ការ ឫទ្ធិ‌បារមី បាន ទេ ទ្រង់ គ្រាន់ តែ ដាក់ ព្រះ‌ហស្ត ប្រោស មនុស្ស ពិការ ខ្លះ ឲ្យ បាន ជា ប៉ុណ្ណោះ 6ទ្រង់ ក៏ អស្ចារ្យ ពី ដំណើរ ដែល គេ មិន ជឿ រួច ទ្រង់ យាង ទៅ បង្រៀន ក្នុង អស់ ទាំង ភូមិ នៅ ជុំ‌វិញ ទៅ។ 7ទ្រង់ ហៅ ពួក ១២ នាក់ មក ចាប់ តាំង ចាត់ ឲ្យ គេ ទៅ ២ នាក់ៗ ទ្រង់ ប្រទាន ឲ្យ មាន អំណាច លើ អស់ ទាំង អារក្ស‌អសោច ផង 8ក៏ ហាម មិន ឲ្យ យក អ្វី សំរាប់ តាម ផ្លូវ សោះ លើក តែ ដំបង ១ ប៉ុណ្ណោះ ឥត យក យាម នំបុ័ង ឬ ប្រាក់ ដាក់ ក្នុង ខ្សែ ក្រវាត់ ទេ 9ពាក់ បាន តែ ស្បែក ជើង សង្រែក ឥត ពាក់ អាវ ២ ឡើយ 10រួច មាន ព្រះ‌បន្ទូល ទៅ គេ ថា អ្នក រាល់ គ្នា ចូល ទៅ ក្នុង ផ្ទះ ណា ចូរ ឲ្យ នៅ ផ្ទះ នោះ ទាល់ តែ ដើរ ចេញ ហួស ទៅ 11ឯ អស់ អ្នក ដែល មិន ទទួល ឬ ស្តាប់ អ្នក រាល់ គ្នា នោះ កាល ណា ដើរ ចេញ ពី ទី នោះ ត្រូវ រលាស់ ធូលី ពី បាត ជើង អ្នក ចេញ ទុក ជា ទី បន្ទាល់ ទាស់ នឹង គេ វិញ ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា នៅ ថ្ងៃ ជំនុំ ជំរះ នោះ ក្រុង សូដុំម ហើយ ក្រុង កូម៉ូរ៉ា នឹង ទ្រាំ បាន ងាយ ជា ជាង ក្រុង នោះ 12កាល ពួក សិស្ស បាន ចេញ ទៅ នោះ គេ ប្រកាស ប្រាប់ ឲ្យ មនុស្ស ប្រែ ចិត្ត ឡើង 13ក៏ បណ្តេញ អារក្ស ជា ច្រើន ហើយ លាប ប្រេង ឲ្យ មនុស្ស ជំងឺ ជា ច្រើន បាន ជា ដែរ។ 14ដំណឹង នោះ ក៏ ឮ ដល់ ស្តេច ហេរ៉ូឌ ដ្បិត ព្រះ‌នាម ទ្រង់ កាន់ តែ ល្បី សុស‌សាយ ទៅ ហើយ ស្តេច មាន ព្រះ‌បន្ទូល ថា ច្បាស់ ជា យ៉ូហាន-បាទីស្ទ បាន រស់ ពី ស្លាប់ ឡើង វិញ ហើយ បាន ជា មាន ការ ឫទ្ធិ‌បារមី សំដែង មក ដោយ‌សារ គាត់ ដូច្នេះ 15តែ អ្នក ខ្លះ ថា ជា អេលីយ៉ា ខ្លះ ទៀត ថា ជា ហោរា ឬ ដូច ជា ហោរា ណា មួយ 16ប៉ុន្តែ កាល ស្តេច ហេរ៉ូឌ បាន ឮ នោះ ទ្រង់ មាន ព្រះ‌បន្ទូល ថា នោះ គឺ ជា យ៉ូហាន ដែល យើង បាន កាត់ ក្បាល ទេ គាត់ បាន រស់ ពី ស្លាប់ ឡើង វិញ ហើយ 17ដ្បិត គឺ ស្តេច ហេរ៉ូឌ នេះ ឯង ដែល បាន ប្រើ គេ ទៅ ចាប់ ចង លោក យ៉ូហាន ដាក់ គុក ដោយ ព្រោះ ហេរ៉ូ‌ឌាស ជា ភរិយា របស់ ភីលីព អនុជ ទ្រង់ ព្រោះ ស្តេច បាន យក នាង នោះ មក ធ្វើ ជា ភរិយា របស់ ខ្លួន វិញ 18ហើយ លោក យ៉ូហាន បាន ទូល ទាស់ ថា ទ្រង់ គ្មាន ច្បាប់ នឹង យក ភរិយា របស់ អនុជ ទ្រង់ ទេ 19ឯ នាង ហេរ៉ូ‌ឌាស ក៏ ចង គំនុំ ចង់ សំឡាប់ លោក តែ មិន បាន ឱកាស សោះ 20ព្រោះ ស្តេច ហេរ៉ូឌ កោត‌ខ្លាច លោក យ៉ូហាន ដោយ ជ្រាប ថា លោក ជា មនុស្ស សុចរិត ហើយ បរិសុទ្ធ ទ្រង់ ក៏ ការ‌ពារ ទុក វិញ កាល ទ្រង់ បាន ស្តាប់ លោក នោះ ក៏ មាន ព្រះ‌ទ័យ រា‌រែក ជា ខ្លាំង ប៉ុន្តែ បាន ស្តាប់ លោក ដោយ អំណរ 21លុះ ថ្ងៃ ១ ជា ថ្ងៃ មាន ឱកាស ស្រួល គឺ ថ្ងៃ ចំរើន ព្រះ‌ជន្ម ស្តេច ហេរ៉ូឌ កាល ទ្រង់ រៀប ជប់‌លៀង ពួក មន្ត្រី ពួក មេ ទ័ព ធំ និង ពួក អ្នក មុខ អ្នក ការ នៅ ស្រុក កាលី‌ឡេ 22នោះ កូន ស្រី របស់ ហេរ៉ូ‌ឌាស បាន ចូល មក រាំ ជា ទី នាំ ឲ្យ គាប់ ព្រះ‌ទ័យ ដល់ ស្តេច ហេរ៉ូឌ និង ពួក ភ្ញៀវ ណាស់ ទ្រង់ ក៏ មាន ព្រះ‌បន្ទូល ថា របស់ អ្វី ដែល នាង ចង់ បាន ចូរ សូម ពី យើង ចុះ យើង នឹង ឲ្យ 23ទ្រង់ ក៏ ស្បថ នឹង នាង ទៀត ថា របស់ អ្វី ក៏ ដោយ ដែល នាង សូម នោះ យើង នឹង ឲ្យ ដោយ ពិត ទោះ បើ ដល់ នគរ ១ ចំហៀង ផង 24នាង ក៏ ចេញ ទៅ សួរ មាតា ថា តើ ត្រូវ ឲ្យ ខ្ញុំ ម្ចាស់ សូម អ្វី មាតា ឆ្លើយ ថា ឲ្យ សូម ក្បាល យ៉ូហាន-បាទីស្ទ វិញ 25រួច នាង ក៏ ប្រញាប់‌ប្រញាល់ ចូល ទៅ ឯ ស្តេច ភ្លាម ទូល ថា ខ្ញុំ ម្ចាស់ ចង់ បាន ក្បាល យ៉ូហាន-បាទីស្ទ ដាក់ លើ ថាស មក ឥឡូវ នេះ 26ពាក្យ នោះ ជា ហេតុ នាំ ឲ្យ ស្តេច មាន ព្រះ‌ទ័យ ព្រួយ ខ្លាំង ណាស់ តែ ដោយ ព្រោះ សម្បថ របស់ ទ្រង់ ហើយ និង ពួក ភ្ញៀវ បាន ជា ទ្រង់ មិន ប្រកែក ឡើយ 27ទ្រង់ ចាត់ ពេជ្ឃ‌ឃាត ម្នាក់ ទៅ ភ្លាម ដោយ បង្គាប់ ឲ្យ ទៅ យក ក្បាល លោក មក 28អ្នក នោះ ក៏ ទៅ កាត់ ក្បាល លោក នៅ ក្នុង គុក ដាក់ លើ ថាស មក ជូន នាង នាង ក៏ ថ្វាយ ដល់ មាតា 29កាល ពួក សិស្ស របស់ លោក បាន ឮ នោះ គេ មក យក សព លោក ទៅ បញ្ចុះ ក្នុង ផ្នូរ ទៅ។ 30ឯ ពួក សាវក ក៏ ប្រជុំ គ្នា ឯ ព្រះ‌យេស៊ូវ រ៉ាយ រឿង ទូល ទ្រង់ ពី ការ ដែល ខ្លួន បាន ធ្វើ ទាំង ប៉ុន្មាន ហើយ ពី សេចក្តី ដែល បាន បង្រៀន ដែរ 31រួច ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ថា ចូរ អ្នក រាល់ គ្នា មក ឯ ទី ស្ងាត់ ដោយ‌ឡែក នឹង ឈប់ សំរាក បន្តិច សិន ពី ព្រោះ មាន គេ ដើរ ទៅ ដើរ មក ច្រើន ណាស់ ដល់ ម៉្លេះ បាន ជា រក ពេល គ្រាន់ តែ បរិភោគ ក៏ មិន បាន ផង 32នោះ ក៏ នាំ គ្នា ចុះ ទូក ចេញ ទៅ ឯ ទី ស្ងាត់ ដោយ‌ឡែក ទៅ 33ឯ ហ្វូង មនុស្ស គេ ឃើញ ទ្រង់ ចេញ ទៅ ហើយ មាន គ្នា ច្រើន បាន ស្គាល់ ទ្រង់ បាន ជា មាន មនុស្ស ពី គ្រប់ ក្រុង ទាំង ប៉ុន្មាន នាំ គ្នា រត់ ទៅ មុន ប្រជុំ គ្នា ឯ ទ្រង់។ 34កាល ព្រះ‌យេស៊ូវ បាន ឡើង ពី ទូក មក នោះ ទ្រង់ ឃើញ ហ្វូង មនុស្ស ជា ធំ ក៏ មាន ព្រះ‌ហឫ‌ទ័យ ក្តួល អាណិត ដល់ គេ ពី ព្រោះ គេ ធៀប ដូច ជា ចៀម ដែល គ្មាន អ្នក គង្វាល រួច ទ្រង់ ចាប់ តាំង បង្រៀន គេ ពី សេចក្តី ជា ច្រើន 35លុះ ពេល ជ្រុល ហើយ នោះ ពួក សិស្ស មក ទូល ទ្រង់ ថា ទី នេះ ជា ទី ស្ងាត់ ហើយ ពេល ក៏ ជ្រុល ផង 36សូម ទ្រង់ ឲ្យ គេ ទៅ រក ទិញ អាហារ នៅ ស្រុក ស្រែ ហើយ ក្នុង ភូមិ នៅ ជុំ‌វិញ ចុះ ដ្បិត គេ គ្មាន អ្វី បរិភោគ សោះ 37តែ ទ្រង់ មាន ព្រះ‌បន្ទូល ឆ្លើយ ថា ចូរ អ្នក រាល់ គ្នា ឲ្យ គេ បរិភោគ ទៅ ប៉ុន្តែ ពួក សិស្ស ទូល ថា តើ ឲ្យ យើង រាល់ គ្នា ទៅ ទិញ នំបុ័ង ចំនួន ៤០ រៀល ឲ្យ គេ បរិភោគ ឬ អី 38ទ្រង់ មាន ព្រះ‌បន្ទូល សួរ ថា តើ អ្នក រាល់ គ្នា មាន នំបុ័ង ប៉ុន្មាន ចូរ ទៅ មើល សិន កាល បាន ដឹង ហើយ ក៏ ទូល ឆ្លើយ ថា មាន ៥ ដុំ និង ត្រី ២ ទេ 39នោះ ទ្រង់ បង្គាប់ ឲ្យ ពួក សិស្ស ប្រាប់ គេ ឲ្យ អង្គុយ លើ ស្មៅ ខ្ចី ដោយ ពួកៗ 40គេ ក៏ អង្គុយ ដោយ ជួរ ក្នុង ១ ជួរ ៥០ នាក់ ទាំង អស់ មាន ១០០ ជួរ 41រួច ទ្រង់ យក នំបុ័ង ៥ និង ត្រី ២ នោះ ងើប ទត ទៅ លើ មេឃ ប្រទាន ពរ ហើយ កាច់ នំបុ័ង ប្រទាន ដល់ ពួក សិស្ស ឲ្យ លើក ទៅ ឲ្យ គេ ក៏ បែង ភាគ ត្រី ២ នោះ ចែក ទៅ មនុស្ស ទាំង អស់ ដែរ 42គេ បាន បរិភោគ ឆ្អែត គ្រប់ គ្នា 43រួច ប្រមូល ចំណិត នំបុ័ង និង ត្រី ទាំង ប៉ុន្មាន ដែល សល់ នៅ បាន ១២ កន្ត្រក 44ឯ ពួក អ្នក ដែល បាន បរិភោគ នោះ មាន ប្រុសៗ ៥ ពាន់ នាក់។ 45ស្រាប់ តែ ទ្រង់ បង្ខំ ពួក សិស្ស ឲ្យ ចុះ ទូក ឆ្លង ទៅ ឯ បេត‌សៃដា នៅ ត្រើយ ម្ខាង ជា មុន ដរាប ដល់ ទ្រង់ ឲ្យ ហ្វូង មនុស្ស ទៅ វិញ អស់ 46កាល ទ្រង់ បាន ឲ្យ គេ ទៅ អស់ ហើយ នោះ ក៏ យាង ឡើង ទៅ លើ ភ្នំ ដើម្បី នឹង អធិស្ឋាន 47លុះ ពេល ព្រលប់ នោះ ទូក នៅ កណ្តាល សមុទ្រ តែ ទ្រង់ គង់ នៅ លើ គោក តែ ១ ព្រះ‌អង្គ ទ្រង់ 48ទ្រង់ ក៏ ឃើញ ពួក សិស្ស ចែវ ទូក ទាំង លំបាក ព្រោះ ច្រាស ខ្យល់ លុះ ពេល ប្រហែល ជា យាម ៤ យប់ នោះ ទ្រង់ យាង កាត់ លើ ទឹក សមុទ្រ ទៅ ឯ គេ ហើយ ធ្វើ ហាក់ ដូច ជា ចង់ យាង បង្ហួស ទៅ ទៀត 49លុះ កាល គេ បាន ឃើញ ទ្រង់ យាង លើ ទឹក សមុទ្រ ដូច្នេះ នោះ គេ នឹក ស្មាន ថា ជា ខ្មោច លង ហើយ ក៏ ស្រែក ឡើង 50ដ្បិត គ្រប់ គ្នា បាន ឃើញ ទ្រង់ ហើយ ក៏ ភ័យ ស្លុត តែ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ជា ១ រំពេច ថា ចូរ សង្ឃឹម ឡើង គឺ ខ្ញុំ ទេ តើ កុំ ភ័យ អី 51នោះ ទ្រង់ យាង ឡើង ទៅ ឯ គេ នៅ ក្នុង ទូក រួច ខ្យល់ ក៏ ស្ងប់ ឈឹង អ្នក ទាំង នោះ មាន សេចក្តី អស្ចារ្យ ជា ខ្លាំង ពន់‌ពេក ព្រម ទាំង វិល‌វល់ ក្នុង ចិត្ត 52គេ មិន បាន យល់ ដោយ‌សារ ការ ដែល បាន ចំរើន នំបុ័ង ទេ ដ្បិត គេ មាន ចិត្ត រឹង‌រូស។ 53លុះ បាន ឆ្លង ទៅ ដល់ ស្រុក គេនេ‌សារ៉ែត ត្រើយ ខាង នាយ ហើយ នោះ ក៏ ឈប់ ចត ទូក 54កាល បាន ឡើង ពី ទូក នោះ មនុស្ស ទាំង‌ឡាយ បាន ស្គាល់ ទ្រង់ ជា ១ រំពេច 55ហើយ រត់ ទៅ គ្រប់ ក្នុង ស្រុក ជុំ‌វិញ តាំង សែង មនុស្ស ជំងឺ ដេក លើ ពូក មក ឯ ទ្រង់ នៅ កន្លែង ត្រង់ ណា ដែល គេ ឮ ថា ទ្រង់ គង់ នៅ 56ហើយ កន្លែង ណា ក៏ ដោយ ដែល ទ្រង់ យាង ចូល ទោះ ក្នុង ភូមិ ក្នុង ទី ក្រុង ឬ ស្រុក ស្រែ ក្តី គេ ក៏ បាន ដាក់ មនុស្ស ជំងឺ ទាំង ប៉ុន្មាន នៅ ទី ផ្សារ រួច ទូល អង្វរ ទ្រង់ ឲ្យ គេ បាន គ្រាន់ តែ ពាល់ ជាយ ព្រះ‌ពស្ត្រ របស់ ទ្រង់ តែ ប៉ុណ្ណោះ ហើយ អស់ អ្នក ណា ដែល បាន ពាល់ ទ្រង់ នោះ ក៏ បាន ជាទាំង អស់ គ្នា។


Copyright
Learn More

will be added

X\