Mark - ម៉ាកុស 4

1ខណៈ នោះ ទ្រង់ តាំង បង្រៀន នៅ ត្រង់ មាត់ សមុទ្រ ម្តង ទៀត ហើយ មាន មនុស្ស ទាំង ហ្វូង មូល គ្នា មក ឯ ទ្រង់ ដល់ ម៉្លេះ បាន ជា ទ្រង់ យាង ចុះ ទៅ គង់ ក្នុង ទូក នៅ សមុទ្រ វិញ ហើយ មនុស្ស ទាំង អស់ នៅ លើ គោក តាម មាត់ ច្រាំង 2ទ្រង់ បង្រៀន សេចក្តី ជា ច្រើន ដល់ គេ ដោយ ពាក្យ ប្រៀប‌ធៀប ក៏ មាន ព្រះ‌បន្ទូល ក្នុង ន័យ ដែល ទ្រង់ បង្រៀន ថា 3ចូរ ស្តាប់ ចុះ មើល មាន អ្នក ព្រោះ ពូជ ម្នាក់ ចេញ ទៅ ព្រោះ 4កំពុង ដែល ព្រោះ មាន ខ្លះ ធ្លាក់ ចុះ តាម ផ្លូវ ហើយ សត្វ ហើរ លើ អាកាស ក៏ មក ចឹក ស៊ី 5ខ្លះ ទៀត ធ្លាក់ ទៅ ក្នុង កន្លែង ថ្ម ដែល មិន‌សូវ មាន ដី ប៉ុន្មាន ហើយ ក៏ ដុះ ឡើង ភ្លាម ពី ព្រោះ គ្មាន ដី ជ្រៅ 6តែ កាល ថ្ងៃ រះ ឡើង នោះ ក្រៀម ខ្លោច ទៅ វិញ ពី ព្រោះ គ្មាន ឫស 7ខ្លះ ទៀត ធ្លាក់ ទៅ ក្នុង បន្លា បន្លា ក៏ ដុះ ឡើង ខ្ទប់ ហើយ គ្រាប់ នោះ មិន កើត ផល សោះ 8តែ ខ្លះ ទៀត ធ្លាក់ ទៅ ក្នុង ដី ល្អ ក៏ កើត ផល ចំរើន កាន់ តែ ច្រើន ឡើង គ្រាប់ ១ បង្កើត បាន ៣០ មួយ បាន ៦០ ហើយ មួយ បាន ១ រយ 9រួច ទ្រង់ មាន ព្រះ‌បន្ទូល ថា អ្នក ណា ដែល មាន ត្រចៀក សំរាប់ ស្តាប់ ឲ្យ ស្តាប់ ចុះ។ 10កាល ទ្រង់ គង់ នៅ ដោយ‌ឡែក នោះ ពួក អ្នក ដែល នៅ ជុំ‌វិញ ទ្រង់ ព្រម ទាំង ពួក ១២ នាក់ គេ ទូល សួរ ពី ពាក្យ ប្រៀប ប្រដូច នោះ 11ទ្រង់ មាន ព្រះ‌បន្ទូល ថា ពី ព្រោះ បាន ប្រទាន មក ឲ្យ អ្នក រាល់ គ្នា បាន ស្គាល់ ការ អាថ៌‌កំបាំង របស់ នគរ ព្រះ ប៉ុន្តែ ឯ មនុស្ស ក្រៅ ការ ទាំង អស់ បាន ធ្វើ បែប ប្រៀប ប្រដូច វិញ 12ដើម្បី កាល ណា គេ ឃើញ នោះ ឲ្យ គេ ឃើញ មែន តែ ឥត យល់ ទេ ហើយ កាល ណា ឮ នោះ ឲ្យ គេ ឮ មែន តែ ស្តាប់ មិន បាន សោះ ក្រែង គេ ប្រែ ចិត្ត ហើយ បាប គេ បាន អត់ ទោស ឲ្យ 13ទ្រង់ មាន ព្រះ‌បន្ទូល សួរ ថា តើ អ្នក រាល់ គ្នា មិន យល់ ពាក្យ ប្រៀប នេះ ទេ ឬ អី ចុះ ធ្វើ ដូច ម្តេច ឲ្យ អ្នក រាល់ គ្នា យល់ គ្រប់ ទាំង ពាក្យ ប្រៀប ប្រដូច បាន 14ឯ អ្នក ព្រោះ ពូជ គឺ ព្រោះ ព្រះ‌បន្ទូល 15ឯ ពួក អ្នក តាម ផ្លូវ គឺ ជា កន្លែង ដែល បាន ព្រោះ ព្រះ‌បន្ទូល ចុះ កាល គេ ឮ នោះ អារក្ស‌សាតាំង ក៏ មក លួច ឆក់ យក ព្រះ‌បន្ទូល ដែល ព្រោះ ក្នុង ចិត្ត គេ ទៅ ភ្លាម 16ឯ ពួក អ្នក ដែល ទទួល ពូជ ក្នុង កន្លែង ថ្ម ក៏ ដូច គ្នា ដែរ កាល ណា គេ ឮ ព្រះ‌បន្ទូល នោះ គេ ទទួល ភ្លាម ដោយ អំណរ 17តែ គ្មាន ចាក់ ឫស នៅ ក្នុង ខ្លួន សោះ ហើយ ក៏ នៅ ជាប់ តែ បន្តិច ទេ បើ កាល ណា កើត មាន សេចក្តី ទុក្ខ លំបាក ឬ សេចក្តី បៀត‌បៀន ដោយ ព្រោះ ព្រះ‌បន្ទូល នោះ គេ រវាត ចិត្ត ចេញ ភ្លាម 18ឯ ពួក អ្នក ដែល ទទួល ពូជ ក្នុង បន្លា គឺ អស់ អ្នក ដែល បាន ឮ ព្រះ‌បន្ទូល ហើយ 19តែ សេចក្តី ខ្វល់‌ខ្វាយ នៅ ជីវិត នេះ សេចក្តី ឆ‌បោក របស់ ទ្រព្យ‌សម្បត្តិ និង សេចក្តី ប៉ង‌ប្រាថ្នា ខាង ឯ សេចក្តី ផ្សេងៗ ឯ ទៀត ក៏ ចូល មក ខ្ទប់ ព្រះ‌បន្ទូល ជិត រួច ព្រះ‌បន្ទូល មិន អាច នឹង បង្កើត ផល បាន 20ឯ ពួក អ្នក ដែល ទទួល ពូជ ក្នុង ដី ល្អ គឺ អស់ អ្នក ដែល បាន ឮ ព្រះ‌បន្ទូល ហើយ ទទួល រួច បង្កើត ផល ម្នាក់ បាន ៣០ ម្នាក់ បាន ៦០ ម្នាក់ ទៀត បាន ១ រយ។ 21ទ្រង់ ក៏ មាន ព្រះ‌បន្ទូល ថា តើ គេ យក ចង្កៀង មក ដើម្បី នឹង ដាក់ នៅ ក្រោម ថាំង ឬ ក្រោម គ្រែ ឬ អី គេ យក មក ដាក់ លើ ជើង ចង្កៀង វិញ ទេ តើ 22ដ្បិត គ្មាន អ្វី លាក់ កំបាំង ដែល មិន ត្រូវ បើក សំដែង ចេញ ឡើយ ក៏ គ្មាន អ្វី ជា សំងាត់ ដែល មិន ត្រូវ ដាក់ នៅ ពន្លឺ ដែរ 23បើ អ្នក ណា មាន ត្រចៀក សំរាប់ ស្តាប់ ឲ្យ ស្តាប់ ចុះ 24ទ្រង់ មាន ព្រះ‌បន្ទូល ទៀត ថា ចូរ ប្រយ័ត្ន ពី សេចក្តី ដែល អ្នក រាល់ គ្នា ស្តាប់ ចុះ ឯ រង្វាល់ ណា ដែល អ្នក រាល់ គ្នា វាល់ ឲ្យ គេ នោះ គេ នឹង វាល់ ឲ្យ អ្នក រាល់ គ្នា តាម រង្វាល់ នោះ វិញ ហើយ និង ឲ្យ ជា លើស ទៅ ទៀត ដល់ អ្នក រាល់ គ្នា ដែល ស្តាប់ ផង 25ដ្បិត អ្នក ណា ដែល មាន នោះ គេ នឹង ឲ្យ ដល់ អ្នក នោះ ប៉ុន្តែ អ្នក ណា ដែល គ្មាន នោះ នឹង ត្រូវ ដក ចេញ ទាំង របស់ ដែល អ្នក នោះ មាន ផង។ 26ទ្រង់ ក៏ មាន ព្រះ‌បន្ទូល ថា នគរ ព្រះ ធៀប ដូច ជា មនុស្ស ម្នាក់ ដែល ព្រោះ ពូជ នៅ ដី 27អ្នក នោះ ក៏ ដេក រាល់ យប់ ក្រោក ឡើង រាល់ ថ្ងៃ តែ មិន ដឹង ហេតុ ដែល ពូជ ពន្លក ដុះ ឡើង ជា យ៉ាង ណា ទេ 28ដ្បិត ដី បង្កើត ផល ដោយ ខ្លួន ឯង មុន ដំបូង ចេញ ជា ពន្លក រួច បែក ជា គួរ ក្រោយ ទៀត ចេញ ជា គ្រាប់ 29លុះ ដល់ កាល ណា ផ្លែ ទុំ ហើយ ក៏ ស្រាប់ តែ គេ យក កណ្តៀវ ទៅ ច្រូត តែ ម្តង ព្រោះ ដល់ រដូវ ច្រូត ហើយ។ 30ទ្រង់ ក៏ មាន ព្រះ‌បន្ទូល ថា តើ យើង នឹង ធៀប នគរ ព្រះ ជា អ្វី ឬ ត្រូវ យក ពាក្យ ប្រៀប អ្វី មក ប្រដូច នឹង នគរ នោះ 31គឺ ដូច ជា គ្រាប់ ពូជ ១ ដែល កាល ណា គេ ព្រោះ នៅ ដី ជា ពូជ យ៉ាង ល្អិត ជាង គ្រាប់ ទាំង អស់ នៅ ផែន‌ដី 32តែ កាល ណា គេ ព្រោះ ចុះ ទៅ នោះ ក៏ ដុះ ឡើង ត្រឡប់ ជា ធំ លើស ជាង តិណ‌ជាតិ ទាំង អស់ វិញ ទាំង បែក មែក ជា ធំ ផង ដល់ ម៉្លេះ បាន ជា សត្វ ហើរ នៅ លើ អាកាស មក ទំ នៅ ក្រោម ម្លប់ បាន 33ទ្រង់ អធិប្បាយ ព្រះ‌បន្ទូល ឲ្យ គេ ស្តាប់ ដោយ ពាក្យ ប្រៀប ប្រដូច យ៉ាង ដូច្នេះ ជា ច្រើន តាម ដែល គេ ស្តាប់ បាន 34ទ្រង់ មិន បាន មាន ព្រះ‌បន្ទូល ទៅ គេ ដោយ ឥត ពាក្យ ប្រៀប‌ធៀប ទេ តែ កាល ណា នៅ ដោយ‌ឡែក នោះ ទ្រង់ ពន្យល់ ទាំង អស់ ដល់ ពួក សិស្ស វិញ។ 35លុះ ពេល ល្ងាច ថ្ងៃ នោះ ឯង ទ្រង់ មាន ព្រះ‌បន្ទូល ទៅ ពួក សិស្ស ថា ចូរ យើង ឆ្លង ទៅ ត្រើយ ម្ខាង 36កាល បាន ឲ្យ ហ្វូង មនុស្ស ទៅ វិញ ហើយ នោះ ពួក សិស្ស ក៏ ទទួល ទ្រង់ តាម ភាព ដដែល នៅ ក្នុង ទូក ហើយ មាន ទូក តូចៗ ខ្លះ ទៀត ទៅ ជា មួយ ដែរ 37នោះ កើត មាន ខ្យល់ ព្យុះ ជា ខ្លាំង ហើយ រលក បោក ចូល ក្នុង ទូក ដល់ ម៉្លេះ បាន ជា ទូក ពេញ ហើយ 38តែ ទ្រង់ ផ្ទំ លក់ លើ ខ្នើយ នៅ កន្សៃ ទូក ពួក សិស្ស ដាស់ ទ្រង់ ឡើង ទូល ថា លោក គ្រូ អើយ យើង វិនាស ហើយ លោក មិន រវល់ ទេ ឬ អី 39កាល តើន ឡើង ទ្រង់ កំហែង ខ្យល់ ក៏ បង្គាប់ ទៅ សមុទ្រ ថា ចូរ ស្ងៀម ទៅ ហើយ ឈប់ ចុះ នោះ ខ្យល់ ក៏ ស្ងប់ ហើយ ស្ងាត់ ឈឹង សូន្យ ទាំង អស់ ទៅ 40រួច ទ្រង់ មាន ព្រះ‌បន្ទូល ថា ហេតុ អ្វី បាន ជា អ្នក រាល់ គ្នា ភ័យ ដល់ ម៉្លេះ ម្តេច ក៏ គ្មាន សេចក្តី ជំនឿ 41នោះ គេ មាន សេចក្តី ស្ញែង ខ្លាច ជា ខ្លាំង ទាំង សួរ គ្នា ទៅ វិញ ទៅ មក ថា ដូច្នេះ តើ លោក នេះ ជា អ្វី បាន ជា ខ្យល់ និង សមុទ្រ ក៏ ស្តាប់ បង្គាប់ លោក ដូច្នេះ។


Copyright
Learn More

will be added

X\