Mark - ម៉ាកុស 2

1រំលង ពីរ បី ថ្ងៃ ក្រោយ មក ទ្រង់ យាង ចូល មក ក្នុង ក្រុង កាពើ‌ណិម វិញ ទៀត ហើយ គេ ឮ ថា ទ្រង់ គង់ នៅ ផ្ទះ 2ស្រាប់ តែ មាន គេ ប្រជុំ គ្នា ជា ច្រើន ដល់‌ម៉្លេះ បាន ជា គ្មាន កន្លែង ណា ទៀត សោះ សូម្បី នៅ មាត់ ទ្វារ ក៏ គ្មាន ដែរ ទ្រង់ ក៏ សំដែង ព្រះ‌បន្ទូល ឲ្យ គេ ស្តាប់ 3គ្រា នោះ មាន ៤ នាក់ សែង មនុស្ស ស្លាប់ ដៃ ស្លាប់ ជើង ម្នាក់ មក ឯ ទ្រង់ 4តែ ពុំ អាច នឹង ចូល ទៅ ជិត ទ្រង់ បាន ឡើយ ដោយ ព្រោះ ហ្វូង មនុស្ស បាន ជា គេ បើក ដំបូល ផ្ទះ ត្រង់ កន្លែង ដែល ទ្រង់ គង់ នៅ កាល ទំលុះ រួច ហើយ នោះ ក៏ សំរូត គ្រែ ដែល មនុស្ស ស្លាប់ ដៃ ស្លាប់ ជើង ដេក នោះ ចុះ ទៅ 5ព្រះ‌យេស៊ូវ ក៏ ឃើញ សេចក្តី ជំនឿ របស់ អ្នក ទាំង នោះ ហើយ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ អ្នក ស្លាប់ ដៃ ស្លាប់ ជើង ថា កូន អើយ បាប របស់ ឯង បាន អត់ ទោស ឲ្យ ឯង ហើយ 6នៅ ទី នោះ មាន អាចារ្យ ខ្លះ អង្គុយ រិះ‌គិត ក្នុង ចិត្ត ថា 7ហេតុ អ្វី បាន ជា មនុស្ស នេះ ពោល ពាក្យ ប្រមាថ ដល់ ព្រះ ដូច្នេះ ក្រៅ ពី ព្រះ តែ ១ តើ មាន អ្នក ណា អាច នឹង អត់ ទោស បាប បាន 8តែ ព្រះ‌យេស៊ូវ ទ្រង់ ជ្រាប ក្នុង វិញ្ញាណ ទ្រង់ ជា ១ រំពេច ថា គេ រិះ‌គិត ក្នុង ចិត្ត យ៉ាង ដូច្នោះ ទើប ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ថា ហេតុ អ្វី បាន ជា អ្នក រាល់ គ្នា មាន គំនិត ក្នុង ចិត្ត យ៉ាង ដូច្នេះ 9ដ្បិត ដែល និយាយ នឹង មនុស្ស ស្លាប់ ដៃ ស្លាប់ ជើង នេះ ថា បាប ឯង បាន អត់ ទោស ឲ្យ ឯង ហើយ ឬ ថា ឲ្យ ក្រោក ឡើង យក គ្រែ ឯង ដើរ ទៅ នោះ តើ ពាក្យ ណា ងាយ ថា ជា ជាង 10ប៉ុន្តែ ដើម្បី ឲ្យ អ្នក រាល់ គ្នា ដឹង ថា នៅ ផែន‌ដី នេះ កូន មនុស្ស មាន អំណាច នឹង អត់ ទោស បាប បាន (នោះ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ មនុស្ស ស្លាប់ ដៃ ស្លាប់ ជើង ថា) 11អញ ប្រាប់ ឲ្យ ឯង ក្រោក ឡើង យក គ្រែ ឯង ដើរ ទៅ ផ្ទះ ទៅ 12គាត់ ក៏ ក្រោក ឡើង ភ្លាម យក គ្រែ ចេញ ទៅ នៅ មុខ អ្នក ទាំង អស់ គ្នា បាន ជា គ្រប់ គ្នា មាន សេចក្តី អស្ចារ្យ ហើយ ពណ៌នា សរសើរ‌ដំកើង ដល់ ព្រះ ដោយ ពាក្យ ថា យើង មិន ដែល ឃើញ យ៉ាង ដូច្នេះ ឡើយ។ 13ទ្រង់ យាង ចេញ ទៅ តាម ឆ្នេរ សមុទ្រ ម្តង ទៀត ឯ ហ្វូង មនុស្ស ទាំង អស់ ក៏ មក ឯ ទ្រង់ ហើយ ទ្រង់ បង្រៀន គេ 14លុះ ទ្រង់ យាង ហួស ពី នោះ ទៅ ក៏ ទត ឃើញ លេវី ជា កូន អាល់‌ផាយ អង្គុយ នៅ ត្រង់ កន្លែង យក ពន្ធ រួច មាន ព្រះ‌បន្ទូល ទៅ គាត់ ថា ចូរ មក តាម ខ្ញុំ នោះ គាត់ ក៏ ក្រោក ឡើង ដើរ តាម ទ្រង់ 15កាល ព្រះ‌យេស៊ូវ ទ្រង់ គង់ នៅ តុ ក្នុង ផ្ទះ គាត់ នោះ មាន មនុស្ស យក ពន្ធ និង មនុស្ស បាប ជា ច្រើន មក អង្គុយ នៅ តុ ជា មួយ នឹង ទ្រង់ ហើយ និង ពួក សិស្ស ដ្បិត មាន គ្នា ច្រើន ណាស់ ដែល តាម ទ្រង់ មក 16ឯ ពួក អាចារ្យ និង ពួក ផារី‌ស៊ី កាល គេ ឃើញ ទ្រង់ សោយ ជា មួយ នឹង ពួក អ្នក យក ពន្ធ និង មនុស្ស មាន បាប ដូច្នេះ ក៏ សួរ ពួក សិស្ស ទ្រង់ ថា ហេតុ អ្វី បាន ជា លោក បរិភោគ ជា មួយ នឹង ពួក អ្នក យក ពន្ធ ហើយ និង មនុស្ស មាន បាប ដូច្នេះ 17លុះ ព្រះ‌យេស៊ូវ បាន ឮ នោះ ទ្រង់ មាន ព្រះ‌បន្ទូល ថា ពួក អ្នក ដែល ជា សុខ សប្បាយ គេ មិន ត្រូវ ការ នឹង គ្រូ‌ពេទ្យ ទេ គឺ ជា មនុស្ស ដែល មាន ជំងឺ វិញ ទេ តើ ខ្ញុំ មិន បាន មក ដើម្បី ហៅ មនុស្ស សុចរិត ទេ គឺ មក ហៅ តែ មនុស្ស មាន បាប ប៉ុណ្ណោះ ដើម្បី ឲ្យ គេ ប្រែ ចិត្ត ឡើង។ 18រីឯ ពួក សិស្ស យ៉ូហាន និង ពួក ផារី‌ស៊ី គេ កំពុង តែ តម ក៏ មក ទូល សួរ ទ្រង់ ថា ហេតុ អ្វី បាន ជា សិស្ស របស់ យ៉ូហាន និង សិស្ស ពួក ផារី‌ស៊ី គេ តម តែ ពួក សិស្ស របស់ លោក មិន តម សោះ 19ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល តប ថា កំពុង ដែល ប្តី ថ្មោង‌ថ្មី នៅ ជា មួយ គ្នា តើ ពួក សំឡាញ់ គាត់ នឹង តម អាហារ បាន ឬ ទេ កាល ប្តី នៅ ជា មួយ នៅ ឡើយ នោះ តម អាហារ ពុំ បាន ទេ 20តែ នឹង មាន ថ្ងៃ មក ដល់ ដែល ប្តី នឹង ត្រូវ យក ចេញ ពី ពួក មិត្រ សំឡាញ់ ទៅ នៅ គ្រា នោះ គេ នឹង តម វិញ 21គ្មាន អ្នក ណា ដែល យក កំណាត់ សំពត់ ថ្មី មក ប៉ះ អាវ ចាស់ ទេ បើ ធ្វើ ដូច្នោះ កំណាត់ សំពត់ ថ្មី នឹង ហែក អាវ ចាស់ ធ្វើ ឲ្យ រំហែក នោះ រឹង‌រឹត តែ អាក្រក់ ជាង ទៅ ទៀត 22ក៏ គ្មាន អ្នក ណា យក ស្រា ទំពាំង‌បាយ‌ជូរ ថ្មី ដាក់ ក្នុង ថង់ ស្បែក ចាស់ ដែរ បើ ធ្វើ ដូច្នោះ ស្រា ទំពាំង‌បាយ‌ជូរ ថ្មី នឹង ទំលាយ ថង់ ស្បែក ហូរ ចេញ អស់ ហើយ ឯ ថង់ ស្បែក ក៏ ត្រូវ ខូច ខាត ដែរ តោង តែ ដាក់ ស្រា ទំពាំង‌បាយ‌ជូរ ថ្មី ក្នុង ថង់ សែ្បក ថ្មី វិញ។ 23មាន កាល ១ ថ្ងៃ ជា ថ្ងៃ ឈប់ សំរាក ទ្រង់ បាន យាង កាត់ ស្រែ ហើយ ពួក សិស្ស ទ្រង់ តាំង ចាប់ បូត គួរ ស្រូវ បណ្តើរ 24ពួក ផារី‌ស៊ី ទូល ទ្រង់ ថា មើល ហេតុ អ្វី បាន ជា គេ ធ្វើ ការ ដែល គ្មាន ច្បាប់ ធ្វើ នៅ ថ្ងៃ ឈប់ សំរាក ដូច្នេះ 25ទ្រង់ មាន ព្រះ‌បន្ទូល ថា តើ អ្នក រាល់ គ្នា មិន ដែល មើល រឿង ពី ការ ដែល ហ្លួង ដាវីឌ ទ្រង់ ធ្វើ ព្រម ទាំង ពួក អ្នក នៅ ជា មួយ ផង ក្នុង កាល ដែល គេ ត្រូវ ការ ហើយ ឃ្លាន ទេ ឬ អី 26គឺ ដែល ទ្រង់ បាន យាង ចូល ទៅ ក្នុង ដំណាក់ ព្រះ នៅ ក្នុង ជាន់ ដែល អ័បៀ‌ថើរ ធ្វើ ជា សំដេច សង្ឃ ហើយ បាន សោយ នំបុ័ង តាំង ទុក ទាំង ចែក ឲ្យ ពួក អ្នក ដែល នៅ ជា មួយ ផង ដែល គ្មាន ច្បាប់ ឲ្យ ទ្រង់ សោយ សោះ ជា របស់ ទុក សំរាប់ តែ ពួក សង្ឃ ប៉ុណ្ណោះ 27រួច ទ្រង់ មាន ព្រះ‌បន្ទូល ទៅ ពួក ផារី‌ស៊ី ថា ថ្ងៃ ឈប់ សំរាក បាន តាំង សំរាប់ ឲ្យ មនុស្ស មិន មែន ជា មនុស្ស សំរាប់ ថ្ងៃ ឈប់ សំរាក ទេ 28ដូច្នេះ កូន មនុស្ស ជា ម្ចាស់ នៃ ថ្ងៃ ឈប់ សំរាក ដែរ។


Copyright
Learn More

will be added

X\