Mark - ម៉ាកុស 16

1កាល ផុត ថ្ងៃ ឈប់ សំរាក ហើយ នោះ ម៉ារា ជា អ្នក ស្រុក ម៉ាក់‌ដាឡា ម៉ារា ជា ម្តាយ យ៉ាកុប និង សាឡូ‌មេ បាន នាំ គ្នា ទិញ គ្រឿង ក្រអូប ដើម្បី នឹង ទៅ អប់ ព្រះ‌សព ទ្រង់ 2ដល់ ព្រលឹម ឡើង នៅ ថ្ងៃ ទី ១ ក្នុង អាទិត្យនោះ កាល ថ្ងៃ ទើប នឹង រះ ឡើង គេ ក៏ ទៅ ឯ ផ្នូរ 3ព្រម ទាំង និយាយ គ្នា បណ្តើរ ថា តើ មាន អ្នក ណា នឹង ប្រមៀល ថ្ម ចេញ ពី មាត់ ផ្នូរ ឲ្យ យើង 4តែ កាល បាន ងើប មើល ទៅ នោះ ឃើញ ថ្ម បាន ប្រមៀល ចេញ ហើយ (ថ្ម នោះ ធំ ណាស់) 5លុះ កាល បាន ចូល ទៅ ក្នុង ផ្នូរ ក៏ ឃើញ កំឡោះ ម្នាក់ ពាក់ អាវ ស អង្គុយ នៅ ខាង ស្តាំ ហើយ ស្ត្រី ទាំង នោះ មាន សេចក្តី ភាំង ស្លុត 6តែ អ្នក នោះ និយាយ ថា កុំ ឲ្យ ភ័យ ឡើយ អ្នក រាល់ គ្នា មក រក ព្រះ‌យេស៊ូវ ពី ណា‌សា‌រ៉ែត ដែល ត្រូវ ឆ្កាង ទ្រង់ មាន ព្រះ‌ជន្ម រស់ ឡើង វិញ ហើយ ទ្រង់ មិន គង់ នៅ ទី នេះ ទេ មើល នេះ ជា កន្លែង ដែល គេ បាន ផ្តេក ព្រះ‌សព ទ្រង់ 7ចូរ អ្នក រាល់ គ្នា ទៅ ប្រាប់ ពួក សិស្ស ទ្រង់ ព្រម ទាំង ពេត្រុស ផង ថា ទ្រង់ យាង ទៅ ឯ ស្រុក កាលី‌ឡេ មុន អ្នក រាល់ គ្នា ហើយ អ្នក រាល់ គ្នា នឹង ឃើញ ទ្រង់ នៅ ស្រុក នោះ ដូច ជា ទ្រង់ បាន ប្រាប់ ទុក 8នោះ គេ ប្រញាប់‌ប្រញាល់ ចេញ ទៅ ក្រៅ រត់ ចោល ផ្នូរ ទៅ ដោយ កើត មាន សេចក្តី ភ័យ ញ័រ ទាំង ស្រឡាំង‌កាំង គេ មិន បាន និយាយ អ្វី ប្រាប់ ដល់ អ្នក ណា ឡើយ ព្រោះ គេ ខ្លាច។ 9រីឯ កាល ទ្រង់ មាន ព្រះ‌ជន្ម រស់ ឡើង វិញ គឺ នៅ ព្រឹក ព្រលឹម ថ្ងៃ ទី ១ ក្នុង អាទិត្យ នោះ ឯង នោះ ទ្រង់ ក៏ លេច មក មុន ដំបូង ឲ្យ ម៉ារា ជា អ្នក ស្រុក ម៉ាក់‌ដាឡា ឃើញ គឺ ជា ស្ត្រី ដែល ទ្រង់ បាន បណ្តេញ អារក្ស ៧ ឲ្យ ចេញ នោះ 10នាង ក៏ ទៅ ប្រាប់ ដល់ ពួក អ្នក ដែល បាន នៅ ជា មួយ នឹង ទ្រង់ ដែរ ដែល គេ កំពុង តែ កាន់ ទុក្ខ ហើយ យំ សោក 11តែ កាល គេ បាន ឮ ថា ទ្រង់ រស់ ហើយ ថា នាង បាន ឃើញ ទ្រង់ នោះ គេ មិន ជឿ ទេ 12ក្រោយ នោះ មក ទ្រង់ សំដែង មក បែប ១ ទៀត ឲ្យ ពួក គេ ២ នាក់ ឃើញ ក្នុង កាល ដែល គេ កំពុង តែ ដើរ ទៅ ឯ ស្រុក ស្រែ 13អ្នក ទាំង ២ នោះ ក៏ ទៅ ប្រាប់ ដល់ ពួក គេ ឯ ទៀត តែ គេ នៅ តែ មិន ជឿ ទៀត 14ក្រោយ នោះ មក ទ្រង់ សំដែង មក ឲ្យ ពួក ១១ នាក់ បាន ឃើញ ក្នុង កាល ដែល កំពុង អង្គុយ នៅ តុ ហើយ ទ្រង់ បន្ទោស គេ ដោយ ព្រោះ មាន ចិត្ត រឹង‌រូស ហើយ មិន ជឿ ពី ព្រោះ គេ មិន បាន ជឿ ដល់ ពួក អ្នក ដែល ឃើញ ទ្រង់ ក្រោយ ដែល ទ្រង់ រស់ ឡើង វិញ នោះ ទេ 15ទ្រង់ ផ្តាំ គេ ថា ចូរ អ្នក រាល់ គ្នា ទៅ ពេញ សព្វ ក្នុង លោកីយ៍ ទាំង មូល ហើយ ផ្សាយ ដំណឹង ល្អ ទួទៅ ដល់ គ្រប់ មនុស្ស ទាំង អស់ ចុះ 16អ្នក ណា ដែល ជឿ ហើយ ទទួល បុណ្យ ជ្រមុជ‌ទឹក នោះ នឹង បាន សង្គ្រោះ តែ អ្នក ណា ដែល មិន ព្រម ជឿ នោះ នឹង ត្រូវ ទោស វិញ 17ទី សំគាល់ ទាំង នេះ នឹង ជាប់ តាម អស់ អ្នក ដែល ជឿ គឺ ថា គេ នឹង ដេញ អារក្ស ដោយ នូវ ឈ្មោះ ខ្ញុំ ហើយ និង ចេះ និយាយ ភាសា ថ្មី 18និង ចាប់ កាន់ ពស់ បាន ឬ បើ គេ ផឹក អ្វី ពុល នោះ មិន ធ្វើ ឲ្យ អន្តរាយ ទេ ហើយ គេ នឹង ដាក់ ដៃ លើ មនុស្ស ជំងឺ ឲ្យ បាន ជា ផង។ 19ដូច្នេះ ក្រោយ ដែល ព្រះ‌អម្ចាស់ បាន មាន ព្រះ‌បន្ទូល នឹង គេ រួច ហើយ នោះ ព្រះ‌វរ‌បិតា បាន ទទួល ទ្រង់ ឡើង ទៅ ស្ថាន‌សួគ៌ វិញ ឲ្យ គង់ នៅ ខាង ស្តាំ 20ឯ ពួក សិស្ស គេ ចេញ ទៅ ប្រកាស ប្រាប់ នៅ សព្វ គ្រប់ អន្លើ ដោយ មាន ព្រះ‌អម្ចាស់ ធ្វើ ការ ជា មួយ ទាំង បញ្ជាក់ ព្រះ‌បន្ទូល ដោយ ទី សំគាល់ ដែល កើត មក តាម ក្រោយ ផង។ អាម៉ែន។:៚


Copyright
Learn More

will be added

X\