Mark - ម៉ាកុស 14

1ក្រោយ ២ ថ្ងៃ មក នោះ ជា បុណ្យ រំលង និង បុណ្យ នំបុ័ង ឥត ដំបែ ឯ ពួក សង្គ្រាជ និង ពួក អាចារ្យ គេ រក ឱកាស នឹង ចាប់ ទ្រង់ ដោយ ឧបាយ‌កល ដើម្បី នឹង សំឡាប់ ទ្រង់ ចោល 2តែ គេ ថា កុំ ឲ្យ ធ្វើ ក្នុង រវាង បុណ្យ ឡើយ ក្រែង បណ្តា‌ជន កើត កោលា‌ហល។ 3កំពុង ដែល ទ្រង់ គង់ នៅ តុ ក្នុង ផ្ទះ ស៊ីម៉ូន ជា មនុស្ស ឃ្លង់ នៅ ភូមិ បេថានី នោះ មាន ស្ត្រី ម្នាក់ កាន់ ដប ថ្ម កែវ ដាក់ ប្រេង ទេព្វិរូ សុទ្ធ មាន ដំឡៃ ណាស់ យក មក បំបែក ដប នោះ ចាក់ ប្រេង លើ ព្រះ‌សិរ ព្រះ‌យេស៊ូវ 4មាន អ្នក ខ្លះ នឹក តូច ចិត្ត ហើយ ថា តើ មាន ប្រយោជន៍ អ្វី នឹង ធ្វើ បង្ខាត ប្រេង នេះ ដូច្នេះ 5ដ្បិត ប្រេង នេះ នឹង លក់ បាន ជាង ៦០ រៀល ដើម្បី ចែក ទាន ដល់ ពួក អ្នក ទ័ល‌ក្រ វិញ គេ ក៏ រទូ‌រទាំ នឹង នាង 6ប៉ុន្តែ ទ្រង់ មាន ព្រះ‌បន្ទូល ថា កុំ ធ្វើ នាង ហេតុ អ្វី បាន ជា នាំ បង្អាក់ ចិត្ត នាង ដូច្នេះ នាង បាន ធ្វើ ការ នេះ ជា ការ ល្អ ដល់ ខ្ញុំ ណាស់ 7ពី ព្រោះ អ្នក រាល់ គ្នា មាន ពួក អ្នក ក្រ នៅ ជា មួយ ជា ដរាប ហើយ កាល ណា អ្នក រាល់ គ្នា ចង់ ធ្វើ គុណ នឹង គេ នោះ ចេះ តែ ធ្វើ បាន តែ ចំណែក ខ្ញុំ មិន នៅ ជា មួយ ជា ដរាប ទេ 8នាង បាន ធ្វើ ការ អ្វី ដែល នាង ធ្វើ បាន គឺ បាន មក មុន ពេល កំណត់ និង លាប ខ្លួន ខ្ញុំ ជា ការ សំរាប់ កប់ ខ្មោច ខ្ញុំ 9ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា កន្លែង ណា ដែល គេ នឹង ផ្សាយ ដំណឹង ល្អ នេះ ទួទៅ គ្រប់ ក្នុង លោកីយ៍ ទាំង មូល នោះ គេ តែង នឹង ដំណាល ពី ការ ដែល នាង បាន ធ្វើ ហើយ នេះ ទុក សំរាប់ ជា កេរ្តិ៍ នាង ត ទៅ។ 10ឯ យូដាស-អ៊ីស្កា‌រីយ៉ុត ជា អ្នក ១ ក្នុង ពួក ១២ វា ក៏ ទៅ ឯ ពួក សង្គ្រាជ ដើម្បី នឹង បញ្ជូន ទ្រង់ ទៅ គេ 11កាល គេ បាន ឮ នោះ ក៏ មាន សេចក្តី ត្រេក‌អរ ណាស់ ហើយ សន្យា នឹង ឲ្យ ប្រាក់ ដល់ វា រួច វា ខំ ស្វែង រក ឱកាស នឹង បញ្ជូន ទ្រង់ ទៅ ដោយ ស្រួល។ 12នៅ ថ្ងៃ ដំបូង ក្នុង បុណ្យ នំបុ័ង ឥត ដំបែ នោះ កាល គេ ត្រូវ សំឡាប់ កូន ចៀម ធ្វើ បុណ្យ រំលង នោះ ពួក សិស្ស ទូល ទ្រង់ ថា តើ ទ្រង់ សព្វ ព្រះ‌ហឫ‌ទ័យ ឲ្យ យើង ខ្ញុំ រៀប‌ចំ បុណ្យ រំលង ថ្វាយ ទ្រង់ សោយ នៅ ទី ណា 13ទ្រង់ ក៏ ចាត់ សិស្ស ២ នាក់ ឲ្យ ទៅ ដោយ ព្រះ‌បន្ទូល ថា ចូរ ទៅ ក្នុង ទី ក្រុង នោះ នឹង មាន មនុស្ស ម្នាក់ លី ក្អម ទឹក មក ជួប នឹង អ្នក ចូរ ឲ្យ ដើរ តាម អ្នក នោះ ទៅ 14នៅ កន្លែង ណា ដែល គាត់ ចូល ចូរ អ្នក និយាយ នឹង ម្ចាស់ ផ្ទះ នោះ ថា លោក គ្រូ មាន ប្រសាសន៍ ថា តើ បន្ទប់ ណា ដែល លោក នឹង បរិភោគ បុណ្យ រំលង ជា មួយ នឹង ពួក សិស្ស របស់ លោក 15នោះ គាត់ នឹង បង្ហាញ បន្ទប់ ១ ធំ ខាង លើ ដែល រៀប ជា ស្រេច ចូរ រៀប‌ចំ នៅ ទី នោះ ចុះ 16សិស្ស ទ្រង់ ២ នាក់ នោះ ក៏ ចេញ ទៅ ដល់ ទី ក្រុង ហើយ នោះ ក៏ ឃើញ ដូច ជា ទ្រង់ បាន មាន ព្រះ‌បន្ទូល រួច គេ រៀប‌ចំ ធ្វើ បុណ្យ រំលង។ 17ដល់ ពេល ល្ងាច ហើយ ទ្រង់ យាង មក ព្រម ទាំង ពួក ១២ នាក់ 18កាល កំពុង តែ អង្គុយ បរិភោគ នោះ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ថា ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា ក្នុង ពួក អ្នក រាល់ គ្នា ដែល បរិភោគ ជា មួយ នឹង ខ្ញុំ នេះ នោះ មាន ម្នាក់ នឹង បញ្ជូន ខ្ញុំ 19គេ ក៏ តាំង ព្រួយ ចិត្ត ហើយ ទូល ទ្រង់ ម្តង ម្នាក់ៗ ថា តើ ទូល‌បង្គំ ឬ អី រួច ម្នាក់ ទៀត ថា តើ ទូល‌បង្គំ ឬ អី 20ព្រះ‌យេស៊ូវ ឆ្លើយ ថា គឺ ជា ម្នាក់ ក្នុង ពួក ១២ ដែល លូក ដៃ ក្នុង ចាន ជា មួយ នឹង ខ្ញុំ 21កូន មនុស្ស ត្រូវ ទៅ ពិត ដូច ជា មាន សេចក្តី ចែង ទុក ពី លោក ស្រាប់ តែ វេទនា ដល់ មនុស្ស នោះ ដែល នឹង បញ្ជូន កូន មនុស្សទៅ បើ វា មិន បាន កើត មក នោះ ល្អ ដល់ វា ជា ជាង។ 22កាល កំពុង តែ បរិភោគ នោះ ព្រះ‌យេស៊ូវ ទ្រង់ យក នំបុ័ង ប្រទាន ពរ ឲ្យ រួច កាច់ ប្រទាន ដល់ គេ ដោយ ព្រះ‌បន្ទូល ថា ចូរ យក បរិភោគ ចុះ នេះ ហើយ ជា រូប‌កាយ ខ្ញុំ 23នោះ ទ្រង់ យក ពែង មក អរ ព្រះ‌គុណ រួច ប្រទាន ដល់ គេ ហើយ គេ ក៏ ផឹក គ្រប់ គ្នា 24ទ្រង់ មាន ព្រះ‌បន្ទូល ថា នេះ ហើយ ជា ឈាម ខ្ញុំ គឺ ជា ឈាម នៃ សញ្ញា ថ្មី ដែល ត្រូវ ច្រួច សំរាប់ មនុស្ស ជា ច្រើន 25ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា ខ្ញុំ មិន ផឹក ពី ផល ផ្លែ ទំពាំង‌បាយ‌ជូរ ទៀត ទេ ដរាប ដល់ ថ្ងៃ ណា ដែល ខ្ញុំ នឹង ផឹក ជា ថ្មី នៅ ក្នុង នគរ ព្រះ។ 26រួច កាល បាន ច្រៀង ទំនុក ១ ហើយ នោះ ក៏ ចេញ ទៅ ឯ ភ្នំ ដើម អូលីវ។ 27ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ថា នៅ វេលា យប់ នេះ ឯង អ្នក រាល់ គ្នា នឹង រវាត ចិត្ត ដោយ ព្រោះ ខ្ញុំ ដ្បិត មាន សេចក្តី ចែង ទុក ថា «អញ នឹង វាយ អ្នក គង្វាល ហើយ ហ្វូង ចៀម នឹង ត្រូវ ខ្ចាត់‌ខ្ចាយ ទៅ» 28ប៉ុន្តែ កាល ណា ខ្ញុំ បាន រស់ ឡើង វិញ នោះ ខ្ញុំ នឹង ទៅ ឯ ស្រុក កាលី‌ឡេ មុន អ្នក រាល់ គ្នា 29តែ ពេត្រុស ទូល ទ្រង់ ថា ទោះ បើ មនុស្ស ទាំង អស់ រវាត ចិត្ត ចេញ ក៏ ដោយ គង់ តែ ទូល‌បង្គំ មិន ដូច្នោះ ទេ 30ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គាត់ ថា ខ្ញុំ ប្រាប់ អ្នក ជា ប្រាកដ ថា នៅ ថ្ងៃ នេះ គឺ នៅ ក្នុង ពេល យប់ នេះ ឯង មុន ដែល មាន់ រងាវ ២ ដង នោះ អ្នក នឹង ប្រកែក គ្រប់ ៣ ដង ថា មិន ស្គាល់ ខ្ញុំ 31តែ គាត់ ប្រកែក យ៉ាង ខ្លាំង លើស ទៅ ទៀត ថា ទោះ បើ ទូល‌បង្គំ ត្រូវ ស្លាប់ ជា មួយ នឹង ទ្រង់ ក្តី គង់ តែ មិន ព្រម ថា មិន ស្គាល់ ទ្រង់ ដូច្នេះ នោះ ឡើយ ហើយ ទាំង អស់ ក៏ ថា ដូច គ្នា។ 32នោះ ក៏ មក ដល់ កន្លែង ហៅ ថា ច្បារ គែត‌សេ‌ម៉ានី ហើយ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ ពួក សិស្ស ថា ចូរ អង្គុយ នៅ ទី នេះ សិន ចាំ ខ្ញុំ ទៅ អធិស្ឋាន 33ទ្រង់ ក៏ យក ពេត្រុស យ៉ាកុប និង យ៉ូហាន ទៅ ជា មួយ ដែរ ទ្រង់ ចាប់ តាំង មាន ព្រះ‌ហឫ‌ទ័យ ភាំង ជា ខ្លាំង ហើយ តប់‌ប្រមល់ ណាស់ 34ក៏ មាន ព្រះ‌បន្ទូល ទៅ គេ ថា ចិត្ត ខ្ញុំ ព្រួយ ជា ខ្លាំង សឹង តែ នឹង ស្លាប់ ចូរ នៅ ទី នេះ ចាំ យាម ចុះ 35រួច កាល ទ្រង់ បាន យាង ទៅ មុខ បន្តិច នោះ ទ្រង់ ទំលាក់ ព្រះ‌អង្គ ផ្កាប់ ព្រះ‌ភក្ត្រ ចុះ អធិស្ឋាន សូម ឲ្យ ពេល វេលា នេះបាន កន្លង ហួស ពី ទ្រង់ ទៅ បើ សិន ជា បាន 36ទ្រង់ មាន ព្រះ‌បន្ទូល ថា ឱ អ័ប្បា ព្រះ‌វរ‌បិតា អើយ ទ្រង់ អាច នឹង ធ្វើ ការ ទាំង អស់ កើត សូម យក ពែង នេះចេញ ពី ទូល‌បង្គំ ផង ប៉ុន្តែ កុំ តាម ចិត្ត ទូល‌បង្គំ ឡើយ សូម សំរេច តាម ព្រះ‌ហឫ‌ទ័យ ទ្រង់ វិញ 37ទ្រង់ ត្រឡប់ មក វិញ ឃើញ ពួក សិស្ស កំពុង តែ ដេក លក់ ក៏ មាន ព្រះ‌បន្ទូល ទៅ ពេត្រុស ថា អ្នក ដេក លក់ ឬ អី តើ នឹង នៅ ចាំ យាម តែ ១ ម៉ោង មិន បាន ឬ 38ចូរ ឲ្យ ចាំ យាម ហើយ អធិស្ឋាន ចុះ ដើម្បី កុំ ឲ្យ កើត មាន សេចក្តី ល្បួង នាំ ចិត្ត ឡើយ វិញ្ញាណ ប្រុង ស្រេច មែន តែ សាច់ ឈាម ខ្សោយ ទេ 39រួច ទ្រង់ ចេញ ទៅ អធិស្ឋាន ម្តង ទៀត ដោយ ព្រះ‌បន្ទូល ជា សេចក្តី ដដែល 40កាល ទ្រង់ បាន យាង ត្រឡប់ មក វិញ នោះ ក៏ ឃើញ គេ កំពុង ដេក លក់ ទៀត ដ្បិត ភ្នែក គេ ធ្ងន់ ជ្រប់ គេ មិន ដឹង ខ្លួន ជា ទូល ឆ្លើយ នឹង ទ្រង់ ថា ដូច ម្តេច ទេ 41ទ្រង់ បាន យាង មក ជា គំរប់ ៣ ដង មាន ព្រះ‌បន្ទូល ថា ឥឡូវ នេះ នៅ តែ ដេក លក់ ហើយ សំរាក កំឡាំង ទៀត ឬ ប៉ុណ្ណឹង ចុះ កំណត់ ដល់ ហើយ មើល កូន មនុស្ស ត្រូវ បញ្ជូន ទៅ ក្នុង កណ្តាប់ ដៃ នៃ មនុស្ស មាន បាប 42ចូរ ក្រោក ឡើង យើង ទៅ ន៏ អ្នក ដែល បញ្ជូន ខ្ញុំ វា ជិត មក ដល់ ហើយ។ 43កំពុង ដែល ទ្រង់ មាន ព្រះ‌បន្ទូល នៅ ឡើយ ស្រាប់ តែ យូដាស ជា ម្នាក់ ក្នុង ពួក ១២ ក៏ មក ដល់ ភ្លាម នាំ ទាំង ហ្វូង មនុស្ស ដ៏ ធំ ពី ពួក សង្គ្រាជ ពួក អាចារ្យ និង ពួក ចាស់‌ទុំ មក ជា មួយ ផង ព្រម ទាំង កាន់ ដាវ កាន់ ដំបង 44អ្នក ដែល បញ្ជូន ទ្រង់ ក៏ ប្រាប់ ទី សំគាល់ នេះ ដល់ គេ ថា អ្នក ណា ដែល ខ្ញុំ ថើប គឺ អ្នក នោះ ហើយ ចូរ ចាប់ វា នាំ ទៅ ដោយ ប្រយ័ត្ន‌ប្រយែង ចុះ 45កាល គេ បាន មក ដល់ នោះ វា ចូល ទៅ ឯ ទ្រង់ ភ្លាម ដោយ ទូល ថា លោក គ្រូៗ អើយ ហើយ ក៏ ថើប ទ្រង់ 46នោះ គេ លូក ដៃ ទៅ ចាប់ ទ្រង់ 47តែ មាន ម្នាក់ ឈរ ជិត ខាង គាត់ ហូត ដាវ កាត់ ដាច់ ស្លឹក ត្រចៀក របស់ បាវ សំដេច សង្ឃ ម្នាក់ 48ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ថា តើ អ្នក រាល់ គ្នា បាន ចេញ មក ចាប់ ខ្ញុំ ទាំង កាន់ ដាវ កាន់ ដំបង ដូច ជា មក ចាប់ ចោរ ឬ អី 49ខ្ញុំ បាន នៅ ជា មួយ នឹង អ្នក រាល់ គ្នា ព្រម ទាំង បង្រៀន ក្នុង ព្រះ‌វិហារ រាល់ តែ ថ្ងៃ ផង តែ អ្នក រាល់ គ្នា មិន បាន ចាប់ ខ្ញុំ សោះ ប៉ុន្តែ នេះ ដើម្បី នឹង ធ្វើ ឲ្យ សំរេច តាម បទ គម្ពីរ ទេ 50នោះ ពួក សិស្ស ក៏ រត់ ចោល ទ្រង់ ទាំង អស់ គ្នា ទៅ 51មាន មនុស្ស កំឡោះ ម្នាក់ ដែល ដើរ តាម ទ្រង់ មាន តែ សំពត់ ទេស‌ឯក ព័ទ្ធ នឹង ខ្លួន 52គេ ក៏ ចាប់ គាត់ តែ គាត់ រត់ រួច ចោល សំពត់ នោះ នៅ តែ ខ្លួន ទទេ។ 53គេ ក៏ នាំ ព្រះ‌យេស៊ូវ ទៅ ដល់ សំដេច សង្ឃ ឯ ពួក សង្គ្រាជ ពួក ចាស់‌ទុំ ហើយ ពួក អាចារ្យ ទាំង អស់ គ្នា ក៏ ប្រជុំ គ្នា ឯ លោក 54ចំណែក ពេត្រុស គាត់ តាម ទ្រង់ ទៅ ពី ចំងាយ រហូត ដល់ ខាង ក្នុង ព្រះ‌លាន សំដេច សង្ឃ ក៏ អង្គុយ អាំង ភ្លើង ជា មួយ ពួក អាជ្ញា។ 55ពួក សង្គ្រាជ និង ពួក ក្រុម‌ជំនុំ ទាំង អស់ គ្នា គេ ប្រឹង រក ទី បន្ទាល់ ទាស់ នឹង ព្រះ‌យេស៊ូវ ដើម្បី នឹង សំឡាប់ ទ្រង់ បង់ តែ រក មិន បាន សោះ 56ក៏ មាន មនុស្ស ជា ច្រើន មក ធ្វើ បន្ទាល់ ក្លែង ទាស់ នឹង ទ្រង់ ដែរ តែ សេចក្តី បន្ទាល់ របស់ គេ មិន ត្រូវ គ្នា សោះ 57នោះ មាន ខ្លះ ឈរ ឡើង ធ្វើ បន្ទាល់ ក្លែង ទាស់ នឹង ទ្រង់ ថា 58យើង ខ្ញុំ បាន ឮ វា ថា ខ្ញុំ នឹង បំផ្លាញ ព្រះ‌វិហារ នេះ ដែល បាន ធ្វើ ដោយ ដៃ មនុស្ស ហើយ ក្នុង រវាង ៣ ថ្ងៃ ខ្ញុំ នឹង សង់ ១ ទៀត ដែល មិន មែន ធ្វើ ដោយ ដៃ មនុស្ស ទេ 59យ៉ាង នោះ គង់ តែ សេចក្តី បន្ទាល់ របស់ គេ មិន ត្រូវ គ្នា ទៀត 60ឯ សំដេច សង្ឃ ក៏ ឈរ ឡើង នៅ កណ្តាល ជំនុំ ដណ្តឹង សួរ ព្រះ‌យេស៊ូវ ថា តើ ឯង មិន ព្រម ឆ្លើយ សោះ ឬ អី សេចក្តី ដែល គេ ចោទ ប្រកាន់ ឯង ទាំង ប៉ុន្មាន នេះ តើ យ៉ាង ដូច ម្តេច 61តែ ទ្រង់ នៅ ស្ងៀម មិន បាន ឆ្លើយ អ្វី សោះ រួច សំដេច សង្ឃ ពិចារណា សួរ ទ្រង់ ទៀត ថា តើ ឯង ជា ព្រះ‌គ្រីស្ទ ជា ព្រះ‌រាជ‌បុត្រា នៃ ព្រះ ដ៏ មាន ពរ ឬ អី 62ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ថា គឺ ខ្ញុំ នេះ ហើយ មួយ ទៀត អ្នក រាល់ គ្នា នឹង ឃើញ កូន មនុស្ស អង្គុយ នៅ ខាង ស្តាំ នៃ ព្រះ‌ចេស្តា ហើយ ទាំង មក ក្នុង ពពក នៅ លើ មេឃផង 63នោះ សំដេច សង្ឃ ក៏ ហែក ព្រះ‌ពស្ត្រ លោក ដោយ ពាក្យ ថា តើ យើង ចាំ បាច់ ត្រូវ ការ នឹង ទី បន្ទាល់ ណា ទៀត 64អ្នក រាល់ គ្នា បាន ឮ ពាក្យ ប្រមាថ នេះ ហើយ ចុះ តើ គិត ដូច ម្តេច អ្នក ទាំង អស់ គ្នា ក៏ កាត់ ទោស ទ្រង់ ថា គួរ ស្លាប់ ហើយ 65អ្នក ខ្លះ ចាប់ តាំង ស្តោះ ដាក់ ទ្រង់ ក៏ ខ្ទប់ ព្រះ‌ភក្ត្រ ហើយ វាយ ទ្រង់ រួច ទូល ប្រាប់ ថា ចូរ ទាយ ចុះ ឯ ពួក អាជ្ញា ក៏ ទះ ទ្រង់ ដែរ។ 66រីឯ ពេត្រុស គាត់ នៅ ក្នុង ព្រះ‌លាន ឰដ៏ ខាង ក្រោម ហើយ មាន បាវ ស្រី របស់ សំដេច សង្ឃ ម្នាក់ មក 67ឃើញ ពេត្រុស កំពុង តែ អាំង ភ្លើង ក៏ សំឡឹង មើល គាត់ ហើយ និយាយ ថា អ្នក បាន នៅ ជា មួយ នឹង យេស៊ូវ ពី ណាសា‌រ៉ែត នេះ ដែរ 68តែ គាត់ ប្រកែក ថា ខ្ញុំ មិន ដឹង មិន យល់ ជា អ្នក និយាយ អ្វី ទេ រួច គាត់ ចេញ ទៅ ឯ ទីធ្លា ខាង ក្រៅ នោះ មាន់ តាំង រងាវ ឡើង 69បាវ ស្រី នោះ ក៏ ឃើញ គាត់ ម្តង ទៀត ហើយ ចាប់ តាំង ប្រាប់ ដល់ ពួក អ្នក ដែល ឈរ នៅ ទី នោះ ថា អ្នក នេះ ជា ពួក គេ ដែរ 70គាត់ ប្រកែក ម្តង ទៀត រួច ក្រោយ បន្តិច មក ពួក អ្នក ឈរ នៅ ទី នោះ និយាយ ទៅ ពេត្រុស ថា ឯង ប្រាកដ ជា ពួក គេ ដែរ ដ្បិត ឯង ជា អ្នក ស្រុក កាលី‌ឡេ 71តែ គាត់ តាំង ប្រមាថ ហើយ ស្បថ ថា ខ្ញុំ មិន ស្គាល់ មនុស្ស នោះ ដែល អ្នក រាល់ គ្នា និយាយ ទេ 72នោះ មាន់ ក៏ រងាវ ឡើង ជា គំរប់ ២ ដង ពេត្រុស ក៏ នឹក ឃើញ ពី ព្រះ‌បន្ទូល ដែល ព្រះ‌យេស៊ូវ បាន ប្រាប់ គាត់ ថា មុន ដែល មាន់ រងាវ ២ ដង នោះ អ្នក នឹង ប្រកែក ៣ ដង ថា មិន ស្គាល់ ខ្ញុំ កាល គាត់ បាន គិត ពី សេចក្តី នោះ ហើយ នោះ ក៏ យំ។


Copyright
Learn More

will be added

X\