Mark - ម៉ាកុស 11

1កាល មក ជិត ដល់ ក្រុង យេរូ‌សា‌ឡឹម ដល់ ភូមិ បេត‌ផាសេ និង បេថានី ទន្ទឹម នឹង ភ្នំ ដើម អូលីវ ហើយ នោះ ទ្រង់ ចាត់ សិស្ស ២ នាក់ ឲ្យ ទៅ 2ដោយ ព្រះ‌បន្ទូល ថា ចូរ ទៅ ឯ ភូមិ ខាង មុខ នុ៎ះ កាល ណា ចូល ទៅ ដល់ នោះ នឹង ឃើញ កូន លា គេ បាន ចង ទុក ដែល ឥត មាន អ្នក ណា ទាន់ ជិះ នៅ ឡើយ ចូរ ស្រាយ ដឹក‌នាំ វា មក 3បើ អ្នក ណា សួរ ថា ស្រាយ វា ធ្វើ អ្វី នោះ ត្រូវ ឆ្លើយ ថា ព្រះ‌អម្ចាស់ ទ្រង់ ត្រូវ ការ នឹង វា រួច គេ នឹង ឲ្យ វា មក ហើយ 4អ្នក ទាំង ២ ក៏ ទៅ ឃើញ កូន លា គេ ចង ទុក នៅ មាត់ ទ្វារ ត្រង់ កន្លែង ផ្លូវ ប្រសព្វ រួច ក៏ ស្រាយ វា 5ឯ ពួក អ្នក ខ្លះ ដែល ឈរ នៅ ទី នោះ គេ សួរ ថា អ្នក ស្រាយ កូន លា ធ្វើ អី 6អ្នក ទាំង នោះ ឆ្លើយ ប្រាប់ ដូច ជា ព្រះ‌យេស៊ូវ ទ្រង់ បង្គាប់ រួច គេ ក៏ បើក ឲ្យ 7អ្នក ទាំង ២ ដឹក‌នាំ កូន លា មក ឯ ព្រះ‌យេស៊ូវ រួច ក្រាល អាវ លើ វា ហើយ ទ្រង់ ឡើង គង់ 8មាន មនុស្ស ជា ច្រើន នាំ គ្នា ក្រាល អាវ ខ្លួន នៅ ផ្លូវ ហើយ ខ្លះ ទៀត កាច់ មែក ឈើ យក មក រាយ តាម ផ្លូវ ដែរ 9ឯ ពួក អ្នក ដែល ដើរ ហែ មុខ ក្រោយ គេ ស្រែក ឡើង ថា ហូសា‌ណា ព្រះ‌អង្គ ដែល យាង មក ដោយ នូវ ព្រះ‌នាម ព្រះ‌អម្ចាស់ ទ្រង់ ប្រកប ដោយ ព្រះ‌ពរ 10រាជ្យ នៃ ហ្លួង ដាវីឌ ជា អយ្យកោ យើង រាល់ គ្នា ដែល មក ដោយ នូវ ព្រះ‌នាម ព្រះ‌អម្ចាស់ ក៏ ប្រកប ដោយ ព្រះ‌ពរ ដែរ ហូសា‌ណា នៅ ស្ថាន ដ៏ ខ្ពស់ បំផុត 11នោះ ព្រះ‌យេស៊ូវ ទ្រង់ យាង ចូល ទៅ ក្នុង ក្រុង យេរូ‌សា‌ឡឹម ក៏ ទៅ ក្នុង ព្រះ‌វិហារ កាល ទ្រង់ ទត ជុំ‌វិញ មើល សព្វ គ្រប់ ទាំង អស់ ហើយ នោះ ក៏ យាង ទៅ ឯ បេថានី ព្រម ទាំង ពួក ១២ ផង ដ្បិត ថ្ងៃ កាន់ តែ ទាប ណាស់ ហើយ។ 12ថ្ងៃ ស្អែក ឡើង កាល បាន ចេញ ពី បេថានី មក នោះ ទ្រង់ ក៏ ឃ្លាន 13ទ្រង់ ទត ឃើញ ដើម ល្វា ១ ពី ចំងាយ ដែល មាន សន្លឹក រួច ទ្រង់ យាង ទៅ មើល ក្រែង រក បាន ផ្លែ ខ្លះ តែ កាល ទៅ ដល់ នោះ ឃើញ មាន តែ ស្លឹក ទទេ ព្រោះ មិន ទាន់ ដល់ រដូវ នៅ ឡើយ 14នោះ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ ដើម នោះ ថា កុំ ឲ្យ អ្នក ណា ស៊ី ផ្លែ ឯង ទៀត ជា រៀង រាប ដរាប ទៅ ពួក សិស្ស ទ្រង់ ក៏ ឮ។ 15ព្រះ‌យេស៊ូវ ទ្រង់ យាង ទៅ ដល់ ក្រុង យេរូ‌សា‌ឡឹម កាល បាន ចូល ទៅ ក្នុង ព្រះ‌វិហារ ហើយ នោះ ក៏ តាំង ដេញ ពួក អស់ អ្នក ដែល លក់ ដូរ ក្នុង ព្រះ‌វិហារ ចេញ ទ្រង់ ផ្កាប់ តុ របស់ ពួក អ្នក ដែល ដូរ ប្រាក់ និង ជើងម៉ា នៃ ពួក អ្នក លក់ ព្រាប 16ក៏ មិន ព្រម ឲ្យ អ្នក ណា លី‌សែង អ្វី ដើរ កាត់ ព្រះ‌វិហារ ឡើយ 17ទ្រង់ បង្រៀន គេ ថា តើ គ្មាន សេចក្តី ចែង ទុក មក ទេ ឬ អី ថា «ដំណាក់ អញ ត្រូវ ហៅ ជា ទី អធិស្ឋាន សំរាប់ គ្រប់ អស់ ទាំង សាសន៍» ប៉ុន្តែ អ្នក រាល់ គ្នា បាន យក ធ្វើ ជា រោង ចោរវិញ 18ពួក សង្គ្រាជ និង ពួក អាចារ្យ ក៏ ឮ ហើយ គេ រក ឱកាស ធ្វើ យ៉ាង ណា នឹង បំផ្លាញ ទ្រង់ ចេញ ដ្បិត គេ ខ្លាច ទ្រង់ ដោយ ព្រោះ បណ្តា មនុស្ស ទាំង អស់ គ្នា មាន សេចក្តី អស្ចារ្យ ក្នុង ចិត្ត ចំពោះ សេចក្តី ដែល ទ្រង់ បង្រៀន 19ដល់ ល្ងាច ទ្រង់ យាង ចេញ ពី ទី ក្រុង ទៅ។ 20លុះ ព្រឹក ឡើង កំពុង ដែល ដើរ តាម ផ្លូវ ទៅ នោះ ពួក សិស្ស ឃើញ ដើម ល្វា នោះ ស្វិត ក្រៀម តាំង តែ ពី ឫស ឡើង 21ពេត្រុស ក៏ នឹក ឃើញ ហើយ ទូល ទ្រង់ ថា លោក គ្រូ មើល ដើម ល្វា ដែល លោក ដាក់ បណ្តាសា នោះ ក្រៀម ស្វិត ទៅ ហើយ 22ព្រះ‌យេស៊ូវ ទ្រង់ ឆ្លើយ ថា ចូរ មាន សេចក្តី ជំនឿ ដល់ ព្រះ ចុះ 23ដ្បិត ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា បើ អ្នក ណា និយាយ ទៅ ភ្នំ នេះ ថា ចូរ រើ ចេញ ពី ទី នេះ ទៅ ធ្លាក់ ក្នុង សមុទ្រ ចុះ ដោយ ឥត សង្ស័យ ក្នុង ចិត្ត គឺ ជឿ‌ជាក់ ថា សេចក្តី អ្វី ដែល ខ្លួន ថា នឹង បាន កើត មក ពិត នោះ នឹង បាន ដូច ប្រាថ្នា គ្រប់ ជំពូក ទាំង អស់ 24ដោយ ហេតុ នោះ បាន ជា ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា គ្រប់ ទាំង សេចក្តី ដែល អ្នក រាល់ គ្នា អធិស្ឋាន សូម ចូរ ជឿ ថា បាន ហើយ នោះ នឹង បាន មែន 25ហើយ កាល ណា អ្នក ឈរ អធិស្ឋាន បើ អ្នក មាន ហេតុ អ្វី នឹង អ្នក ណា នោះ ត្រូវ អត់ ទោស ឲ្យ គេ សិន ដើម្បី ឲ្យ ព្រះ‌វរ‌បិតា នៃ អ្នក រាល់ គ្នា ដែល គង់ នៅ ស្ថាន‌សួគ៌ បាន អត់ ទោស គ្រប់ ទាំង សេចក្តី កំហុស របស់ អ្នក រាល់ គ្នា ដែរ 26តែ បើ អ្នក រាល់ គ្នា មិន អត់ ទោស ទេ នោះ ព្រះ‌វរ‌បិតា នៃ អ្នក ដែល គង់ នៅ ស្ថាន‌សួគ៌ ទ្រង់ ក៏ មិន អត់ ទោស សេចក្តី កំហុស របស់ អ្នក រាល់ គ្នា ដែរ។ 27នោះ ក៏ មក ដល់ ក្រុង យេរូ‌សា‌ឡឹម ម្តង ទៀត រួច កាល ទ្រង់ កំពុង តែ យាង ក្នុង ព្រះ‌វិហារ នោះ ពួក សង្គ្រាជ ពួក អាចារ្យ និង ពួក ចាស់‌ទុំ គេ មក ឯ ទ្រង់ 28ហើយ ទូល សួរ ថា អ្នក ធ្វើ ការ ទាំង នេះ ដោយ អាង អំណាច អ្វី តើ អ្នក ណា បាន បើក អំណាច នេះ ឲ្យ អ្នក ធ្វើ 29តែ ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ថា ខ្ញុំ នឹង សួរ អ្នក រាល់ គ្នា ពី សេចក្តី ១ ដែរ ចូរ ឆ្លើយ ប្រាប់ ខ្ញុំ សិន នោះ ខ្ញុំ នឹង ប្រាប់ ឲ្យ អ្នក ស្គាល់ អំណាច ដែល ខ្ញុំ អាង នឹង ធ្វើ ការ ទាំង នេះ ដែរ 30ឯ បុណ្យ ជ្រមុជ របស់ យ៉ូហាន តើ មក ពី ស្ថាន‌សួគ៌ ឬ ពី មនុស្ស ចូរ ឆ្លើយ ប្រាប់ មក 31នោះ គេ រិះ‌គិត គ្នា ថា បើ យើង ថា មក ពី ស្ថាន‌សួគ៌ នោះ វា នឹង សួរ យើង ថា ដូច្នេះ ហេតុ អ្វី បាន ជា អ្នក រាល់ គ្នា មិន បាន ជឿ គាត់ 32តែ បើ យើង ឆ្លើយ ថា មក ពី មនុស្ស នោះ ខ្លាច ពួក បណ្តា‌ជន ដ្បិត មនុស្ស ទាំង អស់ រាប់ យ៉ូហាន នេះ ទុក ជា ហោរា មែន 33គេ ក៏ ទូល ឆ្លើយ ថា យើង មិន ដឹង ទេ ហើយ ទ្រង់ មាន ព្រះ‌បន្ទូល ឆ្លើយ ថា ដូច្នេះ ខ្ញុំ ក៏ មិន ប្រាប់ ឲ្យ អ្នក រាល់ គ្នា ដឹង ពី អំណាច អ្វី ដែល ខ្ញុំ អាង នឹង ធ្វើ ការ ទាំង នេះ ដែរ។


Copyright
Learn More

will be added

X\