Luke - លូកា 7

1កាល ទ្រង់ មាន ព្រះ‌បន្ទូល សេចក្តី ទាំង នោះ ឲ្យ បណ្តា‌ជន ស្តាប់ រួច ហើយ ក៏ យាង ចូល ទៅ ក្នុង ក្រុង កាពើ‌ណិម វិញ 2នោះ មាន បាវ សំណប់ របស់ មេ ទ័ព ម្នាក់ វា ឈឺ ហៀប នឹង ស្លាប់ 3លោក បាន ឮ និយាយ ពី ព្រះ‌យេស៊ូវ ក៏ ចាត់ ពួក ចាស់‌ទុំ សាសន៍ យូដា ខ្លះ ឲ្យ ទៅ អង្វរ អញ្ជើញ ទ្រង់ មក ជួយ សង្គ្រោះ បាវ នោះ 4កាល គេ បាន ទៅ ដល់ ព្រះ‌យេស៊ូវ ហើយ នោះ ក៏ ទទូច អង្វរ ទ្រង់ ថា មេ ទ័ព នោះ មាន បំណាច់ ណាស់ គួរ ឲ្យ ប្រោស មេត្តា ដែរ 5ដ្បិត គាត់ ស្រឡាញ់ ដល់ សាសន៍ យើង ហើយ បាន សង់ សាលា ប្រជុំ ១ សំរាប់ យើង រាល់ គ្នា 6ព្រះ‌យេស៊ូវ ក៏ យាង ទៅ ជា មួយ នឹង គេ កាល ហៀប នឹង ដល់ ផ្ទះ ហើយ នោះ មេ ទ័ព ចាត់ ពួក សំឡាញ់ ឲ្យ មក ទូល ទ្រង់ ថា ព្រះ‌អម្ចាស់ អើយ សូម កុំ ព្រួយ ព្រះ‌ទ័យ ឡើយ មិន គួរ នឹង ឲ្យ ទូល‌បង្គំ ទទួល ទ្រង់ នៅ ក្នុង ផ្ទះ ទូល‌បង្គំ ទេ 7គឺ ដោយ ហេតុ នោះ បាន ជា ទូល‌បង្គំ មិន បាន រាប់ ខ្លួន ថា គួរ នឹង មក ឯ ទ្រង់ ដែរ សូម ទ្រង់ គ្រាន់ តែ មាន ព្រះ‌បន្ទូល ១ ព្រះ‌ឱស ប៉ុណ្ណោះ ចុះ នោះ បាវ ទូល‌បង្គំ បាន ជា ហើយ 8ដ្បិត ទូល‌បង្គំ នៅ ក្រោម អំណាច គេ ដែរ ក៏ មាន ទាហាន នៅ ក្រោម ឱវាទ ទូល‌បង្គំ ទូល‌បង្គំ ប្រាប់ ទៅ ម្នាក់ ថា ទៅ វា ក៏ ទៅ ប្រាប់ ទៅ ម្នាក់ ទៀត ថា មក វា ក៏ មក ហើយ ប្រាប់ ទៅ បាវ ថា ធ្វើ ការ នេះ ចុះ នោះ វា ក៏ ធ្វើ តាម 9កាល ព្រះ‌យេស៊ូវ បាន ឮ សេចក្តី ទាំង នោះ ទ្រង់ ក៏ មាន សេចក្តី អស្ចារ្យ នឹង មេ ទ័ព នោះ ណាស់ រួច ទ្រង់ បែរ ទៅ មាន ព្រះ‌បន្ទូល នឹង មនុស្ស ទាំង ប៉ុន្មាន ដែល តាម ទ្រង់ ថា ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា ខ្ញុំ មិន ដែល ឃើញ សេចក្តី ជំនឿ ណា ជា ខ្លាំង ដល់ ម៉្លេះ ទេ ទោះ បើ នៅ សាសន៍ អ៊ីស្រា‌អែល ក៏ ដោយ 10ឯ ពួក អ្នក ដែល លោក បាន ចាត់ ឲ្យ មក គេ ក៏ ត្រឡប់ ទៅ ផ្ទះ វិញ ឃើញ បាវ ដែល ឈឺ នោះ បាន ជា ហើយ។ 11ដល់ ថ្ងៃ ក្រោយ មក ទ្រង់ យាង ទៅ ឯ ក្រុង ១ ហៅ ថា ណា‌អ៊ីន មាន ទាំង ពួក សិស្ស និង មនុស្ស សន្ធឹក ទៅ ដែរ 12កាល ចូល ទៅ ជិត ដល់ ទ្វារ កំផែង ក្រុង នោះ ឃើញ គេ សែង ខ្មោច ចេញ មក ជា ខ្មោច កូន តែ ១ ដែល ម្តាយ នៅ មេម៉ាយ ហើយ មាន មនុស្ស ក្រុង នោះ ជា ច្រើន ហែ មក ជា មួយ នឹង គាត់ 13កាល ព្រះ‌អម្ចាស់ បាន ឃើញ នោះ ទ្រង់ មាន ព្រះ‌ហឫ‌ទ័យ ក្តួល អាណិត‌អាសូរ ដល់ គាត់ ណាស់ ក៏ មាន ព្រះ‌បន្ទូល ថា កុំ យំ អី 14រួច ទ្រង់ យាង ចូល ទៅ ពាល់ ក្តារ មឈូស ឯ ពួក អ្នក សែង ក៏ ឈប់ ហើយ ទ្រង់ មាន ព្រះ‌បន្ទូល ថា អ្នក កំឡោះ អើយ ខ្ញុំ បង្គាប់ អ្នក ថា ចូរ ក្រោក ឡើង 15អ្នក ដែល ស្លាប់ នោះ ក៏ ក្រោក ឡើង អង្គុយ ហើយ ចាប់ តាំង និយាយ រួច ទ្រង់ ប្រគល់ ដល់ ម្តាយ វិញ 16មនុស្ស ទាំង អស់ គ្នា កើត មាន សេចក្តី ស្ញែង ខ្លាច ក៏ សរសើរ‌ដំកើង ដល់ ព្រះ ដោយ ពាក្យ ថា មាន ហោរា ១ ធំ បាន កើត ឡើង ក្នុង ពួក យើង ហើយ ថា ព្រះ បាន ប្រោស រាស្ត្រ ទ្រង់ ហើយ 17ពាក្យ គេ ថ្លែង ពី ទ្រង់ នេះ បាន ឮ សុស‌សាយ ពេញ ទួទៅ ក្នុង ស្រុក យូដា និង ស្រុក នៅ ជុំ‌វិញ ទាំង អស់។ 18ពួក សិស្ស យ៉ូហាន ក៏ ទៅ ប្រាប់ គាត់ ពី គ្រប់ ការ ទាំង នេះ 19រួច យ៉ូហាន ហៅ សិស្ស គាត់ ២ នាក់ មក ប្រើ ឲ្យ ទៅ ទូល សួរ ព្រះ‌យេស៊ូវ ថា តើ ទ្រង់ ជា ព្រះ ដែល ត្រូវ មក ពិត ឬ ត្រូវ ឲ្យ យើង ខ្ញុំ នៅ ចាំ ១ អង្គ ទៀត 20កាល អ្នក ទាំង ២ នោះ មក ដល់ ក៏ ទូល ទ្រង់ ថា លោក យ៉ូហាន-បាទីស្ទ បាន ចាត់ យើង ខ្ញុំ ឲ្យ មក សួរ ទ្រង់ ថា តើ ទ្រង់ ជា ព្រះ ដែល ត្រូវ មក ពិត ឬ ត្រូវ ឲ្យ យើង ខ្ញុំ នៅ ចាំ ១ អង្គ ទៀត 21នៅ វេលា នោះ ឯង ទ្រង់ បាន ប្រោស មនុស្ស ជំងឺ មនុស្ស វេទនា និង មនុស្ស អារក្ស‌អសោច ចូល ជា ច្រើន ឲ្យ បាន ជា ហើយ មនុស្ស ខ្វាក់ ជា ច្រើន ឲ្យ ភ្លឺ ដែរ 22រួច ទ្រង់ ក៏ ឆ្លើយ ថា ចូរ ទៅ ប្រាប់ យ៉ូហាន ពី ការ ដែល អ្នក បាន ឃើញ ហើយ ឮ ចុះ គឺ មនុស្ស ខ្វាក់ បាន ភ្លឺ មនុស្ស ខ្វិន ដើរ បាន មនុស្ស ឃ្លង់ បាន ជា ស្អាត មនុស្ស ថ្លង់ ស្តាប់ ឮ មនុស្ស ស្លាប់ រស់ ឡើង វិញ ហើយ មនុស្ស ទាល់ ក្រ ក៏ បាន ឮ ដំណឹង ល្អ 23មាន ពរ ហើយ អ្នក ណា ដែល មិន រវាត ចិត្ត ដោយ ព្រោះ ខ្ញុំ។ 24កាល សិស្ស ដែល យ៉ូហាន ចាត់ ឲ្យ មក បាន ចេញ ទៅ ហើយ នោះ ទ្រង់ ចាប់ តាំង មាន ព្រះ‌បន្ទូល នឹង បណ្តា មនុស្ស ពី យ៉ូហាន ថា តើ អ្នក រាល់ គ្នា បាន ទៅ មើល អ្វី នៅ ទី រហោ‌ស្ថាន បាន ទៅ មើល ដើម ត្រែង រញ្ជួយ និង ខ្យល់ ឬ អី 25តើ អ្នក រាល់ គ្នា បាន ទៅ មើល អ្វី បាន ទៅ មើល មនុស្ស ស្លៀក‌ពាក់ អាវ ទន់‌ភ្លន់ ឬ អី មើល ពួក អ្នក ដែល ស្លៀក‌ពាក់ ល្អ ប្រសើរ ហើយ រស់ នៅ ដោយ រុងរឿង នោះ សុទ្ធ តែ នៅ ក្នុង ដំណាក់ ស្តេច ទេ 26ចុះ អ្នក រាល់ គ្នា បាន ទៅ មើល អ្វី មើល ហោរា ឬ អី មែន ហើយ ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា គាត់ ក៏ លើស ជាង ហោរា ផង 27ដ្បិត គឺ ពី អ្នក នេះ ហើយ ដែល មាន សេចក្តី ចែង ទុក មក ថា «មើល អញ ចាត់ ទូត អញ ទៅ មុន ឯង ទូត នោះ នឹង រៀប‌ចំ ផ្លូវ នៅ មុខ ឯង» 28ដ្បិត ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា ក្នុង ពួក មនុស្ស ដែល កើត ពី ស្ត្រី មក នោះ គ្មាន ហោរា ណា បាន ធំ ជាង យ៉ូហាន-បាទីស្ទ ទេ ប៉ុន្តែ អ្នក ណា ដែល តូច ជាង គេ ក្នុង នគរ ព្រះ នោះ ក៏ ធំ ជាង គាត់ ហើយ 29ឯ បណ្តា‌ជន និង ពួក អ្នក យក ពន្ធ ទាំង ប៉ុន្មាន ដែល ស្តាប់ យ៉ូហាន គេ ក៏ រាប់ ព្រះ ថា ជា សុចរិត ដោយ បាន ទទួល បុណ្យ ជ្រមុជ‌ទឹក ពី គាត់ 30តែ ពួក ផារី‌ស៊ី និង ពួក អ្នក ប្រាជ្ញ ច្បាប់ គេ បាន លើក ព្រះ‌ដំរិះ ដែល តម្រូវ ដល់ គេ ចោល ចេញ ដោយ មិន បាន ទទួល បុណ្យ ជ្រមុជ ពី គាត់ វិញ 31នោះ ព្រះ‌អម្ចាស់ មាន ព្រះ‌បន្ទូល ថា តើ ត្រូវ ឲ្យ ខ្ញុំ ធៀប ដំណ មនុស្ស នេះ ជា អ្វី តើ គេ ដូច ជា អ្វី 32គឺ គេ ដូច ជា កូន ក្មេង អង្គុយ នៅ ទី ផ្សារ ដែល ស្រែក ទៅ គ្នា វា ថា យើង បាន ផ្លុំ ខ្លុយ ឲ្យ ឯង តែ ឯង មិន បាន រាំ យើង បាន ទួញ ទំនួញ ឲ្យ ឯង តែ ឯង មិន បាន យំ សោះ 33ដ្បិត យ៉ូហាន-បាទីស្ទ បាន មក មិន បរិភោគ បាយ ឬ ស្រា ទំពាំង‌បាយ‌ជូរ ឡើយ តែ អ្នក រាល់ គ្នា ថា គាត់ មាន អារក្ស ចូល 34ឯ កូន មនុស្ស បាន មក ទាំង បរិភោគ វិញ ហើយ អ្នក រាល់ គ្នា ថា មើល នេះ ជា អ្នក ល្មោភ ស៊ី ផឹក ច្រើន ជា មិត្រ សំឡាញ់ នឹង ពួក អ្នក យក ពន្ធ ហើយ និង មនុស្ស មាន បាប 35ប៉ុន្តែ ប្រាជ្ញា បាន រាប់ ជា ត្រូវ ដោយ ផល ដែល បង្កើត ទាំង ប៉ុន្មាន។ 36មាន ពួក ផារី‌ស៊ី ម្នាក់ ទូល សូម ទ្រង់ ឲ្យ សោយ ជា មួយ នឹង គាត់ ទ្រង់ ក៏ យាង ចូល ទៅ គង់ នៅ តុ ក្នុង ផ្ទះ គាត់ 37ហើយ មើល នៅ ក្រុង នោះ មាន ស្ត្រី ម្នាក់ ដែល មាន បាប នាង បាន ដឹង ថា ទ្រង់ គង់ នៅ តុ ក្នុង ផ្ទះ អ្នក ផារី‌ស៊ី នោះ ក៏ យក ដប ថ្ម កែវ ដាក់ ប្រេង ក្រអូប មក 38នាង ឈរ ពី ខាង ក្រោយ ទៀប ព្រះ‌បាទ ទ្រង់ ទាំង យំ ចាប់ តាំង សំរក់ ទឹក ភ្នែក ទទឹក ព្រះ‌បាទ ទ្រង់ រួច យក សក់ ក្បាល នាង ជូត ក៏ ថើប ព្រះ‌បាទ ដោយ ស្រឡាញ់ ហើយ យក ប្រេង ក្រអូប លាប ផង 39កាល ពួក ផារី‌ស៊ី ម្នាក់ ដែល អញ្ជើញ ទ្រង់ មក បាន ឃើញ ដូច្នោះ ក៏ គិត ក្នុង ចិត្ត ថា បើ អ្នក នេះ ជា ហោរា មែន នោះ នឹង ស្គាល់ ស្ត្រី ដែល ពាល់ ខ្លួន ហើយ ដឹង ថា ជា មនុស្ស យ៉ាង ណា ព្រោះ នាង ជា មនុស្ស មាន បាប 40ព្រះ‌យេស៊ូវ ក៏ មាន ព្រះ‌បន្ទូល ថា ស៊ីម៉ូន អើយ ខ្ញុំ ចង់ និយាយ នឹង អ្នក បន្តិច គាត់ ក៏ ឆ្លើយ ថា សូម លោក គ្រូ មាន ប្រសាសន៍ មក ចុះ 41ទ្រង់ មាន ព្រះ‌បន្ទូល ថា មាន ២ នាក់ ជំពាក់ អ្នក ចង ការ ម្នាក់ អ្នក ១ ជំពាក់ ១០០ រៀល អ្នក ១ ទៀត ១០ រៀល 42ដោយ ព្រោះ គេ គ្មាន អ្វី នឹង សង បាន ជា គាត់ លែង ទារ ពី អ្នក ទាំង ២ ទៅ ដូច្នេះ ក្នុង ២ នាក់ នោះ តើ អ្នក ណា ស្រឡាញ់ គាត់ ជា ជាង 43ស៊ីម៉ូន ទូល ឆ្លើយ ថា ខ្ញុំ ស្មាន ថា ជា អ្នក មួយ ដែល ជំពាក់ ច្រើន ជាង នោះ ឯង ទ្រង់ ក៏ មាន ព្រះ‌បន្ទូល តប ថា អ្នក ស្មាន ត្រូវ ហើយ 44រួច ទ្រង់ បែរ ទៅ ឯ ស្ត្រី នោះ តែ មាន ព្រះ‌បន្ទូល នឹង ស៊ីម៉ូន ថា អ្នក ឃើញ ស្ត្រី នេះ ឬ ទេ ខ្ញុំ បាន ចូល មក ក្នុង ផ្ទះ អ្នក អ្នក មិន បាន ឲ្យ ទឹក សំរាប់ លាង ជើង ខ្ញុំ ទេ តែ នាង បាន សំរក់ ទឹក ភ្នែក ទទឹក ជើង ខ្ញុំ ហើយ យក សក់ ជូត ផង 45អ្នក មិន បាន ថើប ខ្ញុំ សោះ តែ តាំង ពី ខ្ញុំ ចូល មក នាង ចេះ តែ ថើប ជើង ខ្ញុំ ដោយ ស្រឡាញ់ 46អ្នក មិន បាន យក ប្រេង លាប ក្បាល ខ្ញុំ សោះ តែ នាង យក ប្រេង ក្រអូប មក លាប ជើង ខ្ញុំ វិញ 47ដោយ ហេតុ នោះ បាន ជា ខ្ញុំ ប្រាប់ អ្នក ថា បាប នាង ដែល មាន ច្រើន ទាំង ម៉្លេះ បាន អត់ ទោស ឲ្យ នាង ហើយ ដ្បិត នាង មាន សេចក្តី ស្រឡាញ់ ជា ច្រើន ប៉ុន្តែ អ្នក ណា ដែល គេ អត់ ទោស ឲ្យ តិច នោះ ក៏ ស្រឡាញ់ តិច 48រួច ទ្រង់ មាន ព្រះ‌បន្ទូល ទៅ នាង ថា បាប នាង បាន អត់ ទោស ឲ្យ នាង ហើយ 49ឯ ពួក អ្នក ដែល អង្គុយ នៅ តុ ជា មួយ ក៏ ចាប់ តាំង គិត ក្នុង ចិត្ត ថា តើ អ្នក នេះ ជា អ្វី ដែល អត់ ទោស បាប បាន ផង ដូច្នេះ 50តែ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ ស្ត្រី នោះ ថា សេចក្តី ជំនឿ របស់ នាង បាន សង្គ្រោះ នាង ហើយ អញ្ជើញ នាង ទៅ ឲ្យ បាន ប្រកប ដោយ សេចក្តី សុខ ចុះ។


Copyright
Learn More

will be added

X\