Luke - លូកា 4

1រីឯ ព្រះ‌យេស៊ូវ ទ្រង់ បាន ពេញ ជា ព្រះ‌វិញ្ញាណ បរិសុទ្ធ ក៏ វិល ពី ទន្លេ យ័រដាន់ មក វិញ នោះ ព្រះ‌វិញ្ញាណ នាំ ទៅ នៅ ទី រហោ‌ស្ថាន 2ទ្រង់ ត្រូវ អារក្ស ល្បួង ក្នុង រវាង ៤០ ថ្ងៃ មិន បាន សោយ អ្វី សោះ នៅ វេលា នោះ លុះ ផុត ថ្ងៃ ទាំង នោះ មក ទ្រង់ ក៏ ឃ្លាន 3ហើយ អារក្ស ទូល ទ្រង់ ថា បើ អ្នក ជា ព្រះ‌រាជ‌បុត្រា នៃ ព្រះ មែន ចូរ បង្គាប់ ឲ្យ ថ្ម នេះ ត្រឡប់ ជា នំបុ័ង ទៅ 4តែ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល តប ថា មាន សេចក្តី ចែង ទុក មក ថា «មនុស្ស មិន មែន រស់ ដោយ‌សារ តែ នំបុ័ងប៉ុណ្ណោះ ទេ គឺ រស់ ដោយ‌សារ គ្រប់ ទាំង ព្រះ‌បន្ទូល នៃ ព្រះ វិញ»។ 5អារក្ស ក៏ នាំ ទ្រង់ ទៅ លើ កំពូល ភ្នំ យ៉ាង ខ្ពស់ បង្ហាញ នគរ នៅ លោកីយ៍ ទាំង អស់ ក្នុង ១ ភ្លែត នោះ 6ហើយ ទូល ថា ខ្ញុំ នឹង ឲ្យ អំណាច និង សិរី លំអ នៃ នគរ ទាំង នេះ ដល់ អ្នក ដ្បិត បាន ប្រគល់ មក ខ្ញុំ ហើយ ខ្ញុំ នឹង ឲ្យ ដល់ អ្នក ណា ស្រេច នឹង ចិត្ត ខ្ញុំ 7ដូច្នេះ បើ អ្នក ក្រាប ថ្វាយ បង្គំ ខ្ញុំ នោះ ទាំង អស់ នឹង បាន ជា របស់ អ្នក 8តែ ព្រះ‌យេស៊ូវ ឆ្លើយ តប ថា សាតាំង អើយ ចូរ ថយ ទៅ ក្រោយ អញ ទៅ ដ្បិត មាន សេចក្តី ចែង ទុក មក ថា «ត្រូវ ឲ្យ ឯង ថ្វាយ បង្គំ ដល់ ព្រះ‌អម្ចាស់ ជា ព្រះ នៃ ឯង ហើយ ត្រូវ គោរព ដល់ ទ្រង់ តែ ១ ព្រះ‌អង្គ ប៉ុណ្ណោះ»។ 9រួច វា នាំ ទ្រង់ ទៅ ឯ ក្រុង យេរូ‌សា‌ឡឹម ដាក់ នៅ លើ កំពូល ព្រះ‌វិហារ ទូល ថា បើ អ្នក ជា ព្រះ‌រាជ‌បុត្រា នៃ ព្រះ មែន ចូរ ទំលាក់ ខ្លួន ពី នេះ ទៅ ក្រោម ចុះ 10ដ្បិត មាន សេចក្តី ចែង ទុក មក ថា «ទ្រង់ នឹង បង្គាប់ ពួក ទេវតា ទ្រង់ ពី ដំណើរ អ្នក ឲ្យ ថែ រក្សា អ្នក 11ទេវតា នោះ នឹង ទ្រ អ្នក ដោយ ដៃ ក្រែង ជើង អ្នក ទង្គិច នឹង ថ្ម» 12តែ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល តប ថា មាន បទ គម្ពីរ ដែល ថា «កុំ ឲ្យ ឯង ល្បង ព្រះ‌អម្ចាស់ ជា ព្រះ នៃ ឯង ឡើយ» 13កាល អារក្ស បាន ល្បួង សព្វ គ្រប់ ហើយ នោះ ក៏ ថយ ចេញ ពី ទ្រង់ ទៅ ទាល់ តែ មាន ឱកាស ទៀត។ 14ឯ ព្រះ‌យេស៊ូវ ទ្រង់ វិល ទៅ ស្រុក កាលី‌ឡេ វិញ ទាំង មាន ព្រះ‌ចេស្តា នៃ ព្រះ‌វិញ្ញាណ សណ្ឋិត លើ ទ្រង់ នោះ មាន ឮ ល្បី ពី ទ្រង់ សុស‌សាយ ទួទៅ ក្នុង ស្រុក នៅ ជុំ‌វិញ 15ទ្រង់ បង្រៀន ក្នុង សាលា ប្រជុំ របស់ គេ ហើយ គេ ក៏ សរសើរ‌ដំកើង ទ្រង់ ទាំង អស់ គ្នា 16រួច ទ្រង់ យាង មក ដល់ ណា‌សា‌រ៉ែត ជា ស្រុក ដែល ទ្រង់ គង់ នៅ ពី កុមារ ក៏ ចូល ទៅ ក្នុង សាលា ប្រជុំ នៅ ថ្ងៃ ឈប់ សំរាក តាម ទំលាប់ ទ្រង់ ហើយ ឈរ ឡើង ដើម្បី អាន មើល គម្ពីរ 17គេ ក៏ យក គម្ពីរ ហោរា អេសាយ មក ថ្វាយ ទ្រង់ កាល ទ្រង់ បាន បើក គម្ពីរ ហើយ នោះ ទ្រង់ រក ឃើញ ត្រង់ កន្លែង ដែល មាន សេចក្តី ចែង ទុក មក ថា 18«ព្រះ‌វិញ្ញាណ ព្រះ‌អម្ចាស់ សណ្ឋិត លើ ខ្ញុំ ពី ព្រោះ ទ្រង់ បាន ចាក់ ប្រេង តាំង ខ្ញុំ ឲ្យ ផ្សាយ ដំណឹង ល្អ ដល់ មនុស្ស ទ័ល‌ក្រ ទ្រង់ បាន ចាត់ ខ្ញុំ ឲ្យ មក ដើម្បី នឹង ប្រោស មនុស្ស ដែល មាន ចិត្ត សង្រេង ហើយ ប្រកាស ប្រាប់ ពី សេចក្តី ប្រោស លោះ ដល់ ពួក ឈ្លើយ និង សេចក្តី ភ្លឺ ឡើង វិញ ដល់ មនុស្ស ខ្វាក់ ហើយ ឲ្យ ដោះ មនុស្ស ដែល ត្រូវ គេ ជិះ ជាន់ ឲ្យ រួច 19ព្រម ទាំង ប្រកាស ប្រាប់ ពី ឆ្នាំ ដែល ព្រះ‌អម្ចាស់ កំណត់ ទុក» 20កាល ទ្រង់ បាន បិទ គម្ពីរ ប្រគល់ ដល់ អ្នក រក្សា សាលា វិញ ហើយ នោះ ទ្រង់ ក៏ គង់ ចុះ ឯ ពួក អ្នក ដែល នៅ ក្នុង សាលា គេ ក៏ សំឡឹង មើល ទ្រង់ 21ទ្រង់ ចាប់ តាំង មាន ព្រះ‌បន្ទូល ទៅ គេ ថា នៅ ថ្ងៃ នេះ បទ គម្ពីរ នេះ បាន សំរេច នៅ ត្រចៀក អ្នក រាល់ គ្នា ហើយ 22គ្រប់ គ្នា ជា សាក្សី ពី ទ្រង់ ក៏ អស្ចារ្យ ក្នុង ចិត្ត ពី ព្រះ‌បន្ទូល ដ៏ ផ្អែម ពីរោះ ដែល ចេញ ពី ព្រះ‌ឱស្ឋ ទ្រង់ មក ហើយ គេ និយាយ ថា តើ អ្នក នេះ មិន មែន ជា កូន យ៉ូសែប ទេ ឬ អី 23តែ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ថា ពិត ប្រាកដ ជា អ្នក រាល់ គ្នា នឹង និយាយ ពាក្យ ប្រៀប នេះ ដាក់ ខ្ញុំ ថា គ្រូ‌ពេទ្យ អើយ ចូរ មើល ខ្លួន អ្នក ឲ្យ ជា សិន ចុះ ការ អ្វី ដែល យើង បាន ឮ ថា អ្នក ធ្វើ នៅ ក្រុង កាពើ‌ណិម នោះ ចូរ ធ្វើ នៅ ស្រុក របស់ ខ្លួន នេះ ដែរ 24ទ្រង់ ក៏ មាន ព្រះ‌បន្ទូល ទៀត ថា ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា គ្មាន ហោរា ណា ដែល គេ រាប់ អាន នៅ ក្នុង ស្រុក របស់ ខ្លួន នោះ ទេ 25ខ្ញុំ ក៏ និយាយ បា្រកដ នឹង អ្នក រាល់ គ្នា ថា នៅ ជាន់ លោក អេលីយ៉ា កាល រាំង ៣ ឆ្នាំ ៦ ខែ ហើយ មាន អំណត់ អត់ ជា ខ្លាំង នៅ ពេញ ក្នុង ស្រុក នោះ មាន មេម៉ាយ ជា ច្រើន នៅ ស្រុក អ៊ីស្រា‌អែល ដែរ 26តែ ព្រះ ទ្រង់ មិន បាន ចាត់ លោក អេលីយ៉ា ឲ្យ ទៅ ឯ មេម៉ាយ ណា មួយ នោះ សោះ គឺ បាន ចាត់ លោក ទៅ ឯ ស្រី មេម៉ាយ ម្នាក់ នៅ ក្រុង សារិបតា ក្នុង ស្រុក ស៊ីដូន វិញ 27ហើយ នៅ ជាន់ ហោរា អេលី‌សេ ក៏ មាន មនុស្ស ឃ្លង់ ជា ច្រើន ក្នុង ស្រុក អ៊ីស្រា‌អែល ដែរ តែ គ្មាន អ្នក ណា មួយ បាន ជា ស្អាត សោះ បាន ជា តែ លោក ណាម៉ាន ជា សាសន៍ ស៊ីរី ១ ប៉ុណ្ណោះ 28កាល ពួក អ្នក នៅ ក្នុង សាលា ប្រជុំ បាន ឮ សេចក្តី ទាំង នោះ ហើយ គេ មាន ពេញ ដោយ សេចក្តី ក្រោធ 29ក៏ ក្រោក ឡើង ដេញ ទ្រង់ ចេញ ពី ភូមិ បណ្តើរ ទៅ ដល់ ចំរែះ នៅ លើ ភ្នំ ដែល គេ បាន ក ធ្វើ ភូមិ ដើម្បី នឹង ច្រាន ទំលាក់ ចុះ ទៅ ក្រោម 30ប៉ុន្តែ ទ្រង់ យាង កាត់ កណ្តាល ពួក គេ ចេញ បាត់ ទៅ។ 31ទ្រង់ យាង ចុះ ទៅ ដល់ កាពើ‌ណិម ជា ទី ក្រុង ស្រុក កាលី‌ឡេ ក៏ តែង តែ បង្រៀន គេ រាល់ ថ្ងៃ ឈប់ សំរាក 32គេ ក៏ នឹក ប្លែក ពី សេចក្តី ដែល ទ្រង់ បង្រៀន ណាស់ ពី ព្រោះ ទ្រង់ មាន ព្រះ‌បន្ទូល ដោយ អំណាច 33រីឯ នៅ ក្នុង សាលា នោះ មាន មនុស្ស ម្នាក់ ដែល មាន វិញ្ញាណ អារក្ស‌អសោច ចូល វា ស្រែក ឡើង ជា ខ្លាំង ថា 34ហ៊ឹះ នែ ព្រះ‌យេស៊ូវ ពី ណា‌សា‌រ៉ែត អើយ តើ យើង ហើយ និង ទ្រង់ មាន ហេតុ អ្វី នឹង គ្នា តើ ទ្រង់ មក បំផ្លាញ យើង ឬ អី ខ្ញុំ ស្គាល់ ជាក់ ហើយ ទ្រង់ ជា ព្រះ‌អង្គ បរិសុទ្ធ នៃ ព្រះ 35ព្រះ‌យេស៊ូវ ក៏ កំហែង វា ថា ចូរ ស្ងៀម ចុះ ហើយ ចេញ ពី មនុស្ស នេះ ទៅ លុះ អារក្ស បាន ផ្តួល អ្នក នោះ ទៅ កណ្តាល ពួក គេ នោះ ក៏ ចេញ ទៅ ឥត មាន ធ្វើ ឲ្យ ឈឺ អ្វី ឡើយ 36គ្រប់ គ្នា ក៏ នឹក ស្ងើច ក្នុង ចិត្ត ទាំង សួរ គ្នា ថា តើ ពាក្យ បែប យ៉ាង ណា នេះ ដែល លោក បង្គាប់ ដល់ វិញ្ញាណ អសោច ដោយ អំណាច និង ឫទ្ធិ បាន ហើយ វា ក៏ ចេញ ទៅ ដូច្នេះ 37នោះ ក៏ ឮ ល្បី ខ្ចរ‌ខ្ចាយ ពី ទ្រង់ សុស‌សាយ ទៅ គ្រប់ ទី កន្លែង ជុំ‌វិញ។ 38រួច ទ្រង់ ក្រោក ឡើង យាង ចេញ ពី សាលា ចូល ទៅ ក្នុង ផ្ទះ ស៊ីម៉ូន រីឯ ម្តាយ ក្មេក ស៊ីម៉ូន នាង កំពុង គ្រុន ជា ខ្លាំង ហើយ គេ សូម អង្វរ ទ្រង់ ឲ្យ នាង 39ទ្រង់ ក៏ ឈរ ឈ្ងោក ទៅ នាង ទាំង កំហែង ដល់ គ្រុន នោះ គ្រុន ក៏ បាត់ ទៅ រួច នាង ក្រោក ឡើង ភ្លាម បំរើ ដល់ ទាំង អស់ គ្នា។ 40ដល់ ពេល ថ្ងៃ លិច អស់ អ្នក ដែល មាន បង ប្អូន ឈឺ ជំងឺ ផ្សេងៗ គេ នាំ អ្នក ទាំង នោះ មក ឯ ទ្រង់ ហើយ ទ្រង់ ប្រោស គេ គ្រប់ គ្នា ឲ្យ បាន ជា ដោយ ដាក់ ព្រះ‌ហស្ត លើ 41ក៏ មាន អារក្ស ចេញ ពី មនុស្ស ជា ច្រើន ដែរ វា ស្រែក ឡើង ថា ទ្រង់ ជា ព្រះ‌រាជ‌បុត្រា នៃ ព្រះ តែ ទ្រង់ បន្ទោស ហាម មិន ឲ្យ វា និយាយ សោះ ពី ព្រោះ វា ដឹង ថា ទ្រង់ ជា ព្រះ‌គ្រីស្ទ ពិត។ 42លុះ ព្រឹក ឡើង ទ្រង់ យាង ចេញ ទៅ ឯ កន្លែង ស្ងាត់ ឯ បណ្តា មនុស្ស គេ តាម រក ទ្រង់ ក៏ មក ដល់ ហើយ ឃាត់ ទ្រង់ ដើម្បី មិន ឲ្យ ទ្រង់ យាង ចេញ ពី គេ ឡើយ 43តែ ទ្រង់ មាន ព្រះ‌បន្ទូល ថា ខ្ញុំ ត្រូវ ប្រាប់ ដំណឹង ល្អ ពី នគរ ព្រះ ដល់ អស់ ទាំង ស្រុក ឯ ទៀត ដែរ គឺ ហេតុ នោះ បាន ជា ព្រះ‌វរ‌បិតា ចាត់ ឲ្យ ខ្ញុំ មក 44ទ្រង់ ក៏ ប្រកាស ក្នុង អស់ ទាំង សាលា ប្រជុំ នៅ ស្រុក កាលី‌ឡេ ទួទៅ។


Copyright
Learn More

will be added

X\