Luke - លូកា 3

1នៅ ឆ្នាំ ទី ១៥ ក្នុង រាជ្យ សេសារ-ទីប៊ើរ កាល លោក ប៉ុនទាស-ពីឡាត់ ធ្វើ ជា ចៅ‌ហ្វាយ នៅ ស្រុក យូដា ហេរ៉ូឌ ជា ស្តេច អនុ‌រាជ នៅ ស្រុក កាលី‌ឡេ ភីលីព អនុជ ទ្រង់ ជា ស្តេច អនុ‌រាជ នៅ ស្រុក អ៊ីទូរេ និង នៅ ក្រវល់ ស្រុក ត្រាខូ‌នីត លីសា‌នាស ជា ស្តេច អនុ‌រាជ នៅ ស្រុក អាប៊ីនលេ 2ហើយ ក្នុង កាល ដែល លោក អាណ និង លោក កៃផា ធ្វើ ជា សំដេច សង្ឃ នោះ ព្រះ ទ្រង់ មាន ព្រះ‌បន្ទូល មក យ៉ូហាន ជា កូន សាការី នៅ ទី រហោ‌ស្ថាន 3គាត់ ក៏ ទៅ ពេញ ក្នុង ស្រុក ជុំ‌វិញ ទន្លេ យ័រដាន់ ទាំង អស់ ព្រម ទាំង ប្រកាស ប្រាប់ ពី បុណ្យ ជ្រមុជ‌ទឹក ខាង ឯ ការ ប្រែ ចិត្ត ប្រយោជន៍ ឲ្យ បាន រួច ពី បាប 4ដូច ជា មាន សេចក្តី ចែង ទុក មក ក្នុង គម្ពីរ ដែល កត់ ពាក្យ ទំនាយ របស់ ហោរា អេសាយថា «ជា សំឡេង មនុស្ស ម្នាក់ ដែល កំពុង តែ ស្រែក នៅ ទី រហោ‌ស្ថាន ថា ចូរ រៀប‌ចំ ផ្លូវ ទទួល ព្រះ‌អម្ចាស់ ចូរ ដំរង់ ផ្លូវ តូច ថ្វាយ ទ្រង់ ចុះ 5គ្រប់ ទាំង ច្រក ភ្នំ នឹង បាន លុប ឲ្យ ពេញ គ្រប់ ទាំង ភ្នំ ធំ តូច នឹង ត្រូវ បន្ទាប ទៅ ផ្លូវ ក្ងិច‌ក្ងក់ នឹង ទៅ ជា ត្រង់ ហើយ ផ្លូវ រដិប‌រដុប នឹង បាន រាប ស្មើ ទៅ វិញ 6នៅ គ្រប់ ទាំង មនុស្ស នឹង ឃើញ សេចក្តី សង្គ្រោះ របស់ ព្រះ»។ 7គាត់ ក៏ ពោល ដល់ មនុស្ស ទាំង ហ្វូង ដែល មក ទទួល បុណ្យ ជ្រមុជ ពី គាត់ ថា ឱ ពូជ ពស់‌វែក អើយ តើ អ្នក ណា បាន ប្រាប់ ឲ្យ អ្នក រាល់ គ្នា រត់ ពី សេចក្តី ក្រោធ ដែល ត្រូវ មក ដូច្នេះ 8បើ ដូច្នេះ ចូរ បង្កើត ផល ដែល សំណំ នឹង ការ ប្រែ ចិត្ត ចុះ កុំ ឲ្យ ចាប់ តាំង នឹក ក្នុង ចិត្ត ថា មាន លោក អ័ប្រាហាំ ជា អយ្យកោ ខ្លួន នោះ ឡើយ ដ្បិត ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា ព្រះ ទ្រង់ អាច នឹង បង្កើត កូន ឲ្យ លោក អ័ប្រាហាំ ពី ថ្ម ទាំង នេះ ក៏ បាន ដែរ 9ប៉ុន្តែ ពូថៅ បាន ដាក់ នៅ ឫស ដើម ឈើ ហើយ ដូច្នេះ អស់ ទាំង ដើម ណា ដែល មាន ផ្លែ មិន ល្អ នោះ ត្រូវ កាប់ បោះ ចោល ទៅ ក្នុង ភ្លើង ចេញ 10បណ្តា មនុស្ស ក៏ សួរ គាត់ ថា តើ ត្រូវ ឲ្យ យើង ខ្ញុំ ធ្វើ ដូច ម្តេច វិញ 11គាត់ ឆ្លើយ ថា អ្នក ណា ដែល មាន អាវ ២ ត្រូវ ឲ្យ អ្នក នោះ ចែក ដល់ អ្នក ដែល គ្មាន ផង ហើយ អ្នក ណា ដែល មាន ស្បៀង អាហារ ក៏ ត្រូវ ធ្វើ ដូច្នោះ ដែរ 12មាន ពួក អ្នក យក ពន្ធ មក ដើម្បី ទទួល បុណ្យ ជ្រមុជ‌ទឹក ដែរ គេ ក៏ សួរ គាត់ ថា លោក គ្រូ តើ ត្រូវ ឲ្យ យើង ខ្ញុំ ធ្វើ ដូច ម្តេច 13គាត់ ឆ្លើយ ថា កុំ ឲ្យ ទារ ពន្ធ ហួស កំរិត ដែល បាន កំណត់ មក ឡើយ 14ក៏ មាន ពួក ទាហាន សួរ គាត់ ដែរ ថា ឯ យើង ខ្ញុំ តើ ត្រូវ ធ្វើ ដូច ម្តេច គាត់ ឆ្លើយ ថា កុំ ឲ្យ សង្កត់‌សង្កិន ឬ ចោទ បង្កាច់ អ្នក ឯ ណា ឡើយ ចូរ ស្កប់ ចិត្ត តែ នឹង ប្រាក់ ខែ របស់ អ្នក រាល់ គ្នា ប៉ុណ្ណោះ។ 15កាល បណ្តា មនុស្ស នៅ តែ ចាំ មើល ដោយ រិះ‌គិត ក្នុង ចិត្ត ពី ដំណើរ យ៉ូហាន ដែល គាត់ ជា ព្រះ‌គ្រីស្ទ ឬ មិន មែន 16នោះ យ៉ូហាន ប្រាប់ គេ គ្រប់ គ្នា ថា ឯ ខ្ញុំៗ ធ្វើ បុណ្យ ជ្រមុជ ឲ្យ អ្នក រាល់ គ្នា ដោយ ទឹក ក៏ ពិត ប៉ុន្តែ មាន ព្រះ ១ អង្គ មក ដែល មាន អំណាច លើស ជាង ខ្ញុំ ទៅ ទៀត ខ្ញុំ មិន គួរ នឹង ស្រាយ ខ្សែ សុព័ណ៌‌បាទ ទ្រង់ ផង ព្រះ‌អង្គ នោះ នឹង ធ្វើ បុណ្យ ជ្រមុជ ឲ្យ អ្នក រាល់ គ្នា ដោយ ព្រះ‌វិញ្ញាណ បរិសុទ្ធ ហើយ និង ភ្លើង វិញ 17ទ្រង់ កាន់ ចង្អេរ នៅ ព្រះ‌ហស្ត ទ្រង់ នឹង បោស រំលីង ទី លាន ទ្រង់ ហើយ និង ប្រមូល ស្រូវ មក ដាក់ ក្នុង ជង្រុក ទ្រង់ តែ អង្កាម ទ្រង់ នឹង ដុត ក្នុង ភ្លើង ដែល ពន្លត់ មិន បាន 18នោះ គាត់ ក៏ ប្រាប់ ដំណឹង ល្អ ដល់ បណ្តា មនុស្ស ព្រម ទាំង ទូន្មាន សេចក្តី ជា ច្រើន ទៀត ដែរ 19ប៉ុន្តែ កាល គាត់ បាន បន្ទោស ហេរ៉ូឌ ជា ស្តេច អនុ‌រាជ ពី រឿង ហេរ៉ូ‌ឌាស ជា ភរិយា របស់ អនុជ ទ្រង់ ហើយ ពី គ្រប់ ទាំង ការ អាក្រក់ ដែល ទ្រង់ បាន ធ្វើ 20នោះ ទ្រង់ បាន បន្ថែម ការ នេះ ទៀត គឺ បាន ចាប់ គាត់ ដាក់ គុក។ 21លុះ កាល បណ្តា‌ជន ទាំង ប៉ុន្មាន បាន ទទួល បុណ្យ ជ្រមុជ ហើយ នោះ ព្រះ‌យេស៊ូវ ក៏ ទទួល ដែរ រួច កំពុង ដែល ទ្រង់ អធិស្ឋាន នោះ ស្រាប់ តែ មេឃ របើក ឡើង 22ហើយ ព្រះ‌វិញ្ញាណ បរិសុទ្ធ ក៏ យាង ចុះ មក សណ្ឋិត លើ ទ្រង់ មាន រូប រាង ដូច ជា សត្វ ព្រាប ក៏ ឮ សំឡេង ចេញ ពី មេឃ ថា ឯង ជា កូន ស្ងួន‌ភ្ងា អញ ជា ទី ពេញ ចិត្ត អញ ណាស់។ 23ឯ ព្រះ‌យេស៊ូវ កាល ទ្រង់ ចាប់ តាំង ប្រារព្ធ ការ នោះ ទ្រង់ មាន ព្រះ‌ជន្ម ប្រហែល ជា ៣០ ឆ្នាំ ហើយ តាម ដែល គេ គិត ស្មាន នោះ ថា ទ្រង់ ជា កូន យ៉ូសែប ដែល ជា កូន ហេលី 24ហេលី ជា កូន ម៉ាត់ថាត់ៗ ជា កូន លេវីៗ ជា កូន ម៉ិលគីៗ ជា កូន យ៉ាណាយៗ ជា កូន យ៉ូសែប 25យ៉ូសែប ជា កូន របស់ ម៉ាតា‌ធាសៗ ជា កូន ហាម៉ូសៗ ជា កូន ណាអ៊ូមៗ ជា កូន អែសលីៗ ជា កូន ណាកៃ 26ណាកៃ ជា កូន ម៉ាអាតៗ ជា កូន ម៉ាតា‌ធាសៗ ជា កូន សេម៉ីៗ ជា កូន យ៉ូសែបៗ ជា កូន យូដា 27យូដា ជា កូន យ៉ូអា‌ណាន់ៗ ជា កូន រេសាៗ ជា កូន សូរ៉ូ‌បា‌បិលៗ ជា កូន សាល‌ធាលៗ ជា កូន នេរី 28នេរី ជា កូន ម៉ិលគីៗ ជា កូន អ័តឌីៗ ជា កូន កូសាមៗ ជា កូន អែល‌ម៉ូដាម អែល‌ម៉ូដាម ជា កូន អ៊ើរ 29អ៊ើរ ជា កូន យ៉ូសេៗ ជា កូន អេលា‌ស៊ើរៗ ជា កូន យ៉ូរិមៗ ជា កូន ម៉ាត់ថាត់ៗ ជា កូន លេវី 30លេវី ជា កូន ស៊ីម្មានៗ ជា កូន យូដាៗ ជា កូន យ៉ូសែបៗ ជា កូន យ៉ូណានៗ ជា កូន អេលា‌គីម 31អេលា‌គីម ជា កូន មេលាសៗ ជា កូន ម៉ៃណានៗ ជា កូន ម៉ាតាថាៗ ជា កូន របស់ ណាថាន់ៗ ជា កូន ដាវីឌ 32ដាវីឌ ជា កូន អ៊ីសាយៗ ជា កូន អូបិឌៗ ជា កូន បូអូសៗ ជា កូន សាល‌ម៉ូនៗ ជា កូន របស់ ណាសូន 33ណាសូន ជា កូន អេមី‌ន៉ាដាប់ៗ ជា កូន អើរ៉ាម អើរ៉ាម ជា កូន អែសរ៉ូមៗ ជា កូន ពេរេសៗ ជា កូន របស់ យូដា 34យូដា ជា កូន យ៉ាកុបៗ ជា កូន អ៊ីសាកៗ ជា កូន អ័ប្រាហាំ អ័ប្រាហាំ ជា កូន ថេរ៉ាៗ ជា កូន ណាឃរ 35ណាឃរ ជា កូន សេរូកៗ ជា កូន រេហ៊ូវៗ ជា កូន ផាលេកៗ ជា កូន ហេប៊ើរៗ ជា កូន សេឡា 36សេឡា ជា កូន កៃណានៗ ជា កូន របស់ អើប៉ាក់‌សាឌៗ ជា កូន សិមៗ ជា កូន ណូអេៗ ជា កូន ឡាមេក 37ឡាមេក ជា កូន មធូសាឡាៗ ជា កូន ហេណុកៗ ជា កូន យ៉ារេឌៗ ជា កូន ម៉ាលេ‌លាលៗ ជា កូន របស់ កៃណាន 38កៃណាន ជា កូន អេណុសៗ ជា កូន សេតៗ ជា កូន អ័ដាមៗ ជា កូន ព្រះ។


Copyright
Learn More

will be added

X\