Luke - លូកា 23

1បណ្តា មនុស្ស ទាំង អស់ គ្នា ក៏ ក្រោក ឡើង នាំ ទ្រង់ ទៅ ឯ លោក ពីឡាត់ 2ចាប់ តាំង ចោទ ប្រកាន់ ទ្រង់ ថា យើង ខ្ញុំ បាន ឃើញ មនុស្ស នេះ នាំ បំភាន់ សាសន៍ យើង ឲ្យ វង្វេង ចេញ ក៏ ហាម មិន ឲ្យ បង់ ពន្ធ ថ្វាយ សេសារ ផង ដោយ លើក ខ្លួន ថា ជា ព្រះ‌គ្រីស្ទ គឺ ជា ស្តេច ដែរ 3លោក ពីឡាត់ ក៏ ពិចារណា សួរ ទ្រង់ ថា តើ អ្នក ជា ស្តេច សាសន៍ យូដា មែន ឬ អី ទ្រង់ ឆ្លើយ ថា ត្រូវ ដូច លោក មាន ប្រសាសន៍ ហើយ 4នោះ លោក ពីឡាត់ មាន ប្រសាសន៍ ដល់ ពួក សង្គ្រាជ និង បណ្តា មនុស្ស ថា ខ្ញុំ មិន ឃើញ ជា មនុស្ស នេះ មាន ទោស អ្វី សោះ 5ប៉ុន្តែ គេ និយាយ ទទូច ថា វា ញុះ‌ញង់ បណ្តា‌ជន ហើយ ក៏ បង្រៀន ពេញ ក្នុង ស្រុក យូដា ទាំង មូល ចាប់ តាំង ពី ស្រុក កាលី‌ឡេ រហូត មក ដល់ ទី នេះ 6កាល លោក ពីឡាត់ ឮ និយាយ ពី ស្រុក កាលី‌ឡេ នោះ លោក សួរ ថា មនុស្ស នេះ ជា អ្នក ស្រុក កាលី‌ឡេ ឬ អី 7លុះ បាន ជ្រាប ថា ទ្រង់ នៅ ក្នុង អំណាច នៃ ស្តេច ហេរ៉ូឌ នោះ លោក ក៏ បញ្ជូន ទ្រង់ ទៅ ឯ ស្តេច ហេរ៉ូឌ ទៅ ដ្បិត គ្រា នោះ ស្តេច គង់ នៅ ក្រុង យេរូ‌សា‌ឡឹម ដែរ។ 8កាល ស្តេច ហេរ៉ូឌ បាន ឃើញ ព្រះ‌យេស៊ូវ នោះ ក៏ អរ ណាស់ ដ្បិត ស្តេច ចង់ ឃើញ ទ្រង់ ជា យូរ មក ហើយ ព្រោះ បាន ឮ រឿង ពី ទ្រង់ ជា ច្រើន ហើយ បាន សង្ឃឹម ថា នឹង ឃើញ ទ្រង់ ធ្វើ ទី សំគាល់ ណា មួយ 9នោះ ស្តេច មាន ព្រះ‌បន្ទូល សួរ ទ្រង់ ជា ច្រើន ប៉ុន្តែ ទ្រង់ មិន ព្រម ឆ្លើយ សោះ 10ឯ ពួក សង្គ្រាជ និង ពួក អាចារ្យ គេ ឈរ នៅ ទី នោះ កំពុង តែ ចោទ ប្រកាន់ ទ្រង់ ជា ខ្លាំង 11លុះ ស្តេច ហេរ៉ូឌ ព្រម ទាំង ពួក ទាហាន បាន ចំអក មើល‌ងាយ ព្រះ‌យេស៊ូវ រួច ហើយ នោះ ក៏ យក អាវ ដ៏ រុងរឿង មក បំពាក់ ទ្រង់ រួច បញ្ជូន ត្រឡប់ ទៅ ឯ លោក ពីឡាត់ វិញ 12នៅ ថ្ងៃ នោះ លោក ពីឡាត់ និង ស្តេច ហេរ៉ូឌ ក៏ បាន ជា នឹង គ្នា ដ្បិត ពី មុន លោក ទាំង ២ នោះ បាន ទាស់‌ទែង គ្នា។ 13កាល លោក ពីឡាត់ បាន ប្រមូល ពួក សង្គ្រាជ ពួក នាម៉ឺន និង បណ្តា មនុស្ស ទាំង អស់ មក 14នោះ លោក មាន ប្រសាសន៍ ទៅ គេ ថា អ្នក រាល់ គ្នា បាន នាំ មនុស្ស នេះ មក ឯ ខ្ញុំ ទុក ជា មនុស្ស ដែល នាំ បណ្តា‌ជន ឲ្យ វង្វេង តែ មើល ខ្ញុំ បាន ពិចារណា សួរ នៅ មុខ អ្នក រាល់ គ្នា ហើយ មិន ឃើញ ជា មាន ទោស អ្វី តាម ដែល អ្នក រាល់ គ្នា ចោទ ប្រកាន់ នោះ សោះ 15ទាំង ស្តេច ហេរ៉ូឌ ក៏ រក គ្មាន ដែរ ដ្បិត ខ្ញុំ បាន ឲ្យ អ្នក រាល់ គ្នា ទៅ ឯ ទ្រង់ ហើយ មើល ទ្រង់ មិន ថា ជា អ្នក នេះ មាន ទោស អ្វី ដែល គួរ ឲ្យ ស្លាប់ ទេ 16ដូច្នេះ ខ្ញុំ នឹង គ្រាន់ តែ វាយ ប្រដៅ រួច លែង ឲ្យ ទៅ ចុះ 17ដ្បិត នៅ បុណ្យ នោះ លោក ត្រូវ តែ លែង អ្នក ទោស ម្នាក់ ឲ្យ ដល់ គេ 18តែ គេ ស្រែក ឡើង ព្រម គ្នា ថា សូម យក មនុស្ស នេះ ទៅ ហើយ លែង បារ៉ា‌បាស ឲ្យ យើង វិញ 19ឯ បារ៉ា‌បាស នេះ វា ជាប់ គុក ដោយ ព្រោះ ការ បះ‌បោរ ដែល វា បង្កើត នៅ ក្នុង ទី ក្រុង ហើយ និង ការ សំឡាប់ គេ 20បាន ជា លោក ពីឡាត់ មាន ប្រសាសន៍ ទៅ គេ ម្តង ទៀត ដោយ ចង់ លែង ព្រះ‌យេស៊ូវ វិញ 21ប៉ុន្តែ គេ ស្រែក ឡើង ថា ឲ្យ ឆ្កាង វាៗ ទៅ 22លោក មាន ប្រសាសន៍ ទៅ គេ ជា គំរប់ ៣ ដង ថា តើ មនុស្ស នេះ បាន ធ្វើ អាក្រក់ អ្វី ខ្ញុំ មិន ឃើញ ជា មាន ហេតុ អ្វី គួរ ឲ្យ ស្លាប់ ទេ ដូច្នេះ ខ្ញុំ នឹង វាយ ប្រដៅ រួច លែង វា ទៅ 23តែ គេ ស្រែក ទទូច ជា ខ្លាំង ទាំង សូម ឲ្យ ឆ្កាង ទ្រង់ វិញ ហើយ សំរែក របស់ ជន ទាំង នោះ និង ពួក សង្គ្រាជ ក៏ បាន ឈ្នះ 24លោក ពីឡាត់ កាត់ សំរេច ទោស តាម គេ សូម 25រួច លែង អ្នក នោះ ដែល ជាប់ គុក ដោយ ព្រោះ ការ បះ‌បោរ និង ការ សំឡាប់ មនុស្ស ឲ្យ ដល់ ពួក គេ តាម គេ សូម ហើយ ប្រគល់ ព្រះ‌យេស៊ូវ ទៅ តាម ចិត្ត គេ ប្រាថ្នា វិញ។ 26កាល គេ នាំ ព្រះ‌យេស៊ូវ ទៅ នោះ គេ ចាប់ មនុស្ស សាសន៍ គីរេន ម្នាក់ ឈ្មោះ ស៊ីម៉ូន ដែល កំពុង តែ វិល មក ពី ចំការ ក៏ ដាក់ ឲ្យ គាត់ លី ឈើ ឆ្កាង តាម ទ្រង់ ទៅ 27មាន មនុស្ស ដើរ តាម ទ្រង់ ដ៏ ណែន‌ណាន់ ក៏ មាន ពួក ស្រីៗ ដែល គក់ ដើម ទ្រូង ហើយ យំ ទួញ ផង 28ព្រះ‌យេស៊ូវ ទ្រង់ ងាក បែរ ទៅ មាន ព្រះ‌បន្ទូល នឹង ពួក ស្ត្រី ទាំង នោះ ថា កូន ស្រី ក្រុង យេរូ‌សា‌ឡឹម អើយ កុំ យំ នឹង ខ្ញុំ ឡើយ ឲ្យ យំ នឹង ខ្លួន អ្នក រាល់ គ្នា ហើយ និង កូន ចៅ របស់ អ្នក រាល់ គ្នា វិញ ចុះ 29ដ្បិត មើល នឹង មាន គ្រា មក ដល់ ដែល គេ នឹង ថា មាន ពរ ហើយ ពួក ស្រី អារ និង ពោះ ដែល មិន កើត កូន ហើយ ដោះ ដែល មិន បំបៅ កូន 30នៅ គ្រា នោះ គេ នឹង ចាប់ តាំង និយាយ ទៅ ភ្នំ ធំ ថា សូម ឲ្យ រលំ មក លើ យើង វិញ ហើយ ទៅ ភ្នំ តូច ថា សូម គ្រប មក លើ យើង ចុះ 31ព្រោះ បើ គេ ធ្វើ ការ ទាំង នេះ ដល់ ដើម ឈើ ស្រស់ នោះ តើ នឹង កើត អ្វី ដល់ ដើម ឈើ ស្ងួត វិញ។ 32គេ ក៏ នាំ ចោរ កំណាច២ នាក់ ទៅ សំឡាប់ ជា មួយ នឹង ទ្រង់ ដែរ 33កាល មក ដល់ កន្លែង ដែល ហៅ ថា ភ្នំ លលាដ ក្បាល ហើយ គេ ឆ្កាង ទ្រង់ នៅ ទី នោះ ព្រម ទាំង ចោរ កំណាច ផង ម្នាក់ ខាង ស្តាំ ម្នាក់ ខាង ឆ្វេង ទ្រង់ 34ឯ ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល ថា ឱ ព្រះ‌វរ‌បិតា អើយ សូម អត់ ទោស ដល់ អ្នក ទាំង នេះ ផង ដ្បិត គេ មិន ដឹង ជា គេ ធ្វើ អ្វី ទេ គេ ក៏ នាំ គ្នា ធ្វើ ឆ្នោត ចាប់ ព្រះ‌ពស្ត្រ ទ្រង់ ចែក គ្នា 35ឯ បណ្តា‌ជន ដែល ឈរ មើល និង ពួក នាម៉ឺន ដែល ឈរ ជា មួយ ក៏ បន្តុះ ទ្រង់ ថា វា បាន ជួយ សង្គ្រោះ មនុស្ស ឯ ទៀត បើ វា ជា ព្រះ‌គ្រីស្ទ ជា អ្នក រើស តាំង របស់ ព្រះ មែន នោះ ឲ្យ វា ជួយ សង្គ្រោះ ខ្លួន វា ទៅ 36ពួក ទាហាន ក៏ បង្អាប់ ទ្រង់ ដែរ ហើយ គេ យក ទឹក‌ខ្មេះ ចូល ទៅ ជិត ថ្វាយ ទ្រង់ ដោយ ថា 37បើ ឯង ជា ស្តេច សាសន៍ យូដា មែន ចូរ ជួយ សង្គ្រោះ ខ្លួន ចុះ 38ហើយ នៅ ពី លើ ទ្រង់ មាន អក្សរ ជា ភាសា ក្រេក ឡាតាំង និង ហេព្រើរ ថា «នេះ ជា ស្តេច សាសន៍ យូដា»។ 39រីឯ ចោរ កំណាច ម្នាក់ ដែល ជាប់ ព្យួរ វា ប្រមាថ មើល‌ងាយ ដល់ ទ្រង់ ថា បើ ឯង ជា ព្រះ‌គ្រីស្ទ ពិត នោះ ចូរ ជួយ សង្គ្រោះ ខ្លួន ឯង ហើយ និង យើង ផង 40ប៉ុន្តែ ម្នាក់ ទៀត ឆ្លើយ បន្ទោស វា ថា តើ ឯង មិន ខ្លាច ព្រះ ទេ ឬ អី ដ្បិត ឯង ក៏ ជាប់ ទោស ដូច គ្នា 41គេ ធ្វើ ទោស យើង ត្រូវ ហើយ ដ្បិត យើង ត្រូវ ទោស ចំពោះ ការ ដែល យើង បាន ប្រព្រឹត្ត ប៉ុន្តែ ព្រះ‌អង្គ នេះ មិន បាន ធ្វើ ខុស អ្វី សោះ 42រួច អ្នក នោះ ទូល ព្រះ‌យេស៊ូវ ថា ព្រះ‌អម្ចាស់ អើយ កាល ណា ចូល ទៅ ក្នុង នគរ ទ្រង់ សូម នឹក ចាំ ពី ទូល‌បង្គំ ផង 43ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ ថា ខ្ញុំ ប្រាប់ អ្នក ជា ប្រាកដ ថា ថ្ងៃ នេះ អ្នក នឹង នៅ ក្នុង ស្ថាន‌បរម‌សុខ ជា មួយ នឹង ខ្ញុំ ដែរ។ 44ពេល នោះ ប្រហែល ជា ថ្ងៃ ត្រង់ ហើយ ស្រាប់ តែ កើត មាន ងងឹត នៅ គ្រប ពេញ លើ ផែន‌ដី ដរាប ដល់ ម៉ោង ៣ រសៀល 45ថ្ងៃ ត្រឡប់ ទៅ ងងឹត ហើយ វាំង‌នន ក្នុង ព្រះ‌វិហារ ក៏ រហែក ចំ ពាក់ កណ្តាល 46នោះ ព្រះ‌យេស៊ូវ ស្រែក ឡើង ជា ខ្លាំង ថា ឱ ព្រះ‌វរ‌បិតា អើយ ទូល‌បង្គំ សូម ប្រគល់ វិញ្ញាណ ដល់ ព្រះ‌ហស្ត ទ្រង់ វិញ កាល មាន ព្រះ‌បន្ទូល ពាក្យ ទាំង នេះ រួច ហើយ នោះ ទ្រង់ ផុត ដង្ហើម ទៅ។ 47កាល មេ ទ័ព បាន ឃើញ ការ ដែល កើត មក នោះ ក៏ ពោល សរសើរ ដល់ ព្រះ ហើយ ថា មនុស្ស នេះ សុចរិត ពិត មែន 48ឯ បណ្តា មនុស្ស ទាំង ហ្វូង ដែល ប្រជុំ គ្នា មើល ការ នោះ កាល គេ បាន ឃើញ ការ ដែល កើត ឡើង ដូច្នោះ ក៏ វិល ទៅ វិញ ទាំង គក់ ដើម ទ្រូង បណ្តើរ 49ឯ ពួក អ្នក ដែល ស្គាល់ ទ្រង់ និង ពួក ស្រីៗ ដែល តាម ទ្រង់ មក ពី ស្រុក កាលី‌ឡេ គេ ក៏ ឈរ មើល ពី ចំងាយ។ 50ហើយ មើល មាន មនុស្ស ម្នាក់ ឈ្មោះ យ៉ូសែប ជា ពួក ក្រុម‌ជំនុំ ជា មនុស្ស ល្អ ត្រឹម ត្រូវ សុចរិត 51(លោក នេះ មិន បាន ចូល ដៃ ចូល គំនិត ជា មួយ នឹង គេ ទេ) លោក នៅ ឯ អើរី‌ម៉ាថេ ជា ភូមិ សាសន៍ យូដា ហើយ ក៏ រង់‌ចាំ នគរ ព្រះ ដែរ 52លោក ទៅ ឯ ពីឡាត់ ដើម្បី នឹង សូម ព្រះ‌សព ព្រះ‌យេស៊ូវ 53កាល បាន យក ព្រះ‌សព ចុះ មក ហើយ នោះ ក៏ រុំ នឹង សំពត់ ទេស‌ឯក នាំ ទៅ បញ្ចុះ ក្នុង ផ្នូរ ដាប់ ក្នុង ថ្ម ដែល មិន ទាន់ មាន បញ្ចុះ ខ្មោច ណា នៅ ឡើយ 54ថ្ងៃ នោះ ជា ថ្ងៃ រៀប‌ចំ ហៀប នឹង ចូល ថ្ងៃ ឈប់ សំរាក ហើយ។ 55ឯ ពួក ស្រីៗ ដែល មក ពី ស្រុក កាលី‌ឡេ ជា មួយ នឹង ទ្រង់ គេ ក៏ តាម ទៅ ឃើញ ផ្នូរ និង សណ្ឋាន ដែល គេ បញ្ចុះ ព្រះ‌សព ទ្រង់ ដែរ 56រួច គេ វិល ទៅ វិញ រៀប គ្រឿង ក្រអូប និង ប្រេង អប់ តែ គេ ឈប់ នៅ ថ្ងៃ ឈប់ សំរាក តាម បញ្ញត្ត សិន។


Copyright
Learn More

will be added

X\