Luke - លូកា 21

1នោះ ទ្រង់ ក្រឡេក ព្រះ‌នេត្រ ទត ទៅ ឃើញ ពួក អ្នក មាន កំពុង តែ ដាក់ ប្រាក់ ដង្វាយ ក្នុង ឃ្លាំង 2ទ្រង់ ក៏ ឃើញ ស្រី មេម៉ាយ ក្រ ម្នាក់ ដាក់ ថ្វាយ តែ ២ ស្លឹង គត់ 3រួច ទ្រង់ មាន ព្រះ‌បន្ទូល ថា ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា ស្រី មេម៉ាយ ទ័ល‌ក្រ នេះ បាន ដាក់ ដង្វាយ លើស ជាង គេ ទាំង អស់ 4ដ្បិត អ្នក ទាំង នោះ សុទ្ធ តែ យក ពី របស់ សំណល់ ខ្លួន មក ថ្វាយ តែ ឯ ស្ត្រី នេះ នាង បាន យក ពី សេចក្តី កំសត់ របស់ ខ្លួន មក ថ្វាយ វិញ គឺ នាង បាន ថ្វាយ របស់ ទាំង ប៉ុន្មាន ដែល មាន សំរាប់ នឹង ចិញ្ចឹម ជីវិត ខ្លួន ផង។ 5កាល អ្នក ខ្លះ កំពុង តែ និយាយ ពី ព្រះ‌វិហារ ដែល ធ្វើ នឹង ថ្ម យ៉ាង ល្អ ហើយ តាក់‌តែង ដោយ ដង្វាយ ទាំង ប៉ុន្មាន នោះ ទ្រង់ មាន ព្រះ‌បន្ទូល ថា 6ឯ របស់ ទាំង នេះ ដែល អ្នក រាល់ គ្នា កំពុង តែ មើល នោះ នឹង មាន ថ្ងៃ មក ដល់ ដែល នឹង គ្មាន ថ្ម នៅ ត្រួត លើ ថ្ម ទៀត ឥត ត្រូវ ទំលាក់ ចុះ នោះ ទេ 7នោះ គេ ទូល សួរ ទ្រង់ ថា លោក គ្រូ តើ កាល ណា ការ ទាំង នេះ នឹង កើត ឡើង តើ មាន ទី សំគាល់ ណា ឲ្យ ដឹង ក្នុង កាល ដែល ការ ទាំង នេះ ជិត មក ដល់ 8ទ្រង់ មាន ព្រះ‌បន្ទូល ថា ចូរ ប្រយ័ត្ន ក្រែង អ្នក ណា នាំ ឲ្យ អ្នក រាល់ គ្នា វង្វេង ដ្បិត នឹង មាន មនុស្ស ជា ច្រើន យក ឈ្មោះ ខ្ញុំ មក និយាយ ថា គឺ ខ្ញុំ នេះ ហើយ ក៏ នឹង ថា វេលា ជិត ដល់ ហើយ ដូច្នេះ កុំ ឲ្យ ទៅ តាម គេ ឡើយ 9កាល ណា អ្នក រាល់ គ្នា ឮ និយាយ ពី ចំបាំង និង ចលាចល នោះ កុំ ឲ្យ ភ័យ ស្លុត ឡើយ ដ្បិត ការ ទាំង នោះ ត្រូវ តែ មក ជា មុន តែ នោះ ពុំ ទាន់ ដល់ ចុង បំផុត ជា ឆាប់ ម៉្លេះ ទេ។ 10ទ្រង់ ក៏ មាន ព្រះ‌បន្ទូល ទៅ គេ ថា សាសន៍១ នឹង លើក គ្នា ទាស់ នឹង សាសន៍១ ហើយ នគរ ១ ទាស់ នឹង នគរ ១ 11ក៏ នឹង មាន កក្រើក ដី ជា ខ្លាំង និង អំណត់ ហើយ អាសន្ន‌រោគ នៅ កន្លែង ផ្សេងៗ ទាំង មាន ហេតុ នាំ ឲ្យ ភ័យ និង ទី សំគាល់ យ៉ាង ធំ ពី លើ មេឃ ផង 12តែ មុន ការ ទាំង នោះ គេ នឹង ចាប់ អ្នក រាល់ គ្នា ធ្វើ ទុក្ខ បញ្ជូន ទៅ សាលា ប្រជុំ ហើយ ដាក់ គុក ព្រម ទាំង នាំ អ្នក រាល់ គ្នា ទៅ ចំពោះ ស្តេច និង ចៅ‌ហ្វាយ ខេត្ត ដោយ ព្រោះ ឈ្មោះ ខ្ញុំ ផង 13ប៉ុន្តែ ការ នោះ នឹង ត្រឡប់ ប្រែ ជា ឱកាស ឲ្យ អ្នក រាល់ គ្នា ធ្វើ បន្ទាល់ វិញ 14ដូច្នេះ ចូរ សំរេច ក្នុង ចិត្ត ថា អ្នក រាល់ គ្នា នឹង មិន គិត ជា មុន អំពី ពាក្យ ដែល ត្រូវ ដោះ សា ទេ 15ដ្បិត ខ្ញុំ នឹង ឲ្យ អ្នក រាល់ គ្នា មាន ថ្វី មាត់ ហើយ និង ប្រាជ្ញា វិញ ដែល ពួក អ្នក តតាំង ពុំ អាច នឹង ឆ្លើយ ឆ្លង ឬ ទទឹង ទាស់ បាន ឡើយ 16ប៉ុន្តែ ទោះ ទាំង ឪពុក ម្តាយ បង ប្អូន ញាតិ សន្តាន ហើយ មិត្រ សំឡាញ់ ក៏ នឹង បញ្ជូន អ្នក រាល់ គ្នា ហើយ នឹង សំឡាប់ អ្នក រាល់ គ្នា ខ្លះ ដែរ 17មនុស្ស ទាំង អស់ នឹង ស្អប់ អ្នក រាល់ គ្នា ដោយ ព្រោះ ឈ្មោះ ខ្ញុំ 18តែ សូម្បី សក់ ១ សរសៃ លើ ក្បាល អ្នក រាល់ គ្នា ក៏ មិន ត្រូវ វិនាស បាត់ ផង 19អ្នក រាល់ គ្នា នឹង បាន ជីវិត គង់ នៅ វិញ ដោយ មាន ចិត្ត ខ្ជាប់‌ខ្ជួន។ 20ប៉ុន្តែ កាល ណា ឃើញ ពល ទ័ព ឡោម‌ព័ទ្ធ ក្រុង យេរូ‌សា‌ឡឹម នោះ ត្រូវ ឲ្យ ដឹង ថា សេចក្តី ហិន‌វិនាស នៃ ក្រុង នោះ ជិត ដល់ ហើយ 21គ្រា នោះ ត្រូវ ឲ្យ អ្នក នៅ ស្រុក យូដា រត់ ទៅ ឯ ភ្នំ ហើយ ពួក អ្នក នៅ កណ្តាល ទី ក្រុង ត្រូវ រត់ ចេញ ឲ្យ ផុត ក៏ កុំ ឲ្យ ពួក អ្នក ដែល នៅ ស្រុក ស្រែ ចូល ទៅ ក្នុង ទី ក្រុង ឡើយ 22ដ្បិត គ្រា នោះ ជា គ្រា សង‌សឹក ដើម្បី នឹង សំរេច តាម គ្រប់ ទាំង សេចក្តី ដែល បាន ចែង ទុក មក 23ឯ ពួក ស្រីៗ ដែល មាន ផ្ទៃ ពោះ ហើយ ពួក ដែល បំបៅ កូន នៅ គ្រា នោះ នឹង វេទនា ណាស់ ដ្បិត នឹង មាន សេចក្តី វេទនា ជា ខ្លាំង នៅ ក្នុង ស្រុក ហើយ និង សេចក្តី ក្រោធ ដល់ បណ្តា‌ជន នេះ 24គេ នឹង ដួល នៅ ក្រោម មុខ ដាវ ហើយ និង ត្រូវ ដឹក‌នាំ ទៅ ជា ឈ្លើយ ដល់ អស់ ទាំង នគរ ក្រុង យេរូ‌សា‌ឡឹម នឹង ត្រូវ សាសន៍ ដទៃ ជាន់ ឈ្លី ដរាប ដល់ គ្រា របស់ សាសន៍ ដទៃ បាន សំរេច។ 25កាល ណោះ នឹង មាន ទី សំគាល់ នៅ ក្នុង ព្រះ‌អាទិត្យ ក្នុង ព្រះ‌ចន្ទ និង ក្នុង អស់ ទាំង ផ្កាយ ហើយ នៅ លើ ផែន‌ដី នឹង មាន សេចក្តី លំបាក នៅ គ្រប់ ទាំង សាសន៍ និង សេចក្តី ទ័ល គំនិត ដោយ ព្រោះ សូរ សន្ធឹក របស់ សមុទ្រ និង រលក 26មនុស្ស នឹង ស្រយុត ចិត្ត ដោយ ភ័យ ហើយ ដោយ ទន្ទឹង ចាំ ការ ដែល ត្រូវ មក លើ ផែន‌ដី ដ្បិត អស់ ទាំង អំណាច នៅ លើ មេឃ នឹង ត្រូវ កក្រើក រំពើក 27នោះ គេ នឹង ឃើញ កូន មនុស្ស មក លើ ពពក មាន ទាំង ព្រះ‌ចេស្តា និង សិរី‌ល្អ ជា ខ្លាំង 28កាល ណា ការ ទាំង នេះ ចាប់ តាំង កើត មក នោះ ឲ្យ អ្នក រាល់ គ្នា ងើប មើល ទៅ លើ ពី ព្រោះ សេចក្តី ប្រោស លោះ របស់ អ្នក រាល់ គ្នា ជិត ដល់ ហើយ។ 29រួច ទ្រង់ មាន ព្រះ‌បន្ទូល ជា ពាក្យ ប្រៀប ប្រដូច ទៅ គេ ថា ចូរ មើល ដើម ល្វា និង អស់ ទាំង ដើម ឈើ ចុះ 30កាល ណា វា លាស់ ឡើង នោះ អ្នក រាល់ គ្នា យល់ ឃើញ ដោយ ខ្លួន ឯង ថា រដូវ ក្តៅជិត ដល់ ហើយ 31កាល ណា អ្នក រាល់ គ្នា ឃើញ ការ ទាំង នេះ កើត មក នោះ ត្រូវ ដឹង ថា នគរ ព្រះ ជិត ដល់ ហើយ យ៉ាង ដូច្នោះ ដែរ 32ខ្ញុំ ក៏ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា មនុស្ស ដំណ នេះ នឹង មិន ទាន់ កន្លង ហួស បាត់ ទៅ ឡើយ ទាល់ តែ គ្រប់ ការ ទាំង នេះ បាន កើត មក 33ឯ ផ្ទៃ មេឃ និង ផែន‌ដី នោះ នឹង កន្លង បាត់ ទៅ តែ ឯ ពាក្យ ខ្ញុំ មិន ដែល កន្លង បាត់ ឡើយ។ 34ចូរ អ្នក រាល់ គ្នា ប្រយ័ត្ន ខ្លួន ក្រែង ចិត្ត អ្នក រាល់ គ្នា កំពុង តែ ផ្ទុក នូវ សេចក្តី វក់ នឹង ស៊ី ផឹក ហើយ និង សេចក្តី ខ្វល់‌ខ្វាយ នៅ ជីវិត នោះ លោ តែ ថ្ងៃ នោះ មក ដល់ អ្នក រាល់ គ្នា ភ្លាម 35ដ្បិត ថ្ងៃ នោះ នឹង មក ដូច ជា លប់ គ្រប លើ អស់ ទាំង មនុស្ស ដែល នៅ គ្រប់ លើ ផែន‌ដី 36ដូច្នេះ ចូរ ចាំ យាម ចុះ ហើយ អធិស្ឋាន ជានិច្ច ដើម្បី ឲ្យ បាន រាប់ ជា គួរ នឹង រួច ពី ការ ទាំង នេះ ដែល ត្រូវ មក ហើយ ឲ្យ បាន ឈរ នៅ មុខ កូន មនុស្ស ផង។ 37នៅ ពេល ថ្ងៃ ទ្រង់ តែង បង្រៀន ក្នុង ព្រះ‌វិហារ លុះ ដល់ ពេល យប់ ទ្រង់ តែង តែ យាង ចេញ ទៅ ស្នាក់ នៅ លើ ភ្នំ ដែល ហៅ ថា ភ្នំ ដើម អូលីវ 38ព្រលឹមៗ ឡើង បណ្តា‌ជន ក៏ មក ស្តាប់ ទ្រង់ នៅ ក្នុង ព្រះ‌វិហារ ជានិច្ច។


Copyright
Learn More

will be added

X\