Luke - លូកា 19

1លុះ ទ្រង់ បាន ចូល ទៅ ក្នុង ក្រុង យេរីខូរ ក៏ យាង កាត់ ទី ក្រុង ទៅ 2នោះ ឃើញ មាន បុរស អ្នក មាន ម្នាក់ ឈ្មោះ សាខេ ជា មេ លើ ពួក អ្នក យក ពន្ធ 3គាត់ ខំ រក មើល ព្រះ‌យេស៊ូវ ដែល ទ្រង់ មាន បែប ភាព ជា យ៉ាង ណា តែ មិន ឃើញ សោះ ដោយ ព្រោះ មាន មនុស្ស សន្ធឹក ណាស់ ហើយ គាត់ ក៏ តូច ទាប ផង 4ដូច្នេះ គាត់ រត់ ទៅ ពី ខាង មុខ ឡើង លើ ដើម ឧទុម្ពរ ឲ្យ បាន ឃើញ ទ្រង់ ព្រោះ ទ្រង់ ត្រូវ យាង មក តាម នោះ 5កាល ព្រះ‌យេស៊ូវ យាង មក ដល់ នោះ ទ្រង់ ងើប ព្រះ‌នេត្រ ឡើង ឃើញ ហើយ មាន ព្រះ‌បន្ទូល ទៅ គាត់ ថា សាខេ ចូរ អ្នក ចុះ មក ជា ប្រញាប់ ដ្បិត ថ្ងៃ នេះ ខ្ញុំ ត្រូវ ស្នាក់ នៅ ផ្ទះ អ្នក 6គាត់ ក៏ ចុះ មក ជា ប្រញាប់ ហើយ ទទួល ទ្រង់ ដោយ អំណរ 7កាល មនុស្ស ទាំង អស់ បាន ឃើញ ដូច្នោះ នោះ គេ រទូ‌រទាំ ថា លោក បាន ចូល ទៅ ស្នាក់ នៅ ក្នុង ផ្ទះ របស់ មនុស្ស មាន បាប 8ឯ សាខេ ក៏ ឈរ ទូល ទ្រង់ ថា មើល ព្រះ‌អម្ចាស់ អើយ ទូល‌បង្គំ ចែក ទ្រព្យ ទូល‌បង្គំ ពាក់ កណ្តាល ឲ្យ ដល់ មនុស្ស ក្រីក្រ ហើយ បើ ទូល‌បង្គំ បាន ហូត ពន្ធ បំបាត់ ចំពោះ អ្នក ណា នោះ ទូល‌បង្គំ នឹង សង គេ ១ ជា ៤ វិញ 9ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គាត់ ថា ថ្ងៃ នេះ សេចក្តី សង្គ្រោះ បាន មក ដល់ ផ្ទះ នេះ ហើយ ពី ព្រោះ អ្នក នេះ ជា ពូជ លោក អ័ប្រាហាំ ដែរ 10ដ្បិត កូន មនុស្ស បាន មក ដើម្បី នឹង រក ហើយ ជួយ សង្គ្រោះ ដល់ មនុស្ស បាត់‌បង់។ 11កាល គេ កំពុង តែ ស្តាប់ សេចក្តី ទាំង នោះ នៅ ឡើយ នោះ ទ្រង់ មាន ព្រះ‌បន្ទូល ជា ពាក្យ ប្រៀប ប្រដូច ១ ថែម ទៀត ដោយ ព្រោះ ជិត ដល់ ក្រុង យេរូ‌សា‌ឡឹម ហើយ គេ ក៏ ស្មាន ថា នគរ ព្រះ រៀប នឹង លេច មក ភ្លាម 12ដូច្នេះ ទ្រង់ មាន ព្រះ‌បន្ទូល ថា មាន បុរស ត្រកូល ខ្ពស់ ម្នាក់ រៀប នឹង ចេញ ទៅ ឯ ស្រុក ឆ្ងាយ ដើម្បី គ្រង រាជ្យ រួច ត្រឡប់ មក វិញ 13ក៏ ហៅ ពួក បាវ ១០ នាក់ មក ប្រគល់ ប្រាក់ ១០ ណែនដល់ គេ ដោយ ថា ចូរ ឯង រាល់ គ្នា ធ្វើ ជំនួញ ដរាប ដល់ អញ ត្រឡប់ មក វិញ 14ប៉ុន្តែ ពួក អ្នក ស្រុក របស់ លោក គេ ស្អប់ លោក ណាស់ ក៏ ចាត់ សារ ឲ្យ ទៅ តាម ក្រោយ លោក ទូល ថា យើង រាល់ គ្នា មិន ចង់ ឲ្យ មនុស្ស នេះ សោយ រាជ្យ លើ យើង ទេ 15លុះ ត្រឡប់ មក វិញ ក្រោយ ដែល បាន គ្រង រាជ្យ ហើយ នោះ ទ្រង់ បង្គាប់ ឲ្យ ហៅ ពួក បាវ ទាំង នោះ ដែល ទ្រង់ បាន ប្រគល់ ប្រាក់ ដល់ គេ ឲ្យ មក ដើម្បី ចង់ ដឹង ពី អ្នក និមួយៗ ដែល ជួញ បាន ចំណេញ ប៉ុន្មាន ម្នាក់ 16អ្នក មុន ដំបូង ក៏ មក ទូល ថា ព្រះ‌អម្ចាស់ អើយ ប្រាក់ ណែន របស់ ទ្រង់ បាន ចំណេញ ១០ ណែន ទៀត 17រួច ទ្រង់ មាន ព្រះ‌បន្ទូល ថា ប្រពៃ ហើយ បាវ ល្អ អើយ ដោយ ព្រោះ ឯង មាន ចិត្ត ស្មោះ ចំពោះ ក្នុង ការ បន្តិច បន្តួច នេះ នោះ ចូរ ឯង ត្រួត លើ ទី ក្រុង ១០ ចុះ 18អ្នក ទី ២ ក៏ មក ទូល ថា ព្រះ‌អម្ចាស់ អើយ ប្រាក់ ណែន របស់ ទ្រង់ បាន ចំណេញ ៥ ណែន ទៀត 19រួច ទ្រង់ មាន ព្រះ‌បន្ទូល ទៅ អ្នក នេះ ដែរ ថា ឯ ឯង ចូរ ឯង ត្រួត លើ ទី ក្រុង ៥ ចុះ 20អ្នក ១ ទៀត មក ទូល ថា ព្រះ‌អម្ចាស់ អើយ នេះ នែ ប្រាក់ ណែន របស់ ទ្រង់ ដែល ទូល‌បង្គំ បាន វេច ទុក ក្នុង កន្សែង 21ដ្បិត ទូល‌បង្គំ នឹក ខ្លាច ទ្រង់ ព្រោះ ទ្រង់ ជា មនុស្ស ប្រិត‌ប្រៀប ទ្រង់ លើក យក របស់ ដែល ទ្រង់ មិន បាន ដាក់ ហើយ ច្រូត ចំរូត ដែល ទ្រង់ មិន បាន សាប‌ព្រោះ 22នោះ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ អ្នក នោះ ថា បាវ អាក្រក់ អើយ អញ នឹង ជំនុំ ជំរះ ឯង តាម សំដី ឯង ចុះ បើ ឯង ដឹង ថា អញ ជា មនុស្ស ប្រិត‌ប្រៀប ទាំង លើក យក របស់ ដែល អញ មិន បាន ដាក់ ហើយ ច្រូត ចំរូត ដែល អញ មិន បាន សាប‌ព្រោះ 23ដូច្នេះ តើ ហេតុ អ្វី បាន ជា ឯង មិន បាន យក ប្រាក់ អញ នោះ ទៅ ដាក់ នៅ ឯ ផ្ទះ ចង ការ វិញ ដើម្បី ដល់ អញ ត្រឡប់ មក វិញ នោះ អញ នឹង បាន ទាំង ដើម ទាំង ការ ផង 24ទ្រង់ ក៏ មាន ព្រះ‌បន្ទូល ទៅ ពួក អ្នក ដែល ឈរ នៅ មុខ លោក ថា ចូរ ដក យក ប្រាក់ ១ ណែន ពី វា ចេញ ហើយ ឲ្យ ដល់ អ្នក ដែល មាន ១០ ណែន វិញ 25(អ្នក ទាំង នោះ ទូល ទ្រង់ ថា ព្រះ‌អម្ចាស់ អើយ អ្នក នោះ មាន ១០ ណែន ហើយ) 26ដ្បិត អញ ប្រាប់ ឯង រាល់ គ្នា ថា គេ នឹង ឲ្យ ដល់ អស់ អ្នក ណា ដែល មាន តែ អ្នក ណា ដែល គ្មាន នោះ គេ នឹង ហូត យក ទាំង របស់ ដែល អ្នក នោះ មាន ចេញ ផង 27មួយ ទៀត ឯ ពួក ខ្មាំង‌សត្រូវ ដែល មិន ចង់ ឲ្យ អញ សោយ រាជ្យ លើ គេ នោះ ចូរ នាំ គេ មក សំឡាប់ ទាំង អស់ នៅ មុខ អញ នេះ វិញ។ 28លុះ ទ្រង់ មាន ព្រះ‌បន្ទូល សេចក្តី ទាំង នេះ រួច ហើយ នោះ ទ្រង់ យាង ទៅ ខាង មុខ ឡើង សំដៅ ទៅ ឯ ក្រុង យេរូ‌សា‌ឡឹម 29កាល យាង ទៅ ជិត ដល់ ភូមិ បេត‌ផាសេ និង ភូមិ បេថានី នៅ ក្បែរ ភ្នំ ដែល ហៅ ថា ភ្នំ ដើម អូលីវ ហើយ នោះ ទ្រង់ ចាត់ សិស្ស ២ នាក់ ឲ្យ ទៅ ដោយ ថា 30ត្រូវ ចូល ទៅ ក្នុង ភូមិ នៅ ខាង មុខ នុ៎ះ កាល ណា ចូល ដល់ ហើយ នោះ នឹង ឃើញ កូន លា ១ គេ ចង ទុក ដែល មិន ទាន់ មាន អ្នក ណា ជិះ នៅ ឡើយ ចូរ ស្រាយ វា ដឹក‌នាំ មក 31បើ អ្នក ណា សួរ អ្នក ថា ស្រាយ វា ធ្វើ អី នោះ ត្រូវ ឆ្លើយ ថា ពី ព្រោះ ព្រះ‌អម្ចាស់ ទ្រង់ ត្រូវ ការ នឹង វា 32ពួក អ្នក ដែល ទ្រង់ បាន ចាត់ នោះ ក៏ ទៅ ឃើញ មាន ដូច ជា ទ្រង់ ប្រាប់ 33កំពុង ដែល គេ ស្រាយ កូន លា ម្ចាស់ វា ក៏ សួរ ថា អ្នក ស្រាយ វា ធ្វើ អី 34គេ ឆ្លើយ ថា ព្រះ‌អម្ចាស់ ទ្រង់ ត្រូវ ការ នឹង វា 35រួច គេ ដឹក វា ទៅ ថ្វាយ ព្រះ‌យេស៊ូវ ក៏ ក្រាល អាវ គេ លើ ខ្នង ហើយ ថ្វាយ ទ្រង់ គង់ 36កំពុង ដែល ទ្រង់ យាង ទៅ គេ ក៏ នាំ គ្នា យក អាវ របស់ ខ្លួន ក្រាល តាម ផ្លូវ 37លុះ ទ្រង់ យាង ជិត ដល់ ហើយ គឺ ត្រង់ ផ្លូវ ចុះ ពី ភ្នំ ដើម អូលីវ មក នោះ ពួក សិស្ស ទ្រង់ ទាំង ហ្វូង ចាប់ តាំង មាន សេចក្តី រីក‌រាយ ក៏ ពោល សរសើរ ដល់ ព្រះ ដោយ សំឡេង យ៉ាង ខ្លាំង ដោយ ព្រោះ អស់ ទាំង ការ ឫទ្ធិ‌បារមី ដែល គេ បាន ឃើញ នោះ 38គឺ ពោល ថា ស្តេច ដែល យាង មក ដោយ នូវ ព្រះ‌នាម ព្រះ‌អម្ចាស់ ទ្រង់ ប្រកប ដោយ ព្រះ‌ពរ សូម ឲ្យ បាន សេចក្តី ក្សេម‌ក្សាន្ត នៅ ស្ថាន‌សួគ៌ និង សិរី‌ល្អ នៅ ស្ថាន ដ៏ ខ្ពស់ បំផុត 39នោះ ពួក ផារី‌ស៊ី ខ្លះ ដែល នៅ ក្នុង បណ្តា មនុស្ស គេ ទូល ទ្រង់ ថា លោក គ្រូ ត្រូវ ស្តី បន្ទោស ដល់ ពួក សិស្ស លោក ផង 40តែ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ថា ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា បើ អ្នក ទាំង នេះ នៅ ស្ងៀម នោះ ថ្ម នឹង ស្រែក ឡើង វិញ។ 41កាល ទ្រង់ យាង ទៅ បង្កើយ នឹង ឃើញ ទី ក្រុង ហើយ នោះ ក៏ ទ្រង់ ព្រះ‌កន្សែង នឹង ក្រុង នោះ ថា 42ឱ ឯង ឯង អើយ នៅ ថ្ងៃ របស់ ឯង នេះ គួរ ណាស់ តែ ឯង បាន ស្គាល់ សេចក្តី ដែល សំរាប់ ឲ្យ ឯង បាន សុខ‌សាន្ត ទៅ អេះ ប៉ុន្តែ ឥឡូវ នេះ សេចក្តី ទាំង នោះ បាន កំបាំង នឹង ភ្នែក ឯង ហើយ 43ដ្បិត នឹង មាន ថ្ងៃ មក ដល់ ដែល ពួក ខ្មាំង‌សត្រូវ ឯង នឹង ធ្វើ បន្ទាយ នៅ ជុំ‌វិញ ឯង ព្រម ទាំង ឡោម‌ព័ទ្ធ ហើយ បិទ ផ្លូវ គ្រប់ ទិស 44គេ នឹង ពង្រាប ឯង ឲ្យ ស្មើ នឹង ដី ព្រម ទាំង កូន ចៅ ដែល មាន ក្នុង ឯង ផង ឥត ទុក ថ្ម ណា មួយ ឲ្យ នៅ ត្រួត លើ ថ្ម ណា នៅ ក្នុង ឯង ឡើយ ពី ព្រោះ ឯង មិន បាន ស្គាល់ ពេល ដែល ព្រះ យាង មក ប្រោស ឯង សោះ។ 45កាល ទ្រង់ យាង ចូល ដល់ ក្នុង ព្រះ‌វិហារ ហើយ នោះ ទ្រង់ ចាប់ តាំង ដេញ ពួក អ្នក ដែល លក់ ដូរ ចេញ 46ដោយ ព្រះ‌បន្ទូល ថា មាន សេចក្តី ចែង ទុក មក ថា «ដំណាក់ អញ ជា ទី សំរាប់ អធិស្ឋាន» តែ អ្នក រាល់ គ្នា បាន យក ធ្វើ ជា រោង ចោរវិញ 47ទ្រង់ ក៏ បង្រៀន ក្នុង ព្រះ‌វិហារ រាល់ តែ ថ្ងៃ តែ ពួក សង្គ្រាជ ពួក អាចារ្យ នឹង ពួក អ្នក ធំ ក្នុង បណ្តា‌ជន គេ ខំ ស្វែង រក ឱកាស នឹង បំផ្លាញ ទ្រង់ ចេញ 48តែ រក ហេតុ អ្វី មិន បាន សោះ ពី ព្រោះ បណ្តា‌ជន កំពុង ប្រុង ស្តាប់ ទ្រង់ ណាស់។


Copyright
Learn More

will be added

X\