Luke - លូកា 18

1នោះ ព្រះ‌អម្ចាស់ ទ្រង់ មាន ព្រះ‌បន្ទូល ជា ពាក្យ ប្រៀប ប្រដូច ទៅ គេ ដើម្បី នឹង បង្ហាញ ថា ត្រូវ តែ អធិស្ឋាន ជានិច្ច ឥត រសាយ ចិត្ត ឡើយ 2ទ្រង់ មាន ព្រះ‌បន្ទូល ថា នៅ ក្នុង ក្រុង ១ មាន ចៅ‌ក្រម ម្នាក់ ដែល មិន កោត‌ខ្លាច ដល់ ព្រះ ក៏ មិន ព្រម ញញើត ចំពោះ មនុស្ស ណា ផង 3ហើយ មាន ស្ត្រី មេម៉ាយ ម្នាក់ នៅ ក្នុង ក្រុង នោះ ដែរ នាង ចេះ តែ មក និយាយ នឹង លោក នោះ ថា សូម លោក កាត់ ទោស ដល់ ខ្មាំង‌សត្រូវ ឲ្យ ខ្ញុំ ផង 4តែ លោក មិន ទទួល ព្រម ជា យូរ ក្រែល ហើយ លុះ ក្រោយ មក ក៏ គិត ក្នុង ចិត្ត ថា ទោះ បើ អញ មិន ខ្លាច ដល់ ព្រះ ឬ ព្រឹម ញញើត ចំពោះ មនុស្ស ណា ក៏ ដោយ 5គង់ តែ អញ នឹង ជំនុំ ជំរះ ឲ្យ ស្ត្រី មេម៉ាយ នេះ ជា មិន ខាន ដោយ ព្រោះ នាង នាំ ឲ្យ រំខាន ចិត្ត អញ ខ្លាំង ណាស់ ក្រែង នាង ចេះ តែ មក រំអុក ជានិច្ច ដូច្នេះ ទៅ នឹង នាំ ឲ្យ អញ ពិបាក ចិត្ត ទៅ ទៀត 6នោះ ទ្រង់ មាន ព្រះ‌បន្ទូល ថា ចូរ ពិចារណា សេចក្តី ដែល ចៅ‌ក្រម ទុច្ចរិត នោះ និយាយ ចុះ 7ចំណែក ព្រះ វិញ ដែល ទ្រង់ មាន ព្រះ‌ហឫ‌ទ័យ អត់‌ធ្មត់ ដល់ ពួក រើស តាំង របស់ ទ្រង់ ដែល គេ អំពាវ‌នាវ រក ទ្រង់ ទាំង យប់ ទាំង ថ្ងៃ នោះ តើ ទ្រង់ មិន សង‌សឹក ជំនួស គេ ដែរ ទេ ឬ អី 8ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា ទ្រង់ នឹង សង‌សឹក ជំនួស អ្នក ទាំង នោះ ជា ប្រញាប់ មិន ខាន ប៉ុន្តែ កាល ណា កូន មនុស្ស នឹង មក តើ នឹង ឃើញ នៅ មាន សេចក្តី ជំនឿ នៅ ផែន‌ដី ដែរ ឬ ដូច ម្តេច។ 9ឯ ពួក អ្នក ខ្លះ ដែល ទុក ចិត្ត នឹង ខ្លួន គេ ថា គេ សុចរិត ហើយ ក៏ មើល‌ងាយ ដល់ មនុស្ស ឯ ទៀត ផង នោះ ទ្រង់ មាន ព្រះ‌បន្ទូល ជា ពាក្យ ប្រៀប ប្រដូច នេះ ថា 10មាន បុរស ២ នាក់ ឡើង ទៅ អធិស្ឋាន ក្នុង ព្រះ‌វិហារ មួយ ជា ពួក ផារី‌ស៊ី មួយ ទៀត ជា អ្នក យក ពន្ធ 11អ្នក ផារី‌ស៊ី ក៏ ឈរ តាំង អធិស្ឋាន តែ ម្នាក់ ឯង ដូច្នេះ ថា ឱ ព្រះ‌អង្គ អើយ ទូល‌បង្គំ អរ ព្រះ‌គុណ ដល់ ទ្រង់ ព្រោះ ទូល‌បង្គំ មិន ដូច ជា មនុស្ស ឯ ទៀត ដែល ជា មនុស្ស ប្លន់ ទុច្ចរិត ហើយ កំផិត ឬ ដូច ជា អ្នក យក ពន្ធ នេះ ទេ 12ទូល‌បង្គំ តម ក្នុង ១ អាទិត្យ ២ ដង ហើយ ក៏ ថ្វាយ ១ ភាគ ក្នុង ១០ ពី របស់ ទាំង អម្បាលម៉ាន ដែល ទូល‌បង្គំ បាន ចំណេញ ផង 13ឯ អ្នក យក ពន្ធ គាត់ ឈរ នៅ ទី ឆ្ងាយ មិន ទាំង ងើប មើល ទៅ លើ មេឃ ផង ក៏ គក់ ដើម ទ្រូង ទូល ថា ឱ ព្រះ‌អង្គ អើយ សូម ទ្រង់ មេត្តា អត់ ទោស ដល់ ទូល‌បង្គំ ដែល ជា អ្នក មាន បាប ផង 14ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា កាល ចុះ ទៅ ដល់ ផ្ទះ អ្នក នេះ បាន រាប់ ជា សុចរិត ជា ជាង អ្នក ១ នោះ ដ្បិត អស់ អ្នក ណា ដែល ដំកើង ខ្លួន នោះ នឹង ត្រូវ បន្ទាប វិញ ហើយ អ្នក ណា ដែល បន្ទាប ខ្លួន នោះ នឹង បាន ដំកើង ឡើង។ 15មាន គេ នាំ កូន តូចៗ មក ឯ ព្រះ‌យេស៊ូវ ដែរ ដើម្បី ឲ្យ ទ្រង់ បាន ពាល់ វា តែ កាល ពួក សិស្ស បាន ឃើញ នោះ ក៏ បន្ទោស ដល់ គេ 16ប៉ុន្តែ ទ្រង់ ហៅ ពួក សិស្ស មក មាន ព្រះ‌បន្ទូល ថា ទុក ឲ្យ កូន តូច មក ឯ ខ្ញុំ ឯ ណេះ កុំ ឃាត់ វា ឡើយ ព្រោះ នគរ ព្រះ មាន សុទ្ធ តែ មនុស្ស ដូច វា រាល់ គ្នា ដែរ 17ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា អ្នក ណា ដែល មិន ទទួល នគរ ព្រះ ដូច ជា កូន តូចៗ នោះ មិន បាន ចូល ទៅ ក្នុង នគរ នោះ ឡើយ។ 18មាន នាម៉ឺន ម្នាក់ ទូល សួរ ទ្រង់ ថា ឱ លោក គ្រូ ល្អ អើយ តើ ត្រូវ ឲ្យ ខ្ញុំ ធ្វើ ដូច ម្តេច ឲ្យ បាន ជីវិត រស់ អស់ កល្ប ជានិច្ច 19ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល តប ថា ហេតុ អ្វី បាន ជា អ្នក ហៅ ខ្ញុំ ថា ល្អ ដូច្នេះ គ្មាន អ្នក ណា ល្អ ឡើយ មាន តែ មួយ ប៉ុណ្ណោះ គឺ ជា ព្រះ 20អ្នក បាន ស្គាល់ បញ្ញត្ត ទាំង ប៉ុន្មាន ហើយ ដែល ថា «កុំ ឲ្យ ផិត ឲ្យ សោះ កុំ ឲ្យ សំឡាប់ មនុស្ស ឲ្យ សោះ កុំ ឲ្យ លួច ឲ្យ សោះ កុំ ឲ្យ ធ្វើ ជា ទី បន្ទាល់ ក្លែង ឲ្យ សោះ ចូរ គោរព ប្រតិ‌បត្តិ ដល់ ឪពុក ម្តាយ» 21តែ គាត់ ទូល ឆ្លើយ ថា ខ្ញុំ បាន កាន់ តាម សេចក្តី ទាំង នេះ តាំង តែ ពី ក្មេង មក ហើយ 22កាល ព្រះ‌យេស៊ូវ បាន ឮ ដូច្នោះ នោះ ក៏ មាន ព្រះ‌បន្ទូល ទៅ គាត់ ថា អ្នក នៅ ខ្វះ សេចក្តី ១ ទៀត ដូច្នេះ ចូរ ទៅ លក់ របស់ ទ្រព្យ អ្នក ទាំង ប៉ុន្មាន ចែក ទាន ឲ្យ ដល់ ពួក អ្នក ក្រីក្រ ទៅ នោះ អ្នក នឹង បាន ទ្រព្យ‌សម្បត្តិ នៅ លើ ស្ថាន‌សួគ៌ វិញ រួច ចូរ មក តាម ខ្ញុំ ចុះ 23កាល គាត់ បាន ឮ សេចក្តី ទាំង នេះ ហើយ នោះ ក៏ កើត មាន ចិត្ត ព្រួយ ជា ខ្លាំង ព្រោះ គាត់ មាន សម្បត្តិ ទ្រព្យ ច្រើន ណាស់។ 24ព្រះ‌យេស៊ូវ ក៏ ឃើញ ថា គាត់ កើត មាន ចិត្ត ព្រួយ បាន ជា ទ្រង់ មាន ព្រះ‌បន្ទូល ថា មនុស្ស អ្នក មាន ចូល ទៅ ក្នុង នគរ ព្រះ ពិបាក ណាស់ 25ដ្បិត ដែល សត្វ អូដ្ឋ នឹង ចូល ទៅ តាម ប្រហោង ម្ជុល នោះ ងាយ ជា ជាង អ្នក មាន ចូល ទៅ ក្នុង នគរ ព្រះ ទៅ ទៀត 26ពួក អ្នក ដែល ឮ ក៏ ទូល សួរ ថា ដូច្នេះ តើ អ្នក ណា អាច នឹង បាន សង្គ្រោះ 27ទ្រង់ មាន ព្រះ‌បន្ទូល ថា ការ ដែល មនុស្ស ធ្វើ មិន កើត នោះ ព្រះ ទ្រង់ អាច នឹង ធ្វើ កើត ទាំង អស់ 28នោះ ពេត្រុស ទូល ថា មើល យើង ខ្ញុំ បាន លះ ចោល ទាំង អស់ មក តាម ទ្រង់ ហើយ 29ទ្រង់ មាន ព្រះ‌បន្ទូល ទៅ ពួក សិស្ស ថា ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា គ្មាន អ្នក ណា ដែល លះ ចោល ផ្ទះ‌សំបែង ឪពុក ម្តាយ បង ប្អូន ឬ ប្រពន្ធ កូន ដោយ យល់ ដល់ នគរ ព្រះ 30ឥត បាន ចំរើន កាន់ តែ ច្រើន ឡើង ក្នុង សម័យ នេះ នោះ ឡើយ ហើយ លុះ ដល់ បរ‌លោក នាយ ក៏ នឹង បាន ជីវិត រស់ អស់ កល្ប ជានិច្ច ថែម ទៀត ផង។ 31ទ្រង់ ក៏ យក ពួក ១២ នាក់ មក មាន ព្រះ‌បន្ទូល ថា មើល យើង រាល់ គ្នា នឹង ឡើង ទៅ ឯ ក្រុង យេរូ‌សា‌ឡឹម នោះ គ្រប់ សេចក្តី ដែល ពួក ហោរា បាន ចែង ទុក ពី កូន មនុស្ស នឹង បាន សំរេច ពិត 32ដ្បិត គេ នឹង បញ្ជូន លោក ទៅ ពួក សាសន៍ ដទៃ គេ នឹង សើច ចំអក ឲ្យ ត្មះ‌តិះ‌ដៀល ហើយ ស្តោះ ដាក់ លោក 33រួច កាល គេ បាន វាយ នឹង រំពាត់ ហើយ នោះ គេ នឹង សំឡាប់ លោក បង់ តែ ក្រោយ ៣ ថ្ងៃ មក លោក នឹង រស់ ឡើង វិញ 34តែ ពួក  សាវក មិន បាន យល់ សេចក្តី ទាំង នោះ សោះ ពាក្យ នោះ ជា ពាក្យ លាក់ កំបាំង ដល់ គេ ហើយ គេ មិន បាន យល់ ជា ថា ដូច ម្តេច ទេ។ 35កាល ជិត ដល់ ក្រុង យេរីខូរ ហើយ នោះ មាន មនុស្ស ខ្វាក់ ម្នាក់ អង្គុយ សូម ទាន នៅ មាត់ ផ្លូវ 36គាត់ ឮ សូរ សន្ធឹក មនុស្ស ទាំង ហ្វូង ដែល ដើរ តាម នោះ ក៏ សួរ គេ ថា តើ មាន ការ អ្វី 37គេ ប្រាប់ គាត់ ថា គឺ ព្រះ‌យេស៊ូវ ពី ស្រុក ណាសា‌រ៉ែត ទ្រង់ យាង មក 38រួច គាត់ ស្រែក ឡើង ថា ឱ ព្រះ‌យេស៊ូវ ជា ព្រះ‌វង្ស ហ្លួង ដាវីឌ អើយ សូម អាណិត មេត្តា ដល់ ទូល‌បង្គំ ផង 39ឯ ពួក អ្នក ដែល ដើរ មុន គេ កំហែង គាត់ ឲ្យ នៅ ស្ងៀម តែ គាត់ ស្រែក រឹត តែ ខ្លាំង ឡើង ថា ឱ ព្រះ‌វង្ស ហ្លួង ដាវីឌ អើយ សូម អាណិត មេត្តា ដល់ ទូល‌បង្គំ ផង 40នោះ ព្រះ‌យេស៊ូវ ទ្រង់ ក៏ ឈប់ ហើយ បង្គាប់ ឲ្យ គេ នាំ គាត់ មក កាល គាត់ មក ជិត ហើយ នោះ ទ្រង់ មាន ព្រះ‌បន្ទូល សួរ ថា 41តើ ចង់ ឲ្យ ខ្ញុំ ធ្វើ អ្វី ឲ្យ អ្នក គាត់ ទូល ថា ឱ ព្រះ‌អម្ចាស់ អើយ សូម ឲ្យ ភ្នែក ទូល‌បង្គំ បាន ភ្លឺ ឡើង 42ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ គាត់ ថា ឲ្យ ភ្លឺ ចុះ សេចក្តី ជំនឿ អ្នក បាន ជួយ សង្គ្រោះ អ្នក ហើយ 43ស្រាប់ តែ ភ្នែក គាត់ បាន ភ្លឺ ភ្លាម ហើយ គាត់ ដើរ តាម ទ្រង់ ទាំង ពណ៌នា សរសើរ‌ដំកើង ព្រះ ឯ មនុស្ស ទាំង អស់ ដែល ឃើញ ក៏ សរសើរ ដល់ ព្រះ ដែរ។


Copyright
Learn More

will be added

X\