Luke - លូកា 16

1ទ្រង់ ក៏ មាន ព្រះ‌បន្ទូល ទៅ ពួក សិស្ស ថា មាន សេដ្ឋី ម្នាក់ ដែល គេ មក ប្តឹង លោក ពី អ្នក ត្រួត ត្រា លើ របស់ ទ្រព្យ លោក ថា គាត់ ចាយ បង្ហិន បង្ហោច ទ្រព្យ‌សម្បត្តិ លោក ជា ច្រើន 2លោក ក៏ ហៅ អ្នក នោះ មក សួរ ថា តើ រឿង អ្វី ដែល អញ ឮ និយាយ ពី ឯង ចូរ រៀប រាប់ ប្រាប់ ពី ការ ឯង ត្រួត ត្រា នោះ មក មើល ពី ព្រោះ ឯង នៅ ត្រួត ត្រា ការ ទៀត ពុំ បាន ទេ 3អ្នក ដំរួត នោះ គិត ក្នុង ចិត្ត ថា តើ អញ នឹង ធ្វើ អ្វី ដ្បិត ចៅ‌ហ្វាយ អញ គិត ដក ការ ត្រួត ត្រា នេះ ពី អញ ចេញ ហើយ អញ ទៅ កាប់ ដី មិន កើត ទេ និង ទៅ សូម ទាន ក៏ ខ្មាស គេ ដែរ 4អញ ដឹង ការ ដែល អញ នឹង ធ្វើ ហើយ ដើម្បី បើ កាល ណា លោក បណ្តេញ អញ ពី ការ ត្រួត ត្រា ចេញ នោះ នឹង មាន គេ ទទួល អញ ឲ្យ ទៅ នៅ ផ្ទះ គេ មិន ខាន 5គាត់ ក៏ ហៅ ពួក កូន បំណុល របស់ ចៅ‌ហ្វាយ គាត់ មក គាត់ សួរ អ្នក ដែល មក មុន ថា តើ អ្នក ជំពាក់ ចៅ‌ហ្វាយ ខ្ញុំ ប៉ុន្មាន 6អ្នក នោះ ឆ្លើយ ថា ជំពាក់ ប្រេង ១ រយ ប៉ោត រួច គាត់ ប្រាប់ អ្នក នោះ ថា ចូរ យក សំបុត្រ អ្នក ទៅ អង្គុយ សរសេរ ដាក់ ៥០ វិញ ជា ប្រញាប់ ទៅ 7រួច គាត់ សួរ ទៅ ម្នាក់ ទៀត ថា ឯ អ្នក តើ ជំពាក់ ប៉ុន្មាន អ្នក នោះ ឆ្លើយ ថា ជំពាក់ ស្រូវ ១ រយ ហាប គាត់ ប្រាប់ អ្នក នោះ ថា ចូរ យក សំបុត្រ អ្នក ទៅ សរសេរ ដាក់ ៨០ វិញ ទៅ 8ចៅ‌ហ្វាយ ក៏ សរសើរ អ្នក ត្រួត ត្រា ទុច្ចរិត នោះ ពី ព្រោះ គាត់ បាន ប្រព្រឹត្ត ដោយ ឆ្លៀវ ឆ្លាត ដ្បិត មនុស្ស របស់ ផង លោកីយ៍ នេះ គេ មាន ប្រាជ្ញា ចំពោះ ជំនាន់ គេ ជា ជាង មនុស្ស របស់ ផង ពន្លឺ ទៅ ទៀត។ 9ខ្ញុំ ក៏ ប្រាប់ អ្នក រាល់ គ្នា ថា ចូរ ប្រើ ទ្រព្យ‌សម្បត្តិ លោកីយ៍ នេះ ឲ្យ បាន មិត្រ សំឡាញ់ ដល់ ខ្លួន ដើម្បី កាល ណា អ្នក រាល់ គ្នា ខាន នៅ នោះ នឹង មាន គេ ទទួល អ្នក រាល់ គ្នា ឲ្យ នៅ ក្នុង ទី លំនៅ ដ៏ ស្ថិត‌ស្ថេរ អស់ កល្ប ជានិច្ច វិញ 10អ្នក ណា ដែល ស្មោះ‌ត្រង់ ក្នុង ការ តូច បំផុត នោះ ក៏ ឈ្មោះ ថា ស្មោះ‌ត្រង់ ក្នុង ការ ធំ ហើយ អ្នក ណា ដែល ទុច្ចរិត ក្នុង ការ តូច បំផុត នោះ ក៏ ឈ្មោះ ថា ទុច្ចរិត ក្នុង ការ ដ៏ ធំ ដែរ 11ដូច្នេះ បើ អ្នក រាល់ គ្នា មិន ស្មោះ‌ត្រង់ ចំពោះ ទ្រព្យ‌សម្បត្តិ របស់ លោកីយ៍ ទេ តើ អ្នក ហ៊ាន ផ្ញើ សម្បត្តិ ដ៏ ពិត ទុក នឹង អ្នក រាល់ គ្នា បាន 12ហើយ បើ អ្នក រាល់ គ្នា មិន ស្មោះ‌ត្រង់ នឹង របស់ គេ ទេ តើ អ្នក ណា នឹង ហ៊ាន ឲ្យ របស់ អ្វី ដាច់ ជា របស់ ផង អ្នក បាន 13គ្មាន បាវ ណា ដែល បំរើ ចៅ‌ហ្វាយ ២ បាន ទេ ពី ព្រោះ បាវ នោះ នឹង ស្អប់ ១ ស្រឡាញ់ ១ ឬ នឹង កាន់ ខាង ១ ហើយ មើល‌ងាយ ១ ដូច្នេះ អ្នក រាល់ គ្នា ក៏ បំរើ ព្រះ ផង ទ្រព្យ‌សម្បត្តិ ផង ពុំ បាន ដែរ។ 14ឯ ពួក ផារី‌ស៊ី ដែល ជា ពួក អ្នក មាន ចិត្ត លោភ គេ ក៏ បាន ស្តាប់ គ្រប់ សេចក្តី ទាំង នោះ ដែរ ហើយ គេ ចំអក ឲ្យ ទ្រង់ 15នោះ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ថា អ្នក រាល់ គ្នា ជា ពួក ដែល សំដែង ខ្លួន ជា សុចរិត នៅ ចំពោះ មុខ មនុស្ស តែ ព្រះ ទ្រង់ ជ្រាប ចិត្ត អ្នក រាល់ គ្នា ហើយ ដ្បិត របស់ ណា ដែល មនុស្ស គាប់ ចិត្ត រាប់ អាន ជា ច្រើន នោះ ជា ទី ស្អប់ ខ្ពើម នៅ ចំពោះ ព្រះ វិញ 16មាន ក្រឹត្យ‌វិន័យ និង ទំនាយ នៃ ពួក ហោរា ដរាប មក ដល់ យ៉ូហាន តាំង ពី នោះ មក គេ បាន ផ្សាយ ដំណឹង ពី នគរ ព្រះ ទួទៅ ហើយ មនុស្ស ទាំង អស់ កំពុង តែ ខំ ប្រឹង ចូល 17ប៉ុន្តែ ដែល ផ្ទៃ មេឃ និង ផែន‌ដី បាត់ ទៅ នោះ ងាយ ជា ជាង បាត់ ក្បៀស ១ ក្នុង ក្រឹត្យ‌វិន័យ ទៅ ទៀត។ 18អស់ អ្នក ណា ដែល លែង ប្រពន្ធ ទៅ យក ១ ទៀត នោះ ឈ្មោះ ថា ប្រព្រឹត្ត អំពើ កំផិត ហើយ អស់ អ្នក ណា ដែល យក ស្ត្រី ប្តី លែង នោះ ក៏ ឈ្មោះ ថា ប្រព្រឹត្ត សេចក្តី កំផិត ដែរ។ 19មាន បុរស ម្នាក់ មាន ទ្រព្យ‌សម្បត្តិ ច្រើន គាត់ ស្លៀក‌ពាក់ សំពត់ ពណ៌ ស្វាយ នឹង សំពត់ ទេស‌ឯក យ៉ាង ម៉ដ្ត តែង តែ ស៊ី លៀង ដ៏ ឧត្តម ប្រសើរ រាល់ តែ ថ្ងៃ 20ក៏ មាន បុរស ក្រ ម្នាក់ ឈ្មោះ ឡាសារ កើត ដំបៅ ពេញ ទាំង ខ្លួន គេ នាំ យក មក ផ្តេក នៅ មាត់ ទ្វារ របស់ អ្នក មាន នោះ 21គាត់ មាន ប្រាថ្នា ចង់ ចំអែត ពោះ ដោយ ចំណិត ដែល ធ្លាក់ ចុះ ពី តុ អ្នក មាន មក ណាស់ ក៏ មាន ឆ្កែ មក លិទ្ធ ដំបៅ គាត់ ដែរ 22ចំណេរ ក្រោយ មក អ្នក ក្រ នោះ ក៏ ស្លាប់ ទៅ ហើយ ពួក ទេវតា នាំ យក គាត់ ទៅ ដាក់ នៅ ស្ថាន‌បរម‌សុខ នា ដើម ទ្រូង លោក អ័ប្រាហាំ ឯ អ្នក មាន នោះ ក៏ ស្លាប់ ទៅ ដែរ ហើយ គេ នាំ យក ទៅ កប់ 23គាត់ រង ទុក្ខ វេទនា នៅ ស្ថាន ឃុំ ព្រលឹង មនុស្ស ស្លាប់ ក៏ ងើប ភ្នែក ឡើង ឃើញ លោក អ័ប្រាហាំ ពី ចំងាយ និង ឡាសារ នៅ ដើម ទ្រូង លោក 24នោះ គាត់ ស្រែក ឡើង ថា ឱ លោក អ័ប្រាហាំ ជា ឪពុក អើយ សូម អាណិត មេត្តា ខ្ញុំ ផង សូម ឲ្យ ឡាសារ មក ជ្រលក់ ចុង ម្រាម ដៃ ទៅ ក្នុង ទឹក ដាក់ លើ អណ្តាត ខ្ញុំ ឲ្យ ត្រជាក់ បាន បន្តិច ផង ដ្បិត ខ្ញុំ វេទនា នៅ ក្នុង ភ្លើង នេះ 25តែ លោក អ័ប្រាហាំ ឆ្លើយ ថា កូន អើយ ចូរ នឹក ចាំ ថា កាល ឯង នៅ រស់ នៅ ឡើយ ឯង បាន ទទួល សុទ្ធ តែ សេចក្តី ល្អ ឯ ឡាសារ គាត់ បាន តែ សេចក្តី អាក្រក់ ទេ ឥឡូវ នេះ គាត់ បាន សេចក្តី កំសាន្ត ចិត្ត វិញ ហើយ ឯង ត្រូវ វេទនា 26មួយ វិញ សោត មាន ជង្ហុក មួយ យ៉ាង ធំ តាំង នៅ ជា កណ្តាល យើង ហើយ និង ឯង រាល់ គ្នា បាន ជា អស់ អ្នក ណា ដែល ចង់ ឆ្លង ពី ទី នេះ ទៅ ឯ ឯង ឬ ពី នោះ មក ឯ យើង នោះ មិន បាន ឡើយ 27គាត់ ក៏ និយាយ ថា លោក ឪពុក អើយ បើ ដូច្នេះ សូម លោក ចាត់ ឲ្យ គាត់ ទៅ ឯ ផ្ទះ ឪពុក ខ្ញុំ បន្តិច 28ដ្បិត ខ្ញុំ មាន បង ប្អូន ៥ នាក់ សូម ឲ្យ គាត់ ទៅ ធ្វើ បន្ទាល់ ប្រាប់ គេ ផង ក្រែង លោ គេ ភ្លាត់ មក ក្នុង ស្ថាន វេទនា នេះ ដែរ 29លោក អ័ប្រាហាំ ឆ្លើយ ថា គេ មាន លោក ម៉ូសេ និង ពួក ហោរា ហើយ ចូរ ឲ្យ គេ ស្តាប់ តាម លោក ទាំង នោះ ចុះ 30តែ គាត់ ប្រកែក ថា ទេ លោក អ័ប្រាហាំ ឪពុក អើយ បើ មាន អ្នក ណា ពី ពួក មនុស្ស ស្លាប់ ទៅ ឯ គេ វិញ នោះ គេ នឹង ប្រែ ចិត្ត ជា មិន ខាន 31លោក ឆ្លើយ ទៅ ថា បើ គេ មិន ព្រម ស្តាប់ លោក ម៉ូសេ និង ពួក ហោរា ទេ នោះ ទោះ បើ មាន អ្នក ណា រស់ ពី ស្លាប់ ឡើង វិញ ក៏ ដោយ គង់ តែ គេ មិន ព្រម ជឿ ដែរ។


Copyright
Learn More

will be added

X\