Luke - លូកា 15

1អស់ ទាំង អ្នក យក ពន្ធ និង អ្នក មាន បាប គេ ក៏ ចូល មក ជិត ដើម្បី ស្តាប់ ទ្រង់ 2នោះ ពួក ផារី‌ស៊ី និង ពួក អាចារ្យ គេ ឌុក‌ដាន់ ថា អ្នក នេះ ទទួល មនុស្ស បាប ហើយ ក៏ ស៊ី ជា មួយ នឹង គេ ផង 3តែ ទ្រង់ មាន ព្រះ‌បន្ទូល ជា ពាក្យ ប្រៀប ប្រដូច នេះ ដល់ គេ ថា 4ក្នុង ពួក អ្នក រាល់ គ្នា បើ អ្នក ណា មាន ចៀម ១ រយ តែ បាត់ ១ តើ មិន ទុក ចៀម ៩៩ ឲ្យ នៅ ទី រហោ‌ស្ថាន ដើម្បី នឹង ទៅ តាម រក ចៀម ១ ដែល បាត់ ទាល់ តែ ឃើញ ទេ ឬ អី 5កាល ណា រក ឃើញ ហើយ នោះ ក៏ លើក ព្រនរ មក ដោយ អំណរ 6លុះ មក ដល់ ផ្ទះ វិញ អ្នក នោះ នឹង ហៅ ពួក សំឡាញ់ និង ពួក អ្នក ជិត ខាង មក ប្រាប់ ថា សូម អរ សប្បាយ ជា មួយ នឹង ខ្ញុំ ដ្បិត ចៀម ខ្ញុំ ដែល បាត់ នោះ ឃើញ វិញ ហើយ 7ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា នៅ ស្ថាន‌សួគ៌ នឹង មាន សេចក្តី អំណរ យ៉ាង នោះ ដែរ ដោយ‌សារ មនុស្ស បាប តែ ១ នាក់ ដែល ប្រែ ចិត្ត វិញ ជា ជាង មនុស្ស សុចរិត ៩៩ នាក់ ដែល មិន ត្រូវ ការ ប្រែ ចិត្ត ទេ។ 8ឬ មាន ស្ត្រី ឯ ណា ដែល មាន ប្រាក់ ១០ ដួង បើ បាត់ ១ តើ មិន អុជ ចង្កៀង ហើយ បោស ផ្ទះ រក អស់ ពី ចិត្ត ទាស់ តែ បាន ឃើញ ទេ ឬ អី 9កាល រក ឃើញ នោះ ក៏ ហៅ ពួក សំឡាញ់ និង អ្នក ជិត ខាង មក ប្រាប់ ថា សូម អរ សប្បាយ ជា មួយ នឹង ខ្ញុំ ចុះ ដ្បិត ប្រាក់ ខ្ញុំ ដែល បាត់ នោះ រក ឃើញ វិញ ហើយ 10ដូច្នេះ ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា ក៏ មាន សេចក្តី អំណរ នៅ មុខ ពួក ទេវតា នៃ ព្រះ យ៉ាង នោះ ដែរ ដោយ‌សារ មនុស្ស បាប តែ ១ នាក់ ដែល ប្រែ ចិត្ត វិញ។ 11រួច ទ្រង់ ក៏ មាន ព្រះ‌បន្ទូល ថា មាន បុរស ម្នាក់ មាន កូន ប្រុស ២ 12កូន ពៅ និយាយ ទៅ ឪពុក ថា សូម លោក ឪពុក ប្រគល់ ចំណែក មរដក ដែល ត្រូវ ចែក ដល់ ខ្ញុំ នោះ មក គាត់ ក៏ ចែក ទ្រព្យ នោះ ដល់ កូន 13ក្រោយ បន្តិច មក កូន ពៅ ប្រមូល ទាំង អស់ ចេញ ទៅ ឯ ស្រុក ឆ្ងាយ ហើយ ក៏ បង្ហិន ទ្រព្យ ទៅ ដោយ ល្បែង ដ៏ ហួស ខ្នាត 14កាល បាន ចាយ អស់ រលីង ហើយ នោះ កើត មាន អំណត់ ជា ខ្លាំង នៅ ស្រុក នោះ វា ក៏ មាន សេចក្តី ទ័ល‌ក្រ 15រួច ទៅ បំរើ អ្នក ស្រុក នោះ ម្នាក់ ហើយ គេ ប្រើ ឲ្យ ទៅ ឯ វាល ឃ្វាល ហ្វូង ជ្រូក 16វា មាន ចិត្ត ចង់ ចំអែត ពោះ ដោយ សំបក ដែល ជ្រូក ស៊ី ណាស់ តែ គ្មាន អ្នក ណា ឲ្យ សោះ 17កាល វា ភ្ញាក់ ដឹង ខ្លួន នោះ ក៏ គិត ថា ឪពុក អញ មាន ជើង ឈ្នួល ប៉ុន្មានៗ សុទ្ធ តែ មាន អាហារ បរិបូរ គ្រប់ គ្នា តែ នៅ ទី នេះ អញ ជិត ដាច់ ពោះ ស្លាប់ ហើយ 18អញ នឹង ក្រោក ឡើង ទៅ និយាយ នឹង គាត់ ថា លោក ឪពុក ខ្ញុំ បាន ធ្វើ បាប នឹង ព្រះ ហើយ នឹង លោក ឪពុក មែន 19ខ្ញុំ នេះ មិន គួរ ឲ្យ គេ ហៅ ជា កូន លោក ឪពុក ទៀត ទេ សូម ទទួល ខ្ញុំ ទុក ដូច ជា ជើង ឈ្នួល លោក ឪពុក វិញ ចុះ 20នោះ វា ក៏ ក្រោក ឡើង ដើរ ទៅ លុះ ឪពុក ឃើញ ពី ចំងាយ ហើយ ក៏ មាន ចិត្ត អាណិត មេត្តា ហើយ រត់ ទៅ ឱប ថើប វា 21ទើប វា និយាយ ថា លោក ឪពុក ខ្ញុំ បាន ធ្វើ បាប នឹង ព្រះ ហើយ និង លោក ឪពុក ខ្ញុំ មិន គួរ ឲ្យ គេ ហៅ ជា កូន របស់ លោក ឪពុក ទៀត ទេ 22តែ ឪពុក ប្រាប់ ទៅ ពួក បាវ គាត់ ថា ចូរ យក អាវ ល្អ បំផុត ចេញ មក បំពាក់ ឲ្យ វា ហើយ យក ចិញ្ចៀន និង ស្បែក ជើង មក ឲ្យ ផង 23រួច យក កូន គោ ដែល បំប៉ន មក សំឡាប់ ចុះ យើង នឹង បរិភោគ ឲ្យ សប្បាយ ចិត្ត 24ដ្បិត កូន អញ នេះ បាន ស្លាប់ ឥឡូវ រស់ ឡើង វិញ ក៏ បាត់ ទៅ ហើយ បាន ឃើញ មក វិញ នោះ គេ ក៏ បរិភោគ សប្បាយ ទាំង អស់ គ្នា ទៅ 25ឯ កូន ច្បង នៅ ឯ ចំការ កាល ត្រឡប់ មក ជិត ដល់ ផ្ទះ នោះ ក៏ ឮ សូរ ភ្លេង និង របាំ 26គាត់ ហៅ ពួក បាវ ម្នាក់ មក សួរ ថា គេ ធ្វើ អ្វី ហ្នឹង 27បាវ នោះ ជំរាប ថា ប្អូន លោក ត្រឡប់ មក វិញ ហើយ លោក ឪពុក បាន សំឡាប់ កូន គោ ដែល បំប៉ន ដោយ ព្រោះ បាន កូន មក វិញ ដោយ សុខ‌សាន្ត 28ដូច្នេះ គាត់ ក៏ ខឹង មិន ព្រម ចូល ទៅ សោះ បាន ជា ឪពុក ចេញ មក អង្វរ ដល់ គាត់ 29តែ គាត់ ឆ្លើយ ថា មើល ខ្ញុំ បាន បំរើ លោក ឪពុក ប៉ុន្មាន ឆ្នាំ នេះ មក ហើយ មិន ដែល ធ្វើ ខុស អ្វី នឹង បង្គាប់ សោះ តែ លោក ឪពុក មិន ដែល ឲ្យ កូន ពពែ សូម្បី តែ ១ ឲ្យ ខ្ញុំ បាន អរ សប្បាយ ជា មួយ នឹង ពួក មិត្រ សំឡាញ់ ខ្ញុំ ឡើយ 30ឯ កូន លោក ឪពុក ដែល វា បង្ហិន បំផ្លាញ សម្បត្តិ លោក ឪពុក អស់ ដោយ នូវ ស្រី អ្នក លេង នេះ កាល បាន មក ដល់ នោះ លោក ឪពុក សំឡាប់ កូន គោ ដែល បំប៉ន ឲ្យ វា ភ្លាម 31ឪពុក ក៏ តប ថា កូន អើយ ឯង បាន នៅ ជា មួយ នឹង អញ ជា ដរាប ឯ របស់ អញ ទាំង ប៉ុន្មាន ក៏ ជា របស់ ឯង ដែរ 32គួរ ឲ្យ យើង ស៊ី លៀង ដោយ អរ សប្បាយ ទៅ ពី ព្រោះ ប្អូន ឯង នេះ បាន ស្លាប់ ឥឡូវ រស់ ឡើង វិញ ក៏ បាត់‌បង់ តែ បាន ឃើញ មក វិញ ហើយ។


Copyright
Learn More

will be added

X\