Luke - លូកា 14

1មាន កាល ១ ថ្ងៃ ជា ថ្ងៃ ឈប់ សំរាក ព្រះ‌យេស៊ូវ យាង ចូល ទៅ សោយ ព្រះ‌ស្ងោយ ក្នុង ផ្ទះ នាម៉ឺន ម្នាក់ ដែល ជា ពួក ផារី‌ស៊ី ពួក នោះ ក៏ រិះ‌គន់ មើល ទ្រង់ 2គ្រា នោះ ឃើញ មាន មនុស្ស កើត ទាច ម្នាក់ នៅ ចំពោះ ទ្រង់ 3ទ្រង់ មាន ព្រះ‌បន្ទូល សួរ ពួក អ្នក ប្រាជ្ញ ច្បាប់ និង ពួក ផារី‌ស៊ី ថា តើ មាន ច្បាប់ នឹង មើល ឲ្យ ជា នៅ ថ្ងៃ ឈប់ សំរាក ឬ ទេ 4តែ គេ នៅ តែ ស្ងៀម នោះ ទ្រង់ ក៏ យក គាត់ មក ប្រោស ឲ្យ ជា រួច ឲ្យ គាត់ ទៅ វិញ 5ហើយ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ថា ក្នុង ពួក អ្នក រាល់ គ្នា បើ អ្នក ណា មាន លា ឬ គោ ធ្លាក់ ចុះ ក្នុង រណ្តៅ នៅ ថ្ងៃ ឈប់ សំរាក តើ មិន ស្រង់ យក ចេញ ក្នុង ១ រំពេច នោះ ទេ ឬ អី 6តែ គេ ពុំ អាច នឹង ឆ្លើយ អ្វី ទូល ទ្រង់ ពី ដំណើរ នោះ បាន ទេ។ 7កាល ទ្រង់ ឃើញ ពួក ភ្ញៀវ ដែល គេ រើស យក កន្លែង ប្រសើរៗ នោះ ក៏ មាន ព្រះ‌បន្ទូល ជា ពាក្យ ប្រៀប ធៀប ទៅ គេ ថា 8បើ មាន អ្នក ណា អញ្ជើញ អ្នក រាល់ គ្នា ទៅ បរិភោគ ការ នោះ កុំ ឲ្យ អង្គុយ ត្រង់ កន្លែង ដ៏ ប្រសើរ ឡើយ ក្រែង ជួន ជា គេ បាន អញ្ជើញ អ្នក ណា ដែល ធំ ជាង អ្នក 9ហើយ កាល ណា អ្នក មង្គល‌ការ ដែល បាន អញ្ជើញ អ្នក និង អ្នក នោះ ផង គាត់ មក និយាយ នឹង អ្នក ថា ទុក កន្លែង នេះ ឲ្យ អ្នក នេះ អង្គុយ វិញ នោះ អ្នក នឹង ថយ ទៅ អង្គុយ នៅ កន្លែង ក្រោយ បង្អស់ ទាំង ខ្មាស គេ ផង 10ដូច្នេះ កាល ណា គេ អញ្ជើញ អ្នក នោះ ត្រូវ ទៅ អង្គុយ នៅ កន្លែង ក្រោយ បង្អស់ សិន ដើម្បី កាល ណា អ្នក មង្គល‌ការ មក ដល់ នោះ គាត់ នឹង និយាយ ថា សំឡាញ់ អើយ សូម អញ្ជើញ មក អង្គុយ នៅ ខាង មុខ វិញ នោះ អ្នក នឹង បាន ថ្កើង ឡើង នៅ មុខ ពួក អ្នក ដែល អង្គុយ នៅ តុ ជា មួយ គ្នា 11ដ្បិត អស់ អ្នក ណា ដែល ដំកើង ខ្លួន នោះ នឹង ត្រូវ បន្ទាប ចុះ តែ អ្នក ណា ដែល បន្ទាប ខ្លួន នោះ នឹង បាន ដំកើង ឡើង វិញ។ 12ទ្រង់ ក៏ មាន ព្រះ‌បន្ទូល ទៅ អ្នក ដែល បាន អញ្ជើញ ទ្រង់ ថា កាល ណា អ្នក លៀង ភ្ញៀវ ពេល ថ្ងៃ ត្រង់ ឬ ពេល ល្ងាច នោះ កុំ ឲ្យ អញ្ជើញ ពួក សំឡាញ់ បង ប្អូន សាច់‌ញាតិ ឬ អ្នក មាន ដែល នៅ ជិត ខាង ឡើយ ក្រែង គេ ក៏ អញ្ជើញ អ្នក ទៅ សង ដូច្នោះ វិញ ដែរ 13បើ កាល ណា អ្នក រៀប លៀង ភ្ញៀវ នោះ ចូរ អញ្ជើញ ពួក អ្នក ក្រ អ្នក ពិការ អ្នក ខ្ញើច និង អ្នក ខ្វាក់ វិញ 14យ៉ាង នោះ អ្នក នឹង បាន ពរ ពិត ដ្បិត មនុស្ស ទាំង នោះ គ្មាន អ្វី នឹង សង អ្នក វិញ ទេ លុះ កាល ណា ពួក មនុស្ស សុចរិត រស់ ឡើង វិញ នោះ អ្នក នឹង បាន រង្វាន់ ហើយ។ 15កាល ម្នាក់ ដែល អង្គុយ នៅ តុ ជា មួយ បាន ឮ ពាក្យ ទាំង នោះ គាត់ ក៏ ទូល ទ្រង់ ថា មាន ពរ ហើយ អ្នក ណា ដែល នឹង បរិភោគ ក្នុង នគរ ព្រះ 16តែ ទ្រង់ មាន ព្រះ‌បន្ទូល ថា មាន បុរស ម្នាក់ រៀប ជប់‌លៀង ជា យ៉ាង ធំ ក៏ អញ្ជើញ មនុស្ស ជា ច្រើន 17ដល់ ពេល ជិត ស៊ី លៀង គាត់ ប្រើ បាវ ឲ្យ ទៅ ប្រាប់ ពួក ភ្ញៀវ ថា សូម អញ្ជើញ មក ដ្បិត ទាំង អស់ បាន រៀប ប្រុង ជា ស្រេច ហើយ 18តែ គេ ចាប់ តាំង ដោះ សា ដូច គ្នា ទាំង អស់ អ្នក មុន និយាយ ថា ខ្ញុំ បាន ទិញ ចំការ ហើយ ខ្ញុំ ត្រូវ ទៅ មើល ចំការ នោះ សូម ឲ្យ លោក អត់ ទោស 19ម្នាក់ ទៀត ក៏ ថា ខ្ញុំ បាន ទិញ គោ ៥ នឹម ខ្ញុំ ត្រូវ ទៅ ល វា មើល សូម ឲ្យ លោក អត់ ទោស 20ម្នាក់ ទៀត ថា ខ្ញុំ ទើប នឹង ការ ប្រពន្ធ ហើយ ដោយ ហេតុ នោះ បាន ជា ខ្ញុំ ទៅ មិន បាន 21បាវ នោះ ក៏ ត្រឡប់ ទៅ វិញ ជំរាប ចៅ‌ហ្វាយ ខ្លួន តាម ដំណើរ នោះ ដូច្នេះ លោក ប្រាប់ ទៅ បាវ ទាំង កំហឹង ថា ចូរ ប្រញាប់ ចេញ ទៅ ឯ ផ្លូវ តូច ធំ នៅ ទី ក្រុង នាំ អស់ ពួក មនុស្ស ក្រ ពិការ ខ្វាក់ និង ខ្ញើច ចូល មក ឲ្យ ឆាប់ 22បាវ នោះ ក៏ ជំរាប ថា លោក ការ ដែល លោក បង្គាប់ នោះ បាន ធ្វើ ហើយ តែ នៅ តែ មាន សល់ កន្លែង ទៀត 23រួច ចៅ‌ហ្វាយ ប្រាប់ ថា ចូរ ចេញ ទៅ តាម ផ្លូវ ច្រក ល្ហក តាម របង ហើយ បង្ខំ គេ ឲ្យ ចូល មក ដើម្បី ឲ្យ ផ្ទះ អញ បាន ពេញ 24ដ្បិត អញ ប្រាប់ ថា ឯ ពួក មនុស្ស ទាំង ប៉ុន្មាន ដែល អញ បាន អញ្ជើញ មក មុន នោះ អញ លែង ឲ្យ អ្នក ណា ១ ភ្លក់ ម្ហូប របស់ អញ ហើយ។ 25មាន មនុស្ស សន្ធឹក ណាស់ ដើរ ទៅ ជា មួយ នឹង ទ្រង់ នោះ ទ្រង់ បែរ ទៅ មាន ព្រះ‌បន្ទូល នឹង គេ ថា 26បើ អ្នក ណា មក ឯ ខ្ញុំ ដោយ មិន បាន លះ អាល័យ ពី ឪពុក ម្តាយ ប្រពន្ធ កូន បង ប្អូន ប្រុស ស្រី និង ជីវិត ខ្លួន ឯង ផង អ្នក នោះ នឹង ធ្វើ ជា សិស្ស ខ្ញុំ មិន បាន ទេ 27ហើយ អ្នក ណា ដែល មិន ផ្ទុក ឈើ ឆ្កាង ខ្លួន មក តាម ខ្ញុំ នោះ ក៏ ធ្វើ ជា សិស្ស ខ្ញុំ មិន បាន ដែរ 28ដ្បិត ក្នុង ពួក អ្នក រាល់ គ្នា បើ មាន អ្នក ណា ចង់ សង់ ផ្ទះ ពី ថ្ម តើ មិន អង្គុយ លៃ‌លក មើល ជា មុន ទេ ឬ អី ដើម្បី ឲ្យ ដឹង ជា មាន ល្មម នឹង ធ្វើ បង្ហើយ បាន ឬ មិន បាន 29ក្រែង កាល ណា ដាក់ ជើង ជញ្ជាំង រួច បង្ហើយ មិន បាន នោះ អស់ អ្នក ណា ដែល ឃើញ ក៏ នឹង សើច ចំអក ឲ្យ 30ដោយ ពាក្យ ថា អ្នក នេះ បាន ចាប់ ផ្តើម សង់ ផ្ទះ តែ បង្ហើយ មិន បាន 31ឬ តើ មាន ស្តេច ឯ ណា ដែល រៀប ចេញ ទៅ ច្បាំង នឹង ស្តេច ១ ទៀត ឥត អង្គុយ ពិគ្រោះ មើល ជា មុន សិន ដើម្បី ឲ្យ ដឹង ជា ខ្លួន នាំ ពល ១ ម៉ឺន ទៅ ត ទល់ នឹង ស្តេច ដែល នាំ ពល ២ ម៉ឺន មក ច្បាំង បាន ឬ មិន បាន 32បើ ឃើញ ថា មិន បាន ទេ នោះ ទ្រង់ នឹង ចាត់ រាជ ទូត ឲ្យ ទៅ ស៊ើប សួរ ពី កិច្ច ដែល ចង ស្ពាន មេត្រី នឹង គ្នា ជា យ៉ាង ណា ក្នុង កាល ដែល ស្តេច នោះ នៅ ឆ្ងាយ នៅ ឡើយ 33ដូច្នេះ អស់ អ្នក ណា ក្នុង ពួក អ្នក រាល់ គ្នា ដែល មិន លះ អាល័យ ពី របស់ ទ្រព្យ ខ្លួន ទាំង អស់ នោះ ធ្វើ ជា សិស្ស ខ្ញុំ មិន បាន ទេ។ 34អំបិល ជា របស់ ល្អ តែ បើ បាត់ ជាតិ ប្រៃ ហើយ តើ នឹង យក អ្វី ធ្វើ ឲ្យ ប្រៃ ឡើង វិញ បាន 35គ្មាន ប្រយោជន៍ ដល់ ដី ឬ ជី ទេ គេ នឹង ចោល ទៅ ក្រៅ វិញ អ្នក ណា ដែល មាន ត្រចៀក សំរាប់ ស្តាប់ ឲ្យ ស្តាប់ ចុះ។


Copyright
Learn More

will be added

X\