Luke - លូកា 11

1ក្រោយ មក កាល ទ្រង់ កំពុង តែ អធិស្ឋាន នៅ កន្លែង ១ លុះ ទ្រង់ ឈប់ ហើយ នោះ សិស្ស ម្នាក់ ទូល ថា ព្រះ‌អម្ចាស់ អើយ សូម ទ្រង់ បង្រៀន យើង ខ្ញុំ ឲ្យ ចេះ អធិស្ឋាន ផង ដូច ជា លោក យ៉ូហាន បាន បង្រៀន ដល់ សិស្ស លោក ដែរ 2ទ្រង់ ក៏ មាន ព្រះ‌បន្ទូល ទៅ គេ ថា កាល ណា អ្នក រាល់ គ្នា អធិស្ឋាន នោះ ត្រូវ ថា ឱ ព្រះ‌វរ‌បិតា នៃ យើង ខ្ញុំ ដែល គង់ នៅ ស្ថាន‌សួគ៌ អើយ សូម ឲ្យ ព្រះ‌នាម ទ្រង់ បាន បរិសុទ្ធ សូម ឲ្យ រាជ្យ ទ្រង់ បាន មក ដល់ សូម ឲ្យ ព្រះ‌ហឫ‌ទ័យ ទ្រង់ បាន សំរេច នៅ ផែន‌ដី ដូច នៅ ស្ថាន‌សួគ៌ ដែរ 3សូម ប្រទាន អាហារ ដែល យើង ខ្ញុំ ត្រូវ ការ មក ជា រាល់ ថ្ងៃ 4សូម អត់ ទោស បាប យើង ខ្ញុំ ដ្បិត យើង ខ្ញុំ ក៏ អត់ ទោស ដល់ អស់ អ្នក ដែល ធ្វើ ខុស នឹង យើង ខ្ញុំ ដែរ ហើយ សូម កុំ នាំ យើង ខ្ញុំ ទៅ ក្នុង សេចក្តី ល្បួង ឡើយ តែ សូម ប្រោស ឲ្យ យើង ខ្ញុំ បាន រួច ពី សេចក្តី អាក្រក់ វិញ។ 5ទ្រង់ ក៏ មាន ព្រះ‌បន្ទូល ទៅ គេ ថា ក្នុង ពួក អ្នក រាល់ គ្នា បើ អ្នក ណា មាន មិត្ត សំឡាញ់ ម្នាក់ ហើយ ទៅ និយាយ នឹង អ្នក នោះ ទាំង ពាក់ កណ្តាល អធ្រាត្រ ថា សំឡាញ់ អើយ សូម ឲ្យ អញ ខ្ចី នំបុ័ង ៣ ដុំ សិន 6ដ្បិត មាន សំឡាញ់ អញ ម្នាក់ មាន ដំណើរ មក ឯ ផ្ទះ អញ គ្មាន អ្វី ទទួល គេ សោះ 7តែ អ្នក នោះ នឹង ឆ្លើយ ពី ក្នុង ផ្ទះ មក ថា កុំ មក រំខាន ចិត្ត អញ អី ព្រោះ ទ្វារ បិទ ហើយ កូន អញ ក៏ ដេក នៅ គ្រែ ជា មួយ នឹង អញ ផង អញ ក្រោក ទៅ យក ឲ្យ ឯង ពុំ បាន ទេ 8ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា ទោះ បើ អ្នក នោះ មិន ក្រោក ឡើង យក ទៅ ឲ្យ ដោយ ព្រោះ ជា សំឡាញ់ ក៏ ដោយ គង់ តែ នឹង ក្រោក ឡើង យក ឲ្យ តាម អ្នក នោះ ត្រូវ ការ ជា មិន ខាន ដោយ ព្រោះ អ្នក នោះ ចេះ តែ ទទូច អង្វរ ជានិច្ច 9បាន ជា ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា ចូរ សូម នោះ តែង នឹង ឲ្យ មក អ្នក ចូរ រក នោះ តែង នឹង ឃើញ ចូរ គោះ នោះ តែង នឹង បើក ឲ្យ អ្នក 10ដ្បិត អស់ អ្នក ដែល សូម នោះ រមែង បាន អ្នក ណា ដែល រក នោះ រមែង ឃើញ ក៏ បើក ឲ្យ អ្នក ណា ដែល គោះ ដែរ 11ឯ អ្នក រាល់ គ្នា ដែល ជា ឪពុក បើ កូន សូម នំបុ័ង តើ អ្នក ណា នឹង ឲ្យ ថ្ម ទៅ វា ឬ បើ សូម ត្រី តើ នឹង ឲ្យ ពស់ វិញ ឬ 12បើ វា សូម ពង មាន់ តើ នឹង ឲ្យ ខ្យា‌ដំរី ឬ អី 13បើ អ្នក រាល់ គ្នា ដែល ជា មនុស្ស អាក្រក់ អ្នក ចេះ ឲ្យ របស់ ល្អ ទៅ កូន យ៉ាង ដូច្នេះ នោះ ចំណង់ បើ ព្រះ‌វរ‌បិតា ដែល គង់ ស្ថាន‌សួគ៌ តើ ទ្រង់ នឹង ប្រទាន ព្រះ‌វិញ្ញាណ បរិសុទ្ធ មក អស់ អ្នក ដែល សូម ជា ជាង អម្បាលម៉ាន ទៅ ទៀត។ 14គ្រា នោះ ទ្រង់ កំពុង តែ ដេញ អារក្ស គ ពី មនុស្ស ម្នាក់ កាល វា បាន ចេញ ទៅ បាត់ ហើយ នោះ មនុស្ស គ ក៏ និយាយ ឡើង បាន ហើយ បណ្តា មនុស្ស គេ កើត មាន សេចក្តី អស្ចារ្យ 15តែ ខ្លះ និយាយ ថា អ្នក នេះ ដេញ អារក្ស ដោយ‌សារ តែ បេល‌សេប៊ូល ជា មេ អារក្ស ទេ 16អ្នក ខ្លះ ទៀត ល្បង ទ្រង់ ដោយ សូម ទី សំគាល់ ១ មក ពី លើ មេឃ 17តែ ទ្រង់ ជ្រាប គំនិត គេ ក៏ មាន ព្រះ‌បន្ទូល ថា អស់ ទាំង នគរ ណា ដែល បែក‌ខ្ញែក ទាស់ តែ គ្នា ឯង នោះ នឹង ត្រូវ វិនាស ទៅ ហើយ ផ្ទះ ណា ដែល ទាស់‌ទែង គ្នា ឯង នោះ នឹង ត្រូវ រលំ ទៅ ជា មិន ខាន 18បើ សាតាំង បែក ទាស់ គ្នា វា ហើយ នោះ ធ្វើ ដូច ម្តេច ឲ្យ នគរ វា នៅ ស្ថិត‌ស្ថេរ បាន នេះ ព្រោះ ដ្បិត អ្នក រាល់ គ្នា ថា ខ្ញុំ ដេញ អារក្ស ដោយ អាង បេល‌សេប៊ូល 19បើ សិន ជា ខ្ញុំ ដេញ អារក្ស ដោយ អាង បេល‌សេប៊ូល មែន នោះ តើ កូន ចៅ អ្នក រាល់ គ្នា ដេញ វា ដោយ‌សារ អ្វី វិញ ដូច្នេះ វា រាល់ គ្នា នឹង ធ្វើ ជា ចៅ‌ក្រម ជំនុំ ជំរះ អ្នក រាល់ គ្នា ហើយ 20ប៉ុន្តែ បើ ខ្ញុំ ដេញ អារក្ស ដោយ‌សារ អង្គុលី ព្រះ‌ហស្ត នៃ ព្រះ វិញ នោះ ច្បាស់ ជា នគរ ព្រះ បាន មក ដល់ អ្នក រាល់ គ្នា ហើយ 21កាល ណា មនុស្ស ខ្លាំង ពូកែ កាន់ គ្រឿង អាវុធ ប្រុង ប្រៀប នឹង ការ‌ពារ ផ្ទះ របស់ ខ្លួន នោះ ទ្រព្យ‌សម្បត្តិ ក៏ បាន គង់ វង់ នៅ 22តែ បើ មាន មនុស្ស ខ្លាំង ជាង មក បង្គ្រប ឲ្យ ឈ្នះ គាត់ កាល ណា នោះ ក៏ ដណ្តើម យក អស់ ទាំង គ្រឿង អាវុធ ដែល គាត់ ទុក ចិត្ត នោះ ចេញ រួច ប្លន់ យក របឹប ទៅ ចែក គ្នា វិញ 23អ្នក ណា ដែល មិន នៅ ខាង ខ្ញុំ អ្នក នោះ គឺ ទាស់ នឹង ខ្ញុំ ហើយ អ្នក ណា ដែល មិន ប្រមូល មក ខាង ខ្ញុំ អ្នក នោះ ឈ្មោះ ថា ជា អ្នក កំចាត់‌កំចាយ វិញ 24កាល ណា អារក្ស‌អសោច បាន ចេញ ពី មនុស្ស ណា នោះ វា ដើរ កាត់ កន្លែង ហួត‌ហែង ទៅ រក ទី ឈប់ សំរាក តែ ដោយ រក មិន បាន សោះ បាន ជា វា គិត ថា អញ នឹង ត្រឡប់ ទៅ ឯ ផ្ទះ អញ វិញ ដែល ទើប នឹង ចេញ មក នោះ 25រួច កាល ណា វា មក ដល់ ឃើញ ផ្ទះ បោស ស្អាត ហើយ បាន តុប‌តែង យ៉ាង ល្អ 26នោះ វា ក៏ ចេញ ទៅ នាំ យក អារក្ស ៧ ទៀត ដែល កាចៗ ជាង វា ចូល ទៅ នៅ ទី នោះ ផង ហើយ សណ្ឋាន ក្រោយ របស់ មនុស្ស នោះ ក៏ រឹង‌រឹត តែ អាក្រក់ ជាង មុន ទៅ ទៀត។ 27កាល ទ្រង់ កំពុង តែ មាន ព្រះ‌បន្ទូល សេចក្តី ទាំង នេះ នៅ ឡើយ នោះ មាន ស្ត្រី ម្នាក់ ស្រែក ឡើង ពី ក្នុង ហ្វូង មនុស្ស ថា មាន ពរ ហើយ ផ្ទៃ ណា ដែល បាន រក្សា លោក ហើយ ដោះ ណា ដែល លោក បាន បៅ 28តែ ទ្រង់ មាន ព្រះ‌បន្ទូល តប ថា ស៊ូ ថា ដូច្នេះ វិញ មាន ពរ ហើយ អស់ អ្នក ដែល ស្តាប់ ព្រះ‌បន្ទូល ហើយ កាន់ តាម។ 29កាល ណោះ មាន មនុស្ស ប្រជុំ គ្នា តាន់‌តាប់ ជា ខ្លាំង ហើយ ទ្រង់ ចាប់ តាំង មាន ព្រះ‌បន្ទូល ថា មនុស្ស ដំណ នេះ អាក្រក់ ណាស់ គេ រក តែ ទី សំគាល់ ទេ តែ គ្មាន ទី សំគាល់ ណា នឹង បាន ប្រទាន មក គេ ក្រៅ ពី ទី សំគាល់ នៃ ហោរា យ៉ូណាស ឡើយ 30ពី ព្រោះ ដូច ជា លោក យ៉ូណាស ជា ទី សំគាល់ ដល់ មនុស្ស នៅ ក្រុង នីនីវេ យ៉ាង ណា នោះ កូន មនុស្ស ក៏ នឹង បាន ជា ទី សំគាល់ ដល់ មនុស្ស ដំណ នេះ យ៉ាង ដូច្នោះ ដែរ 31នៅ ថ្ងៃ ជំនុំ ជំរះ មហា‌ក្សត្រី ស្រុក ខាង ត្បូង នឹង ឈរ ឡើង ជំនុំ ជំរះ មនុស្ស ដំណ នេះ ហើយ នឹង កាត់ ទោស ឲ្យ ផង ពី ព្រោះ ព្រះ‌នាង បាន យាង មក ពី ចុង ផែន‌ដី ដើម្បី នឹង ស្តាប់ ចំណេះ ហ្លួង សាឡូ‌ម៉ូន ហើយ មើល នៅ ទី នេះ មាន ១ អង្គ ដ៏ វិសេស លើស ជាង ហ្លួង សាឡូ‌ម៉ូន ទៅ ទៀត 32នៅ ថ្ងៃ ជំនុំ ជំរះ មនុស្ស នៅ ក្រុង នីនីវេ នឹង ឈរ ឡើង ជំនុំ‌ជំរះ មនុស្ស ដំណ នេះ ហើយ និង កាត់ ទោស ឲ្យ ផង ពី ព្រោះ គេ បាន ប្រែ ចិត្ត ដោយ‌សារ ពាក្យ លោក យ៉ូណាស ប្រដៅ ហើយ មើល នៅ ទី នេះ មាន ១ អង្គ ដ៏ វិសេស លើស ជាង លោក យ៉ូណាស ទៅ ទៀត។ 33គ្មាន អ្នក ណា ដែល អុជ ចង្កៀង យក ទៅ ដាក់ នៅ ទី កំបាំង ឬ គ្រប នឹង ថាំង ឡើយ គេ តែង ដាក់ លើ ជើង ចង្កៀង វិញ ដើម្បី ឲ្យ អស់ អ្នក ដែល ចូល បាន ឃើញ ពន្លឺ ភ្លឺ 34ឯ ចង្កៀង រូប‌កាយ គឺ ជា ភ្នែក ដូច្នេះ កាល ណា ភ្នែក អ្នក ល្អ នោះ រូប‌កាយ អ្នក ទាំង មូល នឹង បាន ភ្លឺ ដែរ តែ កាល ណា ភ្នែក អាក្រក់ នោះ រូប‌កាយ អ្នក នឹង ងងឹត វិញ 35ដូច្នេះ ចូរ ប្រយ័ត្ន ក្រែង ពន្លឺ ដែល នៅ ក្នុង ខ្លួន អ្នក ជា សេចក្តី ងងឹត វិញ 36បើ សិន ជា រូប‌កាយ អ្នក ទាំង មូល បាន ភ្លឺ ឥត មាន ងងឹត ត្រង់ ណា សោះ នោះ នឹង បាន ភ្លឺ ទាំង អស់ ដូច កាល ចង្កៀង បំភ្លឺ អ្នក ដែរ។ 37កាល ទ្រង់ កំពុង តែ មាន ព្រះ‌បន្ទូល នៅ ឡើយ នោះ មាន ពួក ផារី‌ស៊ី ម្នាក់ ទូល សូម ទ្រង់ ឲ្យ យាង ទៅ សោយ ជា មួយ ទ្រង់ ក៏ យាង ចូល ទៅ គង់ នៅ តុ 38កាល អ្នក ផារី‌ស៊ី នោះ បាន ឃើញ ក៏ នឹក ប្លែក ណាស់ ដែល ទ្រង់ មិន បាន លាង ព្រះ‌ហស្ត មុន នឹង សោយ 39ប៉ុន្តែ ព្រះ‌អម្ចាស់ មាន ព្រះ‌បន្ទូល ទៅ គាត់ ថា ឯ អ្នក រាល់ គ្នា ជា ពួក ផារី‌ស៊ី អ្នក រាល់ គ្នា លាង ចាន លាង ថាស តែ ខាង ក្រៅ ទេ តែ ចំណែក ខាង ក្នុង របស់ អ្នក រាល់ គ្នា មាន ពេញ ដោយ ការ ឆ ស៊ី និង អំពើ អាក្រក់ វិញ 40ឱ មនុស្ស ល្ងី‌ល្ងើ អើយ ព្រះ ដែល បង្កើត ខាង ក្រៅ តើ មិន បាន បង្កើត ខាង ក្នុង ដែរ ទេ ឬ អី 41ត្រូវ ឲ្យ ទាន ពី របស់ ដែល នៅ ខាង ក្នុង វិញ នោះ គ្រប់ ទាំង អស់ នឹង ស្អាត ដល់ អ្នក រាល់ គ្នា 42តែ វេទនា ដល់ អ្នក រាល់ គ្នា ពួក ផារី‌ស៊ី អើយ ដ្បិត អ្នក រាល់ គ្នា តែង ថ្វាយ ១ ភាគ ក្នុង ១០ ទាំង ជីរ‌អង្កាម ជីរ លីង‌លាក់ និង បន្លែ គ្រប់ មុខ តែ លះ ចោល សេចក្តី យុត្តិ‌ធម៌ និង សេចក្តី ស្រឡាញ់ នៃ ព្រះ វិញ គួរ តែ ឲ្យ អ្នក រាល់ គ្នា បាន ប្រព្រឹត្ត សេចក្តី ទាំង នេះ វិញ ហើយ ឥត ចោល ការ ខាង ដើម នោះ ផង 43វេទនា ដល់ អ្នក រាល់ គ្នា ពួក ផារី‌ស៊ី អើយ ដ្បិត អ្នក រាល់ គ្នា ចូល ចិត្ត នឹង កន្លែង មុខ គេ ក្នុង សាលា ប្រជុំ ហើយ ឲ្យ គេ គំនាប់ ខ្លួន នៅ ទី ផ្សារ 44វេទនា ដល់ អ្នក រាល់ គ្នា ពួក អាចារ្យ និង ពួក ផារី‌ស៊ី ជា អ្នក មាន ពុត អើយ ដ្បិត អ្នក រាល់ គ្នា ដូច ជា ផ្នូរ ខ្មោច ដែល មើល មិន ឃើញ ហើយ មនុស្ស ដើរ ជាន់ ឥត ដឹង ទេ។ 45មាន អ្នក ប្រាជ្ញ ច្បាប់ ម្នាក់ ឆ្លើយ ឡើង ថា លោក គ្រូ ដែល លោក មាន ប្រសាសន៍ យ៉ាង នេះ នោះ ឈ្មោះ ថា ត្មះ‌តិះ‌ដៀល ដល់ ពួក យើង ខ្ញុំ ហើយ 46ទ្រង់ មាន ព្រះ‌បន្ទូល ឆ្លើយ ថា វេទនា ដល់ អ្នក រាល់ គ្នា ដែល ជា អ្នក ប្រាជ្ញ ច្បាប់ ដែរ ដ្បិត អ្នក រាល់ គ្នា ដាក់ បន្ទុក យ៉ាង ធ្ងន់ ដែល ពិបាក ទទួល ទៅ លើ មនុស្ស តែ ខ្លួន អ្នក រាល់ គ្នា មិន ព្រម ទាំង យក ម្រាម ដៃ ១ ឆ្កឹះ បន្ទុក នោះ ផង 47វេទនា ដល់ អ្នក រាល់ គ្នា ដ្បិត អ្នក រាល់ គ្នា ធ្វើ ម៉ុង ឲ្យ ពួក ហោរា ដែល ពួក អយ្យកោ អ្នក រាល់ គ្នា បាន សំឡាប់ បង់ 48ដូច្នេះ អ្នក រាល់ គ្នា ធ្វើ បន្ទាល់ ថា អ្នក រាល់ គ្នា យល់ ព្រម តាម ការ ដែល ពួក អយ្យកោ បាន ធ្វើ ហើយ នោះ ដ្បិត ពួក អយ្យកោ បាន សំឡាប់ គេ មែន ហើយ អ្នក រាល់ គ្នា ធ្វើ ម៉ុង ឲ្យ ដែរ 49ដោយ ហេតុ នោះ បាន ជា ប្រាជ្ញា នៃ ព្រះ បាន សំដែង ថា អញ ចាត់ ពួក ហោរា ហើយ ពួក  សាវក ទៅ ឯ គេ គេ នឹង សំឡាប់ ខ្លះ ហើយ បណ្តេញ ខ្លះ 50ដើម្បី ឲ្យ ឈាម របស់ ពួក ហោរា ទាំង អស់ ដែល បាន ខ្ចាយ តាំង ពី កំណើត លោកីយ៍ រៀង មក នោះ បាន ត្រូវ ទារ ពី មនុស្ស ដំណ នេះ វិញ 51គឺ ចាប់ តាំង ពី ឈាម របស់ អេបិល ទៅ ដល់ ឈាម របស់ សាការី ដែល គេ សំឡាប់ នៅ កណ្តាល អាសនា និង វិហារ ផង អើ ខ្ញុំ ប្រាប់ ថា ឈាម ទាំង នោះ នឹង ត្រូវ ទារ ពី មនុស្ស ដំណ នេះ វិញ 52វេទនា ដល់ អ្នក រាល់ គ្នា ពួក ប្រាជ្ញ ច្បាប់ អើយ ដ្បិត អ្នក រាល់ គ្នា បាន ដក កូន សោ នៃ ចំណេះ ចេញ ទៅ ហើយ ខ្លួន អ្នក រាល់ គ្នា មិន បាន ចូល ហើយ ក៏ ហាម ឃាត់ ដល់ ពួក អ្នក ដែល កំពុង តែ រក ចូល មិន ឲ្យ គេ ចូល ដែរ។ 53កាល ទ្រង់ មាន ព្រះ‌បន្ទូល សេចក្តី ទាំង នោះ ដល់ គេ រួច ហើយ នោះ ពួក អាចារ្យ និង ពួក ផារី‌ស៊ី គេ ចាប់ តាំង ជំរុញ ទ្រង់ ជា ខ្លាំង ពន់‌ពេក ឲ្យ មាន ព្រះ‌បន្ទូល ពី សេចក្តី ជា ច្រើន ទៅ ទៀត 54ដោយ ចាំ ពិនិត្យ ពិចារណា មើល ទាំង រក ហេតុ នឹង ចាប់ ព្រះ‌បន្ទូល ពី ព្រះ‌ឱស្ឋ ទ្រង់ ដើម្បី ឲ្យ បាន រឿង ចោទ ប្រកាន់ ទ្រង់។


Copyright
Learn More

will be added

X\