Luke - លូកា 10

1លុះ ក្រោយ ការ ទាំង នោះ មក ព្រះ‌អម្ចាស់ ទ្រង់ តម្រូវ ៧០ នាក់ ទៀត ហើយ ចាត់ គេ ឲ្យ ទៅ មុន ទ្រង់ មួយ គូៗ ក្នុង គ្រប់ ក្រុង គ្រប់ កន្លែង ដែល ទ្រង់ គិត យាង ទៅ 2ទ្រង់ ក៏ មាន ព្រះ‌បន្ទូល ទៅ គេ ថា ចំរូត ធំ ណាស់ តែ មាន អ្នក ច្រូត តិច ទេ ដូច្នេះ ឲ្យ សូម អង្វរ ដល់ ព្រះ‌អម្ចាស់ ចំរូត ឲ្យ ទ្រង់ ចាត់ អ្នក ច្រូត មក ក្នុង ចំរូត ទ្រង់ 3ទៅ ចុះ មើល ខ្ញុំ ប្រើ អ្នក រាល់ គ្នា ទៅ ដូច ជា កូន ចៀម នៅ កណ្តាល ហ្វូង ស្វាន 4កុំ ឲ្យ យក កាបូប ឬ យាម ឬ ស្បែក ជើង ឡើយ ក៏ កុំ ឲ្យ គំនាប់ អ្នក ណា តាម ផ្លូវ ផង 5ឯ ផ្ទះ ណា ដែល អ្នក រាល់ គ្នា ចូល ទៅ នោះ មុន ដំបូង ត្រូវ ថា សូម ឲ្យ ផ្ទះ នេះ បាន សេចក្តី សុខ‌សាន្ត 6បើ នៅ ផ្ទះ នោះ មាន មនុស្ស ណា ចូល ចិត្ត នឹង សេចក្តី សុខ‌សាន្ត នោះ សេចក្តី សុខ របស់ អ្នក រាល់ គ្នា នឹង នៅ ជាប់ នឹង ផ្ទះ នោះ បើ គ្មាន ទេ នោះ សេចក្តី សុខ នឹង ត្រឡប់ មក អ្នក រាល់ គ្នា វិញ 7ហើយ ត្រូវ ស្នាក់ នៅ ផ្ទះ នោះ ឯង ទាំង ទទួល បរិភោគ របស់ អ្វីៗ ដែល គេ ឲ្យ ចុះ ពី ព្រោះ អ្នក ដែល ធ្វើ ការ នោះ គួរ នឹង បាន ឈ្នួល វិញ កុំ ឲ្យ ផ្លាស់ ពី ផ្ទះ ១ ទៅ ផ្ទះ ១ ឡើយ 8ឯ ភូមិ ណា ដែល អ្នក រាល់ គ្នា ចូល ទៅ ហើយ គេ រាក់ ទាក់ ទទួល នោះ ឲ្យ ទទួល បរិភោគ របស់ អ្វីៗ ដែល គេ លើក មក ឲ្យ ចុះ 9ទាំង មើល ពួក អ្នក ឈឺ ក្នុង ភូមិ នោះ ឲ្យ ជា ផង ហើយ ប្រាប់ គេ ថា នគរ ព្រះ ជិត មក ដល់ អ្នក រាល់ គ្នា ហើយ 10តែ ភូមិ ណា ដែល អ្នក រាល់ គ្នា ចូល ទៅ ហើយ គេ មិន ទទួល ទេ នោះ ចូរ ចេញ ទៅ ឯ ផ្លូវ ហើយ និយាយ ថា 11នែ ទោះ ទាំង ធូលី ដី ក្នុង ភូមិ អ្នក រាល់ គ្នា ដែល ជាប់ នៅ ជើង យើង នោះ យើង ក៏ ជូត ចេញ ទាស់ នឹង អ្នក រាល់ គ្នា ដែរ ប៉ុន្តែ ត្រូវ ដឹង សេចក្តី នេះ ថា នគរ ព្រះ ជិត ដល់ ហើយ 12ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា នៅ ថ្ងៃ នោះ ក្រុង សូដុំម នឹង ទ្រាំ បាន ងាយ ជា ជាង ភូមិ នោះ 13វេទនា ដល់ ឯង ក្រុង ខូរ៉ាស៊ីន អើយ វេទនា ដល់ ឯង ក្រុង បេត‌សៃដា អើយ ពី ព្រោះ ការ ឫទ្ធិ‌បារមី ដែល បាន ធ្វើ នៅ កណ្តាល ឯង បើ បាន ធ្វើ នៅ កណ្តាល ក្រុង ទីរ៉ុស និង ស៊ីដូន វិញ នោះ គេ នឹង បាន ប្រែ ចិត្ត ជា យូរ មក ហើយ ទាំង ស្លៀក សំពត់ ធ្មៃ អង្គុយ ក្នុង ផេះផង 14ដូច្នេះ នៅ ថ្ងៃ ជំនុំ ជំរះ ក្រុង ទីរ៉ុស និង ស៊ីដូន នឹង ទ្រាំ បាន ងាយ ជា ជាង ឯង រាល់ គ្នា 15ហើយ ក្រុង កាពើ‌ណិម អើយ គឺ ឯង ដែល បាន ដំកើង ឡើង ស្មើ ស្ថាន‌សួគ៌ ហើយ ឯង នឹង ត្រូវ ទំលាក់ ទៅ ដល់ ស្ថាន ឃុំ ព្រលឹង មនុស្ស ស្លាប់ វិញ 16ឯ អ្នក ណា ដែល ស្តាប់ អ្នក រាល់ គ្នា នោះ ឈ្មោះ ថា ស្តាប់ ខ្ញុំ តែ អ្នក ណា ដែល មើល‌ងាយ អ្នក រាល់ គ្នា នោះ ឈ្មោះ ថា មើល‌ងាយ ដល់ ខ្ញុំ ហើយ អ្នក ណា ដែល មើល‌ងាយ ខ្ញុំ នោះ ក៏ ឈ្មោះ ថា មើល‌ងាយ ដល់ ព្រះ ដែល ចាត់ ឲ្យ ខ្ញុំ មក ដែរ។ 17ពួក ៧០ នាក់ នោះ ក៏ មក វិញ ដោយ អំណរ ហើយ ទូល ថា ព្រះ‌អម្ចាស់ អើយ ទោះ ទាំង ពួក អារក្ស ក៏ ចុះ ចូល ចំពោះ យើង រាល់ គ្នា ដោយ ព្រះ‌នាម ទ្រង់ ដែរ 18នោះ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ថា ខ្ញុំ បាន ឃើញ អារក្ស សាតាំង ធ្លាក់ ពី លើ មេឃ មក ដូច ជា ផ្លេក‌បន្ទោរ 19មើល ខ្ញុំ ឲ្យ អ្នក រាល់ គ្នា មាន អំណាច នឹង ដើរ ជាន់ ទាំង ពស់ និង ខ្យា‌ដំរី ហើយ លើ គ្រប់ ទាំង ឥទ្ធិ‌ឫទ្ធិ របស់ ខ្មាំង‌សត្រូវ ផង គ្មាន អ្វី នឹង ធ្វើ ទុក្ខ អ្នក រាល់ គ្នា ឡើយ 20ប៉ុន្តែ កុំ ឲ្យ អរ សប្បាយ ដោយ ព្រោះ អារក្ស ចុះ ចូល អ្នក រាល់ គ្នា នោះ ឡើយ ត្រូវ ឲ្យ រីក‌រាយ ដោយ ព្រោះ ឈ្មោះ អ្នក រាល់ គ្នា បាន កត់ ទុក នៅ ស្ថាន‌សួគ៌ វិញ។ 21នៅ វេលា នោះ ឯង ព្រះ‌យេស៊ូវ ទ្រង់ កំពុង តែ រីក‌រាយ ដោយ ព្រះ‌វិញ្ញាណ ក៏ មាន ព្រះ‌បន្ទូល ថា ឱ ព្រះ‌វរ‌បិតា ជា ព្រះ‌អម្ចាស់ នៃ ស្ថាន‌សួគ៌ និង ផែន‌ដី អើយ ទូល‌បង្គំ សរសើរ ដល់ ទ្រង់ ពី ព្រោះ ទ្រង់ បាន លាក់ សេចក្តី ទាំង នេះ នឹង ពួក អ្នក ប្រាជ្ញ ហើយ និង ពួក ឈ្លាស‌វៃ តែ បាន សំដែង ឲ្យ ពួក កូន ក្មេង យល់ វិញ អើ ព្រះ‌វរ‌បិតា អើយ ដ្បិត ទ្រង់ បាន សព្វ ព្រះ‌ហឫ‌ទ័យ យ៉ាង ដូច្នោះ 22រួច ទ្រង់ បែរ ទៅ មាន ព្រះ‌បន្ទូល នឹង ពួក សិស្ស ថា គ្រប់ សេចក្តី ទាំង អស់ សុទ្ធ តែ បាន ប្រទាន មក ខ្ញុំ ពី ព្រះ‌វរ‌បិតា នៃ ខ្ញុំ គ្មាន អ្នក ណា ស្គាល់ ព្រះ‌រាជ‌បុត្រា ទេ មាន តែ ព្រះ‌វរ‌បិតា តែ ១ ក៏ គ្មាន អ្នក ណា ស្គាល់ ព្រះ‌វរ‌បិតា ដែរ មាន តែ ព្រះ‌រាជ‌បុត្រា ហើយ និង អ្នក ណា ដែល ព្រះ‌រាជ‌បុត្រា សព្វ ព្រះ‌ហឫ‌ទ័យ បើក ឲ្យ ស្គាល់ ទ្រង់ ផង ប៉ុណ្ណោះ 23ទ្រង់ ក៏ បែរ ទៅ មាន ព្រះ‌បន្ទូល នឹង ពួក សិស្ស ដោយ‌ឡែក ថា មាន ពរ ហើយ ភ្នែក ណា ដែល ឃើញ អស់ ទាំង ការ ដែល អ្នក រាល់ គ្នា ឃើញ 24ពី ព្រោះ ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា មាន ហោរា និង ស្តេច ជា ច្រើន បាន ប្រាថ្នា ចង់ ឃើញ ការ ដែល អ្នក រាល់ គ្នា ឃើញ ដែរ តែ មិន បាន ឃើញ ទេ ក៏ ចង់ ឮ សេចក្តី ដែល អ្នក រាល់ គ្នា ឮ ដែរ តែ មិន បាន ឮ សោះ។ 25នៅ គ្រា នោះ មាន អ្នក ប្រាជ្ញ ច្បាប់ ម្នាក់ ឈរ ឡើង ទូល ល្បង ទ្រង់ ថា លោក គ្រូ តើ ត្រូវ ឲ្យ ខ្ញុំ ធ្វើ ដូច ម្តេច ដើម្បី ឲ្យ បាន ជីវិត អស់ កល្ប ជានិច្ច 26ទ្រង់ មាន ព្រះ‌បន្ទូល ឆ្លើយ ថា ក្នុង ក្រឹត្យ‌វិន័យ តើ មាន កត់ ទុក យ៉ាង ដូច ម្តេច ខ្លះ តើ អ្នក មើល យល់ ដូច ម្តេច 27អ្នក នោះ ទូល ថា «ឯង ត្រូវ ស្រឡាញ់ ព្រះ‌អម្ចាស់ ជា ព្រះ នៃ ឯង ឲ្យ អស់ អំពី ចិត្ត អស់ អំពី ព្រលឹង អស់ អំពី កំឡាំង ហើយ អស់ អំពី គំនិត ឯង ព្រម ទាំង អ្នក ជិត ខាង ដូច ខ្លួន ឯង ដែរ» 28ទ្រង់ មាន ព្រះ‌បន្ទូល តប ថា អ្នក បាន ឆ្លើយ ត្រូវ ហើយ ចូរ អ្នក ធ្វើ ដូច្នោះ ចុះ នោះ អ្នក នឹង រស់ នៅ ពិត 29តែ អ្នក នោះ ចង់ សំដែង ខ្លួន ជា អ្នក សុចរិត ក៏ ទូល សួរ ទៀត ថា តើ អ្នក ណា ជា អ្នក ជិត ខាង ខ្ញុំ 30ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ថា មាន មនុស្ស ម្នាក់ កំពុង តែ ធ្វើ ដំណើរ ពី ក្រុង យេរូ‌សា‌ឡឹម ចុះ ទៅ ឯ ក្រុង យេរីខូរ ក៏ ធ្លាក់ ខ្លួន ទៅ ក្នុង កណ្តាប់ ដៃ នៃ ពួក ចោរ វា ប្លន់ គាត់ ព្រម ទាំង វាយ ឲ្យ ត្រូវ របួស រួច ចេញ បាត់ ទៅ ចោល គាត់ ឲ្យ ទ្រម នៅ 31ជួន ជា មាន សង្ឃ ១ អង្គ ចុះ មក តាម ផ្លូវ នោះ កាល បាន ឃើញ គាត់ នោះ ក៏ វាង តាម ម្ខាង ហួស ទៅ 32ហើយ មាន ពួក លេវី ម្នាក់ មក ដល់ កន្លែង នោះ ដែរ កាល បាន ឃើញ ហើយ ក៏ វាង តាម ម្ខាង ហួស ទៅ ទៀត 33តែ មាន សាសន៍ សាម៉ារី ម្នាក់ ដើរ ដំណើរ មក ដល់ កាល បាន ឃើញ ហើយ នោះ ក៏ មាន ចិត្ត ក្តួល អាណិត ដល់ គាត់ 34ទើប ចូល ទៅ រុំ របួស ឲ្យ ព្រម ទាំង យក ប្រេង និង ស្រា ចាក់ លាប រួច លើក ដាក់ លើ សត្វ ជា ជំនិះ របស់ ខ្លួន ដឹក‌នាំ ទៅ ឯ ផ្ទះ សំណាក់ ថែ‌ទាំ រក្សា គាត់ 35ស្អែក ឡើង កាល គាត់ រៀប នឹង ចេញ ទៅ នោះ ក៏ យក ប្រាក់ ៤ កាក់ ហុច ដល់ ម្ចាស់ ផ្ទះ នោះ ដោយ ប្រាប់ ថា ចូរ ថែ រក្សា អ្នក នេះ ផង បើ ចួន‌ជា អ្នក ចាយ លើស ពី នេះ ទៅ នោះ ដល់ ខ្ញុំ មក វិញ ខ្ញុំ នឹង សង អ្នក 36ដូច្នេះ ក្នុង ៣ នាក់ នោះ តើ អ្នក ស្មាន ថា អ្នក ណា ជា អ្នក ជិត ខាង នឹង មនុស្ស ដែល ធ្លាក់ ទៅ ក្នុង កណ្តាប់ ដៃ ពួក ចោរ នោះ 37អ្នក នោះ ឆ្លើយ ថា គឺ អ្នក ១ ដែល មាន ចិត្ត អាណិត ដល់ គាត់ នោះ ឯង ដូច្នេះ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ថា ទៅ ចុះ ចូរ អ្នក ប្រព្រឹត្ត បែប យ៉ាង ដូច្នោះ ដែរ។ 38កាល កំពុង តែ នាំ គ្នា ទៅ នោះ ទ្រង់ យាង ចូល ទៅ ភូមិ ១ ហើយ មាន ស្ត្រី ម្នាក់ ឈ្មោះ ម៉ាថា បាន ទទួល អញ្ជើញ ទ្រង់ ទៅ ក្នុង ផ្ទះ 39នាង មាន ប្អូន ស្រី ១ ឈ្មោះ ម៉ារា នាង នោះ បាន អង្គុយ ស្តាប់ ព្រះ‌បន្ទូល នៅ ទៀប ព្រះ‌បាទ ព្រះ‌អម្ចាស់ 40ឯ ម៉ាថា នាង មាន ការ រវល់ ជា ច្រើន ក៏ ចូល មក ទូល ថា ព្រះ‌អម្ចាស់ អើយ តើ ទ្រង់ មិន គិត ឃើញ ថា ប្អូន ខ្ញុំ ម្ចាស់ វា ទុក ខ្ញុំ ម្ចាស់ ឲ្យ ខ្វល់‌ខ្វាយ បំរើ តែ ម្នាក់ ឯង ទេ ឬ អី សូម ទ្រង់ ប្រាប់ ឲ្យ វា មក ជួយ ខ្ញុំ ម្ចាស់ ផង 41ប៉ុន្តែ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ឆ្លើយ ថា ម៉ាថាៗ អើយ នាង ព្រួយ ចិត្ត ខំ ប្រឹង រៀប‌ចំ ធ្វើ អី ច្រើន ម៉្លេះ 42មាន សេចក្តី តែ ១ ទេ ដែល សំរាប់ ត្រូវ ការ ឯ ម៉ារា នាង បាន រើស ចំណែក យ៉ាង ល្អ ដែល មិន ត្រូវ យក ចេញ ពី នាង ឡើយ។


Copyright
Learn More

will be added

X\