Luke - លូកា 1

1មាន មនុស្ស ជា ច្រើន បាន ផ្តើម តែង រឿង ពី អស់ ទាំង ការ ដែល ពួក យើង ខ្ញុំ បាន ជឿ‌ជាក់ 2ដូច ជា គេ បាន ប្រាប់ មក យើង ខ្ញុំ ដែល គេ បាន ឃើញ ការ ទាំង នោះ ជាក់ នឹង ភ្នែក តាំង ពី ដើម រៀង មក ហើយ ក៏ ធ្វើ ជា អ្នក បំរើ ផ្សាយ ព្រះ‌បន្ទូល 3ហេតុ នោះ បាន ជា ខ្ញុំ គិត ថា គួរ គប្បី ឲ្យ ខ្ញុំ សរសេរ ផ្ញើ មក ជូន លោក ដោយ លំដាប់ ដែរ ឱ ព្រះ‌តេជ‌ព្រះ‌គុណ ថេវ‌ភីល អើយ ដ្បិត ខ្ញុំ បាន ពិនិត្យ ពី រឿង ទាំង នោះ តាំង តែ ពី ដើម រៀង មក ដោយ ហ្មត់‌ចត់ ហើយ 4ដើម្បី ឲ្យ លោក បាន ជ្រាប ពី សេចក្តី ពិត នៃ អស់ ទាំង សេចក្តី ដែល គេ បាន បង្រៀន លោក។ 5កាល នៅ រាជ្យ ហេរ៉ូឌ ជា ស្តេច ស្រុក យូដា នោះ មាន សង្ឃ ១ ក្នុង ពួក លោក អ័ប៊ីយ៉ា នាម សាការី ប្រពន្ធ ឈ្មោះ អេលី‌សាបិត ជា ពូជ លោក អើរ៉ុន 6អ្នក ទាំង ២ នោះ ជា មនុស្ស សុចរិត នៅ ចំពោះ ព្រះ បាន កាន់ តាម ក្រិត‌ក្រម និង ច្បាប់ នៃ ព្រះ‌អម្ចាស់ ទាំង ប៉ុន្មាន ឥត កន្លែង បន្ទោស បាន ទេ 7លោក គ្មាន កូន សោះ ដ្បិត អេលី‌សាបិត ជា ស្ត្រី អារ ហើយ ទាំង ប្តី ប្រពន្ធ ក៏ ចាស់ ណាស់ ផង។ 8រីឯ តាម ទំលាប់ ការ‌ងារ ពួក សង្ឃ ដែល គេ ចាប់ ឆ្នោត នោះ ត្រូវ វេន ឲ្យ លោក ចូល ទៅ ដុត គ្រឿង ក្រអូប នៅ ក្នុង ព្រះ‌វិហារ នៃ ព្រះ‌អម្ចាស់ 9កាល កំពុង តែ ធ្វើ ការ‌ងារ នៃ ពួក សង្ឃ នៅ ចំពោះ ព្រះ តាម វេន លោក 10ហើយ បណ្តា មនុស្ស ដែល នៅ ខាង ក្រៅ កំពុង តែ អធិស្ឋាន នៅ វេលា ដុត គ្រឿង ក្រអូប 11នោះ មាន ទេវតា នៃ ព្រះ‌អម្ចាស់ លេច មក ឈរ ខាង ស្តាំ នៃ អាសនា គ្រឿង ក្រអូប ឲ្យ លោក ឃើញ 12កាល សាការី ឃើញ ទេវតា ហើយ លោក ក៏ ភាន់‌ភាំង ហើយ កើត មាន សេចក្តី ភ័យ ខ្លាច 13ប៉ុន្តែ ទេវតា និយាយ ថា កុំ ខ្លាច អី សាការី អើយ ព្រោះ ពាក្យ ដែល លោក ទូល អង្វរ នោះ បាន ទទួល ហើយ ឯ អេលី‌សាបិត ប្រពន្ធ លោក នឹង បង្កើត កូន ប្រុស ១ ឲ្យ លោក ត្រូវ ឲ្យ វា មាន ឈ្មោះ ថា «យ៉ូហាន» 14លោក នឹង មាន សេចក្តី រីក‌រាយ និង សេចក្តី អំណរ ហើយ មនុស្ស ជា ច្រើន នឹង អរ សាទរ ក្នុង កាល ដែល វា កើត មក នោះ 15ដ្បិត វា នឹង បាន ជា ធំ នៅ ចំពោះ ព្រះ‌អម្ចាស់ វា នឹង មិន ផឹក ស្រា ទំពាំង‌បាយ‌ជូរ ឬ គ្រឿង ស្រវឹង ទេ វា នឹង បាន ពេញ ជា ព្រះ‌វិញ្ញាណ បរិសុទ្ធ តាំង តែ ពី ផ្ទៃ ម្តាយ មក 16វា នឹង បង្វិល កូន ចៅ សាសន៍ អ៊ីស្រា‌អែល ជា ច្រើន ឲ្យ ត្រឡប់ វិល មក ឯ ព្រះ‌អម្ចាស់ ជា ព្រះ នៃ គេ វិញ 17វា នឹង នាំ មុខ ទ្រង់ ដោយ នូវ វិញ្ញាណ ហើយ និង អំណាច របស់ លោក អេលីយ៉ា ដើម្បី នឹង បំបែរ ចិត្ត ពួក ឪពុក មក ឯ កូន និង ពួក ចចេស មក ឯ ប្រាជ្ញា របស់ មនុស្ស សុចរិត វិញ ប្រយោជន៍ នឹង រៀប‌ចំ មនុស្ស ១ ពួក ទុក ជា ស្រេច សំរាប់ ជា រាស្ត្រ របស់ ព្រះ‌អម្ចាស់ 18សាការី សួរ ទេវតា ថា តើ ខ្ញុំ នឹង ដឹង សេចក្តី នោះ បាន ដោយ‌សារ អ្វី ដ្បិត ខ្ញុំ សោត ក៏ ចាស់ ហើយ ប្រពន្ធ ខ្ញុំ ក៏ ចាស់ ណាស់ ដែរ 19ទេវតា ឆ្លើយ តប នឹង លោក ថា ខ្ញុំ នេះ ឈ្មោះ កាព្រី‌យ៉ែល ដែល ឈរ នៅ ចំពោះ ព្រះ ទ្រង់ បាន ចាត់ ខ្ញុំ ឲ្យ មក និយាយ នឹង លោក ហើយ ប្រកាស ប្រាប់ ដំណឹង ល្អ នេះ 20មើល លោក នឹង ត្រូវ គ និយាយ មិន បាន ដរាប ដល់ ថ្ងៃ ដែល ការ ទាំង នេះ កើត មក ពី ព្រោះ លោក មិន បាន ជឿ ពាក្យ ខ្ញុំ ដែល នឹង សំរេច នៅ វេលា កំណត់ នោះ ទេ។ 21ឯ បណ្តា មនុស្ស គេ នៅ ចាំ សាការី ក៏ នឹក ប្លែក ពី លោក ដែល នៅ ក្នុង ព្រះ‌វិហារ ជា យូរ ម៉្លេះ 22កាល លោក ចេញ មក លោក និយាយ នឹង គេ មិន បាន ទេ គេ ក៏ យល់ ឃើញ ថា លោក បាន ឃើញ ការ ជាក់ ស្តែង ណា មួយ នៅ ក្នុង ព្រះ‌វិហារ ជា មិន ខាន ដោយ លោក ធ្វើ គ្រឿង សំគាល់ ឲ្យ ដឹង ហើយ ក៏ នៅ តែ គ 23កាល វេលា ដែល ការ‌ងារ លោក បាន សំរេច ហើយ នោះ លោក ក៏ ត្រឡប់ ទៅ ផ្ទះ វិញ 24គ្រា ក្រោយ នោះ អេលី‌សាបិត ជា ប្រពន្ធ លោក នាង មាន ផ្ទៃ ពោះ រួច ក៏ លាក់ ខ្លួន នៅ ៥ ខែ ដោយ ថា 25ព្រះ‌អម្ចាស់ ទ្រង់ បាន ប្រោស ខ្ញុំ យ៉ាង ដូច្នេះ ក្នុង គ្រា ដែល ទ្រង់ ទត មក ខ្ញុំ ដើម្បី នឹង ដោះ សេចក្តី អាម៉ាស់ ខ្មាស របស់ ខ្ញុំ នៅ កណ្តាល មនុស្ស ចេញ។ 26កន្លង ៦ ខែ ក្រោយ នោះ មក ព្រះ ទ្រង់ ចាត់ ទេវតា កាព្រី‌យ៉ែល ឲ្យ ទៅ ឯ នាង ព្រហ្មចារី ម្នាក់ ដែល នៅ ភូមិ ណា‌សា‌រ៉ែត ក្នុង ស្រុក កាលី‌ឡេ 27ជា ស្ត្រី ដែល បាន បំរុង ទុក ឲ្យ មនុស្ស ម្នាក់ ឈ្មោះ យ៉ូសែប ជា ពូជ ហ្លួង ដាវីឌ នាង នោះ ឈ្មោះ ម៉ារា 28ទេវតា ក៏ ចូល មក ឯ នាង ពោល ថា ជំរាប សួរ នាង ឱ នាង ដែល ប្រកប ដោយ ព្រះ‌គុណ អើយ ព្រះ‌អម្ចាស់ ទ្រង់ គង់ នៅ ជា មួយ នឹង នាង ក្នុង បណ្តា ពួក ស្រីៗ នាង ជា ស្រ្តី មាន ពរ ពិត 29នាង មាន សេចក្តី ភាំង ដោយ ឮ ពាក្យ នោះ ហើយ រិះ‌គិត ក្នុង ចិត្ត ពី ពាក្យ ជំរាប សួរ យ៉ាង នោះ មាន ន័យ ដូច ម្តេច 30តែ ទេវតា និយាយ ថា កុំ ខ្លាច អី ម៉ារា អើយ ដ្បិត ព្រះ បាន ប្រោស មេត្តា ដល់ នាង ហើយ 31មើល នាង នឹង មាន គភ៌ ប្រសូត បាន បុត្រា ១ ដែល នាង ត្រូវ ថ្វាយ ព្រះ‌នាម ថា «យេស៊ូវ» 32បុត្រ នោះ នឹង បាន ជា ធំ ឧត្តម ហើយ គេ នឹង ហៅ ទ្រង់ ជា ព្រះ‌រាជ‌បុត្រា នៃ ព្រះ ដ៏ ខ្ពស់ បំផុត ព្រះ‌អម្ចាស់ ដ៏ ជា ព្រះ ទ្រង់ នឹង ប្រទាន រាជ្យ នៃ ហ្លួង ដាវីឌ ជា អយ្យកោ ទ្រង់ ថ្វាយ ទ្រង់ សោយ 33ទ្រង់ នឹង សោយ រាជ្យ លើ ពួក វង្ស របស់ យ៉ាកុប នៅ អស់ កល្ប រៀង ទៅ ហើយ រាជ្យ ទ្រង់ នឹង មិន ផុត ឡើយ 34តែ ម៉ារា សួរ ទេវតា ថា ខ្ញុំ មិន ស្គាល់ ប្រុស ណា ផង ដូច្នេះ តើ ធ្វើ ដូច ម្តេច នឹង ឲ្យ ការ នេះ សំរេច បាន 35ទេវតា ក៏ ឆ្លើយ ថា ព្រះ‌វិញ្ញាណ បរិសុទ្ធ នឹង យាង មក សណ្ឋិត លើ នាង ហើយ ព្រះ‌ចេស្តា នៃ ព្រះ ដ៏ ខ្ពស់ បំផុត នឹង មក គ្រប បាំង នាង ដោយ ស្រមោល ហេតុ ដូច្នេះ បុត្រ បរិសុទ្ធ ដែល នឹង ប្រសូត មក នោះ ត្រូវ ហៅ ថា ជា ព្រះ‌រាជ បុត្រា នៃ ព្រះ 36មើល ឥឡូវ អេលី‌សាបិត ជា ញាតិ នាង ក៏ មាន ផ្ទៃ ពោះ ជា កូន ប្រុស ក្នុង ការ ដែល ចាស់ ហើយ ដែរ គឺ អ្នក ដែល គេ បាន ហៅ ថា ជា ស្រ្តី អារ នោះ នាង មាន ផ្ទៃ ពោះ ៦ ខែ មក ហើយ 37ដ្បិត ការ អ្វី ដែល ព្រះ ទ្រង់ ធ្វើ ពុំ បាន នោះ គ្មាន សោះ ឡើយ 38នោះ ម៉ារា និយាយ ថា មើល ខ្ញុំ នេះ ជា អ្នក បំរើ របស់ ព្រះ‌អម្ចាស់ ដូច្នេះ សូម ឲ្យ បាន សំរេច ដូច ពាក្យ លោក ចុះ រួច ទេវតា ក៏ ថយ ចេញ ពី នាង បាត់ ទៅ។ 39នៅ គ្រា នោះ ម៉ារា ក៏ ក្រោក ឡើង ទៅ ឯ ស្រុក ភ្នំ ជា ប្រញាប់ ដល់ ភូមិ ១ ក្នុង ខេត្ត យូដា 40ក៏ ចូល ទៅ ក្នុង ផ្ទះ សាការី ជំរាប សួរ ដល់ អេលី‌សាបិត 41កាល អេលី‌សាបិត បាន ឮ ពាក្យ ម៉ារា ជំរាប សួរ នោះ កូន ក៏ បង្រះ នៅ ក្នុង ផ្ទៃ រួច គាត់ បាន ពេញ ជា ព្រះ‌វិញ្ញាណ បរិសុទ្ធ 42ក៏ បន្លឺ សំឡេង យ៉ាង ខ្លាំង ថា ក្នុង បណ្តា ពួក ស្រីៗ គឺ នាង ហើយ ជា ស្ត្រី មាន ពរ ពិត ព្រម ទាំង កូន នៅ ក្នុង ផ្ទៃ នាង ផង 43ដូច ម្តេច ហ្ន៎ បាន ជា ដល់ ទៅ ព្រះ‌មាតា ព្រះ‌អម្ចាស់ នៃ ខ្ញុំ ក៏ មក សួរ ដូច្នេះ ដែរ 44ដ្បិត មើល កាល សំឡេង នាង ជំរាប សួរ ឮ មក ដល់ ត្រចៀក ខ្ញុំ នោះ កូន នៅ ក្នុង ពោះ ខ្ញុំ ក៏ បង្រះ ដោយ សេចក្តី អំណរ 45នាង មាន ពរ ហើយ ដោយ នាង បាន ជឿ ដ្បិត សេចក្តី ដែល ព្រះ‌អម្ចាស់ មាន ព្រះ‌បន្ទូល មក នាង នោះ នឹង បាន សំរេច ជា មិន ខាន។ 46រួច ម៉ារា និយាយ ឡើង ថា ព្រលឹង ខ្ញុំ លើក ដំកើង ព្រះ‌អម្ចាស់ 47វិញ្ញាណ ខ្ញុំ ក៏ រីក‌រាយ នឹង ព្រះ ដ៏ ជា ព្រះ‌អង្គ សង្គ្រោះ នៃ ខ្ញុំ 48ដ្បិត ទ្រង់ បាន ទត មើល សណ្ឋាន ទាប ថោក របស់ ខ្ញុំ ជា បាវ បំរើ ទ្រង់ មើល ចុះ ពី នេះ ទៅ មុខ គ្រប់ ទាំង ដំណ មនុស្ស នឹង រាប់ ខ្ញុំ ថា ជា អ្នក មាន ពរ 49ពី ព្រោះ ព្រះ ដ៏ មាន ព្រះ‌ចេស្តា ទ្រង់ បាន ប្រោស សេចក្តី យ៉ាង ល្អ វិសេស ដល់ ខ្ញុំ ព្រះ‌នាម ទ្រង់ បរិសុទ្ធ 50ទ្រង់ មាន សេចក្តី មេត្តា‌ករុណា ដល់ គ្រប់ ទាំង ដំណ មនុស្ស ដែល គេ កោត‌ខ្លាច ទ្រង់ ត រៀង ទៅ 51ទ្រង់ បាន សំដែង ឫទ្ធិ ដោយ ព្រះ‌ហស្ត ទ្រង់ ព្រម ទាំង កំចាត់‌កំចាយ មនុស្ស អំនួត ដោយ‌សារ គំនិត ដែល នៅ ក្នុង ចិត្ត ខ្លួន គេ 52ទាំង ទំលាក់ ស្តេច ពី បល្ល័ង្ក ចេញ ហើយ លើក មនុស្ស រាបសា ឡើង វិញ 53ឯ មនុស្ស ឃ្លាន ទ្រង់ បាន ចំអែត ដោយ របស់ ល្អ តែ ពួក អ្នក មាន ទ្រង់ បាន បណ្តេញ ឲ្យ ទៅ ទទេ វិញ 54ទ្រង់ បាន ជួយ អ៊ីស្រា‌អែល ជា អ្នក បំរើ ទ្រង់ ឲ្យ បាន នឹក ចាំ ពី សេចក្តី មេត្តា‌ករុណា ទ្រង់ 55ដូច ជា ទ្រង់ មាន ព្រះ‌បន្ទូល នឹង ពួក អយ្យកោ យើង គឺ នឹង លោក អ័ប្រាហាំ ហើយ នឹង ពូជ លោក ជា រៀង រាប ដរាប ត មក 56ម៉ារា ក៏ នៅ ជា មួយ នឹង អេលី‌សាបិត ប្រហែល ជា ៣ ខែ ទើប ត្រឡប់ ទៅ ផ្ទះ ខ្លួន វិញ។ 57រីឯ ពេល ដែល អេលី‌សាបិត ត្រូវ សំរាល កូន ក៏ មក ដល់ ហើយ នាង សំរាល បាន កូន ប្រុស 58ចំណែក ពួក អ្នក ជិត ខាង និង ញាតិ សន្តាន គាត់ ទាំង ប៉ុន្មាន ក៏ ឮ ថា ព្រះ‌អម្ចាស់ បាន ចំរើន សេចក្តី មេត្តា‌ករុណា ដល់ គាត់ ហើយ គេ មាន សេចក្តី រីក‌រាយ អរ សប្បាយ ជា មួយ នឹង គាត់ 59ដល់ ថ្ងៃ ទី ៨ គេ មក ដើម្បី កាត់ ស្បែក ទារក នោះ ក៏ ឲ្យ ឈ្មោះ ថា សាការី តាម ឈ្មោះ ឪពុក 60តែ ម្តាយ ឆ្លើយ ឡើង ថា ទេ ត្រូវ ឲ្យ ឈ្មោះ យ៉ូហាន វិញ 61គេ ឆ្លើយ ទៅ គាត់ ថា ក្នុង ពួក ញាតិ សន្តាន អ្នក គ្មាន អ្នក ណា ដែល មាន ឈ្មោះ នោះ ទេ 62គេ ក៏ ធ្វើ គ្រឿង សំគាល់ សួរ ដល់ ឪពុក តើ លោក ចង់ ឲ្យ ឈ្មោះ អ្វី ដល់ កូន 63លោក សូម ក្តារ‌ខៀន មក សរសេរ ថា វា ឈ្មោះ យ៉ូហាន នោះ គេ មាន សេចក្តី អស្ចារ្យ ទាំង អស់ គ្នា 64ខណៈ នោះ មាត់ លោក បើក ឡើង ជា ១ រំពេច អណ្តាត ក៏ រលាស់ បាន ហើយ លោក ពណ៌នា សរសើរ ដល់ ព្រះ 65ឯ មនុស្ស ដែល នៅ ជុំ‌វិញ ទាំង ប៉ុន្មាន ក៏ កើត មាន សេចក្តី ភ័យ ខ្លាច រួច គេ រ៉ាយ‌រ៉ាប់ រឿង នេះ ទួទៅ ពេញ ក្នុង ស្រុក ភ្នំ របស់ ខេត្ត យូដា 66ហើយ អស់ អ្នក ដែល ឮ ក៏ ទុក តែ ក្នុង ពោះ ដោយ ថា ដូច្នេះ តើ កូន នេះ នឹង បាន ជា អ្វី ព្រះ‌ហស្ត ព្រះ‌អម្ចាស់ក៏ នៅ ជា មួយ នឹង វា។ 67រីឯ សាការី ជា ឪពុក ក៏ បាន ពេញ ជា ព្រះ‌វិញ្ញាណ បរិសុទ្ធ ហើយ ទាយ ថា 68សូម ឲ្យ ព្រះ‌អម្ចាស់ ជា ព្រះ នៃ សាសន៍ អ៊ីស្រា‌អែល បាន ប្រកប ដោយ ព្រះ‌គុណ ពី ព្រោះ ទ្រង់ បាន ទត មើល ហើយ ប្រោស លោះ រាស្ត្រ ទ្រង់ 69ព្រម ទាំង បង្កើត ព្រះ ដ៏ មាន ឥទ្ធិ‌ឫទ្ធិ នៅ ក្នុង ពូជ ហ្លួង ដាវីឌ ជា អ្នក បំរើ ទ្រង់ សំរាប់ នឹង ជួយ សង្គ្រោះ យើង ផង 70ដូច ជា ទ្រង់ មាន ព្រះ‌បន្ទូល ដោយ មាត់ ពួក ហោរា បរិសុទ្ធ របស់ ទ្រង់ តាំង ពី បុរាណ មក 71គឺ ជា សេចក្តី សង្គ្រោះ ឲ្យ រួច ពី ខ្មាំង‌សត្រូវ យើង ហើយ ពី កណ្តាប់ ដៃ នៃ អស់ អ្នក ណា ដែល ស្អប់ យើង 72ដើម្បី នឹង សំរេច សេចក្តី មេត្តា‌ករុណា ដល់ ពួក អយ្យកោ យើង ហើយ នឹង នឹក ចាំ ពី សេចក្តី សញ្ញា បរិសុទ្ធ របស់ ទ្រង់ 73គឺ ជា សម្បថ ដែល ទ្រង់ បាន ស្បថ នឹង លោក អ័ប្រាហាំ ជា អយ្យកោ យើង ថា 74នឹង បើក ឲ្យ យើង បាន សង្គ្រោះ រួច ពី កណ្តាប់ ដៃ ពួក ខ្មាំង‌សត្រូវ ដើម្បី ឲ្យ បាន បំរើ ទ្រង់ ឥត ភ័យ ខ្លាច 75ដោយ សេចក្តី បរិសុទ្ធ និង សេចក្តី សុចរិត នៅ ចំពោះ ទ្រង់ អស់ ១ ជីវិត យើង 76ឯ ឯង ទារក អើយ គេ នឹង ហៅ ឯង ជា ហោរា នៃ ព្រះ ដ៏ ខ្ពស់ បំផុត ដ្បិត ឯង នឹង ដើរ ចំពោះ ព្រះ‌អម្ចាស់ ដើម្បី នឹង រៀប‌ចំ ផ្លូវ ថ្វាយ ទ្រង់ 77ប្រយោជន៍ ឲ្យ រាស្ត្រ ទ្រង់ បាន ស្គាល់ សេចក្តី សង្គ្រោះ ជា ការ ប្រោស ឲ្យ គេ រួច ពី បាប 78ដោយ ព្រោះ ព្រះ‌ហឫ‌ទ័យ មេត្តា‌ករុណា របស់ ព្រះ នៃ យើង ដែល បណ្តាល ឲ្យ បច្ចូស‌កាល ភ្លឺ មក ដល់ យើង ពី ស្ថាន ដ៏ ខ្ពស់ 79ដើម្បី នឹង បំភ្លឺ ដល់ ពួក អ្នក ដែល អង្គុយ ក្នុង សេចក្តី ងងឹត ហើយ ក្នុង ម្លប់ នៃ សេចក្តី ស្លាប់ ប្រយោជន៍ ឲ្យ បាន ដំរង់ ជើង យើង តាម ផ្លូវ សុខ សាន្ត វិញ។ 80រីឯ ទារក នោះ ក៏ កាន់ តែ ធំ ឡើង បាន ចំរើន កំឡាំង ខាង វិញ្ញាណ ជា ខ្លាំង ឡើង ហើយ នៅ តែ ក្នុង ទី រហោ‌ស្ថាន ដរាប ដល់ ថ្ងៃ ដែល បង្ហាញ ខ្លួន ឲ្យ សាសន៍ អ៊ីស្រា‌អែល បាន ឃើញ។


Copyright
Learn More

will be added

X\