KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Joshua - យ៉ូស្វេ 20 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖   2  «ចូរប្រាប់ជនជាតិអ៊ីស្រាអែល អោយជ្រើសរើសក្រុងជំរក ដូចយើងបានបង្គាប់ដល់អ្នករាល់គ្នាតាមរយៈលោកម៉ូសេស្រាប់។   3  ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមាននរណាម្នាក់បានសម្លាប់គេ ដោយអចេតនា គឺ ដោយគ្មានចិត្តប្រាថ្នាចង់សម្លាប់គេទេ អ្នកនោះអាចរត់ទៅជ្រកនៅក្រុងនោះ ដើម្បីគេចអោយផុតពីអ្នកដែលត្រូវសងសឹក។   4  អ្នកនោះអាចរត់ទៅកាន់ក្រុងណាមួយក្នុងចំណោមក្រុងជំរក ហើយឈប់នៅមាត់ទ្វារក្រុង និង បរិយាយរៀបរាប់រឿងរបស់ខ្លួនប្រាប់ពួកព្រឹទ្ធាចារ្យនៅក្រុងនោះ។ ពួកព្រឹទ្ធចារ្យនឹងអនុញ្ញាតអោយគាត់ចូលក្នុង ក្រុងព្រមទាំងផ្តល់កន្លែងអោយស្នាក់អាស្រ័យនៅជាមួយពួកគេ។   5  ប្រសិនបើជាអ្នកដែលត្រូវសងសឹកមកតាមគាត់ ពួកព្រឹទ្ធាចារ្យគ្មានសិទ្ធិនឹងប្រគល់អ្នកដែលសម្លាប់គេទៅអោយអ្នកនោះទេ ដ្បិតគាត់បានសម្លាប់បងប្អូនរួមជាតិរបស់ខ្លួន ដោយគ្មានចិត្តប្រាថ្នាចង់សម្លាប់ហើយគ្មានចិត្តសំអប់មកពីមុនឡើយ។   6  គាត់ត្រូវស្នាក់នៅក្រុងនោះរហូតដល់សហគមន៍ជំនុំជំរះ ហើយរហូតដល់លោកមហាបូជាចារ្យ ដែលកាន់មុខតំណែងនៅពេលនោះ ទទួលមរណភាពផុតទៅ។ ក្រោយមក ទើបអ្នកដែលបានសម្លាប់គេនោះ អាចវិលត្រឡប់ទៅនៅស្រុកភូមិរបស់ខ្លួន គឺកន្លែងដែលគាត់រត់ចេញមក»។   7  ជនជាតិអ៊ីស្រាអែលក៏បានញែកក្រុងកេដែស នៅស្រុកកាលីឡេ ក្នុងតំបន់ភ្នំណែបថាលី ក្រុងស៊ីគែមនៅក្នុងតំបន់ភ្នំអេប្រាអ៊ីម និង ក្រុងគារយ៉ាត-អើបា គឺក្រុងហេប្រូនក្នុងតំបន់ភ្នំយូដា។   8  នៅត្រើយខាងនាយទន្លេយ័រដាន់ គឺនៅខាងកើតក្រុងយេរីខូ គេបានជ្រើសរើសយកក្រុងបេស៊ើរ នៅវាលរហោស្ថានក្នុងតំបន់ខ្ពង់រាបរបស់កុលសម្ព័ន្ធរូបេន ក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ របស់កុលសម្ព័ន្ធកាដ និង ក្រុងកូឡាននៅស្រុកបាសានរបស់កុលសម្ព័ន្ធម៉ាណាសេ។   9  គេបានជ្រើសរើសក្រុងទាំងនោះ ដើម្បីអោយជនជាតិអ៊ីស្រាអែលទាំងអស់ និង ជនបរទេសដែលស្នាក់ជាមួយគេអាចរត់ទៅជ្រកកោន នៅពេលបានសម្លាប់មនុស្សម្នាក់ដោយអចេតនា។ ធ្វើដូច្នេះ គេនឹងបានរួចផុតពីកណ្តាប់ដៃរបស់អ្នកដែលត្រូវសងសឹក គឺ គេមិនត្រូវស្លាប់ដោយសហគមន៍មិនបានជំនុំជំរះជាមុន។