KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Joshua - យ៉ូស្វេ 18 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ក្រោយពីវាយយកទឹកដីបានហើយ សហគមន៍អ៊ីស្រាអែលទាំងមូលមកជួបជុំគ្នានៅស៊ីឡូ ហើយដំឡើងព្រះពន្លាជួបព្រះអម្ចាស់នៅទីនោះ។   2  ក្នុងចំណោមជនជាតិអ៊ីស្រាអែល មានកុលសម្ព័ន្ធប្រាំពីរទៀតដែលពុំទាន់បានទទួលទឹកដីជាមត៌កនៅឡើយ។   3  លោកយ៉ូស្វេក៏មានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «តើអ្នករាល់គ្នារង់ចាំដល់កាលណាទៀត ទើបទៅចាប់យកទឹកដីដែលព្រះអម្ចាស់ជាព្រះនៃបុព្វបុរស របស់អ្នករាល់គ្នាប្រទានអោយ?   4  ក្នុងកុលសម្ព័ន្ធនីមួយៗ ចូរជ្រើសរើសយកបុរសបីនាក់មកខ្ញុំនឹងចាត់ពួកគេអោយទៅពិនិត្យមើលទឹកដីដែលជាចំណែករបស់គេរៀងៗខ្លួន។ បន្ទាប់មកពួកគេត្រឡប់មកវិញ ហើយរាយការណ៍អោយខ្ញុំដឹង។   5  ពួកគេនឹងចែកទឹកដីនោះជាប្រាំពីរចំណែក គឺកុលសម្ព័ន្ធយូដានឹងទៅរស់នៅលើទឹកដីរបស់គេក្នុងភូមិភាគខាងត្បូង ហើយក្រុមគ្រួសារលោកយ៉ូសែបទៅនៅលើទឹកដីរបស់គេក្នុងភូមិភាគខាងជើង។   6  ត្រូវធ្វើរបាយការណ៍អំពីទឹកដីទាំងប្រាំពីរចំណែក យកមកបង្ហាញខ្ញុំនៅទីនេះ។ ខ្ញុំនឹងចាប់ឆ្នោតចែកទឹកដីអោយអ្នករាល់គ្នា នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ជាព្រះនៃយើង។   7  ប៉ុន្តែកុលសម្ព័ន្ធលេវីនឹងមិនទទួលចំណែកជាទឹកដី ក្នុងចំណោមអ្នករាល់គ្នាទេ ព្រោះមុខងារជាបូជាចារ្យ បំរើព្រះអម្ចាស់ជាចំណែកមត៌ករបស់ពួកគេ។ រីឯកុលសម្ព័ន្ធកាដ កុលសម្ព័ន្ធរូបេន និង កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលបានទទួលមត៌ករបស់ខ្លួននៅត្រើយខាងកើតទន្លេយ័រដាន់រួចហើយ គឺជាមត៌កដែលលោកម៉ូសេជាអ្នកបំរើព្រះអម្ចាស់បានប្រគល់អោយ»។   8  បុរសដែលលោកយ៉ូស្វេចាត់អោយទៅស៊ើបការណ៍នាំគ្នារៀបចំខ្លួនចេញដំណើរទៅ ប៉ុន្តែមុននឹងចេញទៅលោកយ៉ូស្វេបានផ្តែផ្តាំថា៖ «ចូរចេញទៅពិនិត្យមើលទឹកដី ហើយវិលត្រឡប់មកវិញធ្វើរបាយការណ៍អោយខ្ញុំដឹង។ នៅស៊ីឡូនេះ ខ្ញុំនឹងចាប់ឆ្នោតចែកទឹកដីអោយអ្នករាល់គ្នានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់»។   9  បុរសទាំងនោះចាកចេញទៅ ហើយធ្វើដំណើរពាសពេញស្រុករួចធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរអំពីក្រុងនានាទាំងប្រាំពីរចំណែកនោះ ហើយត្រឡប់មកជួបលោកយ៉ូស្វេនៅជំរំស៊ីឡូវិញ។   10  នៅស៊ីឡូលោកយ៉ូស្វេចាប់ឆ្នោត ចែកទឹកដីអោយជនជាតិអ៊ីស្រាអែលនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ តាមកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន។   11  ឆ្នោតលើកដំបូង ត្រូវចំលើកុលសម្ព័ន្ធនៃកូនចៅបេនយ៉ាមីន តាមអំបូររបស់ពួកគេ។ ទឹកដីរបស់គេស្ថិតនៅចន្លោះទឹកដីរបស់កូនចៅយូដា និង ទឹកដីរបស់កូនចៅយ៉ូសែប។   12  ព្រំប្រទល់ខាងជើងនៃទឹកដីរបស់គេ ចាប់ផ្តើមពីទន្លេយ័រដាន់ ឡើងតាមជំរាលខាងជើងក្រុងយេរីខូ បន្តទៅខាងលិច កាត់តាមតំបន់ភ្នំ ហើយទៅដល់វាលរហោស្ថាននៅបេតអាវេន។   13  បន្ទាប់មក ព្រំប្រទល់ចេញពីទីនោះ តំរង់ទៅទីក្រុងលូស ដោយកាត់តាមជំរាលខាងត្បូងក្រុងនោះ (គឺបេតអែល) រួចចុះទៅអាថារ៉ូត-អាដើរ កាត់តាមភ្នំដែលនៅខាងត្បូងបេតហូរ៉ូនក្រោម។   14  នៅខាងលិចភ្នំនេះ ព្រំប្រទល់បត់ទៅទិសខាងត្បូង រហូតទៅទល់នឹងគារយ៉ាត-បាល គឺគារយ៉ាត-យ៉ារីមជាក្រុងរបស់កូនចៅយូដា។ នេះហើយព្រំប្រទល់ខាងលិចរបស់គេ។   15  រីឯព្រំប្រទល់ប៉ែកខាងត្បូងចេញពីគារយ៉ាត-យ៉ារីម បន្តឆ្ពោះទៅទិសខាងលិច រហូតដល់ប្រភពទឹកណិបតា។   16  ព្រំប្រទល់នេះចុះទៅតាមជើងភ្នំដែលស្ថិតនៅទល់មុខនឹងជ្រលងភ្នំបេនហ៊ីនុម ខាងជើងវាលរាបរេផែមរួចចុះតាមវាលរាបបេនហ៊ីនុម ត្រង់ជំរាលខាងត្បូងភ្នំយេប៊ូស ចុះទៅអេន-រ៉ូកែល។   17  បន្ទាប់មកព្រំប្រទល់បត់ទៅខាងជើងដល់អេន-សេម៉េស និង កេលីឡូត ដែលស្ថិតនៅទល់មុខនឹងច្រកភ្នំអាឌូមីម ហើយចុះទៅផ្ទាំងថ្មរបស់លោកបូហាន ជាកូនរបស់លោករូបេន។   18  ព្រំប្រទល់នេះកាត់តាមជំរាលភ្នំខាងជើងដែលនៅជាប់តំបន់អារ៉ាបា ហើយចុះទៅក្នុងតំបន់អារ៉ាបានោះ   19  រួចបន្តទៅខាងជើងបេត-ហុកឡា រហូតដល់ខាងជើងឈូងសមុទ្រ គឺចុងខាងត្បូងបំផុតនៃទន្លេយ័រដាន់។ នេះហើយព្រំប្រទល់ខាងត្បូងរបស់គេ។   20  រីឯព្រំប្រទល់ខាងកើត គឺទន្លេយ័រដាន់។ នេះហើយព្រំប្រទល់នៃទឹកដីដែលជាចំណែកមត៌ករបស់កូនចៅបេនយ៉ាមីន តាមអំបូររបស់ពួកគេ។   21  ក្រុងទាំងឡាយរបស់កុលសម្ព័ន្ធនៃកូនចៅបេនយ៉ាមីន តាមអំបូររបស់ពួកគេមានដូចតទៅ : យេរីខូបេតហុកឡាអេមាក់-កេស៊ីស   22  បេត-អារ៉ាបា សេម៉ារ៉ែម បេតអែល   23  អាវីម ប៉ារ៉ា អូប្រា   24  កេផា-អាំម៉ូនី អូបនី កេបា គឺមានទាំងអស់ដប់ពីរក្រុង និង ភូមិឯទៀតៗដែលនៅជិតខាង។   25  បន្ទាប់មក មាន ក្រុងគីបៀនរ៉ាម៉ាបៀរ៉ុត   26  មីសប៉ា កេភីរ៉ា ម៉ូសា   27  រេគែម យារពាលតារ៉ាឡា   28  សេឡា អេឡេប យេប៊ូស (គឺក្រុងយេរូសាឡឹម) គីបៀរគារយ៉ាត គឺមានទាំងអស់ដប់បួនក្រុង និង ភូមិឯទៀតៗដែលនៅជិតខាង។ នេះជាទឹកដីដែលជាចំណែកមត៌ករបស់កូនចៅបេនយ៉ាមីន តាមអំបូររបស់ពួកគេ។