John - យ៉ូហាន 9

1លុះ ទ្រង់ យាង ហួស ទៅ ក៏ ទត ឃើញ មនុស្ស ម្នាក់ ដែល ខ្វាក់ ពី កំណើត 2ពួក សិស្ស ទូល សួរ ទ្រង់ ថា លោក គ្រូ តើ អ្នក ណា បាន ធ្វើ បាប មនុស្ស នេះ ឬ ឪពុក ម្តាយ របស់ គាត់ បាន ជា គាត់ កើត មក ខ្វាក់ ដូច្នេះ 3ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ឆ្លើយ ថា មិន មែន ដោយ ព្រោះ អ្នក នេះ ឬ ឪពុក ម្តាយ គាត់ បាន ធ្វើ បាប ទេ គឺ ដើម្បី ឲ្យ ការ របស់ ព្រះ បាន សំដែង មក ក្នុង ខ្លួន គាត់ វិញ 4កំពុង ដែល ថ្ងៃ នៅ ភ្លឺ នៅ ឡើយ នោះ ត្រូវ តែ ខ្ញុំ ធ្វើ ការ របស់ ព្រះ ដែល ចាត់ ឲ្យ ខ្ញុំ មក ដ្បិត យប់ ដល់ មក នោះ គ្មាន អ្នក ណា អាច នឹង ធ្វើ ការ បាន ទេ 5កាល ខ្ញុំ កំពុង តែ នៅ ក្នុង លោកីយ៍ នៅ ឡើយ នោះ ខ្ញុំ ជា ពន្លឺ នៃ លោកីយ៍ 6លុះ មាន ព្រះ‌បន្ទូល សេចក្តី ទាំង នោះ រួច ហើយ ទ្រង់ ក៏ ស្តោះ ដាក់ នៅ ដី ហើយ យក ទឹក ព្រះ‌ឱស្ឋ ទ្រង់ ធ្វើ ជា ភក់ ទៅ លាប ភ្នែក នៃ មនុស្ស ខ្វាក់ នោះ 7រួច មាន ព្រះ‌បន្ទូល ទៅ គាត់ ថា ចូរ ទៅ លាង ក្នុង ស្រះ ស៊ី‌ឡោមទៅ (ស៊ី‌ឡោម គឺ ស្រាយ ថា ចាត់ ឲ្យ ទៅ) ដូច្នេះ គាត់ ក៏ ទៅ លាង ហើយ ត្រឡប់ មក វិញ ទាំង មើល ឃើញ 8នោះ ពួក អ្នក ជិត ខាង និង ពួក អ្នក ដែល ពី ដើម បាន ឃើញ ថា គាត់ ជា អ្នក សុំ ទាន គេ និយាយ ថា អ្នក នេះ ទេ តើ ដែល ធ្លាប់ តែ អង្គុយ សុំ ទាន គេ 9ខ្លះ ថា គឺ អ្នក ហ្នឹង ហើយ ខ្លះ ទៀត ថា គាត់ ដូច ជា អ្នក នោះ ទេ តែ គាត់ ឆ្លើយ ថា គឺ ខ្ញុំ នេះ ឯង 10គេ សួរ ថា ធ្វើ ដូច ម្តេច បាន ជា ភ្នែក ឯង បាន ភ្លឺ ដូច្នេះ 11គាត់ ឆ្លើយ ថា មាន ម្នាក់ ឈ្មោះ យេស៊ូវ បាន ធ្វើ ភក់ មក លាប ភ្នែក ខ្ញុំ រួច ប្រាប់ ឲ្យ ទៅ លាង នៅ ស្រះ ស៊ីឡោម ខ្ញុំ ក៏ ទៅ លាង ហើយ បាន ភ្លឺ ឡើង 12គេ សួរ ទៀត ថា អ្នក នោះ នៅ ឯ ណា គាត់ ឆ្លើយ ថា ខ្ញុំ មិន ដឹង ទេ។ 13គេ ក៏ នាំ មនុស្ស ដែល ពី ដើម ខ្វាក់ នោះ ទៅ ឯ ពួក ផារិ‌ស៊ី 14រីឯ ថ្ងៃ ដែល ព្រះ‌យេស៊ូវ ទ្រង់ ធ្វើ ភក់ ប្រោស ឲ្យ គាត់ ភ្លឺ ភ្នែក នោះ គឺ ជា ថ្ងៃ ឈប់ សំរាក 15ដូច្នេះ ពួក ផារិ‌ស៊ី ក៏ សួរ គាត់ ពី ដំណើរ ដែល បាន ភ្លឺ ភ្នែក ជា យ៉ាង ដូច ម្តេច ដែរ នោះ គាត់ ជំរាប ថា លោក យក ភក់ មក លាប ភ្នែក ខ្ញុំ រួច ខ្ញុំ ទៅ លាង ហើយ ក៏ មើល ឃើញ 16ដូច្នេះ ពួក ផារិ‌ស៊ី ខ្លះ និយាយ ថា មនុស្ស នោះ មិន មែន មក ពី ព្រះ ទេ ព្រោះ មិន កាន់ ថ្ងៃ ឈប់ សំរាក សោះ ខ្លះ ទៀត ថា ធ្វើ ដូច ម្តេច ឲ្យ មនុស្ស មាន បាប អាច ធ្វើ ទី សំគាល់ យ៉ាង នេះ បាន នោះ ក៏ កើត បាក់ បែក គ្នា 17រួច គេ សួរ មនុស្ស ខ្វាក់ ម្តង ទៀត ថា តើ ឯង ថា ដូច ម្តេច ពី ដំណើរ អ្នក ដែល ធ្វើ ឲ្យ ភ្នែក ឯង ភ្លឺ នោះ គាត់ ឆ្លើយ ថា លោក ជា ហោរា 18តែ ពួក សាសន៍ យូដា មិន ជឿ ថា គាត់ ខ្វាក់ ភ្នែក ហើយ បាន ភ្លឺ ឡើង វិញ ទេ ទាល់ តែ បាន ហៅ ឪពុក ម្តាយ របស់ អ្នក ដែល បាន ភ្លឺ ភ្នែក នោះ មក សួរ ថា 19តើ អ្នក នេះ ជា កូន របស់ អ្នក ដែល អ្នក ថា បាន កើត មក ខ្វាក់ នោះ ឬ អី ចុះ ឥឡូវ នេះ ធ្វើ ដូច ម្តេច បាន ជា វា ភ្លឺ ឡើង វិញ 20ឪពុក ម្តាយ គាត់ ឆ្លើយ ថា យើង ខ្ញុំ ដឹង ថា នេះ ជា កូន យើង ខ្ញុំ ពិត ហើយ ថា វា កើត មក ខ្វាក់ មែន 21តែ ឥឡូវ នេះ ដែល វា ភ្លឺ ជា យ៉ាង ដូច ម្តេច នោះ យើង ខ្ញុំ មិន ដឹង ទេ ក៏ មិន ដឹង ជា អ្នក ណា បាន ធ្វើ ឲ្យ ភ្លឺ ផង ដែរ វា ពេញ អាយុ ហើយ សូម សួរ វា ចុះ វា នឹង ជំរាប ពី ដំណើរ ខ្លួន វា 22ឪពុក ម្តាយ គាត់ និយាយ ដូច្នេះ ព្រោះ ខ្លាច សាសន៍ យូដា ដ្បិត ពួក សាសន៍ យូដា បាន ព្រម ព្រៀង គ្នា ហើយ ថា បើ អ្នក ណា នឹង ទទួល ទ្រង់ ទុក ជា ព្រះ‌គ្រីស្ទ នោះ ត្រូវ កាត់ ពី ពួក ជំនុំ គេ ចេញ 23ហេតុ នោះ បាន ជា ឪពុក ម្តាយ គាត់ និយាយ ថា វា ពេញ អាយុ ហើយ សូម សួរ វា ចុះ។ 24គេ ក៏ ហៅ មនុស្ស ដែល ពី ដើម ខ្វាក់ នោះ មក ម្តង ទៀត ប្រាប់ ថា ចូរ សរសើរ‌ដំកើង ដល់ ព្រះ វិញ ឯ មនុស្ស នោះ យើង ដឹង ថា ជា អ្នក មាន បាប ទេ 25គាត់ ឆ្លើយ ទៅ ថា បើ លោក ជា មនុស្ស មាន បាប នោះ ខ្ញុំ មិន ដឹង ទេ ខ្ញុំ ដឹង តែ ប៉ុណ្ណេះ ថា ពី ដើម ខ្ញុំ ខ្វាក់ តែ ឥឡូវ នេះ ខ្ញុំ មើល ឃើញ 26នោះ គេ សួរ គាត់ ម្តង ទៀត ថា អ្នក នោះ បាន ធ្វើ អ្វី ដល់ ឯង តើ បាន ធ្វើ ដូច ម្តេច ខ្លះ ឲ្យ ភ្នែក ឯង ភ្លឺ ឡើង 27គាត់ ឆ្លើយ ថា ខ្ញុំ បាន ជំរាប ហើយ តែ លោក មិន ស្តាប់ ហេតុ អ្វី បាន ជា ចង់ ស្តាប់ ម្តង ទៀត តើ លោក ចង់ ធ្វើ ជា សិស្ស របស់ លោក នោះ ដែរ ឬ អី 28នោះ គេ ដៀល‌ត្មះ គាត់ ថា គឺ ឯង ជា សិស្ស អ្នក នោះ ហើយ ឯ យើង ជា សិស្ស របស់ លោក ម៉ូសេ វិញ 29យើង ដឹង ថា ព្រះ បាន មាន ព្រះ‌បន្ទូល នឹង លោក ម៉ូសេ ពិត តែ អ្នក នោះ យើង មិន ដឹង ជា មក ពី ណា ទេ 30មនុស្ស នោះ ឆ្លើយ ថា នេះ ចំឡែក ណាស់ មែន លោក រាល់ គ្នា មិន ដឹង ជា លោក នោះ មក ពី ណា ដែល លោក បាន ធ្វើ ឲ្យ ភ្នែក ខ្ញុំ ភ្លឺ ផង 31យើង ខ្ញុំ ដឹង ថា ព្រះ មិន ស្តាប់ តាម មនុស្ស មាន បាប ទេ ប៉ុន្តែ បើ អ្នក ណា កោត‌ខ្លាច ដល់ ព្រះ ហើយ ប្រព្រឹត្ត តាម ព្រះ‌ហឫ‌ទ័យ ទ្រង់ ទើប ទ្រង់ នឹង ស្តាប់ តាម អ្នក នោះ ឯង 32ចាប់ តាំង ពី អស់ កល្ប រៀង មក មិន ដែល ឮ និយាយ ពី អ្នក ណា ដែល ធ្វើ ឲ្យ ភ្នែក ភ្លឺ បាន ទេ 33បើ លោក នោះ មិន មក ពី ព្រះ ទេ នោះ លោក ពុំ អាច នឹង ធ្វើ អ្វី បាន ឡើយ 34គេ ឆ្លើយ តប ទៅ គាត់ ថា ឯង ជា មនុស្ស កើត មក ក្នុង អំពើ បាប សុទ្ធ ហើយ ឯង បង្រៀន យើង ឬ រួច គេ បណ្តេញ គាត់ ទៅ។ 35ព្រះ‌យេស៊ូវ ទ្រង់ ឮ ថា គេ បាន បណ្តេញ គាត់ ហើយ រួច កាល ទ្រង់ បាន ឃើញ គាត់ នោះ ក៏ មាន ព្រះ‌បន្ទូល ទៅ ថា តើ អ្នក ជឿ ដល់ ព្រះ‌រាជ‌បុត្រា នៃ ព្រះ ឬ ទេ 36គាត់ ទូល ឆ្លើយ ថា លោក ម្ចាស់ អើយ តើ អ្នក ណា ជា ព្រះ‌រាជ‌បុត្រា នោះ ដើម្បី ឲ្យ ខ្ញុំ បាន ជឿ ដល់ ទ្រង់ ផង 37ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ គាត់ ថា អ្នក បាន ឃើញ ទ្រង់ ហើយ គឺ ជា ខ្ញុំ ដែល និយាយ នឹង អ្នក នេះ ឯង 38គាត់ ទូល ថា ខ្ញុំ ជឿ ហើយ ព្រះ‌អម្ចាស់ អើយ រួច គាត់ ក៏ ក្រាប ថ្វាយ បង្គំ ទ្រង់។ 39ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ថា ខ្ញុំ បាន មក ក្នុង លោកីយ៍ នេះ ដើម្បី នឹង ជំនុំ‌ជំរះ ឲ្យ ពួក អ្នក ដែល មើល មិន ឃើញ បាន ភ្លឺ ឡើង ហើយ ឲ្យ ពួក អ្នក ដែល មើល ឃើញ បាន ទៅ ជា ខ្វាក់ វិញ 40ពួក ផារិ‌ស៊ី ដែល នៅ ជា មួយ នឹង ទ្រង់ បាន ឮ ពាក្យ នោះ ក៏ ទូល សួរ ថា តើ យើង ខ្ញុំ ខ្វាក់ ដែរ ឬ អី 41ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ គេ ថា បើ សិន ជា អ្នក រាល់ គ្នា ខ្វាក់ មែន នោះ អ្នក រាល់ គ្នា ឥត មាន បាប ទេ តែ ឥឡូវ នេះ អ្នក រាល់ គ្នា អាង ថា ភ្លឺ បាន ជា ជាប់ មាន បាប នៅ ឡើយ។


Copyright
Learn More

will be added

X\