John - យ៉ូហាន 8

1តែ ព្រះ‌យេស៊ូវ ទ្រង់ យាង ទៅ ឯ ភ្នំ ដើម អូលីវ វិញ។ 2ដល់ ព្រលឹម ឡើង ទ្រង់ យាង ត្រឡប់ ទៅ ក្នុង ព្រះ‌វិហារ ហើយ បណ្តា‌ជន ក៏ មក ឯ ទ្រង់ នោះ ទ្រង់ គង់ ចុះ បង្រៀន គេ 3រួច ពួក អាចារ្យ និង ពួក ផារិ‌ស៊ី គេ នាំ ស្ត្រី ម្នាក់ ដែល បាន ទាន់ នៅ ដំណេក មក ឯ ទ្រង់ កាល គេ ដាក់ ស្ត្រី នោះ នៅ កណ្តាល ជំនុំ ហើយ នោះ ក៏ ទូល ថា 4លោក គ្រូ ស្ត្រី នេះ គេ ចាប់ បាន កំពុង ដែល សហាយ‌ស្មន់ នឹង គ្នា 5រីឯ ក្នុង ក្រឹត្យ‌វិន័យ លោក ម៉ូសេ បាន បង្គាប់ ឲ្យ យើង ខ្ញុំ ចោល ស្ត្រី យ៉ាង នេះ នឹង ថ្ម ដូច្នេះ តើ លោក គិត ដូច ម្តេច 6គេ ទូល ដូច្នោះ ដើម្បី នឹង ល្បង ល ទ្រង់ ទេ ប្រយោជន៍ ឲ្យ តែ បាន រឿង ចោទ ប្រកាន់ ទ្រង់ ប៉ុណ្ណោះ ប៉ុន្តែ ព្រះ‌យេស៊ូវ ទ្រង់ ឱន ទៅ សរសេរ នៅ ដី ដោយ ព្រះ‌អង្គុលី វិញ 7តែ ដោយ ព្រោះ គេ ចេះ តែ សួរ បាន ជា ទ្រង់ ងើប ឡើង មាន ព្រះ‌បន្ទូល ថា អ្នក ណា ដែល គ្មាន បាប សោះ ចូរ ឲ្យ អ្នក នោះ ចោល នាង នឹង ថ្ម ជា មុន គេ ចុះ 8រួច ទ្រង់ ក៏ ឱន សរសេរ នៅ ដី ម្តង ទៀត 9កាល បាន ឮ ពាក្យ ទាំង នោះ ហើយ បញ្ញា ចិត្ត គេ បាន ចោទ ប្រកាន់ ទោស ខ្លួន នោះ គេ ក៏ ថយ ចេញ ទៅ ម្នាក់ ម្តងៗ ចាប់ តាំង ពី មនុស្ស ចាស់ ជាង គេ ដរាប ដល់ អ្នក ក្រោយ បង្អស់ សល់ នៅ តែ ព្រះ‌យេស៊ូវ និង ស្ត្រី នោះ ដែល នៅ ចំពោះ ទ្រង់ ប៉ុណ្ណោះ 10ព្រះ‌យេស៊ូវ ងើប ឡើង វិញ ឃើញ តែ ស្ត្រី នោះ ក៏ មាន ព្រះ‌បន្ទូល ទៅ ថា នាង អើយ ពួក ដែល ចោទ ប្រកាន់ នាង តើ នៅ ឯ ណា គ្មាន អ្នក ណា កាត់ ទោស នាង ទេ ឬ អី 11នាង ទូល ឆ្លើយ ថា គ្មាន ទេ លោក ម្ចាស់ រួច ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ ថា ខ្ញុំ ក៏ មិន កាត់ ទោស នាង ដែរ អញ្ជើញ ទៅ ចុះ តែ កុំ ធ្វើ បាប ទៀត ឡើយ។ 12ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ម្តង ទៀត ថា ខ្ញុំ ជា ពន្លឺ លោកីយ៍ អ្នក ណា ដែល តាម ខ្ញុំ នោះ មិន ដែល ដើរ ក្នុង សេចក្តី ងងឹត ឡើយ គឺ នឹង មាន ពន្លឺ នៃ ជីវិត វិញ 13នោះ ពួក ផារិ‌ស៊ី ទូល ថា អ្នក ធ្វើ បន្ទាល់ ពី ខ្លួន អ្នក ដូច្នេះ សេចក្តី បន្ទាល់ របស់ អ្នក មិន ពិត ទេ 14ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ឆ្លើយ ថា ទោះ‌បី ខ្ញុំ ធ្វើ បន្ទាល់ ពី ខ្លួន ខ្ញុំ គង់ តែ សេចក្តី បន្ទាល់ នោះ ក៏ ពិត ដែរ ព្រោះ ខ្ញុំ ដឹង ជា ខ្ញុំ មក ពី ណា ហើយ ទៅ ឯ ណា ផង តែ អ្នក រាល់ គ្នា មិន ដឹង ជា ខ្ញុំ មក ពី ណា ឬ ទៅ ឯ ណា ទេ 15អ្នក រាល់ គ្នា ជំនុំ‌ជំរះ តាម សាច់ ឈាម ឯ ខ្ញុំ មិន ជំនុំ‌ជំរះ អ្នក ណា ទេ 16តែ បើ ខ្ញុំ ជំនុំ‌ជំរះ ដែរ នោះ សេចក្តី ជំនុំ‌ជំរះ របស់ ខ្ញុំ ជា ពិត វិញ ពី ព្រោះ ខ្ញុំ មិន នៅ តែ ឯង ទេ គឺ មាន ព្រះ‌វរ‌បិតា ដែល ចាត់ ឲ្យ ខ្ញុំ មក ទ្រង់ គង់ ជា មួយ ផង 17ហើយ ក្នុង ក្រឹត្យ‌វិន័យ របស់ អ្នក រាល់ គ្នា ក៏ មាន ពាក្យ ចែង ទុក មក ថា សេចក្តី បន្ទាល់ របស់ មនុស្ស ២ នាក់ នោះ ពិត ហើយ 18ដូច្នេះ មាន ខ្ញុំ នេះ ១ ដែល ធ្វើ បន្ទាល់ ពី ខ្លួន ខ្ញុំ ហើយ មាន ព្រះ‌វរ‌បិតា ១ ដែល ចាត់ ឲ្យ ខ្ញុំ មក ទ្រង់ ក៏ ធ្វើ បន្ទាល់ ពី ខ្ញុំ ដែរ 19នោះ គេ ទូល សួរ ថា តើ ព្រះ‌វរ‌បិតា អ្នក នៅ ឯ ណា ព្រះ‌យេស៊ូវ ទ្រង់ ឆ្លើយ ថា អ្នក រាល់ គ្នា មិន ស្គាល់ ខ្ញុំ ឬ ព្រះ‌វរ‌បិតា ខ្ញុំ ទេ បើ សិន ជា អ្នក រាល់ គ្នា បាន ស្គាល់ ខ្ញុំ នោះ នឹង ស្គាល់ ដល់ ព្រះ‌វរ‌បិតា ខ្ញុំ ដែរ 20ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល ពាក្យ ទាំង នេះ នៅ ត្រង់ ឃ្លាំង កំពុង ដែល ទ្រង់ បង្រៀន នៅ ក្នុង ព្រះ‌វិហារ តែ គ្មាន អ្នក ណា ចាប់ ទ្រង់ ទេ ព្រោះ កំណត់ របស់ ទ្រង់ មិន ទាន់ ដល់ នៅ ឡើយ។ 21ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ គេ ម្តង ទៀត ថា ខ្ញុំ នឹង ទៅ បាត់ ឯ កន្លែង ដែល ខ្ញុំ ទៅ នោះ អ្នក រាល់ គ្នា ពុំ អាច នឹង ទៅ បាន ទេ អ្នក រាល់ គ្នា នឹង រក ខ្ញុំ ហើយ នឹង ស្លាប់ ក្នុង អំពើ បាប របស់ អ្នក រាល់ គ្នាវិញ 22ពួក សាសន៍ យូដា ក៏ និយាយ គ្នា ថា តើ អ្នក នេះ នឹង សំឡាប់ ខ្លួន ឯង ឬ អី បាន ជា ថា កន្លែង ដែល ខ្ញុំ ទៅ នោះ អ្នក រាល់ គ្នា ពុំ អាច នឹង ទៅ បាន ទេ 23ទ្រង់ មាន ព្រះ‌បន្ទូល ថា អ្នក រាល់ គ្នា មក ពី ស្ថាន ក្រោម ឯ ខ្ញុំៗ មក ពី ស្ថាន លើ វិញ អ្នក រាល់ គ្នា កើត ពី លោកីយ៍ នេះ តែ ខ្ញុំ មិន កើត ពី លោកីយ៍ នេះ ទេ 24ហេតុ នោះ បាន ជា ខ្ញុំ ប្រាប់ ថា អ្នក រាល់ គ្នា នឹង ស្លាប់ ក្នុង អំពើ បាប របស់ ខ្លួន ពី ព្រោះ បើ មិន ជឿ ថា ខ្ញុំនេះ ជា ព្រះ នោះ អ្នក រាល់ គ្នា នឹង ស្លាប់ ក្នុង អំពើ បាប របស់ ខ្លួន ពិត មែន 25ដូច្នេះ គេ ទូល សួរ ទ្រង់ ថា តើ អ្នក ជា អ្វី ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ឆ្លើយ ថា គឺ ដូច ជា ខ្ញុំ បាន ប្រាប់ អ្នក រាល់ គ្នា ពី ដើម រៀង មក នោះ ឯង 26ខ្ញុំ មាន សេចក្តី ជា ច្រើន ដែល ត្រូវ និយាយ ហើយ ជំនុំ‌ជំរះ ពី ដំណើរ អ្នក រាល់ គ្នា ប៉ុន្តែ ព្រះ‌អង្គ ដែល ចាត់ ឲ្យ ខ្ញុំ មក ទ្រង់ ពិត ប្រាកដ ហើយ សេចក្តី អ្វី ដែល ខ្ញុំ បាន ឮ ពី ទ្រង់ នោះ ខ្ញុំ ក៏ ប្រាប់ ដល់ មនុស្ស លោក ដែរ 27តែ គេ មិន ដឹង ជា ទ្រង់ មាន ព្រះ‌បន្ទូល នឹង គេ ពី ព្រះ‌វរ‌បិតា ទេ 28ដូច្នេះ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ថា កាល ណា អ្នក រាល់ គ្នា បាន លើក កូន មនុស្ស ឡើង នោះ ទើប នឹង ដឹង ថា គឺ ខ្ញុំនេះ ហើយ ជា ព្រះ ហើយ ថា ខ្ញុំ មិន ធ្វើ ការ អ្វី ដោយ អាង ខ្លួន ខ្ញុំ គឺ ខ្ញុំ និយាយ សេចក្តី ទាំង នេះ តាម ដែល ព្រះ‌វរ‌បិតា បាន បង្រៀន ខ្ញុំ វិញ 29ព្រះ‌អង្គ នោះ ដែល ចាត់ ឲ្យ ខ្ញុំ មក ក៏ គង់ ជា មួយ នឹង ខ្ញុំ ទ្រង់ មិន ទុក ឲ្យ ខ្ញុំ នៅ តែ ឯង ទេ ពី ព្រោះ ខ្ញុំ ចេះ តែ ធ្វើ ការ ដែល គាប់ ដល់ ព្រះ‌ហឫ‌ទ័យ ទ្រង់ ជា ដរាប 30កំពុង ដែល ទ្រង់ មាន ព្រះ‌បន្ទូល សេចក្តី ទាំង នេះ នោះ មាន មនុស្ស ជា ច្រើន បាន ជឿ ដល់ ទ្រង់។ 31នោះ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ ពួក សាសន៍ យូដា ដែល ជឿ ដល់ ទ្រង់ ថា បើ អ្នក រាល់ គ្នា នៅ ជាប់ ក្នុង ពាក្យ ខ្ញុំ នោះ អ្នក រាល់ គ្នា ជា សិស្ស ខ្ញុំ មែន 32អ្នក រាល់ គ្នា នឹង ស្គាល់ សេចក្តី ពិត ហើយ សេចក្តី ពិត នោះ នឹង ប្រោស ឲ្យ អ្នក រាល់ គ្នា បាន រួច 33គេ ទូល ឆ្លើយ ថា យើង រាល់ គ្នា ជា ពូជ លោក អ័ប្រា‌ហាំ ក៏ មិន ដែល ធ្វើ ជា បាវ បំរើ របស់ អ្នក ណា ឡើយ ម្តេច ក៏ អ្នក ថា យើង នឹង បាន រួច ដូច្នេះ 34ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល តប ថា ប្រាកដ មែន ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា អស់ អ្នក ណា ដែល ប្រព្រឹត្ត អំពើ បាប នោះ ជា បាវ បំរើ របស់ អំពើ បាប នោះ ហើយ 35រីឯ បាវ បំរើ គេ មិន នៅ ជាប់ ក្នុង ផ្ទះ ជា ដរាប ទេ តែ ព្រះ‌រាជ‌បុត្រា ទ្រង់ នៅ ជាប់ អស់ កល្ប ជានិច្ច វិញ 36ដូច្នេះ បើ ព្រះ‌រាជ‌បុត្រា ប្រោស ឲ្យ អ្នក រាល់ គ្នា បាន រួច នោះ នឹង បាន រួច ជា ពិត 37ខ្ញុំ ដឹង ហើយ ថា អ្នក រាល់ គ្នា ជា ពូជ លោក អ័ប្រា‌ហាំ ប៉ុន្តែ អ្នក រាល់ គ្នា រក សំឡាប់ ខ្ញុំ ពី ព្រោះ ពាក្យ ខ្ញុំ គ្មាន កន្លែង ដក់ នៅ ក្នុង ចិត្ត របស់ អ្នក រាល់ គ្នា ទេ 38ឯ ខ្ញុំៗ និយាយ តែ សេចក្តី ណា ដែល ខ្ញុំ បាន ឃើញ នៅ ឯ ព្រះ‌វរ‌បិតា ខ្ញុំ តែ អ្នក រាល់ គ្នា ធ្វើ តែ ការ ដែល បាន ឃើញ នៅ ឯ ឪពុក របស់ អ្នក រាល់ គ្នា វិញ 39គេ ទូល ឆ្លើយ ថា គឺ លោក អ័ប្រា‌ហាំ ជា ឪពុក នៃ យើង រាល់ គ្នា ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ថា បើ អ្នក រាល់ គ្នា ជា ពូជ លោក អ័ប្រា‌ហាំ ពិត នោះ នឹង ធ្វើ តាម លោក ជា ប្រាកដ 40តែ ឥឡូវ នេះ អ្នក រាល់ គ្នា រក ចង់ សំឡាប់ ខ្ញុំ វិញ ជា មនុស្ស ដែល យក សេចក្តី ពិត ដែល បាន ឮ ពី ព្រះ មក ប្រាប់ ដល់ អ្នក រាល់ គ្នា លោក អ័ប្រា‌ហាំ មិន បាន ធ្វើ ដូច្នោះ ទេ 41អ្នក រាល់ គ្នា ធ្វើ តាម តែ ឪពុក របស់ ខ្លួន ដូច្នេះ គេ ទូល ថា យើង រាល់ គ្នា មិន មែន ជា កូន សហាយ ទេ យើង មាន ព្រះ‌វរ‌បិតា តែ ១ គឺ ជា ព្រះ 42ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ថា បើ ព្រះ ជា ព្រះ‌វរ‌បិតា នៃ អ្នក រាល់ គ្នា មែន នោះ អ្នក នឹង បាន ស្រឡាញ់ ខ្ញុំ ដ្បិត ខ្ញុំ ចេញ ពី ព្រះ មក ហើយ ក៏ មក ដល់ មិន មែន មក ដោយ អាង ខ្លួន ខ្ញុំ ទេ គឺ ព្រះ‌អង្គ បាន ចាត់ ឲ្យ ខ្ញុំ មក ទេ តើ 43ហេតុ អ្វី បាន ជា អ្នក រាល់ គ្នា មិន យល់ សំដី ខ្ញុំ គឺ មក តែ ពី ស្តាប់ ពាក្យ ខ្ញុំ មិន បាន ប៉ុណ្ណោះ 44អ្នក រាល់ គ្នា មាន អារក្ស‌សាតាំង ជា ឪពុក ហើយ អ្នក រាល់ គ្នា ចូល ចិត្ត ធ្វើ តាម តណ្ហា ដែល គាប់ ចិត្ត ដល់ ឪពុក របស់ អ្នក វា ជា អ្នក សំឡាប់ គេ តាំង ពី ដើម មក វា មិន បាន នៅ ជាប់ ក្នុង សេចក្តី ពិត ព្រោះ គ្មាន សេចក្តី ពិត នៅ ក្នុង វា ទេ កាល ណា វា ពោល ពាក្យ ភូត‌ភរ នោះ ដុះ ចេញ អំពី ចិត្ត វា មក ដ្បិត វា ជា អ្នក កំភូត ហើយ ជា ឪពុក នៃ សេចក្តី នោះ ឯង 45ដោយ ព្រោះ តែ ខ្ញុំ និយាយ សេចក្តី ពិត បាន ជា អ្នក រាល់ គ្នា មិន ជឿ ខ្ញុំ 46តើ មាន ពួក អ្នក រាល់ គ្នា ណា មួយ ចាប់ ប្រកាន់ ខ្ញុំ ពី អំពើ បាប បាន ឬ ទេ តែ បើ ខ្ញុំ និយាយ សេចក្តី ពិត វិញ ហេតុ អ្វី បាន ជា មិន ជឿ ដល់ ខ្ញុំ សោះ 47អ្នក ណា ដែល កើត អំពី ព្រះ នោះ ក៏ ស្តាប់ តាម ព្រះ‌បន្ទូល នៃ ព្រះ ដែរ ឯ អ្នក រាល់ គ្នា មិន បាន កើត មក ពី ព្រះ ទេ បាន ជា មិន ស្តាប់ តាម ដូច្នេះ។ 48នោះ ពួក សាសន៍ យូដា ទូល ទ្រង់ ថា តើ យើង មិន និយាយ ត្រូវ ថា អ្នក ជា សាសន៍ សាម៉ារី ហើយ មាន អារក្ស ចូល ទេ ឬ អី 49ព្រះ‌យេស៊ូវ ទ្រង់ ឆ្លើយ ថា ខ្ញុំ គ្មាន អារក្ស ចូល ទេ ខ្ញុំ គោរព ប្រតិ‌បត្តិ ចំពោះ ព្រះ‌វរ‌បិតា ខ្ញុំ តែ អ្នក រាល់ គ្នា ត្មះ‌តិះ‌ដៀល ខ្ញុំ វិញ 50ឯ ខ្ញុំ មិន មែន រក កិត្តិ‌សព្ទ ចំពោះ ខ្លួន ទេ មាន ព្រះ ១ អង្គ ដែល រក ឲ្យ ខ្ញុំ វិញ ហើយ ទ្រង់ ក៏ ជំនុំ‌ជំរះ ផង 51ប្រាកដ មែន ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា បើ អ្នក ណា កាន់ តាម ពាក្យ ខ្ញុំ អ្នក នោះ មិន ត្រូវ ឃើញ សេចក្តី ស្លាប់ នៅ អស់ កល្ប រៀង ទៅ 52ដូច្នេះ ពួក សាសន៍ យូដា ទូល ថា ឥឡូវ នេះ យើង ដឹង ជា ប្រាកដ ថា អ្នក មាន អារក្ស ចូល ពិត មែន ព្រោះ លោក អ័ប្រា‌ហាំ និង ពួក ហោរា បាន ស្លាប់ អស់ ហើយ តែ អ្នក ថា បើ អ្នក ណា កាន់ តាម ពាក្យ អ្នក នោះ មិន ដែល ភ្លក់ សេចក្តី ស្លាប់ នៅ អស់ កល្ប រៀង ទៅ វិញ 53តើ អ្នក ធំ ជាង លោក អ័ប្រា‌ហាំ ជា ឰយុកោ យើង និង ពួក ហោរា ដែល ស្លាប់ ទៅ ហើយ នោះ ឬ អី តើ អ្នក តាំង ខ្លួន ធ្វើ ជា អ្វី 54ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ឆ្លើយ ថា បើ សិន ជា ខ្ញុំ ដំកើង ខ្លួន ខ្ញុំ នោះ កិត្តិ‌សព្ទ របស់ ខ្ញុំ ឥត មាន ប្រយោជន៍ ទេ គឺ ព្រះ‌វរ‌បិតា ខ្ញុំ ទេ តើ ទ្រង់ លើក ដំកើង ខ្ញុំ ដែល អ្នក រាល់ គ្នា ថា ទ្រង់ ជា ព្រះ នៃ អ្នក 55តែ អ្នក រាល់ គ្នា មិន ស្គាល់ ទ្រង់ ទេ ឯ ខ្ញុំៗ ស្គាល់ ទ្រង់ បើ ខ្ញុំ ថា មិន ស្គាល់ ទ្រង់ វិញ នោះ ខ្ញុំ នឹង ទៅ ជា អ្នក ភូត‌ភរ ដូច អ្នក រាល់ គ្នា ដែរ ប៉ុន្តែ ខ្ញុំ ស្គាល់ ទ្រង់ ពិត ហើយ ក៏ កាន់ តាម ព្រះ‌បន្ទូល ទ្រង់ ផង 56លោក អ័ប្រា‌ហាំ ជា ឰយុកោ អ្នក រាល់ គ្នា លោក បាន ត្រេក‌អរ ដោយ ឃើញ គ្រា ខ្ញុំ លោក ក៏ បាន ឃើញ មែន ហើយ មាន សេចក្តី រីក‌រាយ 57ដូច្នេះ ពួក សាសន៍ យូដា ទូល ទ្រង់ ថា អាយុ អ្នក មិន ទាន់ ដល់ ៥០ ឆ្នាំ ផង ហើយ អ្នក ថា បាន ឃើញ លោក អ័ប្រា‌ហាំ ដែរ ឬ 58ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល តប ថា ប្រាកដ មែន ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា មុន ដែល លោក អ័ប្រា‌ហាំ កើត មក នោះ មាន ខ្ញុំ ហើយ 59ដូច្នេះ គេ រើស ថ្ម នឹង ចោល ព្រះ‌យេស៊ូវ តែ ទ្រង់ បាន បំបាំង ដល់ គេ រួច យាង កាត់ កណ្តាល ពួក គេ ចេញ ពី ព្រះ‌វិហារ ផុត ទៅ។


Copyright
Learn More

will be added

X\