John - យ៉ូហាន 7

1ក្រោយ នោះ មក ព្រះ‌យេស៊ូវ ទ្រង់ យាង នៅ តែ ក្នុង ស្រុក កាលី‌ឡេ ប៉ុណ្ណោះ ទ្រង់ មិន សព្វ ព្រះ‌ហឫ‌ទ័យ នឹង យាង ក្នុង ស្រុក យូដា ទេ ពី ព្រោះ សាសន៍ យូដា រក សំឡាប់ ទ្រង់ 2រីឯ បុណ្យ របស់ សាសន៍ យូដា ដែល ហៅ ថា បុណ្យ បារាំ នោះ ជិត ដល់ ហើយ 3ដូច្នេះ ពួក ប្អូន ទ្រង់ ទូល ថា ចូរ ចេញ ពី ទី នេះ ទៅ ឯ ស្រុក យូដា ទៅ ដើម្បី ឲ្យ ពួក សិស្ស របស់ បង បាន ឃើញ ការ ដែល បង ធ្វើ ផង 4ដ្បិត អ្នក ណា ដែល ចង់ ឲ្យ គេ ស្គាល់ ខ្លួន នោះ មិន ដែល ធ្វើ ការ ដោយ សំងាត់ ទេ បើ បង ធ្វើ ការ ទាំង នេះ ចូរ សំដែង ខ្លួន ឲ្យ មនុស្ស លោក ស្គាល់ ដែរ 5ដ្បិត ពួក ប្អូន ទ្រង់ មិន បាន ជឿ ដល់ ទ្រង់ ទេ 6ដូច្នេះ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល តប ថា ឯ ពេល វេលា របស់ ឯង រាល់ គ្នា នោះ ចេះ តែ មាន ជានិច្ច តែ ពេល វេលា របស់ អញ មិន ទាន់ ដល់ នៅ ឡើយ 7លោកីយ៍ ពុំ អាច នឹង ស្អប់ ឯង រាល់ គ្នា បាន ទេ តែ គេ ស្អប់ អញ វិញ ពី ព្រោះ អញ ធ្វើ បន្ទាល់ ពី គេ ថា ការ គេ ប្រព្រឹត្ត សុទ្ធ តែ អាក្រក់ 8ចូរ ឯង រាល់ គ្នា ឡើង ទៅ ឯ បុណ្យ នេះ ចុះ ឯ អញ មិន ទាន់ ទៅ ទេ ព្រោះ កំណត់ អញ មិន ទាន់ សំរេច នៅ ឡើយ 9កាល ទ្រង់ មាន ព្រះ‌បន្ទូល សេចក្តី ទាំង នោះ រួច ហើយ នោះ ក៏ គង់ នៅ ស្រុក កាលី‌ឡេ ដដែល។ 10ប៉ុន្តែ កាល ពួក ប្អូន ទ្រង់ ឡើង ទៅ ឯ បុណ្យ នោះ ផុត ហើយ នោះ ទ្រង់ ក៏ យាង ទៅ ដែរ តែ មិន ទៅ ជា មួយ នឹង អ្នក ណា ទេ គឺ ទៅ ដោយ សំងាត់ វិញ 11រីឯ ពួក សាសន៍ យូដា គេ សួរ រក ទ្រង់ នៅ ឯ ទី បុណ្យ ថា តើ លោក នៅ ឯ ណា 12ហើយ ក្នុង ហ្វូង មនុស្ស ក៏ ឮ ខ្សឹប‌ខ្សៀវ ពី ដំណើរ ទ្រង់ ជា ច្រើន ខ្លះ ថា លោក ជា មនុស្ស ល្អ ខ្លះ ទៀត ថា ទេ អ្នក នោះ ជា អ្នក បញ្ឆោត ប្រជា‌ជន ទេ តើ 13ប៉ុន្តែ គ្មាន អ្នក ឯ ណា ហ៊ាន និយាយ ពី ដំណើរ ទ្រង់ ឲ្យ បណ្តា‌ជន ដឹង ឡើយ ព្រោះ ខ្លាច សាសន៍ យូដា។ 14នៅ ពាក់ កណ្តាល ពេល បុណ្យ នោះ ព្រះ‌យេស៊ូវ ទ្រង់ ឡើង ទៅ បង្រៀន ក្នុង ព្រះ‌វិហារ 15ហើយ ពួក សាសន៍ យូដា នឹក ឆ្ងល់ ថា ធ្វើ ដូច ម្តេច ឲ្យ អ្នក នេះ ចេះ គម្ពីរ ដូច្នេះ ពី ព្រោះ គាត់ មិន ដែល រៀន‌សូត្រ សោះ 16ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ឆ្លើយ ថា សេចក្តី ដែល ខ្ញុំ បង្រៀន នេះ មិន មែន ជា របស់ ខ្ញុំ ទេ គឺ ជា របស់ ផង ព្រះ ដែល ចាត់ ឲ្យ ខ្ញុំ មក នោះ វិញ 17បើ អ្នក ណា ចង់ ធ្វើ តាម ព្រះ‌ហឫ‌ទ័យ ទ្រង់ នោះ នឹង បាន ដឹង ជា សេចក្តី បង្រៀន នេះ មក ពី ព្រះ ឬ ជា ខ្ញុំ និយាយ ដោយ អាង ខ្លួន ខ្ញុំ 18អ្នក ណា ដែល និយាយ ដោយ អាង ខ្លួន ឯង នោះ ចង់ តែ លើក ដំកើង ដល់ ខ្លួន ទេ តែ អ្នក ដែល ចង់ លើក ដំកើងថ្វាយ ព្រះ ដែល ចាត់ ឲ្យ ខ្លួន មក នោះ ទើប ពិត វិញ ហើយ ឥត មាន សេចក្តី ទុច្ចរិត ណា នៅ ក្នុង ខ្លួន ឡើយ 19ឯ លោក ម៉ូសេ តើ មិន បាន ឲ្យ ក្រឹត្យ‌វិន័យ មក អ្នក រាល់ គ្នា ទេ ឬ អី ប៉ុន្តែ ក្នុង ពួក អ្នក រាល់ គ្នា គ្មាន អ្នក ណា មួយ ប្រព្រឹត្ត តាម ក្រឹត្យ‌វិន័យ នោះ ទេ ហេតុ អ្វី បាន ជា អ្នក រាល់ គ្នា រក សំឡាប់ ខ្ញុំ ដូច្នេះ 20ហ្វូង មនុស្ស ក៏ ឆ្លើយ ឡើង ថា អ្នក ឯង មាន អារក្ស ចូល ទេ តើ មាន អ្នក ណា រក សំឡាប់ ឯង 21ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ គេ ថា ខ្ញុំ បាន ធ្វើ ការ ១ ហើយ អ្នក រាល់ គ្នា មាន សេចក្តី អស្ចារ្យ ទាំង អស់ គ្នា 22លោក ម៉ូសេ ក៏ ឲ្យ ពិធី កាត់ ស្បែក មក អ្នក រាល់ គ្នា (មិន មែន ថា កើត ពី លោក ម៉ូសេ ទេ គឺ ពី ពួក ឰយុកោ វិញ) ហើយ អ្នក រាល់ គ្នា កាត់ ស្បែក ឲ្យ មនុស្ស នៅ ថ្ងៃ ឈប់ សំរាក ផង 23ដូច្នេះ បើ មនុស្ស ទទួល កាត់ ស្បែក នៅ ថ្ងៃ ឈប់ សំរាក ដើម្បី មិន ឲ្យ រំលង ក្រឹត្យ‌វិន័យ របស់ លោក ម៉ូសេ នោះ តើ អ្នក រាល់ គ្នា ខឹង នឹង ខ្ញុំ ដោយ ព្រោះ ខ្ញុំ បាន ធ្វើ ឲ្យ មនុស្ស ម្នាក់ បាន ជា ស្រឡះ នៅ ថ្ងៃ ឈប់ សំរាក ឬ អី 24កុំ ឲ្យ ជំនុំ‌ជំរះ តាម ភាព ដែល មើល ឃើញ តែ ខាង ក្រៅ ឡើយ ត្រូវ ជំនុំ‌ជំរះ តាម សេចក្តី សុចរិត វិញ។ 25នោះ មាន ពួក ក្រុង យេរូ‌សា‌ឡិម ខ្លះ និយាយ ថា គឺ អ្នក នេះ ទេ តើ ដែល គេ រក សំឡាប់ នោះ 26ហើយ មើល គាត់ និយាយ នៅ កណ្តាល ចំណោម តែ គ្មាន អ្នក ណា ថា អ្វី ឲ្យ សោះ តើ ពួក នាម៉ឺន បាន យល់ ឃើញ ហើយ ថា អ្នក នេះ ជា ព្រះ‌គ្រីស្ទ មែន ឬ អី 27ឯ អ្នក នេះ យើង ដឹង ជា មក ពី ណា តែ ព្រះ‌គ្រីស្ទ វិញ កាល ណា ទ្រង់ យាង មក នោះ គ្មាន អ្នក ណា ដឹង ជា មក ពី ណា ទេ 28ដូច្នេះ កំពុង ដែល ព្រះ‌យេស៊ូវ បង្រៀន ក្នុង ព្រះ‌វិហារ នោះ ក៏ បន្លឺ‌ឧទាន ឡើង ថា អ្នក រាល់ គ្នា ស្គាល់ ខ្ញុំ ហើយ ដឹង ជា ខ្ញុំ មក ពី ណា ផង តែ ខ្ញុំ មិន បាន មក ដោយ អាង ខ្លួន ខ្ញុំ ទេ ឯ ព្រះ ដែល ចាត់ ឲ្យ ខ្ញុំ មក ទ្រង់ ពិត ត្រង់ ហើយ អ្នក រាល់ គ្នា មិន ស្គាល់ ទ្រង់ ទេ 29តែ ខ្ញុំ ស្គាល់ ទ្រង់ ពី ព្រោះ ខ្ញុំ មក ពី ទ្រង់ គឺ ទ្រង់ ពិត ដែល ចាត់ ឲ្យ ខ្ញុំ មក 30ដូច្នេះ គេ រក ចាប់ ទ្រង់ ប៉ុន្តែ គ្មាន អ្នក ណា លូក ដៃ ទៅ ចាប់ សោះ ពី ព្រោះ កំណត់ ទ្រង់ មិន ទាន់ មក ដល់ នៅ ឡើយ 31នៅ ក្នុង បណ្តា មនុស្ស នោះ មាន គ្នា ច្រើន បាន ជឿ ដល់ ទ្រង់ ហើយ គេ និយាយ ថា កាល ណា ព្រះ‌គ្រីស្ទ យាង មក តើ ទ្រង់ នឹង ធ្វើ ទី សំគាល់ ច្រើន ជាង លោក នេះ ឬ អី។ 32ឯ ពួក ផារិ‌ស៊ី ក៏ ឮ គេ ខ្សឹប‌ខ្សៀវ រឿង ទាំង នេះ ពី ទ្រង់ រួច ពួក សង្គ្រាជ និង ពួក ផារិ‌ស៊ី គេ ចាត់ ពួក អាជ្ញា ឲ្យ ទៅ ចាប់ ទ្រង់ 33ដូច្នេះ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ថា ខ្ញុំ នៅ ជា មួយ នឹង អ្នក រាល់ គ្នា តែ បន្តិច ទៀត ទេ រួច ខ្ញុំ ទៅ ឯ ព្រះ ដែល ចាត់ ឲ្យ ខ្ញុំ មក នោះ វិញ 34អ្នក រាល់ គ្នា នឹង រក ខ្ញុំ តែ រក មិន ឃើញ ទេ ហើយ កន្លែង ដែល ខ្ញុំ ទៅ នោះ អ្នក រាល់ គ្នា ពុំ អាច នឹង ទៅ បាន ឡើយ 35នោះ ពួក សាសន៍ យូដា និយាយ គ្នា គេ ថា តើ អ្នក នេះ គិត ទៅ ឯ ណា ដែល យើង នឹង រក មិន ឃើញ តើ គិត ទៅ ឯ ពួក អ្នក ខ្ចាត់‌ខ្ចាយ នៅ ក្នុង សាសន៍ ក្រេក ដើម្បី នឹង បង្រៀន ដល់ សាសន៍ នោះ ឬ អី 36ពាក្យ ដែល គាត់ ថា «អ្នក រាល់ គ្នា នឹង រក ខ្ញុំ តែ រក មិន ឃើញ ទេ» ហើយ ថា «កន្លែង ដែល ខ្ញុំ ទៅ អ្នក រាល់ គ្នា ពុំ អាច នឹង ទៅ បាន ទេ» នេះ តើ មាន ន័យ ដូច ម្តេច។ 37នៅ ថ្ងៃ ក្រោយ បង្អស់ ជា ថ្ងៃ បុណ្យ យ៉ាង សំខាន់ នោះ ព្រះ‌យេស៊ូវ ទ្រង់ ឈរ បន្លឺ‌ឧទាន ប្រកាស ឡើង ថា បើ អ្នក ណា ស្រេក ចូរ ឲ្យ អ្នក នោះ មក ឯ ខ្ញុំ ហើយ ផឹក ចុះ 38អ្នក ណា ដែល ជឿ ដល់ ខ្ញុំ នោះ នឹង មាន ទន្លេ ទឹក រស់ ហូរ ចេញ ពី ពោះ ខ្លួន មក ដូច ជា គម្ពីរ សំដែង ហើយ 39តែ សេចក្តី នេះ គឺ ទ្រង់ មាន ព្រះ‌បន្ទូល ពី ព្រះ‌វិញ្ញាណ ដែល អស់ អ្នក ជឿ ដល់ ទ្រង់ នឹង ត្រូវ ទទួល ដ្បិត ព្រះ‌វិញ្ញាណ បរិសុទ្ធ មិន ទាន់ យាង មក ដោយ ព្រោះ ព្រះ‌យេស៊ូវ មិន ទាន់ បាន ដំកើង ឡើងនៅ ឡើយ។ 40ដូច្នេះ កាល បណ្តា មនុស្ស បាន ឮ នោះ មាន គ្នា ច្រើន និយាយ ថា លោក នេះ ពិត ប្រាកដ ជា ហោរា នោះ ហើយ 41អ្នក ខ្លះ ទៀត ថា នេះ ជា ព្រះ‌គ្រីស្ទ ហើយ ខ្លះ ទៀត ថា ចុះ ព្រះ‌គ្រីស្ទ យាង មក ពី ស្រុក កាលី‌ឡេ ដែរ ឬ 42តើ គម្ពីរ មិន ថា ព្រះ‌គ្រីស្ទ ត្រូវ កើត ពី ព្រះ‌វង្ស ហ្លួង ដាវីឌ ហើយ ក៏ យាង មក ពី ភូមិ បេថ្លេ‌ហិម ជា កន្លែង ដែល ហ្លួង ដាវីឌ បាន គង់ នៅ ទេ ឬ អី 43ដូច្នេះ គេ ក៏ បាក់ បែក ទាស់ គ្នា ដោយ ព្រោះ ទ្រង់ 44មាន ខ្លះ ចង់ ចាប់ ទ្រង់ តែ គ្មាន អ្នក ណា លូក ដៃ ទៅ ចាប់ ទេ។ 45នោះ ពួក អាជ្ញា ក៏ ត្រឡប់ ទៅ ឯ ពួក សង្គ្រាជ និង ពួក ផារិ‌ស៊ី វិញ លោក ទាំង នោះ សួរ គេ ថា ហេតុ អ្វី បាន ជា មិន ចាប់ អ្នក នោះ មក 46ពួក អាជ្ញា ឆ្លើយ ថា មិន ដែល មាន អ្នក ណា និយាយ ដូច អ្នក នោះ ទេ 47ដូច្នេះ ពួក ផារិ‌ស៊ី ស្តី ឲ្យ ថា អ្នក រាល់ គ្នា ត្រូវ បញ្ឆោត ដែរ ឬ 48តើ មាន អ្នក ឯ ណា ក្នុង ពួក នាម៉ឺន ឬ ក្នុង ពួក ផារិ‌ស៊ី ដែល ជឿ ដល់ អ្នក នោះ ឬ ទេ 49ឯ ហ្វូង មនុស្ស នេះ ដែល មិន ស្គាល់ ក្រឹត្យ‌វិន័យ គេ ជា មនុស្ស ត្រូវ បណ្តាសា វិញ 50ឯ លោក នីកូដេម ជា អ្នក ដែល មក ឯ ទ្រង់ ទាំង យប់ ដែល ជា ពួក ផារិ‌ស៊ី ដែរ លោក និយាយ ទៅ គេ ថា 51តើ ក្រឹត្យ‌វិន័យ យើង កាត់ ទោស ដល់ មនុស្ស ណា មុន ដែល បាន ឮ ពាក្យ ចំឡើយ ពី ខ្លួន អ្នក នោះ ហើយ ដឹង ជា ធ្វើ ខុស យ៉ាង ណា ឬ អី 52នោះ គេ ឆ្លើយ ទៅ លោក ថា តើ លោក មក ពី ស្រុក កាលី‌ឡេ ដែរ ឬ ចូរ ពិចារណា មើល ចុះ ឥត ដែល មាន ហោរា ណា កើត មក ពី ស្រុក កាលី‌ឡេ ឡើយ 53គេ ក៏ ត្រឡប់ ទៅ ផ្ទះ វិញ រៀង ខ្លួន


Copyright
Learn More

will be added

X\