John - យ៉ូហាន 6

1លុះ ក្រោយ មក ព្រះ‌យេស៊ូវ ទ្រង់ ឆ្លង សមុទ្រ កាលី‌ឡេ គឺ ជា សមុទ្រ ទីបេរាស 2ហើយ មាន ហ្វូង មនុស្ស ជា ធំ តាម ទ្រង់ ទៅ ដោយ បាន ឃើញ ទី សំគាល់ ទាំង ប៉ុន្មាន ដែល ទ្រង់ ប្រោស ដល់ ពួក ជំងឺ 3នោះ ព្រះ‌យេស៊ូវ ទ្រង់ យាង ឡើង ទៅ លើ ភ្នំ គង់ ជា មួយ នឹង ពួក សិស្ស នៅ ទី នោះ 4រីឯ បុណ្យ រំលង ជា បុណ្យ របស់ សាសន៍ យូដា ក៏ ជិត ដល់ ហើយ 5ឯ ព្រះ‌យេស៊ូវ ទ្រង់ ងើប ព្រះ‌នេត្រ ឡើង ឃើញ មនុស្ស កក‌កុញ មក ឯ ទ្រង់ នោះ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ ភីលីព ថា យើង នឹង ទិញ នំបុ័ង ពី ណា មក ឲ្យ មនុស្ស ទាំង អស់ នេះ បាន បរិភោគ 6ទ្រង់ មាន ព្រះ‌បន្ទូល សួរ ដូច្នេះ ដើម្បី នឹង ល្បង ល គាត់ ទេ ព្រោះ ទ្រង់ ជ្រាប ការ ដែល ទ្រង់ គិត ធ្វើ ហើយ 7ភីលីព ទូល ឆ្លើយ ថា ទោះ បើ ទិញ នំបុ័ង អស់ ៤០ រៀល ក៏ មិន គ្រាន់ ឲ្យ គ្រប់ គ្នា សូម្បី តែ បន្តិច បន្តួច ផង 8មាន សិស្ស ទ្រង់ ម្នាក់ ឈ្មោះ អនទ្រេ ជា ប្អូន ស៊ីម៉ូន-ពេត្រុស គាត់ ទូល ទ្រង់ ថា 9នៅ ទី នេះ មាន ក្មេង ម្នាក់ មាន នំបុ័ង ម្សៅ ឱក ៥ និង ត្រី តូច ២ ប៉ុន្តែ ដែល មាន ប៉ុណ្ណោះ តើ មាន ប្រយោជន៍ អ្វី ដល់ មនុស្ស ច្រើន ទាំង ម៉្លេះ 10ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ថា ចូរ ឲ្យ មនុស្ស ទាំង អស់ អង្គុយ ទៅ រីឯ នៅ ទី នោះ មាន ស្មៅ ច្រើន ដូច្នេះ គេ ក៏ នាំ គ្នា អង្គុយ មាន ចំនួន ប្រហែល ជា ៥ ពាន់ នាក់ 11រួច ព្រះ‌យេស៊ូវ ទ្រង់ យក នំបុ័ង នោះ អរ ព្រះ‌គុណ រួច ចែក ទៅ ឲ្យ ពួក សិស្ស គេ ក៏ ចែក ដល់ ពួក អ្នក ដែល អង្គុយ បាន ចែក ទាំង ត្រី តូច នោះ បែប ដូច្នោះ ដែរ តាម តែ គេ ចង់ បាន 12លុះ គេ បាន ឆ្អែត គ្រប់ គ្នា ហើយ នោះ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ ពួក សិស្ស ថា ចូរ ប្រមូល ចំណិត ដែល សល់ នៅ ដើម្បី កុំ ឲ្យ បាត់ អ្វី ឡើយ 13ក្រោយ ដែល បរិភោគ រួច ហើយ នោះ គេ ប្រមូល ចំណិត នំបុ័ង ម្សៅ ឱក ដែល សល់ ពី ៥ ដុំ នោះ ដាក់ ពេញ បាន ១២ កន្ត្រក 14កាល មនុស្ស ទាំង ប៉ុន្មាន បាន ឃើញ ទី សំគាល់ ដែល ព្រះ‌យេស៊ូវ ធ្វើ នោះ គេ ក៏ និយាយ ថា លោក នេះ ប្រាកដ ជា ហោរា នោះ ដែល ត្រូវ មក ក្នុង លោកីយ៍ មែន 15ដូច្នេះ ព្រះ‌យេស៊ូវ ក៏ ថយ ឡើង ទៅ លើ ភ្នំ តែ ១ អង្គ ទ្រង់ វិញ ទៀត ពី ព្រោះ ទ្រង់ ជ្រាប ថា គេ គិត មក ចាប់ ទ្រង់ ដោយ កំឡាំង ដើម្បី នឹង តាំង ឡើង ជា ស្តេច។ 16លុះ ព្រលប់ ហើយ ពួក សិស្ស ទ្រង់ ចុះ ទៅ ឯ សមុទ្រ 17ក៏ ចុះ ទូក ឆ្លង ទៅ កាពើ‌ណិម ពេល នោះ ងងឹត ហើយ តែ ព្រះ‌យេស៊ូវ មិន ទាន់ មក ដល់ នៅ ឡើយ 18សមុទ្រ ក៏ មាន រលក បោក ដោយ ខ្យល់ បក់ ជា ខ្លាំង 19កាល គេ បាន ចែវ ទៅ ប្រហែល ជា ៥ ឬ ៦ គីឡូ‌ម៉ែត្រ ហើយ នោះ ស្រាប់ តែ គេ ឃើញ ព្រះ‌យេស៊ូវ ទ្រង់ យាង លើ សមុទ្រ មក ជិត ទូក ហើយ គេ មាន សេចក្តី ភ័យ ខ្លាច 20តែ ទ្រង់ មាន ព្រះ‌បន្ទូល ថា កុំ ភ័យ អី គឺ ខ្ញុំ ទេ តើ 21នោះ គេ ក៏ ព្រម ទទួល ទ្រង់ មក ក្នុង ទូក ស្រាប់ តែ ទូក បាន ដល់ ស្រុក ដែល គេ ប៉ង នឹង ទៅ។ 22ស្អែក ឡើង កាល ហ្វូង មនុស្ស ដែល នៅ ត្រើយ សមុទ្រ ម្ខាង បាន ឃើញ ថា នៅ ទី នោះ គ្មាន ទូក ណា ទៀត ក្រៅ ពី ទូក ១ ដែល ពួក សិស្ស ទ្រង់ បាន ជិះ ហើយ ថា ព្រះ‌យេស៊ូវ មិន បាន ជិះ ទូក នោះ ទៅ ជា មួយ នឹង ពួក សិស្ស ទេ គឺ ពួក សិស្ស បាន ចេញ ទៅ តែ គ្នា គេ 23(ប៉ុន្តែ មាន ទូក ខ្លះ ទៀត មក ពី ស្រុក ទីបេរាស ជិត កន្លែង ដែល គេ បាន បរិភោគ នំបុ័ង ក្រោយ ដែល ព្រះ‌អម្ចាស់ បាន អរ ព្រះ‌គុណ រួច ហើយ) 24ដូច្នេះ កាល ហ្វូង មនុស្ស មិន ឃើញ ព្រះ‌យេស៊ូវ ឬ ពួក សិស្ស ទ្រង់ នៅ ទី នោះ គេ ក៏ ជិះ ទូក ទៅ ឯ កាពើ‌ណិម ដើម្បី នឹង រក ទ្រង់ 25កាល ឃើញ ទ្រង់ នៅ ឯ ត្រើយ ម្ខាង ហើយ នោះ គេ ទូល សួរ ថា លោក គ្រូ លោក មក ដល់ ទី នេះ ពី កាល ណា 26ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ឆ្លើយ ទៅ គេ ថា ប្រាកដ មែន ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា អ្នក រាល់ គ្នា រក ខ្ញុំ មិន មែន ដោយ ព្រោះ បាន ឃើញ ទី សំគាល់ ទេ គឺ ដោយ ព្រោះ តែ បាន បរិភោគ នំបុ័ង ឆ្អែត ប៉ុណ្ណោះ 27កុំ ឲ្យ ខំ ប្រឹង ឲ្យ បាន តែ អាហារ ដែល តែង តែ ពុក‌រលួយ នោះ ឡើយ ចូរ ខំ ឲ្យ បាន អាហារ ដែល នៅ ស្ថិត‌ស្ថេរ ដរាប ដល់ ជីវិត អស់ កល្ប ជានិច្ច វិញ ជា អាហារ ដែល កូន មនុស្ស នឹង ឲ្យ មក អ្នក រាល់ គ្នា ដ្បិត គឺ កូន មនុស្ស នេះ ហើយ ដែល ព្រះ‌វរ‌បិតា ដ៏ ជា ព្រះ ទ្រង់ បាន ដៅ ចំណាំ ទុក 28ដូច្នេះ គេ ទូល សួរ ទ្រង់ ថា ដែល នឹង ធ្វើ ការ របស់ ព្រះ តើ ត្រូវ ធ្វើ ដូច ម្តេច ខ្លះ 29ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ឆ្លើយ ថា ឯ ការ របស់ ព្រះ គឺ ឲ្យ អ្នក រាល់ គ្នា បាន ជឿ ដល់ អ្នក ដែល ព្រះ បាន ចាត់ ឲ្យ មក 30នោះ គេ ទូល សួរ ទ្រង់ ថា បើ ដូច្នេះ តើ លោក នឹង ធ្វើ ទី សំគាល់ ណា ឲ្យ យើង ខ្ញុំ ឃើញ ផង ដើម្បី ឲ្យ បាន ជឿ ដល់ លោក តើ លោក ធ្វើ ការ អ្វី ខ្លះ 31ពួក ឰយុកោ យើង ខ្ញុំ បាន បរិភោគ នំ ម៉ាន៉ា នៅ ទី រហោ‌ស្ថាន ដូច ជា មាន សេចក្តី ចែង ទុក មក ថា «លោក បាន ឲ្យ នំបុ័ង ពី ស្ថាន‌សួគ៌ មក ឲ្យ គេ បរិភោគ» 32ឯ ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល តប ថា ប្រាកដ មែន ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា មិន មែន លោក ម៉ូសេ ដែល ឲ្យ នំបុ័ងពី ស្ថាន‌សួគ៌ នោះ មក អ្នក រាល់ គ្នា ទេ តែ ឯ នំបុ័ង ដ៏ ពិត ដែល មក ពី ស្ថាន‌សួគ៌ នោះ គឺ ព្រះ‌វរ‌បិតា ខ្ញុំ ដែល ប្រទាន មក អ្នក រាល់ គ្នា វិញ 33ដ្បិត នំបុ័ង របស់ ព្រះ គឺ ជា ព្រះ‌អង្គ ដែល យាង ចុះ ពី ស្ថាន‌សួគ៌ មក ព្រម ទាំង ប្រទាន ឲ្យ មនុស្ស លោក បាន ជីវិត ផង 34ដូច្នេះ គេ ទូល ទ្រង់ ថា លោក ម្ចាស់ អើយ សូម ឲ្យ នំបុ័ង នោះ មក យើង ខ្ញុំ ជានិច្ច។ 35ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ថា ខ្ញុំ ជា នំបុ័ង ជីវិត អ្នក ណា ដែល មក ឯ ខ្ញុំ នោះ នឹង មិន ឃ្លាន ទៀត ឡើយ ហើយ អ្នក ណា ដែល ជឿ ដល់ ខ្ញុំ ក៏ មិន ត្រូវ ស្រេក ដែរ 36ប៉ុន្តែ ខ្ញុំ បាន ប្រាប់ អ្នក រាល់ គ្នា រួច ហើយ ថា អ្នក រាល់ គ្នា បាន ឃើញ ខ្ញុំ តែ មិន ជឿ ទេ 37អស់ អ្នក ណា ដែល ព្រះ‌វរ‌បិតា ប្រទាន មក ខ្ញុំ នោះ នឹង មក ឯ ខ្ញុំ ហើយ អ្នក ណា ដែល មក ឯ ខ្ញុំ ខ្ញុំ ក៏ មិន ដែល ចោល ទៅ ក្រៅ ឡើយ 38ពី ព្រោះ ខ្ញុំ បាន ចុះ ពី ស្ថាន‌សួគ៌ មក មិន មែន នឹង ធ្វើ តាម ចិត្ត ខ្ញុំ ទេ គឺ តាម បំណង ព្រះ‌ហឫ‌ទ័យ នៃ ព្រះ វិញ ដែល ទ្រង់ ចាត់ ឲ្យ ខ្ញុំ មក 39ឯ បំណង ព្រះ‌ហឫ‌ទ័យ នៃ ព្រះ‌វរ‌បិតា ដែល ចាត់ ឲ្យ ខ្ញុំ មក នោះ គឺ មិន ចង់ ឲ្យ ខ្ញុំ បាត់ អ្នក ណា ក្នុង គ្រប់ អស់ ទាំង មនុស្ស ដែល ទ្រង់ ប្រទាន មក ខ្ញុំ នោះ ឡើយ គឺ ទ្រង់ ចង់ ឲ្យ ខ្ញុំ ប្រោស ទាំង អស់ ឲ្យ រស់ ឡើង នៅ ថ្ងៃ ចុង បំផុត វិញ 40នេះ ហើយ ជា បំណង ព្រះ‌ហឫ‌ទ័យ នៃ ព្រះ‌វរ‌បិតា ខ្ញុំ គឺ ឲ្យ អស់ អ្នក ណា ដែល ឃើញ ព្រះ‌រាជ‌បុត្រា ហើយ ក៏ ជឿ ដល់ ទ្រង់ បាន ជីវិត ដ៏ នៅ អស់ កល្ប ជានិច្ច ហើយ ខ្ញុំ នឹង ឲ្យ អ្នក នោះ រស់ ឡើង វិញ នៅ ថ្ងៃ ចុង បំផុត។ 41នោះ ពួក សាសន៍ យូដា គេ ឌុក‌ដាន់ ទ្រង់ ពី ព្រោះ ទ្រង់ មាន ព្រះ‌បន្ទូល ថា ខ្ញុំ ជា នំបុ័ង ដែល ចុះ ពី ស្ថាន‌សួគ៌ មក 42គេ និយាយ ថា អ្នក នេះ តើ មិន មែន ឈ្មោះ យេស៊ូវ ជា កូន យ៉ូសែប ដែល យើង ស្គាល់ ឪពុក ម្តាយ គាត់ ទេ ឬ អី ចុះ ដូច ម្តេច ឡើយ បាន ជា គាត់ និយាយ ថា គាត់ ចុះ ពី ស្ថាន‌សួគ៌ មក ដូច្នេះ 43នោះ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ គេ ថា កុំ ឲ្យ រទូ‌រទាំ ក្នុង ពួក អ្នក រាល់ គ្នា ឡើយ 44គ្មាន អ្នក ណា អាច នឹង មក ឯ ខ្ញុំ បាន ទេ លើក តែ ព្រះ‌វរ‌បិតា ដែល ចាត់ ខ្ញុំ ឲ្យ មក ទ្រង់ ទាញ នាំ គេ ប៉ុណ្ណោះ ហើយ ខ្ញុំ នឹង ឲ្យ អ្នក នោះ រស់ ឡើង វិញ នៅ ថ្ងៃ ចុង បំផុត ដែរ 45នៅ ក្នុង គម្ពីរ ពួក ហោរា មាន សេចក្តី ចែង ទុក មក ថា «ព្រះ ទ្រង់ នឹង បង្រៀន គេ ទាំង អស់ គ្នា» ដូច្នេះ អស់ អ្នក ណា ដែល ឮ ព្រះ‌វរ‌បិតា ហើយ បាន រៀន ពី ទ្រង់ នោះ ក៏ មក ឯ ខ្ញុំ 46នេះ មិន មែន ថា មាន អ្នក ណា ដែល ឃើញ ព្រះ‌វរ‌បិតា នោះ ឡើយ មាន តែ ព្រះ‌អង្គ ដែល យាង មក ពី ព្រះ ប៉ុណ្ណោះ ព្រះ‌អង្គ នោះ ទើប ទ្រង់ បាន ឃើញ ព្រះ‌វរ‌បិតា មែន 47ប្រាកដ មែន ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា អ្នក ណា ដែល ជឿ ដល់ ខ្ញុំ នោះ មាន ជីវិត អស់ កល្ប ជានិច្ច 48ខ្ញុំ ជា នំបុ័ង ជីវិត 49ពួក ឰយុកោ អ្នក រាល់ គ្នា បាន បរិភោគ នំ ម៉ាន៉ា នៅ ទី រហោ‌ស្ថាន ហើយ ក៏ ស្លាប់ អស់ ទៅ 50ឯ នំបុ័ង ដែល ខ្ញុំ និយាយ នេះ គឺ ជា នំបុ័ង ដែល ចុះ ពី ស្ថាន‌សួគ៌ មក ដើម្បី ឲ្យ អ្នក ណា ដែល បរិភោគ មិន ត្រូវ ស្លាប់ ឡើយ 51ខ្ញុំ ជា នំបុ័ង ដ៏ រស់ ដែល ចុះ ពី ស្ថាន‌សួគ៌ មក បើ អ្នក ណា បរិភោគ នំបុ័ង នេះ នោះ នឹង រស់ នៅ អស់ កល្ប ជានិច្ច ឯ នំបុ័ង ដែល ខ្ញុំ ឲ្យ គឺ ជា រូប សាច់ ខ្ញុំ ដែល ខ្ញុំ នឹង ឲ្យ ជំនួស ជីវិត មនុស្ស លោក 52ដូច្នេះ ពួក សាសន៍ យូដា គេ ជជែក គ្នា ថា ធ្វើ ដូច ម្តេច ឲ្យ អ្នក នេះ អាច នឹង ឲ្យ សាច់ ខ្លួនមក យើង បរិភោគ បាន។ 53នោះ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ គេ ថា ប្រាកដ មែន ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា បើ អ្នក រាល់ គ្នា មិន ពិសា សាច់ ហើយ មិន ផឹក ឈាម របស់ កូន មនុស្ស នោះ អ្នក រាល់ គ្នា គ្មាន ជីវិត នៅ ក្នុង ខ្លួន ទេ 54អ្នក ណា ដែល បរិភោគ សាច់ នឹង ឈាម របស់ ខ្ញុំ នោះ មាន ជីវិត ដ៏ នៅ អស់ កល្ប ជានិច្ច ហើយ ខ្ញុំ នឹង ឲ្យ អ្នក នោះ រស់ ឡើង វិញ នៅ ថ្ងៃ ចុង បំផុត 55ពី ព្រោះ សាច់ ខ្ញុំ ជា អាហារ ពិត ហើយ ឈាម ខ្ញុំ ក៏ ជា គ្រឿង ផឹក ពិត ប្រាកដ 56អ្នក ណា ដែល បរិភោគ សាច់ និង ឈាម របស់ ខ្ញុំ នោះ នៅ ក្នុង ខ្ញុំ ហើយ ខ្ញុំ ក៏ នៅ ក្នុង អ្នក នោះ ដែរ 57អ្នក ណា ដែល បរិភោគ ខ្ញុំ អ្នក នោះ នឹង រស់ ដោយ‌សារ ខ្ញុំ ដូច ជា ព្រះ‌វរ‌បិតា ដ៏ មាន ព្រះ‌ជន្ម រស់ ទ្រង់ បាន ចាត់ ឲ្យ ខ្ញុំ មក ហើយ ខ្ញុំ ក៏ រស់ នៅ ដោយ‌សារ ទ្រង់ ដែរ 58នំបុ័ង នេះ ជា នំបុ័ង ដែល ចុះ ពី ស្ថាន‌សួគ៌ មក ជា ពិត មិន មែន ដូច ជា ពួក ឰយុកោ អ្នក រាល់ គ្នា បាន បរិភោគ នំ ម៉ាន៉ា ហើយ ក៏ ស្លាប់ ទៅ នោះ ទេ គឺ អ្នក ណា ដែល បរិភោគ នំបុ័ង នេះ នឹង រស់ នៅ អស់ កល្ប ជានិច្ច វិញ 59ទ្រង់ មាន ព្រះ‌បន្ទូល សេចក្តី ទាំង នេះ ក្នុង សាលា ប្រជុំ នៅ កាពើ‌ណិម កំពុង ដែល ទ្រង់ បង្រៀន គេ។ 60ពួក សិស្ស ទ្រង់ ជា ច្រើន ដែល ឮ សេចក្តី នោះ ក៏ និយាយ ថា ពាក្យ នេះ ពិបាក ស្តាប់ ណាស់ តើ អ្នក ណា យល់ បាន 61ប៉ុន្តែ ព្រះ‌យេស៊ូវ ទ្រង់ ជ្រាប ក្នុង ព្រះ‌អង្គ ទ្រង់ ថា ពួក សិស្ស រទូ‌រទាំ ពី សេចក្តី នោះ បាន ជា ទ្រង់ មាន ព្រះ‌បន្ទូល ថា តើ សេចក្តី នេះ នាំ បង្អាក់ ដល់ ចិត្ត អ្នក រាល់ គ្នា ឬ អី 62ចុះ បើ អ្នក រាល់ គ្នា បាន ឃើញ កូន មនុស្ស ឡើង ទៅ ឯ ស្ថាន ដែល លោក នៅ ពី ដើម នោះ តើ នឹង គិត ដូច ម្តេច ទៅ 63គឺ ជា វិញ្ញាណ ដែល ឲ្យ មាន ជីវិត រូប សាច់ គ្មាន ប្រយោជន៍ អ្វី ទេ ឯ ពាក្យ ដែល ខ្ញុំ និយាយ នឹង អ្នក រាល់ គ្នា នោះ ត្រូវ ខាង វិញ្ញាណ នឹង ជីវិត វិញ 64ប៉ុន្តែ មាន អ្នក រាល់ គ្នា ខ្លះ មិន ជឿ ទេ នេះ ដ្បិត ព្រះ‌យេស៊ូវ ទ្រង់ ជ្រាប តាំង តែ ពី ដើម មក អំពី អ្នក ណា ដែល មិន បាន ជឿ ហើយ អំពី អ្នក ណា ដែល នឹង បញ្ជូន ទ្រង់ 65ទ្រង់ ក៏ មាន ព្រះ‌បន្ទូល ថា គឺ ហេតុ នោះ បាន ជា ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា គ្មាន អ្នក ណា អាច នឹង មក ឯ ខ្ញុំ បាន ទេ លើក តែ ព្រះ‌វរ‌បិតា ទ្រង់ ប្រោស ប្រទាន ឲ្យ ប៉ុណ្ណោះ។ 66តាំង ពី នោះ មក មាន សិស្ស ទ្រង់ ជា ច្រើន ដក ខ្លួន ថយ ចេញ មិន តាម ទ្រង់ ទៀត ទេ 67នោះ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ ពួក ១២ នាក់ ថា អ្នក រាល់ គ្នា ចង់ ថយ ទៅ ដែរ ឬ 68ស៊ីម៉ូន-ពេត្រុស ទូល ឆ្លើយ ថា ព្រះ‌អម្ចាស់ អើយ តើ យើង ខ្ញុំ នឹង ទៅ ឯ អ្នក ណា វិញ គឺ ទ្រង់ ហើយ ដែល មាន ព្រះ‌បន្ទូល នៃ ជីវិត ដ៏ នៅ អស់ កល្ប ជានិច្ច 69យើង ខ្ញុំ ក៏ បាន ជឿ ហើយ ដឹង ថា ទ្រង់ ជា ព្រះ‌គ្រីស្ទ ជា ព្រះ‌រាជ‌បុត្រា នៃ ព្រះ ដ៏ មាន ព្រះ‌ជន្ម រស់ ពិត 70ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ គេ ថា តើ ខ្ញុំ មិន បាន រើស អ្នក រាល់ គ្នា ជា ពួក ១២ នាក់ ទេ ឬ អី តែ មាន ម្នាក់ ក្នុង ពួក អ្នក រាល់ គ្នា ជា អារក្ស វិញ 71នេះ គឺ ទ្រង់ មាន ព្រះ‌បន្ទូល ពី យូដាស-អ៊ីស្កា‌រីយ៉ុត ជា កូន ស៊ីម៉ូន ដែល នៅ ក្នុង ពួក ១២ នាក់ នោះ ដ្បិត វា រៀប នឹង បញ្ជូន ទ្រង់ ទៅ។


Copyright
Learn More

will be added

X\