John - យ៉ូហាន 5

1ក្រោយ នោះ មក មាន បុណ្យ ១ របស់ សាសន៍ យូដា ហើយ ព្រះ‌យេស៊ូវ ទ្រង់ យាង ឡើង ទៅ ឯ ក្រុង យេរូ‌សា‌ឡិម 2រីឯ នៅ ក្រុង យេរូ‌សា‌ឡិម ជិត ទ្វារ ចៀម នោះ មាន ស្រះ ១ ដែល ភាសា ហេព្រើរ ហៅ ថា បេថែសដា មាន សាលា សំណាក់ ៥ 3មាន មនុស្ស សន្ធឹក ដេក នៅ ក្នុង សាលា ទាំង នោះ ខ្លះ ឈឺ ខ្លះ ខ្វាក់ ខ្លះ ខ្វិន ខ្លះ ស្វិត គេ រង់‌ចាំ ទឹក កំរើក ឡើង 4ដ្បិត ជួន ណា មាន ទេវតា ចុះ មក កូរ ទឹក ក្នុង ស្រះ នោះ លុះ ក្រោយ ដែល បាន កូរ ស្រេច ហើយ នោះ អ្នក ណា ដែល ចុះ ទៅ មុន គេ ក៏ បាន ជា ស្អាត ទោះ បើ ឈឺ រោគ អ្វី ក៏ ដោយ 5នៅ ទី នោះ មាន មនុស្ស ម្នាក់ ដែល ឈឺ ៣៨ ឆ្នាំ មក ហើយ 6កាល ព្រះ‌យេស៊ូវ ឃើញ គាត់ ដេក នៅ ហើយ បាន ជ្រាប ថា គាត់ នៅ យ៉ាង នោះ ជា យូរ មក ហើយ នោះ ទ្រង់ មាន ព្រះ‌បន្ទូល ថា តើ អ្នក ចង់ បាន ជា ឬ ទេ 7អ្នក ជំងឺ នោះ ទូល ឆ្លើយ ថា លោក ម្ចាស់ អើយ ខ្ញុំ គ្មាន អ្នក ណា នឹង ដាក់ ខ្ញុំ ទៅ ក្នុង ស្រះ ក្នុង កាល ដែល ទឹក បាន កំរើក ឡើង នោះ ទេ ហើយ កំពុង ដែល ខ្ញុំ ចុះ ទៅ នោះ ក៏ មាន ម្នាក់ ទៀត ចុះ ទៅ មុន ខ្ញុំ 8ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ គាត់ ថា ចូរ ក្រោក ឡើង យក គ្រែ អ្នក ដើរ ទៅ 9ស្រាប់ តែ អ្នក នោះ បាន ជា ភ្លាម ក៏ យក គ្រែ ដើរ ទៅ ឯ ថ្ងៃ នោះ ជា ថ្ងៃ ឈប់ សំរាក 10ដូច្នេះ ពួក សាសន៍ យូដា គេ ស្តី ឲ្យ អ្នក ដែល បាន ជា ថា ថ្ងៃ នេះ ជា ថ្ងៃ ឈប់ សំរាក អ្នក គ្មាន ច្បាប់ នឹង លី គ្រែ ទៅ ទេ 11គាត់ ឆ្លើយ ទៅ គេ ថា លោក ដែល ធ្វើ ឲ្យ ខ្ញុំ ជា លោក បង្គាប់ ថា ចូរ យក គ្រែ ឯង ដើរ ទៅ 12នោះ គេ សួរ គាត់ ថា តើ អ្នក ណា បាន ប្រាប់ ឲ្យ អ្នក យក គ្រែ ដើរ ទៅ ដូច្នេះ 13តែ អ្នក ដែល បាន ជា មិន ស្គាល់ ជា អ្នក ណា ទេ ពី ព្រោះ ព្រះ‌យេស៊ូវ ទ្រង់ យាង ទៅ បាត់ ហើយ ក៏ មាន មនុស្ស សន្ធឹក នៅ ទី នោះ ដែរ 14ក្រោយ នោះ មក ព្រះ‌យេស៊ូវ ឃើញ គាត់ នៅ ក្នុង ព្រះ‌វិហារ ក៏ មាន ព្រះ‌បន្ទូល ទៅ ថា មើល ឥឡូវ អ្នក បាន ជា ហើយ កុំ ឲ្យ ធ្វើ បាប ទៀត ក្រែង អ្នក កើត មាន សេចក្តី អាក្រក់ ជាង នេះ ទៅ ទៀត 15មនុស្ស នោះ ក៏ ចេញ ទៅ ប្រាប់ ដល់ ពួក សាសន៍ យូដា ឲ្យ ដឹង ថា ជា ព្រះ‌យេស៊ូវ ដែល ប្រោស ឲ្យ ខ្លួន បាន ជា 16ហេតុ នោះ បាន ជា ពួក សាសន៍ យូដា គេ បៀត‌បៀន ដល់ ព្រះ‌យេស៊ូវ ហើយ រក សំឡាប់ ទ្រង់ ដោយ ព្រោះ ទ្រង់ ធ្វើ ការ នោះ នៅ ថ្ងៃ ឈប់ សំរាក 17ប៉ុន្តែ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ គេ ថា ព្រះ‌វរ‌បិតា ខ្ញុំ ទ្រង់ ធ្វើ ការ ដរាប មក ដល់ ឥឡូវ នេះ ហើយ ខ្ញុំ ក៏ ធ្វើ ការ ដែរ 18ដោយ ហេតុ ពាក្យ នោះ បាន ជា ពួក សាសន៍ យូដា គេ រក សំឡាប់ ទ្រង់ រឹត តែ ខ្លាំង ឡើង ពី ព្រោះ ទ្រង់ មិន មែន គ្រាន់ តែ រំលង ច្បាប់ នៃ ថ្ងៃ ឈប់ សំរាក តែ ប៉ុណ្ណោះ គឺ បាន ទាំង ហៅ ព្រះ ថា ជា ព្រះ‌វរ‌បិតា នៃ ទ្រង់ ថែម ទៀត ហើយ លើក អង្គ ទ្រង់ ស្មើ នឹង ព្រះ ផង។ 19ដូច្នេះ ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល ឆ្លើយ ទៅ គេ ថា ប្រាកដ មែន ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា ព្រះ‌រាជ‌បុត្រា ពុំ អាច នឹង ធ្វើ ការ អ្វី ដោយ ព្រះ‌អង្គ ទ្រង់ បាន ទេ ធ្វើ បាន តែ ការ អ្វី ដែល ឃើញ ព្រះ‌វរ‌បិតា ធ្វើ ដ្បិត ការ អ្វី ដែល ព្រះ‌វរ‌បិតា ធ្វើ នោះ ព្រះ‌រាជ‌បុត្រា ក៏ ធ្វើ ដូច្នោះ ដែរ 20ពី ព្រោះ ព្រះ‌វរ‌បិតា ទ្រង់ ស្រឡាញ់ ព្រះ‌រាជ‌បុត្រា ហើយ ក៏ បង្ហាញ ឲ្យ ព្រះ‌រាជ‌បុត្រា ឃើញ អស់ ទាំង ការ ដែល ទ្រង់ ធ្វើ ដែរ ទ្រង់ នឹង បង្ហាញ ឲ្យ ឃើញ ការ ធំ លើស ជាង ការ ទាំង នេះ ទៅ ទៀត ដើម្បី ឲ្យ អ្នក រាល់ គ្នា មាន សេចក្តី អស្ចារ្យ 21ដ្បិត ដែល ព្រះ‌វរ‌បិតា ទ្រង់ ប្រោស មនុស្ស ស្លាប់ ឲ្យ មាន ជីវិត រស់ ឡើង វិញ យ៉ាង ណា នោះ ព្រះ‌រាជ‌បុត្រា នឹង ប្រោស ដល់ អ្នក ណា ដែល ទ្រង់ សព្វ ព្រះ‌ហឫ‌ទ័យ ក៏ យ៉ាង ដូច្នោះ ដែរ 22ព្រះ‌វរ‌បិតា ទ្រង់ មិន ជំនុំ‌ជំរះ អ្នក ណា ទេ ទ្រង់ បាន ប្រគល់ គ្រប់ ការ ជំនុំ‌ជំរះ ដល់ ព្រះ‌រាជ‌បុត្រា វិញ 23ដើម្បី ឲ្យ មនុស្ស ទាំង អស់ បាន គោរព ប្រតិ‌បត្តិ ដល់ ព្រះ‌រាជ‌បុត្រា ដូច ជា គោរព ប្រតិ‌បត្តិ ដល់ ព្រះ‌វរ‌បិតា ដែរ អ្នក ណា ដែល មិន គោរព ប្រតិ‌បត្តិ ដល់ ព្រះ‌រាជ‌បុត្រា នោះ ក៏ មិន គោរព ប្រតិ‌បត្តិ ដល់ ព្រះ‌វរ‌បិតា ដែល ចាត់ ឲ្យ ទ្រង់ មក ដែរ។ 24ប្រាកដ មែន ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា អ្នក ណា ដែល ស្តាប់ ពាក្យ ខ្ញុំ ហើយ ជឿ ដល់ ព្រះ‌អង្គ ដែល ចាត់ ឲ្យ ខ្ញុំ មក អ្នក នោះ មាន ជីវិត ដ៏ នៅ អស់ កល្ប ជានិច្ច ហើយ មិន ដែល ត្រូវ ជំនុំ‌ជំរះ ឡើយ គឺ បាន កន្លង ហួស ពី សេចក្តី ស្លាប់ ទៅ ដល់ ជីវិត វិញ 25ប្រាកដ មែន ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា នឹង មាន ពេល វេលា មក ក៏ មក ដល់ ហើយ ដែល មនុស្ស ស្លាប់ នឹង ឮ សំឡេង ព្រះ‌រាជ‌បុត្រា នៃ ព្រះ ហើយ អស់ អ្នក ណា ដែល ឮ នឹង បាន រស់ វិញ 26ពី ព្រោះ ដែល ព្រះ‌វរ‌បិតា មាន ជីវិត ក្នុង ព្រះ‌អង្គ ទ្រង់ យ៉ាង ណា នោះ ទ្រង់ ក៏ បាន ប្រទាន ឲ្យ ព្រះ‌រាជ‌បុត្រា មាន ជីវិត ក្នុង ព្រះ‌អង្គ ទ្រង់ យ៉ាង នោះ ដែរ 27ហើយ បាន ប្រទាន អំណាច មក ទ្រង់ ឲ្យ ជំនុំ‌ជំរះ ផង ពី ព្រោះ ទ្រង់ ជា កូន មនុស្ស 28កុំ ឲ្យ ឆ្ងល់ ពី សេចក្តី នេះ ឡើយ ដ្បិត មាន ពេល វេលា មក ដែល អស់ ទាំង ខ្មោច នៅ ក្នុង ផ្នូរ នឹង ឮ សំឡេង ទ្រង់ ហើយ នឹង ចេញ មក 29គឺ ពួក អ្នក ដែល បាន ប្រព្រឹត្ត ល្អ គេ នឹង រស់ ឡើង វិញ ឲ្យ បាន ជីវិត ឯ ពួក អ្នក ដែល បាន ប្រព្រឹត្ត អាក្រក់ វិញ គេ នឹង រស់ ឡើង ឲ្យ ជាប់ មាន ទោស។ 30ខ្ញុំ ពុំ អាច នឹង ធ្វើ ការ អ្វី ដោយ ខ្លួន ខ្ញុំ បាន ទេ ខ្ញុំ ជំនុំ‌ជំរះ តាម ដែល ខ្ញុំ ឮ ហើយ សេចក្តី ជំនុំ‌ជំរះ របស់ ខ្ញុំ ក៏ សុចរិត ពី ព្រោះ ខ្ញុំ មិន រក តាម តែ ចិត្ត ខ្ញុំ ទេ គឺ តាម ព្រះ‌ហឫ‌ទ័យ នៃ ព្រះ វិញ ដែល ទ្រង់ ចាត់ ឲ្យ ខ្ញុំ មក។ 31បើ សិន ជា ខ្ញុំ ធ្វើ បន្ទាល់ ពី ខ្លួន ខ្ញុំ នោះ សេចក្តី បន្ទាល់ របស់ ខ្ញុំ មិន ពិត ទេ 32មាន ម្នាក់ ទៀត ដែល ធ្វើ បន្ទាល់ ពី ខ្ញុំ ហើយ ខ្ញុំ ដឹង ថា សេចក្តី បន្ទាល់ ដែល អ្នក នោះ ធ្វើ ពី ខ្ញុំ ក៏ ពិត ប្រាកដ មែន 33អ្នក រាល់ គ្នា បាន ចាត់ គេ ឲ្យ ទៅ ឯ លោក យ៉ូហាន លោក ក៏ ធ្វើ បន្ទាល់ តាម សេចក្តី ពិត 34ប៉ុន្តែ សេចក្តី បន្ទាល់ ដែល ខ្ញុំ ទទួល នោះ មិន មែន មក ពី មនុស្ស ទេ ខ្ញុំ គ្រាន់ តែ និយាយ សេចក្តី ទាំង នេះ ប្រយោជន៍ ឲ្យ អ្នក រាល់ គ្នា បាន សង្គ្រោះ ប៉ុណ្ណោះ 35ឯ លោក យ៉ូហាន លោក ជា ចង្កៀង ដែល ឆេះ ហើយ ភ្លឺ អ្នក រាល់ គ្នា ក៏ ចូល ចិត្ត ឲ្យ បាន អរ សប្បាយ ក្នុង ពន្លឺ របស់ លោក ក្នុង ១ គ្រា នោះ ដែរ 36ប៉ុន្តែ ខ្ញុំ មាន ទី បន្ទាល់ វិសេស ជាង ទី បន្ទាល់ របស់ លោក យ៉ូហាន ទៅ ទៀត ពី ព្រោះ ការ ទាំង ប៉ុន្មាន ដែល ព្រះ‌វរ‌បិតា បាន ប្រគល់ មក ឲ្យ ខ្ញុំ ធ្វើ បង្ហើយ គឺ ការ ដែល ខ្ញុំ ធ្វើ ទាំង ប៉ុន្មាន នេះ ឯង នោះ បាន ធ្វើ បន្ទាល់ ពី ខ្ញុំ ហើយ ថា ព្រះ‌វរ‌បិតា បាន ចាត់ ឲ្យ ខ្ញុំ មក 37ឯ ព្រះ‌វរ‌បិតា ដែល ចាត់ ឲ្យ ខ្ញុំ មក ទ្រង់ ក៏ ធ្វើ បន្ទាល់ ពី ខ្ញុំ ដែរ អ្នក រាល់ គ្នា មិន ដែល ឮ សំឡេង ទ្រង់ ឡើយ ក៏ មិន ដែល ឃើញ រូប អង្គ ទ្រង់ ផង 38អ្នក រាល់ គ្នា គ្មាន ព្រះ‌បន្ទូល ទ្រង់ នៅ ក្នុង ខ្លួន សោះ ពី ព្រោះ អ្នក រាល់ គ្នា មិន ជឿ ដល់ ព្រះ‌អង្គ ដែល ទ្រង់ ចាត់ ឲ្យ មក នេះ 39អ្នក រាល់ គ្នា ស្ទង់ មើល គម្ពីរ ដោយ ស្មាន ថា បាន ជីវិត ដ៏ នៅ អស់ កល្ប ជានិច្ច អំពី គម្ពីរ នោះ មក គឺ ជា គម្ពីរ នោះ ឯង ដែល ធ្វើ បន្ទាល់ ពី ខ្ញុំ 40តែ អ្នក រាល់ គ្នា មិន សុខ ចិត្ត មក ឯ ខ្ញុំ ឲ្យ បាន ជីវិត ទេ។ 41ខ្ញុំ មិន ទទួល កិត្តិ‌សព្ទ អំពី មនុស្ស ទេ 42ខ្ញុំ ស្គាល់ អ្នក រាល់ គ្នា ហើយ ថា គ្មាន សេចក្តី ស្រឡាញ់ របស់ ព្រះ នៅ ក្នុង ខ្លួន អ្នក រាល់ គ្នា សោះ 43ខ្ញុំ បាន មក ដោយ នូវ ព្រះ‌នាម របស់ ព្រះ‌វរ‌បិតា ខ្ញុំ តែ អ្នក រាល់ គ្នា មិន ទទួល ខ្ញុំ ទេ បើ សិន ជា មាន អ្នក ណា ទៀត មក ដោយ នូវ ឈ្មោះ របស់ ខ្លួន គេ នោះ អ្នក រាល់ គ្នា នឹង ទទួល អ្នក នោះ វិញ 44ធ្វើ ដូច ម្តេច ឲ្យ អ្នក រាល់ គ្នា ជឿ បាន ដែល ទទួល កិត្តិ‌សព្ទ តែ ពី គ្នា ឯង ឥត ស្វែង រក កិត្តិ‌សព្ទ ដែល មក ពី ព្រះ‌អង្គ ដ៏ ជា ព្រះ តែ ១ អង្គ ទ្រង់ ដូច្នេះ 45កុំ ឲ្យ ស្មាន ថា ខ្ញុំ នឹង ប្តឹង ដល់ ព្រះ‌វរ‌បិតា ពី អ្នក រាល់ គ្នា នោះ ឡើយ មាន ម្នាក់ ដែល ប្តឹង ពី អ្នក រាល់ គ្នា ហើយ គឺ ជា លោក ម៉ូសេ ដែល អ្នក រាល់ គ្នា យក ជា ទី សង្ឃឹម 46បើ សិន ជា អ្នក រាល់ គ្នា ជឿ ដល់ លោក ម៉ូសេ ពិត នោះ នឹង បាន ជឿ ដល់ ខ្ញុំ ដែរ ពី ព្រោះ លោក បាន ចែង ទុក ពី ខ្ញុំ 47ប៉ុន្តែ បើ អ្នក រាល់ គ្នា មិន ជឿ សេចក្តី ដែល លោក បាន ចែង ទុក មក ទេ នោះ ធ្វើ ដូច ម្តេច ឲ្យ ជឿ ពាក្យ ខ្ញុំ ទៅ បាន។


Copyright
Learn More

will be added

X\