John - យ៉ូហាន 4

1ដូច្នេះ កាល ព្រះ‌អម្ចាស់ ទ្រង់ ជ្រាប ពី ពួក ផារិ‌ស៊ី ដែល គេ បាន ឮ និយាយ ថា ទ្រង់ បាន សិស្ស ហើយ ក៏ ធ្វើ បុណ្យ ជ្រមុជ‌ទឹក ឲ្យ ជា ច្រើន លើស ជាង យ៉ូហាន ទៅ ទៀត 2(តែ មិន មែន ព្រះ‌យេស៊ូវ ដែល ធ្វើ បុណ្យ ជ្រមុជ ព្រះ‌អង្គ ទ្រង់ ទេ គឺ ជា ពួក សិស្ស ទ្រង់ វិញ) 3នោះ ទ្រង់ យាង ក៏ ចេញ ពី ស្រុក យូដា ត្រឡប់ ទៅ ឯ ស្រុក កាលី‌ឡេ វិញ 4ហើយ ទ្រង់ ត្រូវ តែ យាង កាត់ ស្រុក សាម៉ារី 5ដូច្នេះ ទ្រង់ យាង ទៅ ដល់ ក្រុង ១ នៅ ស្រុក សាម៉ារី ហៅ ថា ស៊ូខារ ជិត ដី ដែល លោក យ៉ាកុប បាន ឲ្យ ដល់ យ៉ូសែប ជា កូន 6នៅ ទី នោះ ក៏ មាន អណ្តូង យ៉ាកុប ដូច្នេះ ព្រះ‌យេស៊ូវ ទ្រង់ អស់ កំឡាំង ដោយ យាង មក ក៏ គង់ នៅ មាត់ អណ្តូង នោះ ពេល នោះ ប្រហែល ជា ថ្ងៃ ត្រង់ ហើយ 7មាន ស្ត្រី សាសន៍ សាម៉ារី ម្នាក់ មក ដង ទឹក ហើយ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ នាង ថា សូម ឲ្យ ខ្ញុំ ផឹក ផង 8ព្រោះ ពួក សិស្ស ទ្រង់ បាន ទៅ ផ្សារ អស់ ដើម្បី នឹង រក ទិញ ស្បៀង អាហារ 9ស្ត្រី សាសន៍ សាម៉ារី នោះ ក៏ ទូល ថា លោក ជា សាសន៍ យូដា ម្តេច ឡើយ ក៏ លោក សូម ទឹក ខ្ញុំ ពិសារ ដែល ខ្ញុំ ជា ស្រី សាសន៍ សាម៉ារី ដូច្នេះ (នេះ ដ្បិត សាសន៍ យូដា មិន ដែល ប្រកប នឹង សាសន៍ សាម៉ារី ទេ) 10ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ឆ្លើយ ថា បើ សិន ជា នាង បាន ស្គាល់ អំណោយ ទាន នៃ ព្រះ និង អ្នក ដែល និយាយ នឹង នាង ថា សូម ឲ្យ ខ្ញុំ ផឹក ផង នោះ នាង នឹង បាន សូម ពី អ្នក នោះ វិញ រួច អ្នក នោះ នឹង ឲ្យ ទឹក រស់ដល់ នាង 11ស្ត្រី នោះ ក៏ ទូល ទ្រង់ ថា លោក ម្ចាស់ លោក គ្មាន អ្វី នឹង ដង ទេ ហើយ អណ្តូង ក៏ ជ្រៅ ផង ដូច្នេះ លោក បាន ទឹក រស់ នោះ ពី ណា មក 12តើ លោក ធំ ជាង យ៉ាកុប ជា ឰយុកោ យើង ខ្ញុំ ដែល ឲ្យ អណ្តូង នេះ មក យើង ខ្ញុំ ហើយ ទាំង ខ្លួន លោក កូន ចៅ និង ហ្វូង សត្វ របស់ លោក ក៏ បាន ផឹក ផង ឬ អី 13ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ឆ្លើយ ថា អស់ អ្នក ណា ដែល ផឹក ទឹក នេះ នឹង ត្រូវ ស្រេក ទៀត 14តែ អ្នក ណា ដែល ផឹក ទឹក ខ្ញុំ ឲ្យ នោះ នឹង មិន ស្រេក ទៀត ឡើយ ទឹក ដែល ខ្ញុំ ឲ្យ នឹង ត្រឡប់ ជា រន្ធ ទឹក នៅ ក្នុង អ្នក នោះ ដែល ផុស ឡើង ដល់ ទៅ បាន ជីវិត អស់ កល្ប ជានិច្ច 15ស្ត្រី នោះ ក៏ ទូល ទ្រង់ ថា លោក ម្ចាស់ អើយ សូម ឲ្យ ទឹក នោះ មក ខ្ញុំ ផង ដើម្បី កុំ ឲ្យ ខ្ញុំ ស្រេក ឬ មក ដង នៅ ទី នេះ ទៀត 16ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ថា ចូរ ទៅ ហៅ ប្តី នាង មក ឯ ណេះ 17ស្ត្រី នោះ ទូល ឆ្លើយ ថា ខ្ញុំ គ្មាន ប្តី ទេ រួច ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ថា ដែល នាង ថា គ្មាន ប្តី នោះ ថា ត្រូវ ហើយ 18ដ្បិត នាង បាន មាន ប្តី ៥ មក ហើយ ឯ អ្នក ដែល នៅ ជា មួយ សព្វ ថ្ងៃ នេះ មិន មែន ជា ប្តី នាង ទេ ពាក្យ នោះ នាង និយាយ ត្រូវ ប្រាកដ 19ស្ត្រី នោះ ទូល ទ្រង់ ថា លោក ម្ចាស់ អើយ ខ្ញុំ យល់ ឃើញ ថា លោក ជា ហោរា 20ឯ ពួក ឰយុកោ យើង ខ្ញុំ បាន ថ្វាយ បង្គំ នៅ លើ ភ្នំ នេះ តែ ពួក លោក ថា ក្រុង យេរូ‌សា‌ឡិម ជា កន្លែង ដែល ត្រូវ ថ្វាយ បង្គំ វិញ 21ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ថា នាង ស្រី អើយ ចូរ ជឿ ខ្ញុំ ថា នឹង មាន ពេល វេលា មក ដែល អ្នក រាល់ គ្នា នឹង មិន ថ្វាយ បង្គំ ព្រះ‌វរ‌បិតា នៅ លើ ភ្នំ នេះ ឬ នៅ ក្រុង យេរូ‌សា‌ឡិម ទេ 22អ្នក រាល់ គ្នា មិន ដឹង ជា ខ្លួន ថ្វាយ បង្គំ អ្វី ទេ ឯ យើង វិញ យើង ស្គាល់ ព្រះ ដែល យើង ថ្វាយ បង្គំ ដ្បិត សេចក្តី សង្គ្រោះ កើត មក ពី សាសន៍ យូដា 23តែ នឹង មាន ពេល វេលា មក ក៏ នៅ ឥឡូវ នេះ ហើយ នោះ ពួក អ្នក ដែល ថ្វាយ បង្គំ ដោយ ពិត ត្រង់ គេ នឹង ថ្វាយ បង្គំ ព្រះ‌វរ‌បិតា ដោយ វិញ្ញាណ និង សេចក្តី ពិត ពី ព្រោះ ព្រះ‌វរ‌បិតា ទ្រង់ រក ពួក អ្នក យ៉ាង នោះ ឲ្យ បាន ថ្វាយ បង្គំ ទ្រង់ 24ឯ ព្រះ ទ្រង់ ជា វិញ្ញាណ ហើយ អ្នក ណា ដែល ថ្វាយ បង្គំ ទ្រង់ នោះ ត្រូវ តែ ថ្វាយ បង្គំ ដោយ វិញ្ញាណ និង សេចក្តី ពិត ដែរ 25ស្ត្រី នោះ ទូល ទ្រង់ ថា ខ្ញុំ ដឹង ហើយ ថា ព្រះ‌មែស៊ី ដែល ហៅ ជា ព្រះ‌គ្រីស្ទ ទ្រង់ នឹង យាង មក កាល ណា មក ហើយ នោះ ទ្រង់ នឹង ប្រាប់ ឲ្យ យើង ខ្ញុំ ដឹង គ្រប់ ទាំង អស់ 26ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ថា នោះ គឺ ខ្ញុំ នេះ ហើយ ដែល និយាយ នឹង នាង។ 27ខណៈ នោះ ពួក សិស្ស ទ្រង់ មក ដល់ ក៏ នឹក ប្លែក ពី ទ្រង់ មាន ព្រះ‌បន្ទូល នឹង ស្ត្រី នោះ ប៉ុន្តែ គ្មាន អ្នក ណា ទូល សួរ ថា ទ្រង់ សួរ រក អ្វី ឬ ថា ទ្រង់ មាន ព្រះ‌បន្ទូល នឹង ស្ត្រី នេះ ធ្វើ អី នោះ ទេ 28ឯ ស្ត្រី នោះ នាង ទុក ក្អម ចោល ក៏ ចូល ក្នុង ក្រុង ដំណាល ប្រាប់ គេ ថា 29ចូរ មក មើល មាន មនុស្ស ម្នាក់ ដែល ប្រាប់ ខ្ញុំ ពី គ្រប់ អំពើ ទាំង អស់ ដែល ខ្ញុំ បាន ប្រព្រឹត្ត តើ អ្នក នោះ មិន មែន ជា ព្រះ‌គ្រីស្ទ ទេ ឬ អី 30គេ ក៏ ចេញ ពី ទី ក្រុង ទៅ ឯ ទ្រង់។ 31ក្នុង រវាង នោះ ពួក សិស្ស ទូល ទ្រង់ ថា លោក គ្រូ អញ្ជើញ ពិសា 32តែ ទ្រង់ មាន ព្រះ‌បន្ទូល ថា ខ្ញុំ មាន អាហារ សំរាប់ ទទួល ទាន ហើយ គឺ ជា អាហារ ដែល អ្នក រាល់ គ្នា មិន ស្គាល់ 33ដូច្នេះ ពួក សិស្ស សួរ គ្នា ទៅ វិញ ទៅ មក ថា មាន អ្នក ណា យក អ្វី មក ជូន លោក ពិសា ដែរ ឬ អី 34នោះ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ គេ ថា ឯ អាហារ ខ្ញុំ គឺ ត្រង់ ដែល ខ្ញុំ ធ្វើ តាម ព្រះ‌ហឫ‌ទ័យ នៃ ព្រះ ដែល ចាត់ ឲ្យ ខ្ញុំ មក ព្រម ទាំង បង្ហើយ ការ របស់ ទ្រង់ នោះ ឯង 35តើ អ្នក រាល់ គ្នា មិន ថា នៅ ៤ ខែ ទៀត ទើប ដល់ រដូវ ចំរូត ទេ ឬ អី ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា ចូរ ងើប ឡើង មើល ទៅ ស្រែ មើល ដ្បិត បាន ក្រហម ល្មម ច្រូត ហើយ 36អ្នក ណា ដែល ច្រូត នោះ បាន រង្វាន់ ក៏ ប្រមូល ផល សំរាប់ ជីវិត ដ៏ នៅ អស់ កល្ប ជានិច្ច ដើម្បី ឲ្យ អ្នក ដែល ព្រោះ និង អ្នក ដែល ច្រូត បាន អរ សប្បាយ ផង គ្នា 37ដ្បិត ចំពោះ ដំណើរ នេះ នោះ ពាក្យ ទំនៀម នេះ ត្រូវ ណាស់ ថា ម្នាក់ ព្រោះ ម្នាក់ ទៀត ច្រូត 38ខ្ញុំ បាន ចាត់ អ្នក រាល់ គ្នា ទៅ ច្រូត ចំរូត ដែល មិន បាន នឿយ នឹង ធ្វើ សោះ មាន អ្នក ឯ ទៀត បាន នឿយ ហត់ ហើយ អ្នក រាល់ គ្នា បាន ចូល ទៅ ក្នុង ការ របស់ គេ។ 39នៅ ក្រុង នោះ ក៏ មាន សាសន៍ សាម៉ារី ជា ច្រើន បាន ជឿ ដល់ ទ្រង់ ដោយ ព្រោះ ពាក្យ ដែល ស្ត្រី នោះ ធ្វើ បន្ទាល់ ថា លោក ប្រាប់ ខ្ញុំ ពី គ្រប់ អំពើ ទាំង អស់ ដែល ខ្ញុំ បាន ប្រព្រឹត្ត 40ដូច្នេះ កាល ពួក សាសន៍ សាម៉ារី បាន មក ដល់ ទ្រង់ ហើយ នោះ គេ សូម ទ្រង់ ឲ្យ នៅ ជា មួយ នឹង គេ ទ្រង់ ក៏ គង់ នៅ ទី នោះ អស់ ២ ថ្ងៃ 41ហើយ មាន មនុស្ស ជា ច្រើន ទៀត បាន ជឿ ដោយ‌សារ ព្រះ‌បន្ទូល ទ្រង់ 42រួច គេ និយាយ ទៅ ស្ត្រី នោះ ថា ឥឡូវ នេះ យើង ជឿ មិន មែន ដោយ ព្រោះ ពាក្យ សំដី របស់ អ្នក ទៀត ទេ គឺ ជឿ ដោយ ព្រោះ បាន ឮ ទ្រង់ ផ្ទាល់ ខ្លួន យើង វិញ ហើយ យើង ដឹង ថា ទ្រង់ ជា ព្រះ‌គ្រីស្ទ ជា ព្រះ ដ៏ ជួយ សង្គ្រោះ មនុស្ស លោក ពិត ប្រាកដ មែន។ 43កន្លង ២ ថ្ងៃ នោះ មក ព្រះ‌យេស៊ូវ ក៏ ចេញ ពី ទី នោះ ទៅ ឯ ស្រុក កាលី‌ឡេ វិញ 44ដ្បិត ទ្រង់ ធ្វើ បន្ទាល់ ដោយ ព្រះ‌អង្គ ទ្រង់ ថា គេ មិន រាប់ អាន ហោរា នៅ ក្នុង ស្រុក របស់ ខ្លួន ទេ 45ដូច្នេះ កាល ទ្រង់ បាន យាង មក ដល់ ស្រុក កាលី‌ឡេ ហើយ នោះ ពួក អ្នក នៅ ស្រុក នោះ ក៏ ទទួល ទ្រង់ ដោយ បាន ឃើញ អស់ ទាំង ការ ដែល ទ្រង់ ធ្វើ នៅ ក្រុង យេរូ‌សា‌ឡិម ក្នុង វេលា បុណ្យ ពី ព្រោះ គេ ក៏ បាន ទៅ ឯ បុណ្យ នោះ ដែរ។ 46រួច មក ទ្រង់ យាង មក ដល់ ភូមិ កាណា ក្នុង ស្រុក កាលី‌ឡេ ម្តង ទៀត គឺ នៅ ភូមិ នោះ ហើយ ដែល ទ្រង់ ធ្វើ ទឹក ឲ្យ ប្រែ ទៅ ជា ស្រា ទំពាំង‌បាយ‌ជូរ នោះ មាន នាម៉ឺន ម្នាក់ មាន កូន ឈឺ នៅ ឯ កាពើ‌ណិម 47កាល លោក បាន ឮ ថា ព្រះ‌យេស៊ូវ បាន យាង ពី ស្រុក យូដា មក ដល់ ស្រុក កាលី‌ឡេ ហើយ នោះ លោក ក៏ ទៅ សូម ទ្រង់ ឲ្យ យាង ចុះ ទៅ ប្រោស កូន ឲ្យ ជា ដ្បិត កូន នោះ ជិត ស្លាប់ ហើយ 48ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ លោក ថា បើ អ្នក រាល់ គ្នា មិន ឃើញ ទី សំគាល់ និង ការ អស្ចារ្យ នោះ មិន ព្រម ជឿ ទេ 49នាម៉ឺន នោះ ទូល ទ្រង់ ថា លោក ម្ចាស់ សូម អញ្ជើញ ចុះ ទៅ ជា ប្រញាប់ ក្រែង កូន ខ្ញុំ ស្លាប់ 50ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ លោក ថា អញ្ជើញ ទៅ ចុះ កូន លោក នឹង រស់ នៅ ទេ លោក ក៏ ជឿ ព្រះ‌បន្ទូល នៃ ព្រះ‌យេស៊ូវ ហើយ ចេញ ទៅ 51កំពុង ដែល លោក ចុះ ទៅ ស្រាប់ តែ ពួក បាវ លោក មក ជំរាប ថា កូន លោក ជា ហើយ 52ដូច្នេះ លោក ក៏ សួរ គេ ពី ពេល ណា ដែល កូន បាន គ្រាន់ បើ គេ ជំរាប ថា បាត់ គ្រុន ពី ម៉ោង ១ ម្សិល‌មិញ 53នោះ ឪពុក បាន ដឹង ថា គឺ ជា ពេល នោះ ឯង ដែល ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ថា កូន រស់ នៅ ទេ ហើយ លោក ក៏ ជឿ ព្រម ទាំង ពួក ផ្ទះ លោក ទាំង អស់ ដែរ 54នេះ ជា ទី សំគាល់ ទី ២ ដែល ព្រះ‌យេស៊ូវ ទ្រង់ ធ្វើ ក្នុង កាល ដែល ទ្រង់ យាង ត្រឡប់ ពី ស្រុក យូដា មក ក្នុង ស្រុក កាលី‌ឡេ វិញ។


Copyright
Learn More

will be added

X\