John - យ៉ូហាន 21

1ក្រោយ នោះ មក ព្រះ‌យេស៊ូវ ទ្រង់ សំដែង អង្គ ទ្រង់ ឲ្យ ពួក សិស្ស ឃើញ ម្តង ទៀត ត្រង់ សមុទ្រ ទីបេរាស គឺ ទ្រង់ សំដែង មក បែប យ៉ាង នេះ 2មាន ស៊ីម៉ូន-ពេត្រុស ថូម៉ាស ដែល ហៅ ថា ឌីឌីម ណាថា‌ណែល ដែល នៅ ភូមិ កាណា ស្រុក កាលី‌ឡេ កូន សេបេដេ ទាំង ២ នឹង ពួក សិស្ស ២ នាក់ ទៀត នៅ ជា មួយ គ្នា 3នោះ ស៊ីម៉ូន-ពេត្រុស និយាយ ទៅ គេ ថា ខ្ញុំ ទៅ នេសាទ ត្រី គេ ក៏ ឆ្លើយ ថា យើង ទៅ ដែរ ស្រាប់ តែ គេ នាំ គ្នា ចេញ ទៅ ចុះ ទូក តែ យប់ នោះ គេ ចាប់ មិន បាន អ្វី សោះ 4ដល់ ព្រលឹម ឡើង ព្រះ‌យេស៊ូវ ទ្រង់ ឈរ នៅ ឆ្នេរ សមុទ្រ តែ ពួក សិស្ស មិន ដឹង ជា ព្រះ‌យេស៊ូវ ទេ 5ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ថា កូន រាល់ គ្នា អើយ តើ មាន អ្វី បរិភោគ ឬ ទេ គេ ទូល ឆ្លើយ ថា គ្មាន ទេ 6រួច ទ្រង់ មាន ព្រះ‌បន្ទូល ប្រាប់ ថា ចូរ ទំលាក់ អួន ទៅ ខាង ស្តាំ ទូក នោះ ទើប បាន ដូច្នេះ គេ ក៏ ទំលាក់ អួន ទៅ តែ ទាញ មក វិញ មិន រួច ព្រោះ ជាប់ ត្រី សន្ធឹក ណាស់ 7នោះ សិស្ស ១ ដែល ព្រះ‌យេស៊ូវ ស្រឡាញ់ គាត់ និយាយ នឹង ពេត្រុស ថា នេះ គឺ ជា ព្រះ‌អម្ចាស់ ហើយ កាល ស៊ីម៉ូន-ពេត្រុស បាន ឮ ថា ជា ព្រះ‌អម្ចាស់ នោះ គាត់ ពាក់ អាវ ក្រវាត់ ខ្លួន ព្រោះ គាត់ នៅ ខ្លួន ទទេ ក៏ លោត ចុះ ទៅ ក្នុង ទឹក 8ពួក សិស្ស ឯ ទៀត បាន មក ក្នុង ទូក តូច ទាំង ដឹក អួន ជាប់ បាន ត្រី ដ្បិត គេ មិន‌សូវ នៅ ឆ្ងាយ ពី គោក ទេ ប្រហែល ជា ២០០ ហត្ថ ប៉ុណ្ណោះ 9កាល បាន ឡើង ទៅ លើ គោក វិញ នោះ គេ ឃើញ រងើក ភ្លើង ហើយ មាន ត្រី អាំង នៅ ពី លើ និង នំបុ័ង ដែរ 10ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ គេ ថា ចូរ យក ត្រី ខ្លះ ដែល ទើប នឹង ចាប់ នោះ មក 11ស៊ីម៉ូន-ពេត្រុស ក៏ ឡើង មក ទាំង ទាញ អួន ដាក់ លើ គោក បាន ពេញ ដោយ ត្រី ធំៗ ១៥៣ ហើយ ទោះ បើ មាន ត្រី ច្រើន ដល់ ម៉្លេះ គង់ តែ អួន មិន បាន ធ្លាយ ដែរ 12ព្រះ‌យេស៊ូវ ទ្រង់ ហៅ គេ មក ថា ចូរ មក ពិសា សិន ប៉ុន្តែ គ្មាន សិស្ស ណា មួយ ហ៊ាន ទូល សួរ ទ្រង់ ថា តើ អ្នក ណា នុ៎ះ ដោយ គេ ដឹង ថា ជា ព្រះ‌អម្ចាស់ ហើយ 13ព្រះ‌យេស៊ូវ ក៏ យាង មក យក នំបុ័ង និង ត្រី ប្រទាន ដល់ គេ 14នោះ ជា គំរប់ ៣ ដង ហើយ ដែល ព្រះ‌យេស៊ូវ សំដែង មក ឲ្យ ពួក សិស្ស ឃើញ ក្នុង ពេល ក្រោយ ដែល មាន ព្រះ‌ជន្ម រស់ ពី ស្លាប់ ឡើង វិញ។ 15កាល គេ បាន បរិភោគ រួច ហើយ នោះ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល នឹង ស៊ីម៉ូន-ពេត្រុស ថា ស៊ីម៉ូន កូន យ៉ូណាស អើយ តើ អ្នក ស្រឡាញ់ ខ្ញុំ ជា ជាង របស់ ទាំង នេះ ឬ អី គាត់ ទូល ឆ្លើយ ថា ព្រះ‌ករុណា វិសេស ព្រះ‌អម្ចាស់ ទ្រង់ ជ្រាប ថា ទូល‌បង្គំ ពេញ ចិត្ត នឹង ទ្រង់ ហើយ ទ្រង់ មាន ព្រះ‌បន្ទូល ថា ចូរ ឲ្យ ចំណី ដល់ កូន ចៀម ខ្ញុំ ស៊ី ផង 16រួច ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គាត់ ម្តង ទៀត ថា ស៊ីម៉ូន កូន យ៉ូណាស អើយ តើ ស្រឡាញ់ ខ្ញុំ ឬ អី គាត់ ទូល ឆ្លើយ ថា ព្រះ‌ករុណា វិសេស ព្រះ‌អម្ចាស់ ទ្រង់ ជ្រាប ថា ទូល‌បង្គំ ពេញ ចិត្ត នឹង ទ្រង់ ហើយ ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គាត់ ថា ចូរ ឃ្វាល ហ្វូង ចៀម របស់ ខ្ញុំ ចុះ 17រួច ទ្រង់ មាន ព្រះ‌បន្ទូល ជា គំរប ៣ ដង ថា ស៊ីម៉ូន កូន យ៉ូណាស អើយ តើ ពេញ ចិត្ត នឹង ខ្ញុំ មែន ឬ អី ពេត្រុស មាន ចិត្ត ព្រួយ ដោយ ទ្រង់ មាន ព្រះ‌បន្ទូល ជា គំរប់ ៣ ដង ថា តើ ពេញ ចិត្ត នឹង ខ្ញុំ ឬ អី ដូច្នេះ បាន ជា គាត់ ទូល ឆ្លើយ ថា ព្រះ‌អម្ចាស់ អើយ ទ្រង់ ជ្រាប គ្រប់ ការ ទាំង អស់ គឺ ទ្រង់ ជ្រាប ថា ទូល‌បង្គំ ពេញ ចិត្ត នឹង ទ្រង់ ហើយ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ គាត់ ថា ចូរ ឲ្យ ចំណី ដល់ ហ្វូង ចៀម ខ្ញុំ ស៊ី ផង 18ប្រាកដ មែន ខ្ញុំ ប្រាប់ អ្នក ជា ប្រាកដ ថា កាល អ្នក នៅ ពី ក្មេង នៅ ឡើយ នោះ បាន ក្រវាត់ ខ្លួន ឯង ទាំង ដើរ ទៅ មក តាម តែ ចិត្ត តែ កាល ណា ចាស់ ហើយ នោះ អ្នក នឹង សន្ធឹង ដៃ ទៅ ហើយ ម្នាក់ ទៀត នឹង ក្រវាត់ ឲ្យ អ្នក វិញ ទាំង នាំ អ្នក ទៅ ឯ កន្លែង ដែល អ្នក មិន ចង់ ទៅ ផង 19ទ្រង់ មាន ព្រះ‌បន្ទូល ដូច្នេះ ដើម្បី នឹង បង្ហាញ ពី បែប យ៉ាង ណា ដែល គាត់ ត្រូវ ស្លាប់ ប្រយោជន៍ ដើម្បី នឹង លើក ដំកើង ព្រះ កាល ទ្រង់ មាន ព្រះ‌បន្ទូល ដូច្នោះ រួច ហើយ នោះ ក៏ ប្រាប់ គាត់ ថា ចូរ មក តាម ខ្ញុំ ចុះ។ 20ប៉ុន្តែ ពេត្រុស បែរ ខ្លួន ទៅ ឃើញ សិស្ស ១ នោះ ដែល ព្រះ‌យេស៊ូវ ទ្រង់ ស្រឡាញ់ កំពុង ដើរ មក តាម ក្រោយ គឺ ជា អ្នក ដែល ផ្អែក លើ ព្រះ‌ឧរា ទ្រង់ ក្នុង កាល ដែល បរិភោគ នៅ ពេល យប់ នោះ ហើយ បាន ទូល សួរ ថា ព្រះ‌អម្ចាស់ អើយ តើ អ្នក ណា នោះ ដែល បញ្ជូន ទ្រង់ 21កាល ពេត្រុស បាន ឃើញ គាត់ នោះ ក៏ ទូល សួរ ដល់ ទ្រង់ ថា ព្រះ‌អម្ចាស់ អើយ តើ អ្នក នោះ នឹង បាន ដូច ម្តេច ទៅ 22ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ឆ្លើយ ទៅ គាត់ ថា បើ សិន ជា ខ្ញុំ ចង់ ឲ្យ អ្នក នោះ នៅ ទាល់ តែ ខ្ញុំ មក នោះ តើ អំពល់ អ្វី ដល់ អ្នក ចូរ ឲ្យ អ្នក មក តាម ខ្ញុំ ចុះ 23ដូច្នេះ ពាក្យ នោះ ក៏ ឮ ខ្ចរ‌ខ្ចាយ ទួទៅ ក្នុង ពួក បង ប្អូន ថា សិស្ស នោះ មិន ត្រូវ ស្លាប់ ទេ ប៉ុន្តែ ព្រះ‌យេស៊ូវ មិន បាន មាន ព្រះ‌បន្ទូល ថា គាត់ មិន ស្លាប់ នោះ ទេ គឺ គ្រាន់ តែ ថា បើ សិន ជា ខ្ញុំ ចង់ ឲ្យ អ្នក នោះ នៅ ទាល់ តែ ខ្ញុំ មក នោះ តើ អំពល់ អ្វី ដល់ អ្នក វិញ ប៉ុណ្ណោះ។ 24គឺ សិស្ស នោះ ឯង ដែល ធ្វើ បន្ទាល់ ពី សេចក្តី ទាំង នេះ ព្រម ទាំង ចែង រឿង ទាំង នេះ ទុក ផង យើង រាល់ គ្នា ដឹង ថា សេចក្តី បន្ទាល់ របស់ គាត់ នោះ ពិត ហើយ 25មាន ការ ជា ច្រើន ទៀត ដែល ព្រះ‌យេស៊ូវ បាន ធ្វើ ដែរ ខ្ញុំ ស្មាន ថា បើ នឹង សរសេរ ទុក ដោយ លំដាប់ ត មក នោះ លោកីយ៍ ទាំង មូល ក៏ មិន ល្មម គ្រាន់ ដើម្បី នឹង ដាក់ អស់ ទាំង សៀវភៅ ដែល ត្រូវ សរសេរ នោះ ផង។ អាម៉ែន។:៚


Copyright
Learn More

will be added

X\