John - យ៉ូហាន 19

1ខណៈ នោះ លោក ពីឡាត់ នាំ យក ព្រះ‌យេស៊ូវ ទៅ វាយ នឹង រំពាត់ 2ពួក ទាហាន ក៏ ក្រង ភួង បន្លា បំពាក់ លើ ព្រះ‌សិរ ហើយ យក អាវ ពណ៌ ស្វាយ មក បំពាក់ ទ្រង់ 3ទាំង ទូល ថា សូម ថ្វាយ បង្គំ ស្តេច សាសន៍ យូដា រួច គេ ទះ ទ្រង់ 4លោក ពីឡាត់ ក៏ ចេញ ទៅ មាន ប្រសាសន៍ នឹង គេ ម្តង ទៀត ថា មើល ខ្ញុំ នាំ អ្នក នេះ ចេញ មក ឯ អ្នក រាល់ គ្នា ដើម្បី ឲ្យ អ្នក រាល់ គ្នា ដឹង ថា ខ្ញុំ មិន ឃើញ ជា គាត់ មាន ទោស យ៉ាង ណា សោះ 5ដូច្នេះ ព្រះ‌យេស៊ូវ ក៏ យាង ចេញ ទៅ ក្រៅ ទាំង ពាក់ ភួង បន្លា និង អាវ ពណ៌ ស្វាយ នោះ រួច លោក ពីឡាត់ មាន ប្រសាសន៍ ទៅ គេ ថា មើល ចុះ មនុស្ស នេះ ហើយ 6កាល ពួក សង្គ្រាជ និង ពួក អាជ្ញា បាន ឃើញ ទ្រង់ នោះ ក៏ ស្រែក ឡើង ថា ឆ្កាង វា ឆ្កាង វា ទៅ លោក ពីឡាត់ មាន ប្រសាសន៍ ទៅ គេ ថា ត្រូវ ឲ្យ អ្នក រាល់ គ្នា យក គាត់ ទៅ ឆ្កាង វិញ ដ្បិត ខ្ញុំ មិន ឃើញ ជា មាន ទោស អ្វី ទេ 7ពួក សាសន៍ យូដា ឆ្លើយ ថា យើង ខ្ញុំ មាន ក្រឹត្យ‌វិន័យ ហើយ តាម ក្រឹត្យ‌វិន័យ នោះ វា ត្រូវ ស្លាប់ ពី ព្រោះ វា បាន តាំង ខ្លួន ឡើង ជា ព្រះ‌រាជ‌បុត្រា នៃ ព្រះ។ 8កាល លោក ពីឡាត់ បាន ឮ ពាក្យ នោះ ក៏ ភ័យ រឹត តែ ខ្លាំង ឡើង 9លោក ត្រឡប់ ទៅ ក្នុង សាលា ជំនុំ ទូល សួរ ព្រះ‌យេស៊ូវ ថា តើ អ្នក មក ពី ណា តែ ព្រះ‌យេស៊ូវ ទ្រង់ មិន ឆ្លើយ សោះ 10ដូច្នេះ លោក ពីឡាត់ សួរ ទ្រង់ ថា តើ អ្នក មិន ឆ្លើយ ទេ ឬ អី អ្នក មិន ដឹង ទេ ឬ អី ថា ខ្ញុំ មាន អំណាច នឹង ឆ្កាង អ្នក ឬ លែង អ្នក ក៏ បាន 11ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ថា បើ មិន បាន ប្រទាន មក ពី ស្ថាន លើ នោះ លោក ឥត មាន អំណាច លើ ខ្ញុំ សោះ ហេតុ នោះ បាន ជា អ្នក ដែល បញ្ជូន ខ្ញុំ មក លោក អ្នក នោះ មាន បាប ធ្ងន់ ជាង 12តាំង ពី នោះ មក លោក ពីឡាត់ រក ទំនង នឹង លែង ទ្រង់ ដែរ តែ ពួក សាសន៍ យូដា ស្រែក កង ឡើង ថា បើ លោក លែង អ្នក នេះ ទៅ នោះ លោក មិន មែន ជា ទី ស្រឡាញ់ នឹង សេសារ ទេ ព្រោះ អ្នក ណា ដែល តាំង ខ្លួន ធ្វើ ជា ស្តេច នោះ ក្បត់ នឹង សេសារ ហើយ 13កាល លោក ពីឡាត់ បាន ឮ ពាក្យ នោះ ក៏ នាំ ព្រះ‌យេស៊ូវ ចេញ ទៅ ឯ កន្លែង ហៅ ថា ទី ក្រាល ថ្ម ដែល ភាសា ហេព្រើរ ហៅ ថា កាបាថា រួច លោក អង្គុយ នៅ ទី ជំនុំ‌ជំរះ 14(រីឯ ថ្ងៃ នោះ ជា ថ្ងៃ រៀប‌ចំ បុណ្យ រំលង ប្រហែល ជា ថ្ងៃ ត្រង់ ហើយ) លោក ក៏ មាន ប្រសាសន៍ ទៅ ពួក សាសន៍ យូដា ថា មើល នេះ ស្តេច នៃ អ្នក រាល់ គ្នា 15តែ គេ ស្រែក ឡើង ថា យក វា ចេញ យក វា ចេញ ឲ្យ ឆ្កាង វា ទៅ លោក ពីឡាត់ សួរ គេ ថា តើ ឲ្យ ខ្ញុំ ឆ្កាង ស្តេច នៃ អ្នក រាល់ គ្នា ឬ អី ពួក សង្គ្រាជ ឆ្លើយ ថា យើង ខ្ញុំ មាន ស្តេច តែ សេសារ ទេ 16ដូច្នេះ លោក ក៏ បញ្ជូន ទ្រង់ ទៅ ឲ្យ គេ ឆ្កាង ហើយ គេ នាំ ទ្រង់ យក ទៅ។ 17ព្រះ‌យេស៊ូវ ទ្រង់ យាង ចេញ ទៅ ទាំង លី ឈើ ឆ្កាង ទៅ ដល់ កន្លែង ហៅ ថា ភ្នំ លលាដ៏ ក្បាល ដែល ភាសា ហេព្រើរ ហៅ ថា គាល់‌កូថា 18គេ ក៏ ឆ្កាង ទ្រង់ នៅ ទី នោះ ព្រម ទាំង ២ នាក់ ទៀត ជា មួយ និង ទ្រង់ ដែរ ម្នាក់ ម្ខាងៗ ហើយ ព្រះ‌យេស៊ូវ នៅ ជា កណ្តាល 19លោក ពីឡាត់ ធ្វើ ប្រកាស ១ បិទ នៅ លើ ឈើ ឆ្កាង មាន សេចក្តី ថា «នេះ ឈ្មោះ យេស៊ូវ ជា អ្នក ស្រុក ណា‌សារ៉ែត ស្តេច នៃ សាសន៍ យូដា» 20មាន សាសន៍ យូដា ជា ច្រើន បាន មើល ប្រកាស នោះ ដ្បិត កន្លែង ដែល គេ ឆ្កាង ព្រះ‌យេស៊ូវ នោះ នៅ ជិត ទី ក្រុង ហើយ ប្រកាស នោះ គេ បាន សរសេរ ជា ភាសា ហេព្រើរ ក្រេក និង ឡាតាំង 21ដូច្នេះ ពួក សង្គ្រាជ របស់ សាសន៍ យូដា គេ ជំរាប លោក ពីឡាត់ ថា សូម លោក កុំ សរសេរ ថា នេះ ជា ស្តេច នៃ សាសន៍ យូដា ឡើយ សូម សរសេរ តាម វា និយាយ វិញ ថា ខ្ញុំ ជា ស្តេច នៃ សាសន៍ យូដា 22លោក ពីឡាត់ ឆ្លើយ ថា ឯ សេចក្តី ដែល ខ្ញុំ សរសេរ នោះ បាន សរសេរ ស្រេច ទៅ ហើយ 23ឯ ពួក ទាហាន កាល បាន ឆ្កាង ព្រះ‌យេស៊ូវ រួច ហើយ នោះ គេ យក ព្រះ‌ពស្ត្រ ទ្រង់ ចែក ជា ៤ ចំណែក ឲ្យ ម្នាក់ៗ បាន ១ ចំណែក ក៏ យក អាវ វែង ទ្រង់ ដែរ តែ អាវ នោះ បាន ត្បាញ ពី លើ ជា សំពត់ តែ ១ គ្មាន ថ្នេរ សោះ 24ដូច្នេះ គេ និយាយ គ្នា ថា កុំ ហែក អាវ នេះ ឡើយ ចូរ យើង ចាប់ ឆ្នោត វិញ ឲ្យ បាន ដឹង ជា អាវ នេះ នឹង ទៅ ជា របស់ អ្នក ណា នោះ ដើម្បី ឲ្យ បាន សំរេច បទ គម្ពីរ ដែល ថា «គេ បាន យក សំលៀក‌បំពាក់ ទូល‌បង្គំ ចែក គ្នា ឯ អាវ វែង របស់ ទូល‌បង្គំ គេ យក ដោយ ចាប់ ជា ឆ្នោត» ពួក ទាហាន ក៏ ធ្វើ ដូច្នោះ។ 25ឯ មាតា ព្រះ‌យេស៊ូវ ប្អូន ស្រី មាតា ទ្រង់ ម៉ារា ជា ប្រពន្ធ ក្លូប៉ាស និង ម៉ារា ជា អ្នក ស្រុក ម៉ាក់‌ដាឡា គេ ឈរ នៅ ជិត ឈើ ឆ្កាង ទ្រង់ 26ព្រះ‌យេស៊ូវ ក៏ ឃើញ មាតា ទ្រង់ និង សិស្ស ម្នាក់ ដែល ទ្រង់ ស្រឡាញ់ កំពុង ឈរ នៅ ទី នោះ រួច ទ្រង់ មាន ព្រះ‌បន្ទូល ទៅ មាតា ថា មាតា អើយ នុ៎ះ ន៏ កូន របស់ មាតា 27រួច ទ្រង់ មាន ព្រះ‌បន្ទូល ទៅ សិស្ស នោះ ថា នុ៎ះ ន៏ ម្តាយ អ្នក តាំង ពី នោះ មក សិស្ស នោះ ក៏ នាំ យក គាត់ ទៅ នៅ ផ្ទះ ខ្លួន។ 28ក្រោយ នោះ ព្រះ‌យេស៊ូវ ទ្រង់ ជ្រាប ថា ការ ទាំង អស់ បាន សំរេច ហើយ តែ ដើម្បី ឲ្យ បាន សំរេច តាម បទ គម្ពីរ នោះ ទ្រង់ មាន ព្រះ‌បន្ទូល ថា ខ្ញុំ ស្រេក ទឹក ណាស់ 29រីឯ នៅ ទី នោះ មាន ក្រឡ ដាក់ ទឹក‌ខ្មេះ ពេញ គេ ក៏ យក សារាយ‌រំហួត ជ្រលក់ ទឹក‌ខ្មេះ ជោក រួច ចង ភ្ជាប់ នឹង មែក ហ៊ីសុប ហុច ទៅ ដល់ ព្រះ‌ឱស្ឋ ទ្រង់ 30កាល ព្រះ‌យេស៊ូវ បាន ទទួល ទឹក‌ខ្មេះ រួច ហើយ ក៏ មាន ព្រះ‌បន្ទូល ថា ការ ស្រេច ហើយ នោះ ទ្រង់ ឱន ព្រះ‌សិរ ប្រគល់ វិញ្ញាណ ទ្រង់ ទៅ។ 31ពួក សាសន៍ យូដា ក៏ សូម លោក ពីឡាត់ ឲ្យ បាន បំបាក់ ជើង ពួក ជាប់ ឆ្កាង ហើយ យក ចេញ ទៅ ដើម្បី កុំ ឲ្យ ខ្មោច នៅ ជាប់ លើ ឈើ ឆ្កាង ក្នុង ថ្ងៃ ឈប់ សំរាក ពី ព្រោះ ជា ថ្ងៃ រៀប‌ចំ ហើយ ឯ ថ្ងៃ ឈប់ សំរាក នោះ គឺ ជា ថ្ងៃ បុណ្យ ធំ 32ដូច្នេះ ពួក ទាហាន ក៏ មក បំបាក់ ជើង អ្នក ១ រួច អ្នក ១ ទៀត ដែល ជាប់ ឆ្កាង ជា មួយ នឹង ទ្រង់ 33តែ កាល គេ មក ដល់ ព្រះ‌យេស៊ូវ ក៏ ឃើញ ថា ទ្រង់ សុគត ផុត ហើយ បាន ជា គេ មិន បំបាក់ ព្រះ‌បាទ ទ្រង់ ទេ 34ប៉ុន្តែ ទាហាន ម្នាក់ យក លំពែង ចាក់ ត្រង់ ចំហៀង ទ្រង់ នោះ ក៏ ចេញ ឈាម ហើយ នឹង ទឹក មក 35អ្នក ដែល ឃើញ បាន ធ្វើ បន្ទាល់ ហើយ សេចក្តី បន្ទាល់ របស់ អ្នក នោះ ក៏ ពិត ប្រាកដ អ្នក នោះ ដឹង ថា ខ្លួន និយាយ ត្រូវ ដើម្បី ឲ្យ អ្នក រាល់ គ្នា បាន ជឿ 36ដ្បិត ការ ទាំង នោះ បាន កើត មក ដើម្បី ឲ្យ បទ គម្ពីរ បាន សំរេច ដែល ថា «គ្មាន ឆ្អឹង ទ្រង់ ណា មួយ ត្រូវ បាក់ សោះ» 37ក៏ មាន បទ ១ ទៀត ថា «គេ នឹង មើល ព្រះ‌អង្គ ដែល គេ បាន ចាក់»។ 38ក្រោយ នោះ មក យ៉ូសែប ជា អ្នក ស្រុក អើរី‌ម៉ាថេ ដែល ជា សិស្ស របស់ ព្រះ‌យេស៊ូវ ដោយ សំងាត់ ព្រោះ ខ្លាច ពួក យូដា លោក បាន សូម ដល់ លោក ពីឡាត់ ឲ្យ មាន ច្បាប់ នឹង យក ព្រះ‌សព ព្រះ‌យេស៊ូវ ចុះ មក លោក ពីឡាត់ ក៏ បើក ឲ្យ ដូច្នេះ លោក បាន មក យក ព្រះ‌សព ព្រះ‌យេស៊ូវ ទៅ 39ហើយ លោក នីកូដេម ដែល ពី មុន បាន ទៅ ឯ ព្រះ‌យេស៊ូវ ទាំង យប់ ក៏ មក ដែរ លោក យក ជ័រ ល្វីង‌ទេស លាយ នឹង ក្រឹស្នា បាន ប្រហែល ជា ១ រយ នាលិ មក 40លោក ទាំង ២ នោះ ក៏ យក ព្រះ‌សព ព្រះ‌យេស៊ូវ មក រុំ នឹង សំពត់ ទេស‌ឯក ជា មួយ នឹង គ្រឿង ក្រអូប ទាំង នោះ តាម ទំលាប់ របស់ សាសន៍ យូដា ដែល គេ ធ្លាប់ រៀប‌ចំ កប់ ខ្មោច 41មាន ច្បារ ១ នៅ ត្រង់ កន្លែង ដែល គេ ឆ្កាង ទ្រង់ ហើយ ក្នុង ច្បារ នោះ មាន ផ្នូរ ១ ថ្មី ដែល មិន ទាន់ ដាក់ ខ្មោច ណា នៅ ឡើយ 42ដូច្នេះ លោក ក៏ បញ្ចុះ ព្រះ‌សព ព្រះ‌យេស៊ូវ នៅ ទី នោះ ពី ព្រោះ ជា ថ្ងៃ រៀប‌ចំ បុណ្យ របស់ សាសន៍ យូដា ហើយ ផ្នូរ នោះ ក៏ នៅ ជិត ស្រាប់។


Copyright
Learn More

will be added

X\