John - យ៉ូហាន 18

1កាល ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល សេចក្តី ទាំង នោះ រួច ហើយ នោះ ទ្រង់ យាង ទៅ ខាង នាយ ជ្រោះ កេដ្រុន បាន នាំ ទាំង ពួក សិស្ស ទៅ ផង ហើយ ទ្រង់ និង ពួក សិស្ស ក៏ ចូល ទៅ ក្នុង ច្បារ ១ ដែល នៅ ទី នោះ 2ឯ យូដាស ដែល ជា អ្នក បញ្ជូន ទ្រង់ ក៏ ស្គាល់ កន្លែង នោះ ដែរ ពី ព្រោះ ព្រះ‌យេស៊ូវ និង ពួក សិស្ស តែង ប្រជុំ នៅ ទី នោះ ជា ញឹក‌ញយ 3ដូច្នេះ កាល យូដាស បាន ទទួល ពួក ទាហាន និង ពួក អាជ្ញា ខ្លះ ពី ពួក សង្គ្រាជ និង ពួក ផារិ‌ស៊ី ហើយ នោះ ក៏ នាំ គ្នា ទៅ ឯ ទី នោះ មាន ទាំង កាន់ គោម ចន្លុះ និង គ្រឿង សស្ត្រា‌វុធ ផង 4ព្រះ‌យេស៊ូវ ទ្រង់ ជ្រាប ការ ទាំង អស់ ដែល ត្រូវ មក ដល់ ទ្រង់ បាន ជា ទ្រង់ យាង ចេញ ទៅ សួរ គេ ថា តើ មក រក អ្នក ណា 5គេ ទូល ឆ្លើយ ថា រក យេស៊ូវ ជា អ្នក ស្រុក ណា‌សារ៉ែត ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ គេ ថា គឺ ខ្ញុំ នេះ ហើយ ឯ យូដាស ដែល បញ្ជូន ទ្រង់ ក៏ ឈរ នៅ ជា មួយ នឹង គេ ដែរ 6កាល ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គេ ថា គឺ ខ្ញុំ នេះ ហើយ នោះ គេ ក៏ ថយ ក្រោយ ដួល ផ្ងារ ទាំង អស់ គ្នា 7ដូច្នេះ ទ្រង់ មាន ព្រះ‌បន្ទូល សួរ គេ ម្តង ទៀត ថា តើ រក អ្នក ណា គេ ទូល ឆ្លើយ ថា រក យេស៊ូវ ជា អ្នក ស្រុក ណា‌សារ៉ែត 8ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ឆ្លើយ ថា ខ្ញុំ បាន ប្រាប់ អ្នក រាល់ គ្នា ថា គឺ ខ្ញុំ នេះ ហើយ ដូច្នេះ បើ អ្នក រាល់ គ្នា រក ខ្ញុំ នោះ ចូរ បើក ឲ្យ អ្នក ទាំង នេះ ទៅ ចុះ 9នោះ គឺ ដើម្បី ឲ្យ បាន សំរេច ពាក្យ ដែល ទ្រង់ មាន ព្រះ‌បន្ទូល ថា ក្នុង ពួក អ្នក ដែល ទ្រង់ បាន ប្រទាន មក ទូល‌បង្គំ នោះ សូម្បី ម្នាក់ ក៏ មិន បាត់‌បង់ 10រីឯ ស៊ីម៉ូន-ពេត្រុស គាត់ មាន ដាវ ហើយ ក៏ ហូត មក កាប់ ដាច់ ត្រចៀក ស្តាំ របស់ បាវ សម្ដេច សង្ឃ ម្នាក់ បាវ នោះ ឈ្មោះ ម៉ាល‌កុស 11នោះ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ ពេត្រុស ថា ចូរ ស៊ក ដាវ ទៅ ក្នុង ស្រោម វិញ ទៅ តើ មិន ត្រូវ ឲ្យ ខ្ញុំ ទទួល ពែង ដែល ព្រះ‌វរ‌បិតា បាន ប្រទាន មក ខ្ញុំ ទេ ឬ អី។ 12នោះ ពួក ទាហាន និង មេ‌ទ័ព ហើយ ពួក អាជ្ញា របស់ សាសន៍ យូដា ក៏ ចាប់ ព្រះ‌យេស៊ូវ ចង 13រួច នាំ ទៅ ឯ លោក អាណ ជា មុន ដំបូង ដ្បិត លោក ជា ឪពុក ក្មេក របស់ កៃផា ដែល ធ្វើ ជា សម្ដេច សង្ឃ ក្នុង ឆ្នាំ នោះ 14គឺ លោក កៃផា នេះ ឯង ដែល ទូន្មាន ដល់ ពួក សាសន៍ យូដា ថា មាន ប្រយោជន៍ ឲ្យ មាន មនុស្ស ម្នាក់ ស្លាប់ ជំនួស បណ្តា‌ជន 15ឯ ស៊ីម៉ូន-ពេត្រុស និង សិស្ស ម្នាក់ ទៀត ក៏ តាម ព្រះ‌យេស៊ូវ ទៅ សម្ដេច សង្ឃ បាន ស្គាល់ សិស្ស ១ នោះ ដែរ ហើយ គាត់ ក៏ ចូល ទៅ ក្នុង ព្រះ‌លាន សម្ដេច សង្ឃ ជា មួយ នឹង ព្រះ‌យេស៊ូវ 16ឯ ពេត្រុស គាត់ ឈរ នៅ មាត់ ទ្វារ ខាង ក្រៅ ដូច្នេះ សិស្ស ម្នាក់ ដែល សម្ដេច សង្ឃ ស្គាល់ នោះ គាត់ ក៏ ចេញ ទៅ និយាយ នឹង អ្នក ឆ្មាំ ទ្វារ រួច នាំ ពេត្រុស ចូល មក 17នោះ បាវ ស្រី ដែល ចាំ ទ្វារ និយាយ ទៅ ពេត្រុស ថា អ្នក ឯង ជា សិស្ស របស់ មនុស្ស នោះ ដែរ ឬ គាត់ ឆ្លើយ ថា ខ្ញុំ មិន មែន ទេ 18ពួក បាវ និង ពួក អាជ្ញា ក៏ ឈរ នៅ ទី នោះ ដែរ គេ បាន ដុត ភ្លើង អាំង ព្រោះ រងា ហើយ ពេត្រុស ក៏ ឈរ អាំង នៅ ជា មួយ នឹង គេ។ 19នោះ សម្ដេច សង្ឃ ក៏ ពិចារណា សួរ ព្រះ‌យេស៊ូវ ពី ដំណើរ ពួក សិស្ស និង សេចក្តី ដែល ទ្រង់ បង្រៀន 20ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ឆ្លើយ ទៅ លោក ថា ខ្ញុំ បាន និយាយ នឹង បណ្តា មនុស្ស នៅ កណ្តាល ជំនុំ ខ្ញុំ តែង តែ បង្រៀន ក្នុង សាលា ប្រជុំ ហើយ ក្នុង ព្រះ‌វិហារ ជា កន្លែង ដែល ពួក សាសន៍ យូដា ប្រជុំ គ្នា ខ្ញុំ មិន ដែល និយាយ ដោយ សំងាត់ ទេ 21ហេតុ អ្វី បាន ជា លោក សួរ ខ្ញុំ ចូរ សួរ ដល់ ពួក អ្នក ដែល បាន ស្តាប់ ខ្ញុំ ពី សេចក្តី ដែល ខ្ញុំ និយាយ នោះ វិញ មើល គេ ដឹង សេចក្តី ដែល ខ្ញុំ និយាយ ដែរ 22កាល ទ្រង់ មាន ព្រះ‌បន្ទូល ដូច្នេះ ហើយ នោះ មាន ពួក អាជ្ញា ម្នាក់ ដែល ឈរ នៅ ទី នោះ បាន ទះ កំផ្លៀង ព្រះ‌យេស៊ូវ ដោយ ពាក្យ ថា ឯង ឆ្លើយ ទៅ សម្ដេច សង្ឃ យ៉ាង ដូច្នេះ ឬ 23ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ អ្នក នោះ ថា បើ ខ្ញុំ បាន និយាយ អាក្រក់ នោះ ចូរ ធ្វើ បន្ទាល់ ពី សេចក្តី អាក្រក់ នោះ ចុះ តែ បើ ខ្ញុំ បាន និយាយ ល្អ វិញ ហេតុ អ្វី បាន ជា វាយ ខ្ញុំ 24នោះ លោក អាណ ឲ្យ គេ នាំ ទ្រង់ ទាំង ជាប់ ចំណង ទៅ ឯ លោក កៃផា ជា សម្ដេច សង្ឃ វិញ។ 25ឯ ស៊ីម៉ូន-ពេត្រុស គាត់ កំពុង ឈរ អាំង ភ្លើង ដូច្នេះ គេ សួរ គាត់ ថា អ្នក ឯង ជា សិស្ស របស់ អ្នក នោះ ដែរ ឬ តែ គាត់ ប្រកែក ថា ខ្ញុំ មិន មែន ទេ 26មាន ពួក បាវ សម្ដេច សង្ឃ ម្នាក់ គឺ ជា សាច់‌ញាតិ នឹង អ្នក ដែល ពេត្រុស បាន កាប់ ដាច់ ត្រចៀក នោះ ក៏ និយាយ ថា តើ អញ មិន បាន ឃើញ ឯង នៅ ក្នុង ច្បារ ជា មួយ នឹង អ្នក នោះ ទេ ឬ អី 27ពេត្រុស ក៏ ប្រកែក ម្តង ទៀត ស្រាប់ តែ មាន់ រងាវ ឡើង។ 28គេ នាំ ព្រះ‌យេស៊ូវ ពី លោក កៃផា ទៅ ក្នុង សាលា ជំនុំ ពេល នោះ ព្រលឹម ស្រាង ហើយ គេ មិន បាន ចូល ទៅ ក្នុង សាលា ទេ ក្រែង គេ ត្រូវ សៅ‌ហ្មង និង បរិភោគ បុណ្យ រំលង មិន បាន 29ដូច្នេះ លោក ពីឡាត់ ចេញ ទៅ ឯ គេ សួរ ថា តើ អ្នក រាល់ គ្នា ចោទ ប្រកាន់ មនុស្ស នេះ ពី រឿង អ្វី 30គេ ឆ្លើយ ទៅ លោក ថា បើ វា មិន មែន ជា មនុស្ស អាក្រក់ នោះ យើង ខ្ញុំ មិន បាន បញ្ជូន វា មក ទេ 31ដូច្នេះ លោក ពីឡាត់ មាន ប្រសាសន៍ ថា ចូរ យក ទៅ ជំនុំ‌ជំរះ តាម ច្បាប់ របស់ អ្នក រាល់ គ្នា ចុះ តែ ពួក សាសន៍ យូដា ជំរាប លោក ថា យើង ខ្ញុំ គ្មាន ច្បាប់ នឹង សំឡាប់ អ្នក ណា ទេ 32គេ និយាយ ដូច្នោះ ដើម្បី ឲ្យ បាន សំរេច ពាក្យ ដែល ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល នឹង បង្ហាញ ពី ទ្រង់ សុគត បែប យ៉ាង ណា 33នោះ លោក ពីឡាត់ ក៏ ចូល ទៅ ក្នុង សាលា ជំនុំ វិញ រួច ហៅ ព្រះ‌យេស៊ូវ មក ដណ្តឹង សួរ ថា តើ អ្នក ជា សេ្តច សាសន៍ យូដា ឬ អី 34ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ឆ្លើយ ថា តើ លោក មាន ប្រសាសន៍ ដូច្នេះ ដោយ ខ្លួន លោក ឬ មាន អ្នក ណា ជំរាប លោក ពី ខ្ញុំ 35លោក ពីឡាត់ ឆ្លើយ ថា តើ ខ្ញុំ ជា សាសន៍ យូដា ឬ អី គឺ សាសន៍ របស់ អ្នក ឯង និង ពួក សង្គ្រាជ ទេ តើ ដែល បញ្ជូន អ្នក មក ខ្ញុំ ចុះ អ្នក បាន ធ្វើ អ្វី 36ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ថា នគរ ខ្ញុំ មិន មែន ត្រូវ ខាង លោកីយ៍ នេះ ទេ បើ សិន ជា នគរ ខ្ញុំ ត្រូវ ខាង លោកីយ៍ នេះ នោះ ពួក អ្នក បំរើ ខ្ញុំ គេ នឹង បាន ត‌យុទ្ធ ហើយ ដើម្បី មិន ឲ្យ ត្រូវ បញ្ជូន ទៅ សាសន៍ យូដា ឡើយ តែ ឥឡូវ នេះ នគរ ខ្ញុំ មិន មែន ត្រូវ ខាង ស្ថាន នេះ ទេ 37លោក ពីឡាត់ ក៏ សួរ ទ្រង់ ថា ដូច្នេះ អ្នក ជា ស្តេច មែន ឬ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ឆ្លើយ ថា លោក មាន ប្រសាសន៍ ថា ខ្ញុំ ជា ស្តេច នោះ ត្រូវ ហើយ ខ្ញុំ បាន កើត មក ហើយ ក៏ ចូល ក្នុង លោកីយ៍ នេះ សំរាប់ តែ ការ នោះ ឯង ដើម្បី ឲ្យ ខ្ញុំ បាន ធ្វើ បន្ទាល់ ពី សេចក្តី ពិត អស់ អ្នក ណា ដែល កើត ពី សេចក្តី ពិត នោះ ក៏ ឮ សំឡេង ខ្ញុំ 38លោក ពីឡាត់ ទូល សួរ ទ្រង់ ថា តើ យ៉ាង ណា ដែល ហៅ ថា សេចក្តី ពិត នោះ។ កាល បាន ទូល ដូច្នោះ រួច ហើយ នោះ លោក ចេញ ទៅ ឯ ពួក សាសន៍ យូដា ម្តង ទៀត ក៏ មាន ប្រសាសន៍ ថា ខ្ញុំ មិន ឃើញ ជា អ្នក នោះ មាន ទោស ខុស អ្វី សោះ 39អ្នក រាល់ គ្នា មាន ទំលាប់ ធ្លាប់ ឲ្យ ខ្ញុំ លែង ម្នាក់ ដល់ អ្នក រាល់ គ្នា នៅ វេលា បុណ្យ រំលង ដូច្នេះ តើ ចង់ ឲ្យ ខ្ញុំ លែង ស្តេច នៃ សាសន៍ យូដា ឬ អី 40គេ ក៏ ស្រែក ឡើង ទាំង អស់ គ្នា ម្តង ទៀត ថា កុំ លែង អ្នក នោះ ឡើយ សូម លែង បារ៉ា‌បាស វិញ រីឯ បារ៉ា‌បាស វា ជា ចោរ ប្លន់។


Copyright
Learn More

will be added

X\